ពួកយើងជានណា?
ឌីកាត់ឡុងកម្ពុជា

SUSTAINABLY, WE MAKE SPORT ACCESSIBLE TO THE MANY. 

អំពីក្រុមហ៊ុនរបស់យើង

ឌីកាឡុងផ្តល់ជូននូវសកម្មភាពពីរចំបងៗ - ការរចនាផលិតផលកីឡា និង ការលក់រាយផ្ទាល់ដល់អតិថិជន។​ឌីកាត់ឡុងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1976 នៅទីក្រុង Lille ភាគខាងជើងនៃប្រទេសបារាំង។
ឌីកាឡុងគឺមានវត្តមាននៅជាង 25 ប្រទេសដែលមានច្រើនជាង 80.000 បុគ្គលិកនៃ 60 ជាតិសាស្រ្ត។  ឌីកាត់ឡុងកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 2011 ដោយមានការិយាល័យនៅរាជធានីភ្នំពេញ។
បុគ្គលិករបស់យើងធ្វើការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជារៀងរាល់ថ្ងៃជាមួយអតិថិជននិងអ្នកផ្គត់ផ្គង់អន្តរជាតិជំវិញប្រទេសកម្ពុជានិងបណ្តាប្រទេសជិតខាងដើម្បីអភិវឌ្ឍផលិតផលក្នុងឧស្សាហកម្មផ្គត់ផ្គង់សំភារៈកីឡា។ ហើយឥលូវនេះយើងកំពុងទទួលបានភាពរីកចម្រើនលើសកម្មភាពលក់រាយ។

ពួកយើងជានណា!
ការតាំងចិត្តរបស់ពួកយើង
ក្នុងនាមជាក្រុមហ៊ុនឌីកាត់ឡុងតំណាំងប្រទេសកម្ពុជា ពួកយើងបានប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួននិងអភិវឌ្ឍជំនាញរបស់ពួកគេយ៉ាងយកចិត្តទុកដាក់។
អ្នកគ្រប់គ្រងរបស់យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមរបស់ពួកគេដោយលើកទឹកចិត្តឱ្យពួកគេធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។
សព្វថ្ងៃនេះគោលនយោបាយលើកកម្ពស់ពីខាងក្នុងគឺជាអាទិភាពចម្បង។ មានការងារផ្សេងៗគ្នាច្រើនជាង 350 ប្រភេទហើយយើងប្រារព្ធវគ្គបណ្តុះបណ្តាលចំនួន 500,000 ម៉ោងជារៀងរាល់ឆ្នាំ។ "ការសប្បាយចិត្តរបស់បុគ្គលិក" គឺជាគោលបំណងមួយនៃគោលនយោបាយធនធានមនុស្សរបស់យើង។
យ៉ាងណាមិញយើងនឹងអាចធ្វើឱ្យអតិថិជនរបស់យើងសប្បាយចិត្តបាន ប្រសិនបើយើងសប្បាយចិត្ត។  ឌីកាត់ឡុងកម្ពុជាកំពុងស្វែងរកបេក្ខជនដែលមានសក្តានុពលដើម្បីចូលរួមនិងគាំទ្រដល់កំណើនអាជីវកម្មរបស់យើងនៅក្នុងឆ្នាំខាងមុខ។

Show results for