មធ្យោបាយនៃការទូទាត់ប្រាក់

នៅ DECATHLON កិច្ចការប្រចាំថ្ងៃរបស់យើងខ្ញុំ គឺដើម្បីផ្គាប់ចិត្តអតិថិជនរបស់យើងខ្ញុំ! យើងខ្ញុំ មានផ្តល់ជូននូវវិធីសាស្ត្រផ្សេងៗសម្រាប់ការទូទាត់វិក្កយប័ត្រ។

ការទូទាត់ប្រកបដោយសុវត្ថិភាព

Free Click and collect in 2 hours

ការទូទាត់នៅពេលទទួលបានទំនិញ: COD

យើងខ្ញុំបានប្តេជ្ញាយ៉ាងមុតមាំដើម្បីធានាឱ្យបានថា លោកអ្នកនឹងអាចទូទាត់វិក្កយប័ត្របានបើទោះបីជាលោកអ្នកមិនមានកាតឥណទាន ឬកាតឥណពន្ធ។  រឿងទាំងនេះ លែងជាបញ្ហារបស់លោកអ្នកទៀតហើយ!

សម្រាប់អ្នកប្រើប្រាស់ដែលចង់ទូទាត់ប្រាក់នៅពេលដែលទំនិញត្រូវបានប្រគល់ជូនដល់ដៃ ការទូទាត់នៅពេលទទួលបានទំនិញ នឹងជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក! ត្រូវកត់សម្គាល់ផងដែរថា ទឹកប្រាក់សរុបនឹងត្រូវគិតទៅតាមអ៊ីម៉ែលដែលបានផ្ញើជូនដោយ DECATHLON ហើយត្រូវរៀបចំបង្ហាញអ៊ីម៉ែលនោះ នៅពេលដែលភ្នាក់ងារដឹកជញ្ជូនបានទៅដល់អាសយដ្ឋានរបស់លោកអ្នក។  

ចំណាំ: ជម្រើសនេះ មិនមានចំពេាះ Click & Collect ឡើយ

Free Click and collect in 2 hours

ចំពោះកាតវីសាគ្រប់ប្រភេទ

យើងខ្ញុំ ក៏បានប្តេជ្ញាផងដែរថា ការបញ្ជាទិញរបស់អ្នកនឹងរួចរាល់ក្នុងរយៈពេលពីរថ្ងៃនៅរាជធានីភ្នំពេញ និងបីថ្ងៃសម្រាប់ខេត្តមួយចំនួន!

សម្រាប់អ្នកប្រើប្រាស់កាតឥណទាន ឬកាតឥណពន្ធ លោកអ្នកត្រូវប្រើប្រាស់វិធីសាស្ត្រនៃការទូទាត់ប្រភេទនេះនៅពេលដែលធ្វើការបញ្ជាទិញ។  

ចំណាំ:  វិធីសាស្ត្រទាំងនេះអាចធ្វើបានសម្រាប់ការដឹកជញ្ជូន និង Click & Collect

Free Click and collect in 2 hours

សម្រាប់ MASTER កាតគ្រប់ប្រភេទ

យើងខ្ញុំ ក៏បានប្តេជ្ញាផងដែរថា ការបញ្ជាទិញរបស់អ្នកនឹងរួចរាល់ក្នុងរយៈពេលពីរថ្ងៃនៅរាជធានីភ្នំពេញ និងបីថ្ងៃសម្រាប់ខេត្តមួយចំនួន!

សម្រាប់អ្នកប្រើប្រាស់កាតឥណទាន ឬកាតឥណពន្ធ លោកអ្នកត្រូវប្រើប្រាស់វិធីសាស្ត្រនៃការទូទាត់ប្រភេទនេះនៅពេលដែលធ្វើការបញ្ជាទិញ។  

ចំណាំ:  : វិធីសាស្ត្រទាំងនេះអាចធ្វើបានសម្រាប់ការដឹកជញ្ជូន និង Click & Collect

Free Click and collect in 2 hours

ការទូទាត់តាម ABA PAY

យើងខ្ញុំ ក៏បានប្តេជ្ញាផងដែរថា ការបញ្ជាទិញរបស់អ្នកនឹងរួចរាល់ក្នុងរយៈពេលពីរថ្ងៃនៅរាជធានីភ្នំពេញ និងបីថ្ងៃសម្រាប់ខេត្តមួយចំនួន!   សម្រាប់អ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទ ABA មានសភាពលឿន និងច្បាស់លាស់ជាង!

ABA PAY ត្រូវបានបង្កើតឡើងសម្រាប់កម្មវិធីទូរស័ព្ទ ABA សម្រាប់អ្នកប្រើប្រាស់ធ្វើការទូទាត់ការចំណាយរបស់ពួកគេកាន់តែមានភាពងាយស្រួល កាន់តែលឿន និងកាន់តែមានសុវត្ថិភាពដោយមិនចាំបាច់ឆូតកាត និងចុះហត្ថលេខានៅលើវិក្កយប័ត្រឡើយ។ ABA PAY កំពុងតែប្រើប្រាស់កាតទូទាត់តាម QR CODE ដែលរួមបញ្ចូលរាល់ព័ត៌មានចាំបាច់ទាំងអស់អំពីការជាវ និងអាចឱ្យលោកអ្នកស្កេនដោយប្រើប្រាស់កាមេរ៉ាទូរស័ព្ទរបស់អ្នក  

ចំណាំ:  វិធីសាស្ត្រទាំងនេះអាចធ្វើបានសម្រាប់ការដឹកជញ្ជូន និង ការចុច និង Click & Collect


Show results for