កាត់បន្ថយភាពស្រអាប់កំឡុងពេលនៃការហែលទឹករបស់អ្នក
ការវិវឌ្ឍន៍នៃអាប់ ដោយសារកត្តាជាច្រើនដូចជា៖ភាពខុសគ្នារវាងសីតុណ្ហភាពនៅចន្លោះដងខ្លួន កម្រិតភាពសើម ភាពសឹក ដោយសារសំណឹក គឺជាកត្តាចម្បងដែលនាំឱ្យចុះភាពស្រអាប់។ ប្រសិនបើឃើញមានភាពស្រអាប់ សូមជ្រលក់វ៉ែនតាចូលទឹក ស្រទាប់ការពារនឹងប្រែប្រួលទ្រង់ទ្រាយ។
ក្រោយពេលការប្រើប្រាស់អស់ជាច្រើនម៉ោង វាជារឿងធម្មតាដែលមុខងារការពារភាពស្រអាប់មានការថយចុះ។
យើងផ្តល់ជូនស្រទាប់ការពារភាពស្រអាប់ ដែលអាចស្តារមុខងារការពារភាពស្រអាប់បាន និងធ្វើឱ្យអាយុកាលនៃការប្រើប្រាស់វ៉ែនតាហែលទឹកបានកាន់តែយូរ។
ការជ្រើសរើសទំហំដ៏ត្រឹមត្រូវសម្រាប់វ៉ែនតាហែលទឹក
ការការពារជម្រាបទឹករបស់វ៉ែនតាហែលទឹកគឺអាស្រ័យលើភាពស័ក្តិសមទៅនឹងសន្ទះជប់ស៊ីលីសន ជាមួយនឹងទម្រង់មុខ។ មុនពេលជាវ សូមធ្វើការសាកល្បងភាពបឺតជាប់របស់វ៉ែនតាដោយមិនប្រើខ្សែ។
ប្រសិនបើវ៉ែនតាបឺតជាប់នឹងមុខរបស់អ្នក ផលិតផលនោះនឹងមានការការពារជម្រាបទឹកកំឡុងពេលហែលទឹក។ វាក៏អាចឱ្យលោកអ្នករកឃើញតំបន់ដែលបង្ករការរំខាននៅពេលដែលពាក់ម៉ូដែលណាមួយលើមុខ។
ម៉ូដែលប្រភេទនេះ មានទំហំ S និង L (សម្រាប់ទម្រង់មុខវែង និងមូល)។
ការសារេទំហំវែនតាហែលទឹក
វែនតាហែលទឹកនេះបត់បែនទៅតាមទម្រង់មុខរបស់លោកអ្នកដោយមិនចាំបាច់ពាក់វាតឹងពេកឡើយ។
វែនតាហែលទឹកដែលតឹងពេកអាចបង្ករភាពរំខាន បង្ករស្លាកស្នាម និងពេលខ្លះបង្ករអោយទឹកចូលបាន។
មិនចាំបាច់ចុចកញ្ចក់វែនតានឹងដៃរបស់អ្នកឡើយ ឥទ្ធិពលជក់តិចៗគឺគ្រប់គ្រាន់សម្រាប់ហែលទឹកដោយមិនបង្កើតជាប្រហោងទឹកហូរចូលបានឡើយ។
ខ្សែគួរតែស្ថិតនៅលើត្រជៀកពី 2 ដល់ 3 សម។
ទីតាំងនេះអាចអោយលោកអ្នកប្រើប្រាស់វែនតាជាប់មិនរបូត និងទទួលបានផាសុកភាព។
ការថែទាំវ៉ែនតាហែលទឹក
យើងខ្ញុំសូមណែនាំឱ្យអ្នក៖
- លាងវ៉ែនតាហែលទឹកឱ្យបានស្អាត (ប្រសិនបើចាំបាច់) ដោយជ្រមុជវាចូលទឹក
- ចៀសវាង ការធ្វើឱ្យទឹកជ្រៀតចូលកញ្ជក់ផ្នែកខាងក្នុង
- ទុកដាក់វ៉ែនតានៅក្នុងប្រអប់ ក្រោយពេលប្រើរួច ដើម្បីចៀសវាងការបង្កការខូចខាតដល់កញ្ចក់វ៉ែនតា (ផ្នែកខាងក្នុងមានមុខងារការពារភាពស្រអាប់ ហើយនៅផ្នែកខាងក្រៅចៀសវាងកំណូត
- មិនត្រូវប៉ះ ឬជូតកញ្ចក់ផ្នែកខាងក្នុង
ពណ៌កញ្ចក់
ពណ៌នៃកញ្ចក់វ៉ែនតា គួរតែស័ក្តសមនឹងទីតាំង និងពន្លឺនៃកន្លែងហែលទឹក។
ប្រសិនបើលោកអ្នកហ្វឹកហាត់ខាងក្រៅ ឬខាងក្នុងអាងទឹកដែលមានពន្លឺភ្លឺខ្លាំង ត្រូវពាក់វែនតាហែលទឹកដែលមានកញ្ចក់ស្រអាប់ផ្សែងជាអាទិភាពដើម្បីកាត់បន្ថយចំណាំងពន្លឺ។
ប៉ុន្តែប្រសិនបើអាវទឹកពណ៌ងងឹតជាមួយនឹងពន្លឺភ្លើបតិច ឧទាហរណ៍ដូចនៅថ្ងៃល្ងាចរដូវត្រជាក់ ត្រូវប្រើប្រាស់កញ្ចាក់វែនតាដែលថ្លា។
វ៉ែនតាហែលទឹកម៉ាក SPIRIT មានប្រភេទពណ៌កញ្ចក់ខុសៗគ្នាសម្រាប់ការជ្រើសរើស។
ការការពារកាំរស្មី UV
អនុលោមតាមស្តង់ដារ៖ Q/BT 4734 - 2014 រាល់វែនតាហែលទឹក Nabaiji ទាំងអស់ការពារប្រឆាំងនឹងកាំរស្មីគ្រោះថ្នាក់ UVA និង UVB នៅពេលធម្មតា ដោយមិនគិតថាវាមានកញ្ចាក់ស្រអាប់ឡើយ។
ការមើលចំពន្លឺព្រះអាទិត្យពិតជាគ្រោះថ្នាក់ ហើយអាចឈានដល់ការខូចភ្នែកដែលមិនអាចត្រលប់ដូចដើមវិញបាន។