បាតមានក្រលា
ការរចនាបាតស្បែកជើងត្រូវបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នៅក្នុងមន្ទីរពិសោធន៍របស់យើង និងរូបមន្តកៅស៊ូពិសេសបានបង្កើនភាពខាំជាប់ និងភាពស្អិតនៃស្បែកជើង។ ការរចនានៃបាតស្បែកជើង Arpenaz 50 ធ្វើឲ្យស្បែកជើងខាំជាប់ជាជាងភាពស្អិត។ភាពស្អិត៖ការពារអ្នកពីការរអិលនៅលើដីទន់ (ភក់ ឬស្ងួត)។ភាពខាំជាប់៖ ការពារមិនឲ្យរអិលលើដីរឹង (សើម ឬស្ងួត)។
តើទំហំស្បែកជើងប៉ុន្មានដែលអ្នកជ្រើសរើស?
នៅពេលដែលដើរឡើងភ្នំ កុំមានការស្ទាក់ស្ទើរក្នុងការជ្រើសរើសយកទំហំដែលធំជាងជើងរបស់អ្នកដើម្បីធានាថាផ្តល់នូវផាសុកភាពបំផុតនៅពេលដើរចុះចំណោត និងការពារមិនឲ្យចុងជើងរបស់អ្នកកកិតជាមួយផ្នែកខាងលើនៃស្បែកជើង។ វិធីសាស្ត្រ៖ កាត់ក្រចកជើងរបស់អ្នកឲ្យខ្លី ហើយត្រូវពិនិត្យថាខ្សែស្បែកជើងរបស់អ្នកនឹងបញ្ឈប់ជើងរបស់អ្នកមិនឲ្យរអិលទៅខាងមុខនៃស្បែកជើងមុននឹងចុះចំណោត។
ការធ្វើតេស្តសាកល្បងនៅទីតាំងផ្ទាល់
ស្បែកជើងទាំងអស់របស់យើ់ងគឺត្រូវបានធ្វើតេស្តសាកល្បងដើម្បីផាសុកភាព និងការប្រើប្រាស់ដោយតំណាងអ្នកប្រើប្រាស់ក្នុងលក្ខខណ្ឌដែលប្រហាក់ប្រហែលទៅនឹងលក្ខខណ្ឌដែលត្រូវបានរកឃើញនៅពេលប្រើប្រាស់ផ្ទាល់។បេសកកម្មធ្វើតេស្តរបស់យើងត្រូវភ្ជាប់អ្នកគ្រប់គ្រងផលិតផលជាមួយនឹងអ្នកដែលមិនជាប់ទាក់ទងទៅនឹង Quechua ដើម្បីធ្វើតេស្តសាកល្បង អភិវឌ្ឍ និងឯកភាពលើផលិតផល។
ការធ្វើតេស្តនៅមន្ទីរពិសោធន៍
ការធ្វើតេស្តនៅមន្ទីរពិសោធន៍ផ្សេងទៀតក៏ត្រូវធ្វើឡើងផងដែរដើម្បីឯកភាពទៅលើគុណភាពសមាសធាតុខាងក្រោម៖ ស្បែកជើងដែលផ្តល់ភាពកក់ក្តៅខ្ពស់ Arpenaz 100 គឺមិនជ្រាបទឹកសម្រាប់2,000ផ្នត់។