ហេតុអ្វីត្រូវពាក់ឧបករណ៍ជំនួយកែងដៃនេះ?
ការពាក់ក្រវាត់ជំនួយកែងដៃនេះអាចនឹងត្រូវបានណែនាំ ប្រសិនបើអ្នកទទួលរងអាការៈឈឺកែងដៃ ដោយសារលេងតេន្នីស ឬអាការៈឈែកែងដៃដោយសារលេងវាយកូនហ្គោល ដើម្បីជួយអ្នកឱ្យត្រលប់ទៅលេងកីឡាវិញ (បាល់បោះ បាល់ទាត់ បាល់ទះ វាយកូនបាល់ វាយសី រត់ រត់ឆ្លងឧបសគ្គ កាយសម្ព័ន្ធ យូដូ)។វាងាយស្រួលពាក់និងរឹតបន្តឹង ជាមួយនឹងសាច់បង្ហាប់និងក្រណាត់មានរន្ធខ្យល់ ដើម្បីរក្សានូវផាសុកភាព។
អ្វីទៅជាអាការរលាកៈកែងដៃតេន្នីស និងអាការៈរលាកកែងដៃកូនហ្គោល?
ជម្ងឺសរសៃពួរទាំងពីរប្រភេទនេះ កើតឡើងនៅពេលសរសៃពួរនៅកែងដៃរលាក។សម្រាប់ករណីកែងដៃតេន្នីស វាគឺជាសរសៃពួរនៅផ្នែកខាងលើនៃដៃ ហើយសម្រាប់កែងដៃកូនហ្គោល វាគឺជានៅផ្នែកខាងក្រោម។អ្នកដែលលេងកីឡាណាមួយអាចរងផលប៉ះពាល់ (បាល់បោះ បាល់ទះ បាល់ឱប) ប៉ុន្តែការរលាកសរសៃពួរគឺជារឿងធម្មតាបំផុតក្នុងចំណោមមនុស្សដែលលេងកីឡារ៉ាកែតនិងវាយកូនហ្គោល ជាទូទៅដោយសារតែពួកគេត្រូវហ្វឹកហាត់ខ្លាំង ហើយរបួសនឹងកាន់តែធ្ងន់ធ្ងរឡើង ដោយសារការប៉ះត្រូវបាល់/កូនហ្គោលច្រើនដង។
ការជ្រើសរើសស្រោមកែងដៃរបស់អ្នក
វាស់ប្រវែងវណ្ឌដៃរបស់អ្នកត្រង់ 5 សម ខាងក្រោមផ្នែកខាងក្នុងនៃកែងដៃ។ត្រូវគោរពទៅតាមខ្នាតដូចខាងក្រោម៖ទំហំលេខ 1៖21.5 - 23.5 សម
ទំហំលេខ 2៖23.5 - 26 សម
ទំហំលេខ 3៖26 - 28 សម
ទំហំលេខ 4៖28 - 30 សម
តើអ្នកដឹងទេថាផលិតផល TARMAK ទាំងអស់ត្រូវបានធ្វើតេស្តក្នុងស្ថានភាពជាក់ស្ដែង?
ក្រុមការងាររចនានៅពីក្រោយផលិតផល TARMAK មានមូលដ្ឋាននៅភាគខាងជើងប្រទេសបារាំង។ ក្រុមនេះតែងតែស្វះស្វែងរកការកែលម្អលើផលិតផលរបស់ខ្លួនដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេង។ ម៉ូដែលទាំងអស់របស់យើងត្រូវបានធ្វើតេស្តក្នុងស្ថានភាពជាក់ស្តែងជាច្រើនសប្តាហ៍ដោយកីឡាករជំនាញ ហើយត្រូវបានធ្វើបន្ទាន់សម័យដោយផ្អែកលើមតិតបរបស់លោកអ្នក។
ឧបករណ៍ការពារដែលត្រូវពាក់និងរបៀបនៃការហ្វឹកហាត់៖សូមស្វែងរកគន្លឹះកីឡាបាល់បោះរបស់យើង!
Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមចូលមើលគន្លឹះក្នុងការហ្វឹកហាត់របស់យើង ការបំពាក់ដោយខ្លួនឯង និងការរៀបចំខ្លួន៖
https៖//conseilsport.decathlon.fr/conseils/basketball-al_332