Hide Filters
Filters 0
Sort by :
Filters 0
Onnight 710
  • Trail Running 300 Lumens Head Torch Onnight 710 - black and orange
  • Trail Running 300 Lumens Head Torch Onnight 710 - black and orange
  • Trail Running 300 Lumens Head Torch Onnight 710 - black and orange
  • Trail Running 300 Lumens Head Torch Onnight 710 - black and orange
  • Trail Running 300 Lumens Head Torch Onnight 710 - black and orange
Trail Running 300 Lumens Head Torch Onnight 710 - black and orange

EVADICT

Onnight 710

8370255
$39,00
ពន្ធត្រូវបានបូកបញ្ចូល
  • Trail Running 300 Lumens Head Torch Onnight 710 - black and orange
  • Trail Running 300 Lumens Head Torch Onnight 710 - black and orange
  • Trail Running 300 Lumens Head Torch Onnight 710 - black and orange
  • Trail Running 300 Lumens Head Torch Onnight 710 - black and orange
  • Trail Running 300 Lumens Head Torch Onnight 710 - black and orange
Trail Running 300 Lumens Head Torch Onnight 710 - black and orange
ចំនួន

ស្តុកតាមហាង

BENEFITS

ថាមពល

ប​ន្ថែមបន្ថយថាមពល ដើម្បីបំពេញតម្រូវការរបស់អ្នក។ពី 30 រហូតដល់ 300 lm អាស្រ័យទៅលើម៉ូដពន្លឺដែលអ្នកចង់បាន។

ស្វ័យតភាព

រីករាយនឹងពន្លឺរបស់ពិល ព្រមទាំងថ្មដ៏កាន់របស់វា ចាប់ពី 3ម៉ោង ដល់ 12ម៉ោង អាស្រ័យទៅលើម៉ូដដែលអ្នកប្រើ។

ការរក្សាលំនឹង

ពិលប្រភេទនេះ ផ្តល់ផាសុកភាពខ្ពស់ដោយសារតែខ្សែចងភ្ជាប់ក្បាល និងទម្ងន់របស់វា។

ប្រសិទ្ធភាពនៃការមើល

អាចប្រើបានក្នុងរយៈចម្ងាយ 75 45 ឬ 5ម៉ែត្រ អាស្រ័យលើម៉ូដពន្លឺដែលអ្នកបានកំណត់។

ពហុមុខងារ

លោកអ្នកអាចជ្រើសរើសម៉ូដពន្លឺបានចំនួនបួន៖ស្រប អេកូ ភ្លឺខ្លាំង និងបិទបើក

ទម្ងន់

អត្ថប្រយោជន៍សម្រាប់ពិលពាក់លើក្បាល៖ ពិល ONnight 710មានទម្ងន់ត្រឹមតែ 120 ក្រាមតែប៉ុណ្ណោះ។

មិនច្រាប់ទឹក

ពិលរបស់អ្នកអាចជំនះស្ថានភាពអាកាសធាតុជាច្រើន ដោយសារតែមុខងារការពារទឹក IPX4 របស់វា។

អាចសាកឡើងវិញបាន

ងាយស្រួលក្នុងការសាកថ្ម៖ មានខ្សែ micro-USB ដែលភ្ជាប់មកស្រាប់ និងសន្ទទស្សបង្ហាញកម្រិតថ្ម

TECHNICAL INFORMATIONS

តើត្រូវជ្រើសរើសម៉ូដថ្មប្រភេទណា ដោយអាស្រ័យទៅតាមតម្រូវការនៃការប្រើប្រាស់របស់អ្នក?

ដើម្បីសម្របទៅតាមការរត់របស់អ្នក សូមជ្រើសរើសទៅតាមប្រភេទនេះកម្រិតពន្លឺខាងក្រោម៖
- ម៉ូដភ្លឺខ្លាំង(300 lm) សម្រាប់រយៈចម្ងាយវែង។សម្រាប់រយៈចម្ងាយវែង
- សម្រាប់ម៉ូដពន្លឺទាប (120 lm) សម្រាប់ការសន្សំសំចៃថ្ម
- ម៉ូដ Ambient (30 lm) សម្រាប់ពន្លឺស្រាលៗដែលអ្នកអាចមើលផែនទីនិងបង្ហាញផ្លូវរយៈចម្ងាយខ្លី
-ម៉ូដភ្លឺបភ្លែត (300lm) សម្រាប់ការផ្តល់សញ្ញាបានឆ្ងាយ សម្រាប់កន្លែងដែលមានគ្រោះថ្នាក់
ជាចុងក្រោយ ម៉ូដខ្ពស់ និង​អេកូ សម្រាប់រក្សាថាមពល ដូច្នេះហើយ លោកអ្នកមានពេល 1ម៉ោងសម្រាប់ចំណាំងពន្លឺ 50lm នៅពេលថ្មត្រូវបានសាកពេញ។

កម្លាំងពន្លឺ គិតជា Lumen ចម្ងាយ និងការបញ្ចេញពន្លឺ តើរបស់ទាំងនេះដំណើរការដោយរបៀបណា?

ខ្នាត Lumen ដែលហៅកាត់ថា lm គឺជាខ្នាតសម្រាប់វាស់កម្រិតពន្លឺដែលបញ្ចេញដោយអំពូល LED មួយគ្រាប់ៗ។ ចំពោះពិលពីរគ្រាប់ដែលមាន 4ម៉ូដ អាចផ្តល់ជម្រើសជូនលោកអ្នកចំនួនបួនរួមមាន ពន្លឺស្រាលៗ ពន្លឺខ្លាំង និងកម្រិតមធ្យម។ជាមួយនឹងចំណាំងដ៏ខ្លាំងរបស់ពិលប្រភេទនេះ វាក៏អាចបញ្ជាំងពន្លឺក្នុងរយៈចម្ងាយដ៏ឆ្ងាយមួយរហូតដល់ពីរបីម៉ែត្រពីអ្នក ហើយក៏អាចបញ្ជាំងបានរហូតដល់ចម្ងាយ 75ម៉ែត្រ ប្រសិនបើអ្នកជ្រើសរើសយកម៉ូដែលមានកម្លាំងពន្លឺខ្លាំង។ដោយសារតែវាមានមុខងារបញ្ចេញពន្លឺថេរល្អ អាំងតង់ស៊ីតេរបស់ពិលមិនងាយធ្លាក់ចុះដោយងាយឡើយ។

តើអាចធ្វើការគ្រប់គ្រងថ្មរបស់ពិលប្រភេទនេះដោយរបៀបណា?

ពិល OnNight 710 ត្រូវបានឌីសាញឡើងសម្រាប់កីឡារត់រយៈចម្ងាយមធ្យម។វាផ្តល់នូវម៉ូដពន្លឺកម្រិតខ្ពស់ដែលអ្នកអាចប្រើបានរហូតដល់ 3ម៉ោង 6ម៉ោងសម្រាប់ម៉ូដពន្លឺទាប និង 12ម៉ោងសម្រាប់ម៉ូដអេកូ។
ដើម្បីចៀសវាងការភ្ញាក់ផ្អើលនានា សូមពិនិត្យមើលការព្យាករណ៍អាកាសធាតុទុកជាមុន៖នៅពេលដែលសីតុណ្ហភាពធ្លាក់ដល់ចំណុចសូន្យ ថ្មរបស់ពិលប្រភេទនេះ នឹងមានការធ្លាក់ចុះផងដែរ។

គ្រាន់តែក្រឡេកមើលកម្រិតថ្ម និងអាចសាកថ្មបានយ៉ាងងាយ។

ថ្មរបស់ពិលពាក់លើក្បាលប្រភេទនេះ មានសន្ទទស្សន៍បង្ហាញដែលនឹងបន្លឺឡើងនៅពេលដែលអ្នកបើកពិល៖មុខងារដ៏ល្អប្រើ សម្រាប់ធ្វើការពិនិត្យមើលថាមពលថ្មដែលនៅសល់នៅពេលដែលអ្នកកំពុងរៀបចំកាតាបសម្រាប់កីឡារត់របស់អ្នក ឬក៏មុនពេលការចាប់ផ្តើមរត់កីឡារបស់អ្នក។ ដើម្បីសាកថ្មពិលរបស់អ្នកដោយងាយ ថ្មប្រភេទនេះគឺអាចប្រើជាមួយខ្សែ micro-USBផងដែរ។ យ៉ាងណាមិញ ខ្សែដែលផ្តល់ឱ្យគឺមានរាងត្រីកោណ៖ វាមានភាពងាយស្រួលសម្រាប់ការដោតខ្សែពិលរបស់អ្នកទៅកាន់ឆ្នាំងសាកក្នុងកាតាបស្ពាយរបស់អ្នកកំឡុងពេលនៃការរត់។

ការឌីសាញដែលបន្ថែមផាសុកភាពជូនលោកអ្នក៖

បន្ថែមពីថាមពលដ៏ខ្លាំងក្លាសម្រាប់ការប្រើប្រាស់ ពិលពាក់លើក្បាលប្រភេទនេះគឺមានទម្ងន់ស្រាលបំផុត៖ដែលមានទម្ងន់ត្រឹមតែ 120ក្រាម ដែលជួយរក្សាកន្លែងទុកដាក់បានយ៉ាងច្រើន។យ៉ាងណាមិញ ទម្ងន់របស់ពិលគឺឋិតនៅលើថ្មដែលអាចសាកបាននៅផ្នែកខាងក្រោយ ព្រមទាំងតំបន់គ្រាប់អំពូលដែលឋិតនៅផ្នែកខាងមុខ ដូច្នេះហើយ ចុចកុងតាក់តិចៗ ដើម្បីកាត់បន្ថយផលប៉ះពាល់លំយោលរបស់វា។ដោយសារតែ ផ្នែកចុចដែលអាចសារេបាន វាផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរម៉ូដពន្លឺ បើទោះបីជាអ្នកកំពុងរត់ក៏ដោយ។

តើត្រូវរក្សាថាមពលថ្មដោយរបៀបណា?

Sébastien និង Gaëtan ដែលជាអ្នកគ្រប់គ្រងគម្រោង ព្រមទាំងជាវិស្វករសម្ភារៈកីឡារត់ បានផ្តល់ដំបូន្មានសម្រាប់ការប្រើប្រាស់ពិលពាក់លើក្បាលប្រភេទនេះដូចជា៖វាជារឿងដ៏មានប្រសិទ្ធិភាពបំផុតសម្រាប់ការចាប់ផ្តើមការរត់កីឡាជាមួយនឹងពិលពាក់លើក្បាលដែលមានទាំងម៉ូដពន្លឺទាប និងម៉ូដពន្លឺខ្លាំង។ចំពោះចំំណុចចាប់ផ្តើម នៅពេលដែលលោកអ្នកត្រូវបានហ៊ុមព័ទ្ធដោយអ្នករត់ផ្សេងៗ លោកអ្នកអាចប្រើប្រាស់ប្រភពពន្លឺផ្សេងៗទៀតដើម្បីរក្សាម៉ូដពន្លឺកម្រិតទាប ឬអាចបិទពិលរបស់អ្នកបាន។ វាគឺជាវិធីសាស្ត្រមួយដែលអាចជួយរក្សាថាមពលថ្មរបស់អ្នកកំឡុងពេលរត់។

រក្សា និងថែទាំពិលរបស់អ្នកឱ្យកាន់តែយូរដោយសារមានការធានា សេវាកម្មក្រោយពេលលក់ និងគ្រឿងបន្លាស់។

ផលិតផលកីឡាត្រូវបានធានារយះពេល២ឆ្នាំ។ម្យ៉ាងវិញទៀត Decathlon ក៏មានគោលនយោបាយ ពេញចិត្ត ឬពេញចិត្តផងដែរ៖កុំភ្លេចយកពិលដែលខូចគុណភាពរបស់អ្នកមកកាន់ហាងទំនិញយើងខ្ញុំ។
តើមានអ្វីបន្ថែមទៀត? គ្រឿងបន្លាស់របស់ DECATHLON ក៏អាចរកជាវបានក្នុងរយៈពេលពីរឆ្នាំនៃការជាវនៅហាងទំនិញដែលជិតលោកអ្នកបំផុត។

តើអ្វីជាមុខងារការពារទឹក IPX4?

មុខងារការពារទឹករបស់ពិលប្រភេទនេះគឺកម្រិត IPX4 ។
មានន័យថា ពិលរបស់អ្នកអាចទ្រាំទ្រនឹងការសាចទឹក 10លីត្រ ក្នុងរយៈពេល 5នាទីបាន។ មានន័យថា លោកអ្នកមិនចាំបាច់យកជ្រកភ្លៀង កំឡុងពេលនៃការរត់ក្នុងករណីមានមេឃភ្លៀងឬការសាចទឹកឡើយ។ដើម្បីធានាឱ្យបាននូវមុខងារការពារនេះ យើងបានប្រើប្រាស់គំរូដើម្បីសាកល្បងជាមួយនឹងទឹកផ្កាឈូកក្នុងរយៈពេលដ៏យូរ។