Hide Filters
Filters 0
Sort by :
Filters 0
ស្បែកជើងការពារទឹកសម្រាប់បុរសដើរលើផ្លូវពិបាក - NH500
  • ស្បែកជើងការពារទឹកសម្រាប់បុរសដើរលើផ្លូវពិបាក - NH500
  • ស្បែកជើងការពារទឹកសម្រាប់បុរសដើរលើផ្លូវពិបាក - NH500
  • ស្បែកជើងការពារទឹកសម្រាប់បុរសដើរលើផ្លូវពិបាក - NH500
  • ស្បែកជើងការពារទឹកសម្រាប់បុរសដើរលើផ្លូវពិបាក - NH500
ស្បែកជើងការពារទឹកសម្រាប់បុរសដើរលើផ្លូវពិបាក - NH500

QUECHUA

ស្បែកជើងការពារទឹកសម្រាប់បុរសដើរលើផ្លូវពិបាក - NH500

8583361
$60,00
Tax included
  • ស្បែកជើងការពារទឹកសម្រាប់បុរសដើរលើផ្លូវពិបាក - NH500
  • ស្បែកជើងការពារទឹកសម្រាប់បុរសដើរលើផ្លូវពិបាក - NH500
  • ស្បែកជើងការពារទឹកសម្រាប់បុរសដើរលើផ្លូវពិបាក - NH500
  • ស្បែកជើងការពារទឹកសម្រាប់បុរសដើរលើផ្លូវពិបាក - NH500
ស្បែកជើងការពារទឹកសម្រាប់បុរសដើរលើផ្លូវពិបាក - NH500
Size :
Quantity:

Store Availability

អ្នករចនាម៉ូតដែលជាអ្នកដើរភ្នំរបស់យើងបានបង្កើតស្បែកជើងការពារទឹក NH500 ប្រវែងមធ្យម ដោយមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់ការដើរភ្នំក្នុងអាកាសធាតុភ្លៀង។

កំលាំងចិត្តរបស់យើង? ដើម្បីផ្តល់ជូននូវស្បែកជើងដើរភ្នំដែលផ្តល់ផាសុកភាពការពារទឹក រចនាឡើងមិនប៉ះពាល់ដល់បរិស្ថាន និងស្អិតមិនរអិល សាកសម្យសម្រាប់ផ្លូវលំបាក និងផ្លូវធម្មតាមិនមានចំណោត។ រចនាបទមិនសាំញ៉ាំ!

BENEFITS

មិនជ្រាបទឹក

ស្រទាប់មានខ្យល់ចេញចូល និងការពារទឹក | ត្រូវបានធ្វើតេស្តដើរភ្នំរយៈពេល 8 ម៉ោង នៅពេលភ្លៀង

ការពារការឆក់

បាតខាងក្រៅធ្វើពីជ័រ EVA ដែលមានភាពរឹងមាំទ្វេដង ដើម្បីបង្កើនផាសុកភាព​នៅពេល​ធ្វើ​ដំណើរ​ក្នុងព្រៃ

ការទប់ទំងន់

សមាសធាតុផ្សំ និងម៉ូតរចនារបស់បាតស្បែកជើងធ្វើអោយស្បែកជើងស្អតិ | ក្រឡាកម្រាស់ 4មម

ផាសុខភាពក្នុងការពាក់

រូបរាងជាស្បែកជើងចងខ្សែ និងសាច់ក្រណាត់សំណាញ់ដែលមិនរឹបខ្លាំងលើជើងខាងមុខ | បាតកណ្តាល 5 មម

សាកសម

ផ្ទៃខាងលើខ្ពស់ | ប្រហោងស៊កខ្សែចំនួន 5 ឬទំពក់សម្រាប់ជាជំនួយ

ការទប់ទំងន់

ម៉ូតរចនាបាត និងក្រឡាកម្រាស់ 4មម ជួយការពារលោកអ្នកពីភក់

TECHNICAL INFORMATIONS

បាតស្បែកជើងស្អិតនៅលើផ្លូវធម្មជាតិ

ម៉ូតរចនារបស់បាតស្បែកជើងគឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងទូលំទូលាយដែលធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍របស់យើង។ យើងចូលចិត្តចូលចិត្តរូបមន្តកៅស៊ូពិសេសដែលផ្តល់នូវភាពស្អិត និងធន់ខ្លាំង។ ដោយសារតែលក្ខខណ្ឌតម្រូវទាំងពីមិនដែលដូចគ្នា យើងស្វែងរកដោយស្វ័យប្រវត្តិនូវដំណោះស្រាយដ៏ល្អបំផុតសម្រាប់ការដើរលើផ្លូវលំបាក និងផុងដូចជាផ្លូវក្នុងព្រៃ ក៏ដូចជាផ្លូវថ្មរឹង (ដូចជាផ្លូវតាមឆ្នេរសមុទ្រ)។

ត្រូវបានរចនាឡើងសម្រាប់ការដើរនៅតាមជនបទ។

ស្បែកជើងថ្មើរជើងរបស់យើង ត្រូវបានរចនាឡើងសម្រាប់ការដើរនៅតាមជនបទ។ដូច្នេះ យើងជ្រើសរើសសមាសធាតុផ្សំបាត និងផ្នែកខាងលើនៃស្បែកជើង ហើយធ្វើតេស្ត​ដើម្បី​ធានា​ថា​វា​ពិតជាសក្តិសមសម្រាប់ការដើរនៅលើផ្លូវរាប (ឧទាហរណ៍ ផ្លូវក្នុងព្រៃដែលធ្វើពីដី) ឬ ផ្លូវមានថ្ម (ឧទាហរណ៍ ផ្លូវនៅតំបន់ឆ្នេរដែលមានថ្ម)។ ប្រើប្រាស់លើផ្លូវ (កៅស៊ូ) អាចធ្វើអោយវាដាចមុនអាយុកាល និងបង្ករការរំខាន។ ស្បែកជើងនេះ មិនសក្តិសមសម្រាប់ការដើរភ្នំទេ។

ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន

ចំពោះស្បែកជើងនេះ យើងបានជ្រើសរើសសមាសធាតុផ្សំដែលមិនមានផលប៉ះពាល់ដល់បរិស្ថាន៖
- ខាងលើ (ផ្នែកខាងមុខនៃស្បែកជើង សន្ទះ និងផ្នែកខាងលើបំផុតនៃស្បែកជើង)៖ ប៉ូលីអេស្ទែរដែលកែច្នៃឡើងវិញ ៥២% សសៃអំបោះនីឡុងជ្រលក់ពណ៌ ៤៨% (ជ្រលក់ដោយប្រើទឹកតិច)
- សន្ទះ និងស្រទាប់ក៖ ប៉ូលីអេស្ទែរដែលកែច្នៃឡើងវិញ 100%
- ខ្សែ និងរន្ធខ្សែ៖ ប៉ូលីអេស្ទែរដែលកែច្នៃឡើងវិញ 100%
- បាតខាងក្នុង៖ ហ្វូមជ័រដែលកែច្នៃឡើងវិញ ៨៥% និង ស្រទាប់ប៉ូលីអេស្ទែរ ១០០%
- បាត​ខាងក្រៅ៖ ជ័រកែច្នៃឡើងវិញ ៣០%

តើស្បែករបស់យើងយកមកពីណា?

យើងប្រើស្បែកដែលមានឈ្មោះថា ‘នូបាក់ (nubuck)’។ វាធ្វើឱ្យមានអារម្មណ៍ថាទន់ ដូចសូត្រ។ស្បែកដែលប្រើប្រាស់លើស្បែកជើងនេះបានមកពីគោ។ យើងមិនសំលាប់សត្វដើម្បីទទួលបានស្បែករបស់វាឡើយ៖ យើងប្រើប្រាស់កាកសំណល់ចេញពីរោងចក្រ។ស្បែកលើស្បែកជើងនេះបានមកពីស្បែកមកពីប្រទេសបារាំងដែលប​ន្ទាប់មកលាបពណ៌នៅប្រទេសអេស្ប៉ាញ។

វិធីថែរក្សាស្បែកជើងស្បែករបស់លោកអ្នក

បន្ទាប់ពីដំណើរថ្មើរជើងរបស់លោកអ្នក យើងសូមណែនាំងលោកអ្នកដើម្បី៖- ទុកស្បែកជើងឱ្យស្ងួត នៅឆ្ងាយពីប្រភពកម្តៅ - ប្រើច្រាស់រឹងដុសឱ្យខ្លាំងៗដើម្បីឱ្យភក់​និងធូលីចេញពីស្បែកដែលស្ងួត
- ប្រើច្រាសកាវ ឬជ័រ (នូបាក់ nubuck) ដើម្បីជម្រះស្នាមប្រឡាក់
- ប្រសិនបើស្នាមប្រឡាក់នៅតែមិនជ្រះ សូមសម្អាតដោយប្រើច្រាស និងទឹកក្តៅអ៊ុនៗ
- ទុកឱ្យស្ងួត - យកច្រាសរឹងដុសម្តងទៀត - ប្រើស្ព្រៃនៅលើកន្លែងការពារជម្រាបទឹក៖ ធ្វើដូច្នេះ នឹងធ្វើឱ្យស្បែករលោង និងពណ៌ភ្លឺ។

ការធ្វើតេស្តមិនជ្រាបទឹក

ស្បែកជើងទាំងនេះដែលត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ និងទីតាំងផ្ទាល់ គឺមានបំពាក់ជាមួយនឹងស្រទាប់មិនជ្រាបទឹកដែលផ្តល់នូវភាពមិនជ្រាបទឹកល្អបំផុត ជាការចាប់ផ្តើម វាត្រូវបានជ្រលក់ទឹកដែលមានសំពាធខ្យល់ខាងក្នុងដើម្បីពិនិត្យមើលថានឹងមិនមានពពុះនៅលើផ្ទៃស្បែកជើងឡើយ។ បន្ទាប់មក វាត្រូវបានបំពាក់លើដៃមេកានិចដែលត្រាប់ចលនាដើរក្នុងទឹកត្រឹមពាក់កណ្តាលស្បែកជើងដើម្បីធ្វើតេស្តថាផ្ទៃខាងក្នុងនៅតែស្ងួតល្អ។

ការការពារជម្រាបទឹក ៣ កម្រិត

នៅក្នុងការធ្វើតេស្តមិនជ្រាបទឹករបស់យើង យើងធ្វើតេស្តមិនជ្រាបទឹកចំនួន 3 កំរិត៖ - 2000 ផ្នត់ សម្រាប់ការដើរភ្នំប្រហែល 2 ម៉ោង
- 4000 ផ្នត់ សម្រាប់ការដើរភ្នំប្រហែល 4 ម៉ោង
- 8000 ផ្នត់ សម្រាប់ការដើរភ្នំប្រហែល 8 ម៉ោង
ស្បែកជើងបុរសការពារទឹក NH500 ត្រូវបានធ្វើតេស្ត និងមាន 8000 ផ្នត់ នៅក្នុងមន្ទីរពិសោធន៍។ នេះមានន័យថាវានឹងមិនជ្រាបទឹកសម្រាប់ការដើររយៈពេល 8 ម៉ោង។ ជាការពិតណាស់ នៅពេលដែលស្បែកជើងស្ងួត វានឹងការពារទឹកជាថ្មីម្តងទៀត។

ត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍

តេស្តនៅមន្ទីរពិសោធន៍ត្រូវបានធ្វើឡើងដើម្បីធ្វើតេស្តសាកល្បងនៅបំណែកខាងក្រោម៖
ការហែករន្ធខ្សែ និងខ្សែ ការបិតកាវ ការសិក្សាពីគីមី ភាពធន់នឹងកាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើងនិងសមាសធាតុផ្សំផ្នែកខាងលើ និងភាពចាស់។ យើងប្រើប្រាស់ការធ្វើតេស្តទាំងនេះ ដើម្បី​ពង្រឹង​គុណភាព​ផលិតផល​​របស់យើង​ និងការពារភាព​មិនពេញលក្ខណៈ​នៃស្បែកជើង​ថ្មើរជើងរបស់យើង។

របៀបរក្សាមុខងារការពារទឹករបស់ស្បែកជើងបានកាន់តែយូរ

យើងសូមណែនាំអោយលោកអ្នកប្រើប្រាស់ស្ព្រៃបាញ់ការពារជ្រាបទឹកច្រើនដងក្នុងមួយឆ្នាំ ដើម្បីធ្វើអោយមុខងារការពារទឹក និងស្នាមប្រឡាក់ដំណើរការឡើងវិញ។

របៀបជ្រើសរើសទំហំស្បែកជើងរបស់អ្នកយ៉ាងដូចម្តេច?

សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ សាកល្បងម៉ូដែលឬទំហំមួយចំនួន បើចាំបាច់។ សូមពិនិត្យទៅលើចំណុចផាសុកភាពចំនួនពីរ៖
- ទ្រនាប់កែងស្បែកជើង
- ផ្ទៃខាងមុខជើងនៅលើទីជម្រាល
មិនត្រូវមានចំណុចសំពាធនៅពេលពាក់។ លោកអ្នកអាចដើរជុំវិញហាងដោយសេរី។ចាប់ផ្តើមពាក់ស្បែកជើងបន្តិចម្តងៗនៅពេលឡើងភ្នំពីរបីដងដំបូង ដើម្បីឲ្យវាត្រូវទំហំជើង។

ការប្រើប្រាស់រួមគ្នានូវ ស្បែកជើង/ស្រោមជើង ពិតជាមានសារៈសំខាន់។

មានកត្តាជាច្រើនដែលអាចបង្ករជាពងជើងនៅពេលកំពុងដើរ៖ ការកកិត ផ្នត់ស្រោមជើង សំណើម ទំហំស្បែកជើងតូចពេក ឬធំពេក ជាដើម។ ដូច្នេះ វាសំខាន់ណាស់ក្នុងការជ្រើសរើសទំហំដែលត្រឹមត្រូវ និងប្រើស្រោមជើ​ងដែលធ្វើពីវត្ថុធាតុ​ត្រឹមត្រូវ​សម្រាប់ស្បែកជើងថ្មើរជើងរបស់លោកអ្នក។

របៀបជ្រើសរើសទំហំស្រោមជើងរបស់អ្នកយ៉ាងដូចម្តេច?

សូមជ្រើសរើសស្រោមជើងដែលត្រូវនឹងទំហំជើងលោកអ្នក ដូច្នេះស្រោមជើងនឹងមិនមានសល់ផ្នត់ទេ៖ដោយសារតែស្រោមជើងធំពេកធ្វើឱ្យសល់សាច់ក្រណាត់នៅលើប្រអប់ជើងរបស់លោកអ្នក ឬដោយសារវាតូចពេក ធ្វើអោយរឹបជើង។

របៀបជ្រើសរើសសាច់ក្រណាត់ស្រោមជើងរបស់អ្នកយ៉ាងដូចម្តេច?

សំណើមត្រូវបានការពារយ៉ាងមានប្រសិទ្ធភាពនៅពេលកំពុងដើរ៖យើងបែកញើស ដែលជារឿងត្រូវតែកើតឡើង។ប្រសិនបើស្បែកជើងមានខ្យល់ចេញចូលល្អ វានឹងជួយបំបាត់សំណើមដែលចេញពីញើសរបស់លោកអ្នក៖ដូច្នេះវាពិតជាសំខាន់ក្នុងការជ្រើសរើសស្រោមជើងស្រាល និងច្រោះខ្យល់ផងដែរ។ ប្រសិនបើស្បែកជើងរបស់លោកអ្នកការពារទឺកដែរ លោកអ្នកនឹងមិនធ្វើការជ្រើសរើសបែបនេះដើម្បីការពារលោកអ្នកពីសំណើមដោយសារភ្លៀងឡើយ៖ជ្រើសរើសស្រោមជើងដែលនឹងជក់ញើស និងបញ្ជូនវាឆ្ងាយពីស្បែកជើងតាមដែលអាចធ្វើទៅបាន។

តើស្រោមជើងមួយណាដែលត្រូវនឹងស្បែកជើងការពារទឹក NH500?

ទោះបីជាស្រទាប់ការពារជម្រាបទឹកអាចច្រោះខ្យល់បានដោយខ្លួនឯង ប៉ុន្តែវាមិនអាចបំបាត់ញើសបានល្អដូចស្បែកជើងច្រោះខ្យល់នោះទេ។ លោកអ្នកគួរតែពាក់ស្រោមជើងកវែង NH500៖ វាផ្សំពីកប្បាសដែលអាចស្រូបសំណើមបាន និងប្រើប្រភេទក្រណាត់កន្សែងពោះគោបញ្ច្រាសនៅបាតស្រោមជើង ដែល​ជួយក​ម្ចាត់​ញើស​ចេញពីជើងរបស់លោកអ្នក។ វាវែងល្អ ដែលអាចការពារកជើងលោកអ្នកពីស្បែកជើងបាន។វាគឺជាការផ្សំចូលគ្នាយ៉ាងល្អឥតខ្ចោះ ដើម្បីការបន្ថយការកើតពងបែក។

ការធានា

ស្បែកជើងថ្មើរជើងរបស់យើ់ងមានការធានារយៈពេល ២ ឆ្នាំ។ ការប្តេជ្ញាចិត្តរបស់យើង? ដើម្បីផ្តល់ជូនលោកអ្នកនូវផលិតផលដែលស្លៀកជាប់ល្អ និងប្រើប្រាស់សម្រាប់​គ្រប់​ដំណើរ​ថ្មើរ​ជើងរបស់លោកអ្នក​នៅ​តំបន់ជនបទ និងដើរភ្នំ។ ដោយសារតែផលិតផលដែលយើងស្រលាញ់ខ្លាំងគឺជាផលិតផលដែលធន់ខ្លាំងនៅពេលធ្វើដំណើរផ្សងព្រេង និងបន្តនៅប្រើបានយូរ!