ធ្វើឡើងសម្រាប់កីឡាហ្វីតណេស
មិនមានច្បាប់ណាមួយដែលមានមួយទំហំត្រូវគ្រប់គ្នានោះទេតែមានរបស់មួយដែលនាំពួកយើងទាំងអស់គ្នាបាន: ចលនា! អតិភាពរបស់ពួកយើងគឺរចនាផលិតផលដែលផ្តល់ឲ្យអ្នកនូវអ្វីដែលអ្នកត្រូវការបំផុតពីសេរីភាពក្នុងការធ្វើចលនារហូតដល់លក្ខណះពិសេសបែបបច្ចេកទេសនិងផាសុកភាពនិងស្ទីល។អ្វីគ្រប់យ៉ាងត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដោយគ្មានទុកចន្លោះនៅទេ ! ក្រុមអ្នករចនារបស់យើងទាំងមូល- ចាប់ពីអ្នកគ្រប់គ្រងផលិតផលរហូតដល់វិស្វករនិងអ្នករចនាម៉ូដសាច់ក្រណាត់- បានយកចិត្តទុកដាក់លើការពាំនាំយកមកនូវសម្លៀកបំពាក់ហ្វីតណេសដ៏ល្អឥតខ្ចោះ។
តើផលិតផលនោះត្រូវបានធ្វើតេស្តមុនពេលលក់ដែរឬទេ?
ជាការពិតណាស់! ជាក់ស្ដែង ក្រណាត់ទាំងអស់របស់យើងគឺបានឆ្លងកាត់ដំណើរការធ្វើតេស្តយ៉ាងម៉ត់ចត់។គោលដៅគឺដើម្បីធានានូវផាសុកភាព សុវត្ថិភាព និងភាពជាប់ធន់។ផលិតផលរបស់យើងចាប់ផ្តើមដំណើរចរដ៏វែងនេះនៅក្នុងមន្ទីរពិសោធន៍។នៅទីនេះ ពួកវាត្រូវបានធ្វើតេស្តលើភាពធន់នឹងការបោកគក់និងការរក្សាពណ៌របស់ពួកវា។ប៉ុន្តែមិនមែនមានតែប៉ុណ្ណឹងទេពួកវាក៏ត្រូវបានធ្វើតេស្តក្នុងស្ថានភាពជាក់ស្ដែងជាមួយអ្នកលេងកីឡាដូចអ្នកផងដែរ។ក្រោយពីការធ្វើតេស្តទាំងអស់នេះហើយ ប្រសិនបើពួកវាត្រូវបានផ្តល់ភ្លើងខៀវ ផលិតផលថ្មីដែលអ្នកចូលចិត្តនឹងមកដល់ហាងដែលនៅជិតអ្នកក្នុងពេលឆាប់ៗនេះ!
ចុះប្រសិនបើខ្ញុំមិនពេញចិត្តជាមួយនឹងផលិតផលរបស់ខ្ញុំ?
ពួកយើងពិតជាសោកស្តាយណាស់ពេលលឺដូច្នេះ! បើសិនជាផលិតផលមិនទៅដល់ការរំពឹងទុករបស់អ្នកទេ វាគឺសមញ្ញណាស់: យកវាមកឲ្យពួកខ្ញុំវិញ! ពួកយើងនិងផ្លាស់ប្តូរវាជូនអ្នក រឺសងលុយមកអ្នកវិញ។