Hide Filters
Filters 0
Sort by :
Filters 0
  • អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
  • អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
  • អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
  • អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
  • អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
  • អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
  • អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
QUECHUA

អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper

8583193
$25,00
ពន្ធត្រូវបានបូកបញ្ចូល
  • អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
  • អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
  • អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
  • អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
  • អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
  • អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
  • អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
អាវបុរស ការពារជម្រាបទឹក សម្រាប់ដើរនៅជនបទ NH150 Imper
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតដែលជាអ្នកដើរភ្នំរបស់យើងបានបង្កើតអាវការពារទឹក NH150 Imper នេះឡើងសម្រាប់ការដើរភ្នំក្នុងក្នុងអាកាសធាតុសើម ក្នុងព្រៃ ឬនៅលើឆ្នេរ។

ចង់ធ្វើដំណើរថ្មើរជើងដោយមិនយកកាបូបស្ពាយតាមមែនទេ? អាវការពារទឹកនេះអាចទុកដាក់ដោយឆ្លាតវ័យក្នុងហោប៉ាវ kangaroo របស់វា។ មានច្រើនពណ៌។ ជ្រើសរើសម៉ូឌែលអាវរបស់លោកអ្នក!

Main fabric: 100.0% Polyester; Pocket: 100.0% Polyester; Coating: 100.0% Polyurethane

BENEFITS

មិនជ្រាបទឹក

ទ្រនាប់ការពារទឹកកម្រិត 2000 មម | ថ្នេរធំបិតស្គុត | គម្របក្បាល

ងាយស្រួលផ្លាស់ទី

រក្សាទុកដាក់ក្នុងហោប៉ាវខ្សែរូត kangaroo | ហោប៉ាវដាក់ដៃចំនួន 2 ដែលមានឡេវកឹប

ដកដង្ហើមបាន

ទ្រនាប់ខាងក្រៅអ៊ីដ្រូហ្វីលិក Hydrophilic (RET=12 ៖ កាត់បន្ថយកំណកទឹកនៅពេលពាក់អាវភ្លៀងនេះ

ងាយស្រួលប្រើ

គម្របក្បាលបន្តឹងបាន | ខ្សែរូត 1/2 & ប្រឡោះស៊កដៃផ្តល់ភាពងាយស្រួលក្នុងការពាក់ និងដោះចេញ

ដែលមានទំងន់ស្រាល

ទម្ងន់៖ 320 ក្រ ទំហំ L

TECHNICAL INFORMATIONS

ភាពមិនជ្រាបទឹកនៃអាវ

អាវនេះបានឆ្លងកាត់ការធ្វើតេស្តចាក់ទឹកក្រោម 60 លីត្រ/ម៉ែត្រការ៉េ/ម៉ោង ក្នុងរយៈពេលមួយម៉ោង។ ការធ្វើតេស្តនេះបង្កើតលក្ខខណ្ឌមធ្យមដូចពេលមានភ្លៀងតិចៗ។
សាច់ក្រណាត់អាវក្រៅនេះ ជួយទប់ស្កាត់ទឹក​ ឧទាហរណ៍ វាធ្វើឱ្យទឹករត់លើផ្ទៃរបស់វា តែវាមិនស្រូបទឹកនោះទេ។នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ លើសពីនេះទៀត យើងបានបិតថ្នេរ ឧទាហរណ៍ កន្លែងដែលនឹងត្រូវទឹកភ្លៀង។

របៀបក្នុងការរក្សាលក្ខណៈមិនជ្​រាបទឹករបស់អាវក្រៅលោកអ្នកគ្រប់ពេលវេលា

ដើម្បីរក្សាការការពារជម្រាបទឹកបានល្អ ត្រូវ​ធ្វើឱ្យលក្ខណៈសម្បត្តិនៃ​ការ​ទប់ស្កាត់​ជម្រាប​ទឹក​សកម្មឡើងវិញ៖ យើងសូមណែនាំឱ្យធ្វើនូវការបោកសម្អាតទាង លក្ខណៈនេះ បន្ទាប់ពីប្រើបាន​ដប់​ពីរដងក្រោមភ្លៀង។ ការទប់ស្កាត់ជម្រាបទឹកនឹងសកម្មឡើងវិញ ដោយការសម្ងួតៈ ដាក់ក្នុងម៉ាស៊ីនសំងួត ឬដោយប្រើប្រដាប់ផ្លុំសក់ ជាដើម ក្នុងរយៈពេលខ្លី។ បើសិនជាលោកអ្នកបោកវា វាត្រូវតែពូតឱ្យស្រស់ទឹក។

ការកំណត់ភាពមិនជ្រាបទឹកដែលត្រូវបានបង្ហាញជា មម ឬ Schmerber

យើងវាស់ភាពធន់នឹងសំពាធទឹករបស់អាវ ដែលបង្ហាញជាកំពស់ទឹកគិតជា មម (ផ្អែកតាមស្តង់ដារ ISO 811)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសំពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំជាមួយនឹងការចាត់ចំណាត់ថ្នាក់ការពារទឹកកម្រិត 2,000 មម អាចធន់ទៅនឹងសំពាធកំពស់ទឹក 2,000 មម។

ភាពមានខ្យល់ចេញចូលរបស់សមាសធាតុ

ដើម្បីស្វែងយល់ថាសាច់ក្រណាត់មានខ្យល់ចេញចូលឬអត់ យើងធ្វើការវាស់ភាពធន់ទៅនឹងរំហួត (RET) ដោយផ្អែកលើបទដ្ឋាន ISO 11092។ភាពធន់របស់សាច់ក្រណាត់កាន់តែទាប សកម្មភាពរាងកាយរបស់អ្នកកាន់តែបង្កើតចំហាយទឹក ហើយខ្យល់ចេញចូលរបស់សាច់ក្រណាត់កាន់តែខ្ពស់។
- RET < 9 = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំងណាស់
- 9 < RET < 12 = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំង
- 12 < RET < 20 = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំង
- RET > 20 = សាច់ក្រណាត់ច្រោះខ្យល់តិច ឬ មិនច្រោះខ្យល់ទាល់តែសោះ

តើត្រូវជ្រើសរើសអាវការពារទឹកដែលសាកសម្យនឹងសកម្មភាព និងកម្រិតនៃការខិតខំប្រឹងប្រែងរបស់លោកអ្នកដោយរបៀបណា?

ក្នុងកំឡុងពេលកីឡា ការបញ្ចេញញើសរបស់យើង អាស្រ័យលើកម្លាំង ឬរយៈពេលដែលរាងកាយធ្វើសកម្មភាព។ ប្រសិនបើសមត្ថភាពច្រោះខ្យល់នៃសាច់ក្រណាត់ មិនត្រូវនឹង​ការ​ធ្វើសកម្មភាព​រាងកាយ​របស់លោកអ្នក នោះជាតិញើសនឹងដក់នៅក្នុងអាវ។អ្នកមានអារម្មណ៍សើមនៅផ្នែកខាងក្នុង៖នេះមិនមែនមកពីទឹកភ្លៀងជ្រាបចូលទេ ប៉ុន្តែដោយសារចំហាយទឹក។ ដូច្នេះអ្នកគួរជ្រើសរើសអាវក្រៅការពារភ្លៀងដែលសក្តិសមនឹងសកម្មភាពរាងកាយរបស់លោកអ្នក។អាវនេះត្រូវបានរចនាឡើងសម្រាប់ការដើរភ្នំរយៈពេលអតិបរមា 2ម៉ ក្នុងល្បឿន 5 គម/ម៉។

ពិន្ទុសម្រាប់ប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល

ការដាក់ពិន្ទុពី A ដល់ E អាវនេះទទួលបានពិន្ទុ B ។
យើ់ងបានគណនាផលប៉ះពាល់នៃផលិតផលលើបរិស្ថាន​ ពេញមួយវដ្តជីវិតរបស់វា។ការដាក់ពិន្ទុលើផលិតផលនិមួយៗ គឺដើម្បីឱ្យដឹងថាផលិតផលទាំងនោះ​មិន​ប៉ះពាល់ដល់បរិស្ថាន​ ដោយធៀបនឹងផលិតផលដែលនៅក្នុងក្រុមដូចគ្នា (អាវយឺត ខោជើងវែង កាបូបស្ពាយស្មា)។Decathlon គឺជាអ្នកគាំទ្រស្ម័គ្រចិត្តនៃវិធីសាស្រ្តដាក់ស្លាកផលិតផលមេត្រីបរិស្ថាននេះ។

ធ្វើការស្វែងរកដំណោះស្រាយលាបពណ៌ដែលមិនប៉ះពាល់ដល់បរិស្ថាន

យើងគិតគូរដល់ភពផែនដីរបស់យើង ដើម្បីអភិរក្សតំបន់ធម្មជាតិសម្រាប់ការដើរភ្នំ។
ដោយសារយើងបង្កើតដំណើរការជ្រក់ពណ៌ដែលមិនប៉ះពាល់ដល់បរិស្ថាន ចំពោះ​តែពណ៌មួយចំនួន ទើបបានជាយើងគិតលើ​វត្ថុធាតុ​ដែលធ្វើ​ពីប៉ូលីអេស្ទែរ​ប្រើ​ឡើង​​វិញ សម្រាប់ពណ៌ផ្សេងទៀត (ផ្ទៃខាងក្នុងពណ៌ខៀវចាស់)។ ជាលទ្ធផលយើងបានជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានលើពណ៌គ្រប់ប្រភេទទាំងអស់។

ផលិតផលដែលសូមណែនាំបន្ថែម

ស្លៀកខោភ្លៀង NH500 ដើម្បីការពាររាងកាយខាងក្រោមរបស់លោកអ្នកផងដែរ។បន្ទាប់មកយើងនឹងមានប្រព័ន្ធការពារគ្រប់ជ្រុងជ្រោយដែលមានប្រសិទ្ធិភាពការពារខ្យល់ និងភ្លៀង។
ដំបូង និងសំខាន់បំផុត៖នៅឆ្នាំ 2019 យើងបានចាប់ផ្តើមប្រើប្រាស់ដំណើរការលាបពណ៌ដែលមិនប៉ះពាល់ដល់បរិស្ថានលើខោភ្លៀងនេះ។

ការធានា

អាវសម្រាប់ដើរភ្នំ និងខោភ្លៀងរបស់យើងមានការធានារយៈពេល 2 ឆ្នាំ។ ការប្តេជ្ញាចិត្តរបស់យើង? ដើម្បីផ្តល់នូវផលិតផលដែលជាប់បានយូរដែលលោកអ្នកអាចប្រើប្រាស់សម្រាប់ការដើរនៅជនបទ និងការដើរកំសាន្ត។ ដោយសារតែផលិតផលដែលយើងស្រលាញ់បំផុតគឺជាផលិតផលដែលមានរឿងរ៉ាវច្រើនក្នុងការរៀបរាប់ និងមានរឿងលើសពីនោះទៀតដើម្បីរ៉ាយរ៉ាប់ក្នុងពេលអនាគត!