Hide Filters
Filters 0
Sort by :
Filters 0
  • អាវភ្លៀងនារីឡើងភ្នំ - MH150
  • អាវភ្លៀងនារីឡើងភ្នំ - MH150
  • អាវភ្លៀងនារីឡើងភ្នំ - MH150
  • អាវភ្លៀងនារីឡើងភ្នំ - MH150
  • អាវភ្លៀងនារីឡើងភ្នំ - MH150
  • អាវភ្លៀងនារីឡើងភ្នំ - MH150
  • អាវភ្លៀងនារីឡើងភ្នំ - MH150
អាវភ្លៀងនារីឡើងភ្នំ - MH150
QUECHUA

អាវភ្លៀងនារីឡើងភ្នំ - MH150

8736554
$59,00
ពន្ធត្រូវបានបូកបញ្ចូល
  • អាវភ្លៀងនារីឡើងភ្នំ - MH150
  • អាវភ្លៀងនារីឡើងភ្នំ - MH150
  • អាវភ្លៀងនារីឡើងភ្នំ - MH150
  • អាវភ្លៀងនារីឡើងភ្នំ - MH150
  • អាវភ្លៀងនារីឡើងភ្នំ - MH150
  • អាវភ្លៀងនារីឡើងភ្នំ - MH150
  • អាវភ្លៀងនារីឡើងភ្នំ - MH150
អាវភ្លៀងនារីឡើងភ្នំ - MH150
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
នៅលើជើងភ្នំ ក្រុមការងារដែលចូលចិត្តឡើងភ្នំបានបង្កើតអាវការពារទឹកនេះឡើងសម្រាប់ការពារលោកអ្នកនៅពេលដើរភ្នំយូរៗម្តង។

ការពារទឹក មានខ្យល់ចេញចូល និងមានទំងន់ស្រាល មានតម្លៃសមរម្យ!

ក្រណាត់: 100.0% Polyester; ស្រទាប់ដៃអាវ: 100.0% Polyester; ស្រទាប់ថ្នាំ: 100.0% Polyurethane

; ស្រទាប់ក្រណាត់: 20.0% Elastane, 80.0% Polyamide

BENEFITS

មិនជ្រាបទឹក

ការពារភ្លៀង, ស្រទាប់ការពារចំនួន 2.5 ជាន់,
ស្តង់ដារ JIS 1092 ការពារភ្លៀងកម្រិត 15 000 មម (Schmerber)

ដកដង្ហើមបាន

សមាសធាតុផ្សំជក់ញើស (RET = 10)

ដែលស្របតាមរាងកាយ

ខ្សែទាញជាយអាវមួកតម្រូវបាន

ដែលមានទំងន់ស្រាល

សាច់ក្រណាត់ស្រាល

ហោប៉ៅ

ហោប៉ៅកំដៅដៃមានខ្សែរ៉ូតចំនួន២

TECHNICAL INFORMATIONS

ម៉ូតកាត់

ម៉ូតកាត់ស្តង់ដារ។ ទំហំខាងក្នុងរបស់វាអាចពាក់បានជាមួយតែអាវស្តើង និងស្រាលមួយជាន់ទៀត ដូចជាអាវរងារ ឬអាវរោមជៀម។

គម្របក្បាល

កំពស់អាចសារ៉េបានជាមួយនឹងខ្សែយឺត និងកន្លះខ្សែទាញ។ជម្រៅអាចសារ៉េបានដោយប្រើប្រាស់សន្ទះបកបិតនៅខាងក្រោយក្បាលរបស់អ្នក។ កំបាំងការពារមុខនៅលើគំរបក្បាលសម្រាប់ការការពារមុខយ៉ាងល្អ។

សមាសធាតុផ្សំសំខាន់

ស្រទាប់ 2.5 ជាន់

ស្រទាប់

កម្រិតការពារទឹករបស់ផលិតផលអាស្រ័យទៅលើលក្ខខណ្ឌចម្បងចំនួនពីរដូចខាងក្រោម៖ សមាសធាតុផ្សំ និងការតម្លើងរបស់វា។
ផលិតផលនេះផលិតចេញពីទ្រនាប់លាបការពារ។ស្រទាប់គឺដូចជាផ្ទាំងជ័រដ៏ស្តើងរលោង (ប៉ូលីអ៊ុយរេតាន) ដែលធ្វើអោយសមាសធាតុផ្សំមិនជ្រាបទឹក ហើយនៅតែមានខ្យល់ចេញចូល។
វាមានអត្ថប្រយោជន៍ដោយសារភាពបត់បែនបាន ស្រាល និងមានខ្យល់ចេញចូល។

ម៉ូតរចនារបស់ស្រទាប់អាវ

ម៉ូតរចនាដែលមានស្រទាប់ 2.5 ជាន់៖ ស្រទាប់ត្រូវបានបិតកៅនៅខាងក្រៅសាច់ក្រណាត់ខាងក្រៅ និងការពារខាងក្នុងដោយសន្ទះស្តើងរលោង។ យើងប្រើប្រាស់វាសម្រាប់អាវស្រាល។

ភាពមិនជ្រាបទឹករបស់សមាសធាតុផ្សំ

ការការពារទឹករបស់សាច់ក្រណាត់ដែលផ្តល់ដោយទ្រនាប់ ឬស្រទាប់ គឺត្រូវបានវាស់គិតជា Schmerber ឬ mm H20 (សំពាធដែលបង្កើតឡើងដោយកម្រិតកំពស់ទឹកភ្លៀង)។ លេខនេះកាន់តែខ្ពស់ សាច់ក្រណាត់កាន់តែការពារជ្រាបទឹក។
អាវនេះត្រូវបានរចនាម៉ូតឡើងដោយប្រើទ្រនាប់ការពារទឹក (ស្តង់ដារ JIS 1092)៖ សមាសធាតុផ្សំនេះធន់ទៅនឹងកម្រិតសំពាធទឹក 15000 mm H20 (Schmerber) មុននឹងធ្វើការបោកគក់ (i.e. សំពាធបង្កើតដោយកំពស់ទឹក 15 ម៉ែត្រ)។

អាវរងារ ការពារជ្រាបទឹក

យើងធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីបង្កើតជាលក្ខខណ្ឌស្រដៀងគ្នាទៅនឹងភ្លៀងធ្លាក់ដើម្បីធានាអំពីសមត្ថភាពការពារជ្រាបទឹករបស់អាវ។អាវនេះត្រូវបានធ្វើតេស្តក្នុងកម្រិតទឹក 100ល/ម៉ែត្រការ៉េ/ម៉ោង រយៈពេល 3 ម៉ោង។ នេះបង្កើតលក្ខខណ្ឌព្យុះខ្លាំងនៅលើតំបន់ភ្នំ។

ភាពមានខ្យល់ចេញចូល

ភាពមានខ្យល់ចេញចូលរបស់សមាសធាតុផ្សំត្រូវបានវាស់ដោយមើលលើភាពធន់នឹងចំហាយទឹកកើតដោយសារកំដៅ (RET)។
នេះគឺជាសមត្ថភាពដែលអាចអោយចំហាយទឹកដែលបង្កើតឡើងដោយរាងកាយក្នុងអំឡុងពេលហាត់ប្រាណដែលបញ្ចេញមកខាងក្រៅ ហេតុដូច្នេះហើយវាជួយការពារមិនអោយទឹកប្រមូលផ្តុំនៅលើស្បែក។
RET កាន់តែទាប សាច់ក្រណាត់កាន់តែមានខ្យល់ចេញចូល។
RET ≤ 6៖ សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំង
RET ≤ 12: សាច់ក្រណាត់មានខ្យល់ចេញចូល
RET ≤ 20: មិនមែនជាសាច់ក្រណាត់អាចឱ្យមានខ្យល់ចេញចូលច្រើនទេ
ផលិតនេះត្រូវបានវាយតម្លៃថាមាន 10 RET

តើធ្វើអោយមុខងារការពារទឹកដំណើរការឡើងវិញដោយរបៀបណា

សាច់ក្រណាត់ការពារទឹកអាចអោយទឹកហូរលើផ្ទៃសាច់ក្រណាត់ដោយមិនជ្រាបចូលឡើយ។ ជាលទ្ធផលសាច់ក្រណាត់មិនជក់ទឹក ហើយនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់។
មុខងារការពារទឹកអាចដំណើរការម្តងទៀតដោយដាក់ខោទៅក្នុងម៉ាស៊ីនបោកស្ងួតរយៈពេល 10 នាទីនៅកំដៅទាប។លោកអ្នកក៏អាចប្រើប្រាស់ស្ព្រៃបាញ់ការពារជ្រាបទឹកបានផងដែរ (លេខយោង 855490)

ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង

មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។

ហេតុអ្វីចាំបាច់ជ្រើសរើសប៉ូលីអេស្ទ័រកែច្នៃឡើងវិញ?

ដោយកែច្នៃដបប្លាស្ទិក ឬសំលៀកបំពាក់មួយទឹកឡើងវិញដើម្បីបង្កើតប៉ូលីអេស្ទ័ររបស់យើង យើងបានជួយកាត់បន្ថយការប្រើប្រាស់ធនធានចេញពីប្រេង ហើយក្នុងពេលដំណាលគ្នារក្សាគុណភាព និងមុខងាររបស់វត្ថុធាតុនៅពេលកំពុងដើរភ្នំ។