Hide Filters
Filters 0
Sort by :
Filters 0
100 6-12 35
  • បន្ទះក្តារស្គីទឹក 100 សម្រាប់ក្មេងអាយុពី 6-12 ឆ្នាំ បៃតង 35”
  • បន្ទះក្តារស្គីទឹក 100 សម្រាប់ក្មេងអាយុពី 6-12 ឆ្នាំ បៃតង 35”
  • បន្ទះក្តារស្គីទឹក 100 សម្រាប់ក្មេងអាយុពី 6-12 ឆ្នាំ បៃតង 35”
  • បន្ទះក្តារស្គីទឹក 100 សម្រាប់ក្មេងអាយុពី 6-12 ឆ្នាំ បៃតង 35”
បន្ទះក្តារស្គីទឹក 100 សម្រាប់ក្មេងអាយុពី 6-12 ឆ្នាំ បៃតង 35”

RADBUG

100 6-12 35

8653335
$20,00
ពន្ធត្រូវបានបូកបញ្ចូល
  • បន្ទះក្តារស្គីទឹក 100 សម្រាប់ក្មេងអាយុពី 6-12 ឆ្នាំ បៃតង 35”
  • បន្ទះក្តារស្គីទឹក 100 សម្រាប់ក្មេងអាយុពី 6-12 ឆ្នាំ បៃតង 35”
  • បន្ទះក្តារស្គីទឹក 100 សម្រាប់ក្មេងអាយុពី 6-12 ឆ្នាំ បៃតង 35”
  • បន្ទះក្តារស្គីទឹក 100 សម្រាប់ក្មេងអាយុពី 6-12 ឆ្នាំ បៃតង 35”
បន្ទះក្តារស្គីទឹក 100 សម្រាប់ក្មេងអាយុពី 6-12 ឆ្នាំ បៃតង 35”
ចំនួន

ស្តុកតាមហាង

រចនាឡើងសម្រាប់អាយុពី 6 ដល់ 12 ឆ្នាំ (ពី25 ដល់ 40 kg)ដើម្បីរុករកកីឡាជិះស្គីលើទឹកក្នុងរលក <50 cm។ ពាក់អាវការពារឬអាវជ្រមុជទឹកដើម្បីការពារពីការរលាកស្បែក។

ក្តារសម្រាប់ក្មេងក្នុងការជិះលើរលកក្រោម 50cm។

BENEFITS

សម្រួលការប្រើប្រាស់ឧបករណ៏

ផ្នែកខាងមុខត្រូវបានរចនាជាស្រេចសម្រាប់ភាពងាយស្រួលក្នុងការកាន់។

ងាយស្រួលប្រើ

ខ្សែកដៃត្រូវបានរួមបញ្ចូលអាចភ្ជាប់ជាមួយនឹងដៃម្ខាងបាន។ លៀបក្រមួន មុនប្រើប្រាស់។

ធន់បានយូរ

សម្រាប់ក្មេងទម្ងន់ក្រោម 40kg។ មិនសក្តិសមសម្រាប់រលក >50cm និងសម្បកខ្យងលើដីខ្សាច់។

TECHNICAL INFORMATIONS

របៀបជ្រើសរើសទំហំក្តារបន្ទះរបស់អ្នក

ទំហំក្តារបន្ទះ មានឥទ្ធិពលដោយផ្ទាល់ទៅលើលំនឹង និងភាពងាយស្រួលក្នុងការកាន់លេង។ វាចាំបាច់ត្រូវតែសមនិងទំហំនិងទម្ងន់របស់អ្នកប្រើប្រាស់។ដូច្នេះហើយ ក្តារនេះគឺរចនាឡើងសម្រាប់ក្មេងដែលមានទម្ងន់ចន្លោះ 25 ដល់ 40kg កំពស់ចន្លោះ 120cm និង 145cm tall និងអាយុចន្លោះ 6 ដល់ 12 ឆ្នាំ។
ក្តារបន្ទះនេះតូចពេក ដែលវានឹងមិនមានភាពអណ្តែតគ្រប់គ្រាន់ ដូច្នេះហើយលោកអ្នកអាចខកខាននឹងការជិះនៅលើទឹករលកពេលខ្លះ។ ក្តារបន្ទះដែលធំជ្រុល នឹងផ្តល់ការលំបាកដល់ការកាន់លេង។ សូមពិនិត្យមើលតារាងទំហំ នៅតាមអនឡាញ ឬនៅតាមហាងទំនិញ ដើម្បីជាជំនួយក្នុងការជ្រើសរើសវា។

នៅ RADBUG យើងបានឌីសាញផលិតផលចំនួនបួនកម្រិត៖អ្នកទើបហាត់រៀន អ្នកចាប់ផ្តើម អ្នកលេងកម្រិតមធ្យម និងអ្នកលេងដ៏ជំនាញ។

- សម្រាប់អ្នកប្រើប្រាស់ថ្មីៗ៖ គ្មានព្រុយហែលទឹក រលកតូច< 50 cm, សន្ទុះដោយរុញជើងរបស់អ្នកនៅលើផ្ទៃទឹក និងជិះនៅលើរលកទៅកាន់ច្រាំង។ សម្រាប់អ្នកទើបនឹងរៀនជិះក្តារបន្ទះលើទឹករលក។ - អ្នកចាប់ផ្តើម៖អាចបង្វែរទិសដៅនៅលើរលកកម្ពស់មួយម៉ែត្រ ជាមួយនឹងការប្រើប្រាស់ព្រុយហែលទឹក។ជារបស់ចាំបាច់មួយសម្រាប់អ្នកជិះក្តារបន្ទះ។ - កម្រិតមធ្យម៖ រលកចាប់ពី 1.50 mសម្រាប់ល្បឿនបន្ថែម និងចំណុចចាប់ផ្តើមនៃល្បិចលេង (360 °, El Rollo, etc.).- កម្រិតខ្ពស់៖សម្រាប់រលកគ្រប់ប្រភេទ ល្បិចនៃការលេងច្រើនបែប និងក្បួននៃការធ្វើចលនាជាច្រើនបែប។ ARS, 360°, បំពង់ទុយោ

ត្រូវបានឌីសាញសម្រាប់ការប្រើប្រាស់ដែលត្រូវនឹងទំហំ និងលក្ខខណ្ឌដែលបានកំណត់កម្រិតចាប់ផ្តើម។

បើសិនជាបន្ទះក្តារនេះត្រូវបានប្រើនៅក្នុងរលកពណ៌បៃតងរឺពណ៌សលើសពី 50cm និង/រឺ ដោយក្មេងលើសពី 40kg វាអាចខូចបាន: បាក់ កោង ជាដើម។ បន្ទះក្តារនេះមិនមានបន្ទះផ្លាស្ទិកក្រាស់នៅពីក្រោមនោះទេ; មិនសក្តិសមក្នុងការប្រើប្រាស់នៅកន្លែងដែលមានដុំក្រួស រឺសម្បកខ្យងនៅលើឆ្នេរដែលអាចធ្វើឲ្យខូចផ្ទៃរអិលរបស់វាបាន។ក្នុងករណីនេះ សូមរើសយកក្តារដែលមានបន្ទះផ្លាស្ទិកមានកម្រាស់ខ្ពស់ ដូចបន្ទះក្តារផ្សេងៗនៅក្នុងប្រភេទលេខ 100។

សូមដាក់ខ្លួនរបស់អ្នកឲ្យត្រូវលើបន្ទះក្តារ

ផ្នែកខាងមុខរបស់ក្តារនេះត្រូវបានរចនារូបរាងសម្រាប់ការចាប់កាន់ស្រួល។ដាក់ដៃទាំងពីរចំផ្នែកខាងមុខនៅពេលដែលអ្នកចាប់រំកិលខ្លួននៅលើទឹករលក។
ដើម្បីបែរឆ្វេង សូមដាក់ដៃឆ្វេងនៅខាងមុខ (ដៃ កែងដៃនិងស្មារបស់អ្នកត្រូវត្រង់ស្មើគ្នា ដែលគន្លាក់ដៃខាងលើនៅត្រឹម 90° ទៅដៃគន្លាក់មុខ) រួចសូមដាក់ដៃស្តាំរបស់អ្នកទៅផ្នែកកណ្តាលហើយចាប់គែមផ្នែកខាងស្តាំរបស់វា។ដាក់ជើងឆ្វេងអោយស្របនឹងគែមក្រតាខាងឆ្វេងដើម្បីរក្សាទិសដៅនៅដដែល។ ធ្វើបញ្ជ្រាស់ពីហ្នឹង ប្រសិនបើចង់ទៅស្តាំ។

ការណែនាំ សម្រាប់ចៀសវាងការរលាកស្បែក និងការកាន់លេងនៅលើក្តារបន្ទះឱ្យកាន់តែមានភាពប្រសើរឡើង។

អ្នកត្រូវផ្តេកខ្លួនឱ្យស្មើនៅលើក្តារបន្ទះនៅពេលដែលចាប់ផ្តើមជិះឡើងលើទឹករលក។ចាំបាច់ត្រូវពាក់អាវដៃវែងដែលការពារកាំរស្មីយូវី ឬឈុតហែលទឹកដើម្បីកាត់បន្ថយការកកិតនៅលើដៃ និងត្រគាក។យើងសូមណែនាំឱ្យអ្នកប្រើប្រាស់ក្រមួនបន្ថែម នៅផ្នែកខាងលើរបស់ក្តារ ជាពិសេសផ្នែកដៃខាងមុខ គែមសងខាង និងនៅខាងក្រោមពោះ ដើម្បីផ្តល់នូវភាពស្អិតល្អ (ត្រូវបានលក់ផ្សេងគ្នា)។ធ្វើរឿងទាំងនេះ សម្រាប់ការហាត់លេងម្តងៗ

ការណែនាំឲ្យប្រើប្រាស់បើមានរឺមិនមានព្រុយ។

ក្តារនេះអាចប្រើជាមួយរឺមិនបាច់ប្រើព្រុយ។
បើគ្មានព្រុយ កំរិតទឹកគឺមិនគួរខ្ពស់ជាងចង្កេះរបស់អ្នកទេ។ក្នុងករណីនេះ រុញខ្លួនអ្នកទៅកាន់ឆ្នេរដោយរុញខ្លួនចេញពីផ្ទៃពេលរលករឺពពុះហ្វូមបោកមក (<50cm)។
បើមានព្រុយ កំរិតទឹកអាចលើសចង្កេះបាន។ធាក់ដោយប្រើកម្លាំងខ្លាំងទៅកាន់ឆ្នេរពេលដែលរលករឺពពុះហ្វូមបោកមក (<50cm)។

ច្បាប់សម្រាប់សុវត្ថិភាព និងអាកប្បកិរិយាក្នុងទឹក ភាគ១

ការជិះក្តារបន្ទះផ្តេកខ្លួន គឺជាកីឡាដ៏អស្ចារ្យមួយ ដែលតម្រូវឱ្យមានច្បាប់ជាមូលដ្ឋាន ដែលត្រូវបំពេញតាម ដើម្បីការលេងប្រកបដោយក្តីរីករាយ និងសុវត្ថិភាព។ 1- សាកសួរ និងសង្កេតមើលលក្ខណៈនៃការលេង៖ថ្ម ទំហំនៃទឹករលក និងបរិមាណមនុស្សដែលកំពុងលេងជាដើម។ 2- កុំមើលស្រាលកម្រិតរបស់អ្នក សូមលេងក្នុងកម្រិតណាដែលងាយៗ ប្រសិនបើភាពស្ទាត់ជំនាញរបស់អ្នកមិនសមនិងលក្ខខណ្ឌ។ 3- ប្រើប្រាស់សម្ភារៈដ៏សមស្រប៖ខ្សែ ព្រុយ ក្តារនៅល្អទាំងអស់ ជាឈុតជ្រមុជទឹកមានសារធាតុនីអូប្រែនដ៏សក្តិសម

ច្បាប់សម្រាប់សុវត្ថិភាព និងអាកប្បកិរិយាក្នុងទឹក ភាគ 2

4- គោរពតាមច្បាប់អាទិភាពទឹករលក៖ វិធីលេងដ៏ត្រឹមត្រូវសម្រាប់អ្នកដែលឋិតនៅជិតចំណុចខ្ពស់នៃទឹករលក។
5- សូមចៀសវាងតំបន់មានរលកដាច់ពេលត្រឡប់ទៅចំនុចកំពូលដើម្បីកុំឲ្យបុកអ្នកជិះក្តារផ្សេងទៀត។6- ប្រើព្រុយហែលទឹក ប្រសិនបើទឹកខ្ពស់ជាងត្រគាករបស់អ្នក។7- ប្រសិនបើអ្នកមិនប្រើព្រុយ យើងខ្ញុំសូមណែនាំឱ្យអ្នកត្រូវឋិតក្នុងតំបន់ដែលឋិតក្រោមការឃ្លាំមើល។អ្នកសង្គ្រោះ អាចប្រាប់អ្នកពីកន្លែងដ៏ត្រឹមត្រូវ8- ការលេងជិះក្តារបន្ទះលក្ខណៈជាក្រុម។

សូមកុំដាក់ឲ្យត្រូវកម្តៅ

នៅពេលមិនប្រើប្រាស់វា ត្រូវរក្សាបន្ទះក្តារអោយឆ្ងាយពីពន្លឺព្រះអាទិត្យ ឬសីតុណ្ហភាពក្តៅ >30°C។ ការពារក្តារបន្ទះរបស់អ្នកដោយប្រើស្រោមការពារ ដោយទុកវានៅក្រោមក្លស់ នៅខាងក្រោមកន្សែងដែលមានពណ៌ និងទុកដាក់ឱ្យឆ្ងាយពីពន្លឺ ចៀសវាងការទុកដាក់វាក្នុងរថយន្តក្រោមពន្លឺព្រះអាទិត្យ។ ការទុកក្តារបន្ទះឱ្យត្រូវថ្ងៃខ្លាំងពេក អាចបណ្តាលឱ្យវាឆាប់ប៉ោង និងបែកពពុះ ឬធ្វើឱ្យខូចទ្រង់ទ្រាយ។

វិមាត្រ

89cm x 45cm x 5.5cm":

RADBUG

RADBUG គឺជាប្រ៊ែនរបស់ឌីកាត់ឡុង ដែលមានជំនាញក្នុងការបង្កើតក្តារបន្ទះ។គោលដៅរបស់យើងខ្ញុំ គឺអាចឱ្យមនុស្សជាច្រើនរីករាយនឹងការលេងកីឡាជិះក្តារបន្ទះ។ អារម្មណ៍នៃការបានលេងនៅលើទឹករលក គឺពិតៗ និងធ្វើឱ្យអ្នកញៀននឹងការលេងវាយើងខ្ញុំបានបង្កើតបេសកកម្មរបស់យើងខ្ញុំ ដើម្បីអាចឱ្យអ្នករាល់គ្នាចាប់ផ្តើម និងបង្កើនសមត្ថភាពលេង តាមរយៈការផ្តល់ជូននូវផលិតផលដែលងាយប្រើ និងប្រកបដោយបច្ចេកទេសនាំមុខគេ។