Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើងស្គីមានកង់តែមួយជួរ ប្រភេទ FIT100 សម្រាប់បុរស និងស្ត្រី - ពណ៌ខ្មៅ

  • ស្គីកង់មួយជួរសម្រាប់បុរស FIT100 - ពណ៌ខ្មៅ/ប្រាក់
  • ឈុតការពារជិះស្គីកង់មួយជួរ 2 x 3 របស់ សម្រាប់មនុស្សពេញវ័យ ម៉ូដែល FIT500 - ប្រផេះ/បៃតង

ស្បែកជើងស្គីមានកង់តែមួយជួរ ប្រភេទ FIT100 សម្រាប់បុរស និងស្ត្រី - ពណ៌ខ្មៅ
OXELO

ស្បែកជើងស្គីមានកង់តែមួយជួរ ប្រភេទ FIT100 សម្រាប់បុរស និងស្ត្រី - ពណ៌ខ្មៅ

8614736
$59,00
$47,00
-20%
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមរចនាម៉ូតអក់ហ្សេឡូ (Oxelo) បានបញ្ចេញម៉ូតស្បែកជើងស្គីមានកង់តែមួយជួរទាំងនេះ ដើម្បីឱ្យអ្នកអាចរកឃើញភាពសប្បាយរីករាយនៃការជិះស្គីកំសាន្ត ក្នុងរយៈចម្ងាយជិត (រហូតដល់ទៅ10គីឡូម៉ែត្រ)។

ស្បែកជើងដែលមានផាសុខភាព, គាំទ្រការលេង និងរអិលបានល្អ ដែលត្រូវបានរចនាម៉ូតឡើងសម្រាប់អ្នកចាប់ផ្តើមលេងដំបូង៖ ឥឡូវនេះ អ្នកបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការរកឃើញនូវភាពសប្បាយរីករាយនៃការជិះស្គីកំសាន្ត។

ស្បែកជើងកវែង ILS: 100.0% Polypropylene

; ដៃកង់ ILS: 100.0% Polypropylene

; ផ្នែកខាងលើនៃ: 5.0% Polyurethane

, 95.0% Polyester; កង់ ILS: 50.0% Polyurethane

, 50.0% Polypropylene

; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester; បាតស្បែកជើង: 100.0% Thermoplastic Polyurethane

; កន្លាស់: 40.0% Thermoplastic Polyurethane

, 50.0% Polyamide, 10.0% ដែកអ៊ីណុក

BENEFITS

ផាសុខភាពក្នុងការពាក់

ជើងរបស់អ្នក នឹងស្រឡាញ់ស្បែកជើងស្គីប្រភេទនេះ៖ ស្បែកជើងទន់ល្មម ជាមួយនឹងសំណាញ់ 3D និងស្នោដ៏មានផាសុខភាព។

គុណភាពរអិល

កង់ប្រភេទ 76មីលីម៉ែត្រ/80A និងដុំការពារភាពកកិតប្រភេទ ABEC 5សម្រាប់ការជិះស្គីយ៉ាងស្ទាត់ជំនាញរបស់អ្នក។

សាកសម

ចុងស្បែកជើងផ្នែកខាងលើ រឹង និងខ្ពស់, ចងខ្សែភា្ជប់គ្នា, គន្លឹះភ្ជាប់ខ្សែមីក្រូម៉េទ្រិច និងខ្សែបកបិតត្រឹមកជើង។

ភាពបត់បែនបាន

ស៊ុមស្បែកជើងជាប្លាស្ទិច ដែលអាចដាក់កង់ស្គី ប្រវែង80មីលីម៉ែត្របាន។ហ្រ្វាំងមាននៅស្បែកជើងខាងឆ្វេង។

TECHNICAL INFORMATIONS

តើវាបង្កើតឡើងសម្រាប់អ្នកណា?

ប្រសិនបើលោកអ្នកទើបចាប់ផ្តើមជិះស្គី ឬអ្នកជិះស្គីយូរៗម្តង ហើយកំពុងស្វែងរកស្គីដែលផ្តល់ផាសុកភាព និងសុវត្ថិភាពខ្ពស់ យើងបានអភិវឌ្ឍស្គី Fit100​ នេះឡើងសម្រាប់ការជិះជាលក្ខណៈគ្រួសារ។

តើស្បែកជើងស្គីនេះនៅតែផ្តល់នូវភាពផាសុខភាពនិងភាពសមល្មមយ៉ាងដូចម្តេច?

ស្បែកជើងទន់ល្មម ជាមួយនឹងសំណាញ់ 3D ផ្តល់នូវផាសុខភាព និងមិនធ្វើឱ្យមានសំណើមច្រើនពេក នៅក្នុងស្បែកជើង។ស្នោប្រភេទថ្មីដែលផ្តល់នូវផាសុខភាព និងពូកនៅកែងស្បែកជើង ក៏ធ្វើឱ្យជីវិតកាន់តែមានភាពរីករាយផងដែរ។ចុងស្បែកជើង (ផ្នែកនៃស្បែកជើងនៅខាងលើ) គឺរឹង និងខ្ពស់ជាងកជើងរបស់អ្នក។ជាមួយនឹងប្រព័ន្ធចងស្បែកជើងបីជាន់ (ខ្សែចង, គន្លឹះភ្ជាប់, និងខ្សែបកបិត) ស្បែកជើងប្រភេទនេះ ចងភ្ជាប់ទៅនឹងកជើងរបស់អ្នកបានយ៉ាងល្អ។

តើអ្នកត្រូវតែជ្រើសរើសរវាងគុណភាពនៃការរអិល និងផាសុខភាពដែរ ឬទេ?

ទេ, មិនមែនជាមួយនឹងផលិតផលអក់ហ្សេឡូ (Oxelo) នោះទេ។ស្បែកជើងស្គីមានកង់តែមួយជួរ ប្រភេទ Fit 100 ដែលត្រូវបានរចនាម៉ូតឡើងសម្រាប់អ្នកចាប់ផ្តើមលេងដំបូង រអិលបានល្អ ដោយសារកង់ស្គីប្រវែង76មីលីម៉ែត្រ រួមជាមួយនឹងដុំការពារភាពកកិតប្រភេទ ABEC 5។ការរួមផ្សំនៃស៊ុមស្បែកជើងជាប្លាស្ទិច និងកង់កៅស៊ូរាងទន់ (80A) ផ្តល់នូវតុល្យភាពដ៏ល្អរវាងការស្រូបរំញ័រ និងភាពជាប់ធន់។ស៊ុមស្បែកជើង ក៏អាចដាក់កង់ស្គីប្រវែង80មីលីម៉ែត្របានដែរ។

តើអ្នកអាចថែរក្សា/ជួសជុលស្បែកជើងស្គីរបស់អ្នក យ៉ាងដូចម្តេច?

អ្នកអាចផ្លាស់ប្តូរផ្នែកនីមួយៗនៃស្បែកជើង ឬជួសជុលស្បែកជើងស្គីរបស់អ្នក ដោយប្រើប្រាស់ផលិតផលដែលមានលក់នៅក្នុងហាង, បណ្តាញអនឡាញ និងនៅរោងជាងរបស់ក្រុមហ៊ុនលក់ផលិតផលកីឡាឌីខេតលន (Decathlon) តាមតំបន់ដែលអ្នករស់នៅ។ផ្នែកនៃស្បែកជើង ដែលអ្នកអាចផ្លាស់ប្តូរបាន មានកង់ស្គីប្រវែង76មីលីម៉ត្រ ឬ80មីលីម៉ែត្រ, ដុំការពារភាពកកិតប្រភេទ ABEC 5(ឬខ្ពស់ជាងនេះ ប្រសិនបើអ្នកចង់ឱ្យគុណភាពនៃការរអិលរបស់ស្បែកជើងស្គី កាន់តែល្អ)។ហ្រ្វាំង អាចដាក់នៅស្បែកជើងទាំងខាងឆ្វេង និងខាងស្តាំ។

តើអ្នកអាចថែរក្សាស្បែកជើងស្គីរបស់អ្នកឱ្យបានយូរ យ៉ាងដូចម្តេច?

ដើម្បីអាចប្រើប្រាស់ស្បែកជើងស្គីរបស់អ្នក បានរយៈពេលយូរ អ្នកត្រូវដោះកង់ស្គីចេញ, ហាលស្បែកជើងឱ្យស្ងួត និងជូតដុំការពារភាពកកិត ដោយក្រណាត់ស្ងួត បន្ទាប់ពីការជិះស្គីកាត់ទឹក, ធូលី ឬខ្សាច់ ។សូមស្វែងរកការណែនាំ និងការបង្រៀនរបស់យើង នៅលើបណ្តាញយូធូប (YouTube)។គេហទំព័រ៖ https://www.youtube.com/user/oxelo/videos

តើអ្នកអាចថែរក្សាកង់ស្គីរបស់អ្នក ឱ្យបានយូរ យ៉ាងដូចម្តេច?

នេះគឺជារឿងធម្មតាក្នុងការប្តូរកង់ស្គីរបស់អ្នកចុះឡើង ពីព្រោះកង់ស្គី មិនសឹករិចរិលស្មើគ្នាទេ។ អ្វីទៅជាហេតុផល? ជារឿយៗ យើងជិះស្គីដោយជើងរបស់យើងរអិលទៅមុខបន្តិច នៅពេលយើងរុញ និងបង្វិលកង់ស្គី។ប្រសិនបើអ្នកចង់ការពារមិនឱ្យកង់ស្គីសឹករិចរិល សូមផ្លាស់ប្តូរកង់របស់អ្នកចុះឡើង (ជាគូ)។

តើស្បែកជើងស្គីមានកង់តែមួយជួរ អក់ហ្សេឡូ (Oxelo) ប្រភេទ Fit 100អាចទ្រទ្រង់ទម្ងន់ជាអតិបរមា បានប៉ុន្មាន?

ស្បែកជើងស្គីសម្រាប់មនុស្សពេញវ័យទាំងនេះ បំពេញតាមមាត្រដ្ឋាន EN 13843 កម្រិតA (មាត្រដ្ឋានស្បែកជើងស្គីមានកង់តែមួយជួរ)។មាត្រដ្ឋាននេះ អនុវត្តចំពោះ «ឧបករណ៍កីឡារអិល - ស្បែកជើងស្គីមានកង់តែមួយជួរ» ដែលត្រូវបានរចនាម៉ូតឡើងសម្រាប់មនុស្សដែលមានទម្ងន់ចន្លោះពី 20គីឡូក្រាម និង100គីឡូក្រាម។ មាត្រដ្ឋានអឺរ៉ុបនេះ កំណត់ពីតម្រូវការសុវត្ថិភាព និងការបញ្ជាក់យ៉ាងច្បាស់លាស់អំពីវិធីសាស្ត្រនៃការធ្វើតេស្តសាកល្បង, សញ្ញាសម្គាល់ និងព័ត៌មានដែលផ្តល់ដោយក្រុមហ៊ុនផលិត នៅក្នុងគោលបំណងកាត់បន្ថយហានិភ័យផ្សេងៗ។

តើស្បែកជើងស្គី អក់ហ្សេឡូ (Oxelo) ប្រភេទ Fit 100 មានទម្ងន់ប៉ុន្មាន?

ទំងន់ 2.4 គីឡូក្រាម ក្នុងមួយគូ ក្នុងទំហំ 5.5។

តើផលិតផលរបស់យើងធ្វើតេស្តយ៉ាងដូចម្ដេច?

ស្បែកជើងស្គីរបស់យើងទាំងអស់ សុទ្ធតែត្រូវបានធ្វើតេស្តសាកល្បងនៅក្នុងមន្ទីរពិសោធន៍។ ការធ្វើតេស្តសាកល្បងទាំងនេះ បញ្ជាក់ពីការបំពេញតាមមាត្រដ្ឋានអឺរ៉ុបរបស់ស្បែកជើងស្គី ក៏ដូចភាពជាប់ធន់ក្នុងពេលពាក់ផងដែរ។ បន្ថែមទៅលើការធ្វើតេស្តសាកល្បងនៅក្នុងមន្ទីរពិសោធន៍ យើងក៏បានធ្វើតេស្តសាកល្បងនៅក្នុងស្ថានភាពជាក់ស្តែងផងដែរ - ការសាកល្បងខ្លះ គឺជាការវាស់ស្ទង់ប្រសិទ្ធភាព និងខ្លះទៀត ផ្អែកទៅលើមតិយោបល់របស់អ្នកធ្វើតេស្ត - ដើម្បីអាចដាក់ផលិតផលទាំងនេះ នៅតាមដំណាក់កាលរៀងៗខ្លួន។លទ្ធផលទទួលបាន គឺតាមរយៈការធ្វើតេស្តសាកល្បងលើប្រសិទ្ធភាពរបស់ផលិតផល។