លោកអ្នកជាអ្នកជិះកីឡាស្គីបន្ទះដ៏ស្ទាត់ជំនាញបំផុត។
លោកអ្នកអាចលេងជិះក្តារបន្ទះដោយសេរី វាជាកីឡាដែលអ្នកចូលចិត្តលេងបំផុត។ក្នុងអំឡុងពេលលេង អ្នកយកដៃកូរទៅក្រៅដើម្បីតម្រង់ខ្លួនឱ្យត្រង់ ជ្រមុជទឹកក្រោមរលកខ្លាំង ប្រសិនបើអ្នកស្ថិតនៅលើក្តារខ្លី ឬប្រើក្បាច់អណ្តើករមៀល ប្រសិនបើអ្នកស្ថិតនៅលើក្ដារវែង។អ្នកបង្ហាញការតាំងចិត្តខ្ពស់ចំពោះរលកកម្លាំងខ្លាំង និងកម្ពស់ខ្ពស់ជាងមួយម៉ែត្រ។ យើងបានរចនាឡើងជាច្រើនប្រភេទសម្រាប់អ្នក ដែលសក្តិសមនឹងការអនុវត្តជាប្រចាំរបស់អ្នកនិងរូបរាងកាយរបស់អ្នក។
របៀបជ្រើសរើសឈុត?(ផ្នែកទី១)
ចំណុចដែលត្រូវធ្វើការពិចារណាមុននឹងជាវឈុតហែលទឹកគឺសីតុណ្ហភាពរបស់ទឹកដែលនឹងត្រូវលេង។ សីតុណ្ហភាពរបស់ទឹកមានការប្រែប្រួលអាស្រ័យលើទីតាំង និងរយៈពេលនៅក្នុងមួយឆ្នាំ។ ត្រូវប្រាកដថា សីតុណ្ហភាពទឹក ស័ក្តិសមនឹងកម្រិតសីតុណ្ហភាពរបស់ឈុតដែលបានកំណត់៖ទឹកដែលមានសីតុណ្ហភាពក្រោម 20អង្សារ។ ទឹកក្តៅនៅចន្លោះសីតុណ្ហភាព 17 ទៅ 22 អង្សារសេ។ ទឹកត្រជាក់នៅចន្លោះសីតុណ្ហភាព 12 ទៅ 17 អង្សារសេ។ ទឹកត្រជាក់ខ្លាំងនៅចន្លោះសីតុណ្ហភាព 7 ទៅ 12 អង្សារសេ។ ទស្សនាគេហទំព័រ seatemperature.org ដើម្បីជ្រាបបន្ថែមទាក់ទិននឹងសីតុណ្ហភាពរបស់កន្លែងដែលអ្នកលេង។
របៀបជ្រើសរើសឈុត?(ផ្នែកទី២)
ចំណុចសំខាន់ទីពីរក្នុងការជ្រើសរើសនោះគឺ រយៈពេលនៃការលេងទឹក។ ប្រសិនបើការលេងរបស់អ្នកមិនដល់មួយម៉ោង សូមធ្វើការជ្រើសរើសម៉ូដែល 100។ ប្រសិនបើលើសពី ពីរម៉ោង សូមធ្វើការជ្រើសរើសម៉ូដែលលេខ 500 និងលើសពីបីម៉ោងសូមជ្រើសរើសម៉ូដែលលេខ 900។ ប្រសិនបើធ្វើការប្រៀបធៀបទៅលើម៉ូដែលលេខ 100 ម៉ូដែលលេខ 500គឺមានភាពកក់ក្តៅជាង និងមានប្រសិទ្ធភាពជាងក្នុងការកាត់បន្ថយភាពនឿយហត់ (មានសេរីភាពក្នុងការធ្វើចលនាជាង) និងការលាកស្បែកបានយ៉ាងល្អ។ ការប្រៀបធៀបរវាងម៉ូដែល 500 និង 900 ក៏ដូចគ្នាយ៉ាងដូច្នេះដែរ។
ជ្រើសរើសទំហំអោយបានត្រឹមត្រូវ
ដើម្បីទទួលអត្ថប្រយោជន៍ពីឈុតហែលទឹករបស់អ្នកបានយ៉ាងពេញលេញ សូមធ្វើការជ្រើសរើសទំហំអោយបានត្រឹមត្រូវ។ ឈុតហែលទឹកត្រូវតែរឹបណែនជាប់ខ្លួន ហើយគ្មានស្នាមបត់។ នៅពេលដែលស្ងួត វាជារឿងធម្មតាដែលមានអារម្មណ៍ថាតឹងជ្រុល ហើយភាពមិនស្រណុកខ្លួនបែបនេះនឹងបាត់ទៅវិញនៅពេលដែលឈុតសើម។
ប្រព័ន្ធគន្លឹះបិតបើក
រឺត និងប្រព័ន្ធបិទបើកត្រូវបានឆ្លងកាត់ការធ្វើតេស្តដើម្បីធានាឱ្យបាននូវការប្រើប្រាស់បានយូរ និងភាពធន់នឹងទឹកសមុទ្រ។ យើងខ្ញុំដាក់រ៉ូតនៅខាងមុខដើម្បីផ្តល់ភាពងាយស្រួលក្នុងការពាក់។ការរចនានោះគឺសក្តិសមនិងប្រភេទរូបរាងកាយរបស់នារីនិងការផ្តេកខ្លួនចែវ។
អាចរក្សាកម្តៅបានល្អ ដោយសារតែសម្ភារៈការពារកំដៅ! សីតុណ្ហភាពក្នុងកម្រិតនីមួយៗ មាននូវបែបបទផ្សេងៗគ្នារបស់វា
នៅពេលដែលយើងនៅក្នុងទឹក យើងបានបាត់បង់នូវកម្តៅក្នុងខ្លួនប្រហែលជាជាងពាក់កណ្តាល(ដៃ ជើង និងក្បាល) ។
ហេតុនេះហើយ ទាំងនេះជាសម្ភារះដែលគេណែនាំ:
- នៅក្នុងទឹកដែលមានសីតុណ្ហភាពចាប់ពី 17អង្សារ=> ប្រើស្បែកជើងនីអូប្រែនបន្ថែម។
- នៅក្នុងទឹកត្រជាក់ (12 - 17°C)៖ ត្រូវប្រើស្បែកជើងកវែងជាមួយនឹងស្រោមដៃ។
- នៅក្នុងទឹកត្រជាក់ (7 - 12°C)៖ ស្បែកជើងកវែង ស្រោមដៃ អាវក្រៅ និងអាវក្រៅមានមួក...
អាចស្វែងរកសម្ភារៈផលិតពីជាតិនីអូប្រែននៅគេហទំព័រ Decathlon
អាវក្រៅសម្រាប់កីឡាទឹកជាតិ neoprene
អាវការពារកាំរស្មីយូវីរបស់យើងត្រូវបានរចនាឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកជិះក្ដារលើទឹកដែលត្រូវការវាបំផុត។
ជម្រើសក្នុងការរចនារបស់យើងខ្ញុំក៏ធ្វើឲ្យវាសមជាមួយនិងកីឡាទឹកដ៏ទៃទៀតដែរដូចជា ការលយទឹក រឺ SUP (ឈរអ៊ុំលើបន្ទះក្តារ)។
OLAIAN ផលិតផល DECATHLONប្រភេទកីឡាជិះស្គីលើសមុទ្រ
OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឹករបស់ការិយាល័យយើង យើងអាចធ្វើការឌីសាញឈុតហែលទឹក និងបន្ទាប់មកធ្វើតេស្តសាកល្បងវាក្នុងថ្ងៃតែមួយតែម្តងដើម្បីត្រួតពិនិត្យពីភាពឋិតថេររបស់វាជាមួយនឹងទឹករលក។