សម្រាប់សកម្មភាពអ្វីខ្លះ?
ការហាត់ Aquagym, Aquafitness, ជាដើម ល។
ប្រើប្រាស់កម្លាំងទប់របស់ទឹក
ស្រោមដៃហាត់ Aquafitness មានផ្ទៃខាងក្រៅនៃស្រោមដៃធន់នឹងទឹក និងបង្កើតកម្លាំងទប់របស់ទឹកបន្ថែមដើម្បីធ្វើអោយរាងកាយខាងលើកាន់តែរឹងមាំ រួមទាំងដៃ ខ្នង និងស្មារបស់លោកអ្នក។
លោកអ្នកធ្វើអោយសាច់ដុំស្រឡូនស្អាតនៅពេលដ៉ែលទទួលបានភាពសប្បាយលេងទឹក។
ហេតុអី ត្រូវហាត់ដាស់សាច់ដុំរបស់អ្នក?
ការដាស់សាច់ដុំឲ្យដំណើរការ ជួយបង្កើនតុល្យភាព សាច់ដុំរាងកាយរបស់អ្នកឡើងវិញ(ពោះ កំប៉េសគូដ និងដៃ ដើមទ្រូង). ការហាត់ប្រាណដើម្បីពង្រឹងសាច់ដុំជួយអោយរាងកាយរបស់លោកអ្នកមានរាងស្អាត ឬទទួលបានរាងស្អាតមកវិញ។
សេចក្តីណែនាំក្នុងការប្រើប្រាស់
ពាកស្រោមដៃហាត់ Aquafitness របស់អ្នកជាំមួយនឹងម៉ាកសញ្ញាល្បី Nabaiji នៅលើខ្នងដៃ។ យើងសូមណែនាំអោយលោកអ្នកប្រើប្រាស់ស្រោមដៃជាមួយនឹងស្មារបស់លោកអ្នកនៅក្នុងទឹកដើម្បីធ្វើអោយការហាត់ប្រាណកាន់តែមានប្រសិទ្ធិភាព
លំហាត់ប្រាណ 3 ដែលត្រូវចាប់ផ្តើមអនុវត្ត
ទីតាំងដើម: រក្សាខ្នងរបស់លោកអ្នកអោយនៅត្រង់ដោយដាក់ជើងនៅលើដី ហើយចុងជើងលៀនមកក្រៅបន្តិចដើម្បីទទួលបានភាពលំនឹងល្អ បត់ជង្គង់របស់អ្នក ហើយលោកអ្នកត្រៀមលក្ខណៈរួចស្រេចក្នុងការចាប់ផ្តើម!
1. ហាត់សាច់ដុំស្មា និងដៃ
អនុវត្តចលនាគោល ដោយបត់កែងដៃទាំងសង ដាក់ដៃត្រឹមដើមទ្រូង ហើយបោះដៃរបស់អ្នកឆ្លាស់គ្នាម្តងមួយចុះមកស្របដើមទ្រូងរបស់អ្នក (មកបាតអាងទឹក) បន្ទាប់មកទាញដៃមកវិញម្តងមួយៗ
2. ហាត់សាច់ដុំខ្នង ស្មា និងដៃរបស់លោកអ្នក
អនុវត្តចលនាគោលដោយបត់កែងដៃទាំងសងខាង ហើយបាតដៃដាក់ទល់មុខអ្នក។ បោះដៃរបស់អ្នកឆ្លាស់គ្នាម្តងមួយៗ បន្ទាប់មកទាញស្មាដែលបត់មកក្រោយវិញម្តងមួយៗដោយបង្វិលស្មារបស់អ្នកចុះឡើង
3. ហាត់សាច់ដុំស្មា និងដៃ និងពង្រឹងសាច់ដុំក្បាលពោះ
អនុវត្តចលនាគោលដោយបត់កែងដៃទាំងសងខាង ហើយបាតដៃដាក់ទល់មុខអ្នក។ បោះដៃនីមួយៗដាក់ខ្វែងគ្នាពីឆ្វេងមកស្តាំ បង្វិលដើមទ្រូងរបស់អ្នកទៅចំហៀងនីមួយៗ បន្ទាប់ត្រលប់មករកទីតាំងដើមវិញ។