Hide Filters
Filters 0
Sort by :
Filters 0
TONIFINS
  • ព្រុយហែលទឹក TONIFINS ពណ៌ខៀវ
  • ព្រុយហែលទឹក TONIFINS ពណ៌ខៀវ
  • ព្រុយហែលទឹក TONIFINS ពណ៌ខៀវ
  • ព្រុយហែលទឹក TONIFINS ពណ៌ខៀវ
ព្រុយហែលទឹក TONIFINS ពណ៌ខៀវ

NABAIJI

TONIFINS

8650217
$20,00
ពន្ធត្រូវបានបូកបញ្ចូល
  • ព្រុយហែលទឹក TONIFINS ពណ៌ខៀវ
  • ព្រុយហែលទឹក TONIFINS ពណ៌ខៀវ
  • ព្រុយហែលទឹក TONIFINS ពណ៌ខៀវ
  • ព្រុយហែលទឹក TONIFINS ពណ៌ខៀវ
ព្រុយហែលទឹក TONIFINS ពណ៌ខៀវ
ទំហំ:
ចំនួន

ស្តុកតាមហាង

ក្រុមឌីសាញយើងខ្ញុំ បានបង្កើតព្រុយហែលទឹកនេះឡើង សម្រាប់អ្នកហែលទឹកកម្រិតមធ្យម ដែលចង់ពង្រឹងសាច់ដុំនៅផ្នែកខាងក្រោយជើងរបស់ពួកគេ។

តើអ្នកចង់ពង្រឹងសរសៃគន្លាក់ជង្គង់ និងត្រគាកមែនទេ? ព្រុយហែលតឹកដែលមានប្រវែងវែង ប្រភេទនេះមានគន្លាតមុំ 38ដឺក្រេ ដែលវាជួយបង្កើនចលនាសាច់ដុំបានដោយប្រសិទ្ធិភាពខ្ពស់។

BENEFITS

ការហែលទៅមុខ

បង្កើនចលនារបស់លោកអ្នកពេលកំពុងហែលទឹក ដោយសារតែធាងនៃព្រុយហែលទឹករបស់វា។

ជំនួយសាច់ដុំពេលហាត់ប្រាណ

ពង្រឹង ឆ្អឹងត្រគៀក និង សរសៃគន្លាក់ជង្គង់បានយ៉ាងល្អ ដោយសារតែព្រុយនេះសំយ៉ុងចុះក្រោមត្រឹម 38ដឺក្រេ។

TECHNICAL INFORMATIONS

តើព្រុយហែលទឹកត្រូវបានប្រើប្រាស់សម្រាប់ធ្វើអ្វី?

ព្រុយហែលទឹកប្រភេទនេះ គឺជាសម្ភារដែលហ្វឹកហាត់ ព្រមទាំងជម្រុញដល់ការពង្រឹងសាច់ដុំរបស់អ្នកនៅផ្នែកខាងក្រោមកាន់តែខ្លាំងជាងមុន។រាល់ការបញ្ចេញកម្លាំងគ្រប់យ៉ាងនៅពេលដែលអ្នកកំពុងធ្វើលំហាត់ប្រាណ គឺនឹងជួយដល់ចលនាចង្វាក់បេះដូង និងពង្រឹងសាច់ដុំពោះ និងផ្នែកខាងក្រោមនៃរាងកាយ (ត្រគាក ភ្លៅ និងកំំភួនជើង)។រាល់កម្លាំងដែលត្រូវបានបញ្ចេញ នឹងធ្វើឱ្យវាដុតកម្តៅខ្លាញ់ និងធ្វើឱ្យដងខ្លួនរបស់អ្នកកាន់តែមានរាងស្រស់ស្អាតជាងមុន។

ជាមួយនឹងបច្ចេកវិទ្យានាំមុខរបស់DECATHLON

អ្នកហែលទឹកជាស្ត្រីភាគច្រើន ប្រើប្រាស់ព្រុយហែលទឹកប្រភេទនេះ ដើម្បីពង្រឹងសាចដុំជើងរបស់ពួកគេ។ ព្រុយហែលទឹកប្រភេទនេះ ជួយឱ្យលោកអ្នកពង្រឹងទៅលើផ្នែកសរសៃគន្លាក់សាច់ដុំជើង និងគូទ។ យើងខ្ញុំបានឌីសាញវាក្នុងគម្លាតមុំ 38ដឺក្រេ ហេតុដូច្នេះហើយ លោកអ្នកអាចពង្រឹងសាច់ដុំរបស់លោកអ្នកតាមរយៈការធ្វើចលនាដើម្បីបង្កើនរេស៊ីស្តង់នៅពេលដែលព្រុយហែលទឹកធ្វើចលនាឡើងលើ និងបន្ថយកម្លាំងនៅពេលដែលព្រុយហែលទឹកធ្វើចលនាចុះក្រោម។

ការធ្វើតេស្តព្រុយហែលទឹក

ការធ្វើតេស្តត្រូវបានធ្វើឡើងចំនួន 150ដង ដើម្បីអាចឱ្យអ្នកវាស់វែងនូវកម្រិតនៃការបង្កើននៃចលនាសាច់ដុំ ដែលវាមានកម្រិតរហូតដល់ 19ភាគរយ នៅផ្នែកសរសៃគន្លាក់ជើង និង 27ភាគរយនៅផ្នែកគូទ។ ការវាស់វែងត្រូវបានប្រៀបធៀបជាមួយនឹង SILIFIN

ប្រវែងព្រុយហែលទឹក

TONIFIN គឺជាប្រភេទព្រុយហែលទឹកដែលមានប្រវែងវែង- 36-37 : 36.5 cm
- 38-39៖39 cm
- 40-41៖41,5 cm

ការប្រើប្រាស់ធាងខ្លីប្រភេទនេះ ធានាឱ្យបាននូវការធាក់ដ៏ល្អមួយ និងការធ្វើចលនាបេះដូងកាន់តែប្រសើរ។ ការធ្វើចលនា គឺនៅជិតការការធ្វើចលនាហែលទឹកតាមបែបធម្មជាតិ។ ធាងដ៏វែងរបស់វា ធានាឱ្យបាននូវចលនាធាក់បានច្រើន និងកម្លាំងចលនាសាច់ដុំខ្លាំងជាងមុន។ ធាងវែងនៃព្រុយហែលទឹក TONIFIN នឹងធ្វើឱ្យសាច់ដុំរបស់អ្នកធ្វើចលនាបានខ្លាំងជាងមុន។

ព្រុយហែលទឹកដ៏តឹងណែន

TONIFIN គឺជាប្រភេទព្រុយហែលទឹកដែលមានប្រវែងវែងព្រុយហែលទឹកមានប្រវែងកាន់តែវែង នោះការបញ្ចេញចលនាសាច់ដុំកាន់តែខ្លាំង។ធាងកាន់តែបត់បែន នោះកម្រិតនៃការហែល នឹងកាន់តែខ្លាំង។ ថាមពលសាច់ដុំ ដែលបង្កើតឡើងនូវប្រភេទនៃការធ្វើចលនានានា​ដែលអ្នកកំពុងដែលស្វែងរក (ចលនាសាច់ដុំបេះដូង ឬចលនាសាច់ដុំធម្មតា)

ថតប្រអប់ជើង សម្រាប់ព្រុយហែលទឹក

ព្រុយហែលទឹកប្រភេទនេះ មានថតបើកសម្រាប់ដាក់្រអប់ជើង
ថតសម្រាប់ដាក់ប្រអប់ជើង ផ្តល់នូវការទ្រទ្រង់​ប្រអប់ជើងបានប្រសើរជាងមុន នៅពេលដែលលោកអ្នកធាក់ជាមួយនឹងព្រុយហែលទឹក។ វាមានផ្នែកយ៉ាងសំខាន់ជាច្រើនសម្រាប់ព្រុយហែលទឹក ព្រោះថា វាធានាឱ្យបាននូវចលនាធាក់នៅក្នុងទឹកបានយ៉ាងមានប្រសិទ្ធិភាព។ ថតប្រអប់ជើង អាចឱ្យលោកអ្នកទទួលបានសេរីភាពក្នុងការធ្វើចលនានៅផ្នែកកជើងផងដែរ។វាផ្អឹបជើងរបស់អ្នកតាមបែបធម្មជាតិ។
មិនតែប៉ុណ្ណោះ ផ្នែកប្រអប់ជើងនៃផលិតផលនេះ ផ្តល់ជូននូវការទ្រទ្រង់ល្អ និងសេរីភាពនៃការធ្វើចលនាបានកាន់តែប្រសើរ។