ថតច្រើន បែងចែកសម្ភារៈកីឡា និងសម្ភារៈផ្ទាល់ខ្លួន របស់អ្នក?
ដើម្បីការពារកាបូបហ្វឹកហាត់របស់អ្នក ពីការច្បាមយក និងរក្សាសណ្ដាប់ធ្នាប់ ប្រអប់ជីមរបស់អ្នកពីការក្លាយជាសំបុកជ្រូក យើងមានកាបូប ដែលមានថតច្រើន សម្រាប់អ្នក !កាបូបរបស់អ្នកបើកនៅពាក់កណ្ដាល ដូចគ្នាទៅនឹងវ៉ាលី ដូច្នេះ អ្នកអាចរៀបចំសម្ភារៈ និងឧបករណ៍ការពារ របស់អ្នក ។ នៅផ្នែកខាងលើនៃកាបូប សំណាញ់ចំហយ៉ាងធំទូលាយចំនួន២ ផ្នែកខាងក្រោយ អនុញ្ញាតឱ្យអ្នករក្សាសម្ភារៈផ្ទាល់ខ្លួនរបស់អ្នក ។ ហើយហោប៉ៅ នៅជាប់នឹងខ្សែយួរ អាចដាក់កូនសោ បង់រុំដៃ ឧបករណ៍ការពារធ្មេញ ទូរស័ព្ទ ។ល។
យកកាបូបនេះ គ្រប់កន្លែង តាមរបៀបដែលអ្នកចង់ ។
ក្រណាត់ឡាមីណេត ដែលធនមាំបានយូរ មានន័យថាកាបូបហ្វឹកហាត់របស់អ្នក នឹងធ្វើដំណើរទៅកន្លែងហាត់ប្រដាក់ជាមួយអ្នកគ្រប់ពេល និងសម្រាប់រយៈពេលយូរអង្វែង ។
ជាមួយដៃយូរច្រើន អ្នកអាចយួរការបូបនេះតាមរបៀបដែលអ្នកចង់៖
- ដៃយួរមួយ នៅផ្នែកខាងលើ អនុញ្ញាតឱ្យអ្នកយួរកាបូបនេះដោយបញ្ឈរបាន ។ - ខ្សែស្ពាយខ្នងដែលមានអេប៉ុង ជាមួយនឹងសំណាញ់នៅខាងក្នុង អនុញ្ញាឱ្យអ្នកស្ពាយកាបូបនេះនៅលើស្មា ឬ ក្នុងទម្រង់ផ្ដេក ដូចកាបូបស្ពាយខ្នង ។
Simon ជាអ្នករចនាម៉ូដរបស់ OUTSHOCK បាននិយាយអំពីកាបូប 900 នេះ
" យើងចង់បង្កើតការបូបមួយ ដែលជួយក្នុងការរៀបចំសម្ភារៈរបស់អ្នក។ ជាពិសេសនៅពេល កាបូបនេះបានញែកវត្ថុផ្ទាល់ខ្លួន ពីសម្ភារៈកីឡា ។ យើងចាប់ផ្ដើមបង្កើតកាបូបនេះ ដែលមានរូបរាងរំលឹកដល់យើងអំពីបាវខ្សាច់ ហើយយើងបានរចនាកាបូបនេះ ដោយផ្អែកទៅលើការទាត់ ពីព្រោះវាបានផ្ទុកសម្ភារៈភាគច្រើននៅក្នុងវា ។ ដូច្នេះ យើបបានរចនាកាបូបចំណុះ ៦០លីត្រ ។ ដោយសារតែកីឡានេះ ជាកីឡាដែលបញ្ចេញញើសច្រើន ផ្នែកសងខាងនៃកាបូបនេះ ត្រូវបានផលិតពីអេប៉ុងដែលមានរន្ធ ជាមួយនឹងសំណាញ់ដែលខ្យល់អាចចេញចូលបាន ។កាបូបនេះ មានចរន្ដខ្យល់ចេញចូលបានល្អ ប៉ុន្ដែមិនស្រូបយកជាតិទឹកទេ។ "
យើងរីករាយចំពោះការណែនាំ...
... ផលិតផលមួយដែលធ្វើឱ្យជីវិតរបស់អ្នកងាយស្រួល! ដំបូងបំផុត យើងចង់រចនាម៉ូដកាបូបដោយយកម៉ូដបែបកីឡាប្រដាល់។ហើយជួយដល់អ្នកក្នុងការរៀបចំ និងរក្សាឧបករណ៍ ព្រមទាំងវត្ថុផ្ទាល់ខ្លួន ក្រុមអ្នករចនាម៉ូដរបស់យើង បានចាប់ផ្ដើមជាមួយបទពិសោធន៍របស់ Decathlon ក្នុងការបង្កើតការបូបយួរ។
វត្ថុគម្រូត្រូវបានផលិតពេញមួយឆ្នាំ ដើម្បីធ្វើតេស្ដអំពីភាពធន់មាំ និងឆ្លងកាត់ការពិភាក្សាជាច្រើន ជាមួយនឹងអ្នកប្រដាល់អាជីព។ ការសន្និដ្ឋានចុងក្រោយ?" អ្នកអាចរៀបចំសម្ភារៈរបស់អ្នក ។ យើងចង់បានប្រសិទ្ធិភាព និងភាពធន់មាំយូរអង្វែង។"
គន្លឹះសម្រាប់រៀបចំកាបូបសម្រាប់កីឡាវាយបុក?
Julien, អ្នកគ្រប់គ្រងផ្នែកផលិតផលរបស់ OUTSHOCK មកបង្ហាញកាបូប 900 Combat Sport Bag៖ " គំនិតដើម ចេញពីការហាត់ប្រដាល់ ជាទីកន្លែងដែលអ្នកគ្រប់គ្នារាយសម្ភារៈរបស់ពួកគេនៅលើដី ។ វាជាកីឡាដែលមានសម្ភារៈពាក់ព័ន្ធច្រើន ។ ដូច្នេះហើយ យើងចង់ផ្ដល់នូវការអនុវត្ដ បច្ចេកទេស និង ផលិតផលដែលល្អប្រសើរ ។ជារឿយៗ អ្នកចាប់ផ្ដើមហាត់ពីការលោតខ្សែពួរ បន្ទាប់មកចាប់យកក្រណាត់រុំដៃ និងឧបករណ៍ការពារធ្មេញ។ ហើយទាំងនេះជាមូលហេតុ យើងចង់បានហោប៉ៅ សម្រាប់ច្រកវត្ថុតូចៗ។"