ប្រឆាំង UV
សមាសធាតុប្រឆាំងកាំរស្មី UV មានតួនាទីអ្វី?
ការពារភ្នែករបស់អ្នកពីគ្រោះថ្នាក់ដែលមើលមិនឃើញ... កាំរស្មី UVs។
កាំរស្មី UV តែងតែមាន ពេលរដូវ រងានិងរដូវ ក្ដៅ ឬ ពេលមានពពកច្រើន វាអាចគ្រោះថ្នាក់ដល់ភ្នែករបស់យើង និងការធ្វើដំណើរលើផ្លូវ។
ដើម្បីរក្សាភ្នែករបស់អ្នក កញ្ចក់វែនតាររបស់យើងត្រូវបានផលិតចេញពីប៉ូលីកាបូណាតដែលលាយជាមួយនឹងវត្ថុធាតុផ្សំ "ការពារកាំរស្មី UV" ដែលការពារលោកអ្នកពីកាំរស្មីគ្រោះថ្នាក់របស់ព្រះអាទិត្យ (UVA និង UVB)។
បំបែកពន្លឺ
ល្អបំផុតសម្រាប់ការធ្វើសកម្មភាពនៅខាងក្រៅ!
កញ្ចក់វែនតាការពារពន្លឺ និងជួយឱ្យមើលច្បាស់ល្អ និងមិនចាំងភ្នែក។ វាផ្ដល់នូវ ការការពារល្អ និងផាសុកភាព ពន្លឺទទួលបានតែមួយអាក់ស៊ីស ហើយការពារនឹងពន្លឺផ្លាត ដោយកាត់ចេញកាំរស្មី ដែលចាំងនៅលើផ្ទៃនានាដូចជា (ទឹក និង ព្រិល ជាដើម)។
បញ្ហាតែមួយគត់គឺថាវាអាចនឹងមានការលំបាកសម្រាប់ការអានលើស្គ្រីន (ទូរសព្ទ ជាដើម) ដោយសារវាបានរងប្រព្រឹត្តិកម្មបំបែកពន្លឺដោយកាត់ពន្លឺចេញពីស្គ្រីន។
ពន្លឺផ្លាត
ចំណាត់ថ្នាក់ កញ្ចក់ស្រអាប់ ផ្អែកលើ ស្តង់ដារ ISO 12312-1: - ចំណាត់ថ្នាក់លេខ 1៖ រាងងងឹតបន្តិចដើម្បីកាត់បន្ថយពន្លឺព្រះអាទិត្យ។ - ចំណាត់ថ្នាក់លេខ 2៖ កញ្ចក់រាងងងឹងមធ្យមសម្រាប់ពន្លឺព្រះអាទិត្យមធ្យម។ - ចំណាត់ថ្នាក់លេខ 3៖ កញ្ចក់វែនតាងងឹតសម្រាប់ពន្លឺព្រះអាទិត្យខ្លាំង (សមុទ្រ និងភ្នំ)។ ចន្លោះពី 82% ទៅ 92% នៃពន្លឺមើលឃើញត្រូវបានស្រូប
- ចំណាត់ថ្នាក់លេខ 4៖ កញ្ចក់ងងឹតខ្លាំង សម្រាប់ ពន្លឹខ្លាំង (កំពូលភ្នំ). ចន្លោះពី 92% ទៅ 97% នៃពន្លឺមើលឃើញត្រូវបានស្រូប
វាជារឿងល្អដែលចាំបាច់ត្រូវដឹង
កញ្ចក់វែនតារបស់យើងផលិតចេញពីប៉ូលីកាបូណាត វត្ថុធាតដែលធន់នឹងការប៉ះទង្គិចខ្លាំង ប៉ុន្តែវាមានចំណុចរំខានមួយ គឺវាងាយរងនឹងឆ្កូត។
បើទោះបីជាកញ្ចក់វែនតារបស់អ្នកឆ្កូតក៏ដោយ ក៏ការការកាំរស្មី UV មិនមានការថមថយឡើយ, ដោយសារ មុខងារកញ្ចក់ឆ្លុះមុខគឺសម្រាប់តែគោលបំណងតុបតែងខ្លួនតែប៉ុន្នោះ។
ដូចគ្នាចំពោះពណ៌នៃកញ្ចក់វែនតាងងឹតរបស់យើង។
មិនថាវាពណ៌ប្រផេះ ត្នោត ឬពណ៌ចម្រុះនោះទេ... លោកអ្នកអាចជ្រើសរើសវែនតាដែលលោកអ្នកចូលចិត្ត លោកអ្នកនឹងទទួលបានការការពារមិនថាពណ៌អ្វីនោះទេ។
ដំណោះស្រាយបញ្ហាបរិស្ថានរបស់យើង
ដោយសារយើងដឹងថាយើងត្រូវការរក្សានូវកន្លែងលេងរបស់យើង Quechua មានការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។ ថ្ងៃនេះ ផលិតផលនេះមិនត្រូវបានរចនាឡើងដោយចួលរួមថែរក្សាបរិស្ថានឡើយ ប៉ុន្តែយើងធ្វើការសិក្សាជារៀងរាល់ថ្ងៃដើម្បីធ្វើអោយវាមានទំនួលខុសត្រូវកាន់តែខ្ពស់៖ ការរចនាឡើងមិនប៉ះពាល់បរិស្ថាន ភាពអាចជួសជុលបាន និងនិរន្តរភាពគឺជាបេះដូងនៃការអភិវឌ្ឍរបស់យើង។