Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើងដើរថ្មើជើងលើទឹកកកកូនក្មេង SH100 X-Warm - ខ្មៅ

ស្បែកជើងដើរថ្មើជើងលើទឹកកកកូនក្មេង SH100 X-Warm - ខ្មៅ
QUECHUA

ស្បែកជើងដើរថ្មើជើងលើទឹកកកកូនក្មេង SH100 X-Warm - ខ្មៅ

8287476
$31,00
ពន្ធត្រូវបានបូកបញ្ចូល

ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងបានបង្កើតស្បែកជើងនេះសម្រាប់កូនក្មេងដែលដើរភ្នំយូរៗម្តង។វាល្អបំផុតនៅលើព្រិលកកសម្រាប់ការរុករកលើផ្លូវព្រិល។

ស្បែកជើងផ្តល់កំដៅនេះងាយស្រួលពាក់ដោយសារតែមាត់ស្បែកជើងបើកធំ និងមានសន្ទះសារ៉េបកបិត។ពួកគេមានអារម្មណ៍ថាទទួលបានការការពារដោយសារតែមានការគាំទ្រកាន់តែច្រើន។

ផ្នែកខាងលើនៃ: 20.0% Polyurethane

, 80.0% Polyester

; បាតស្បែកជើង: 100.0% កៅស៊ូ - សាំងតេទិក; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester

BENEFITS

ភាពកក់ក្តៅ

កម្រិតសីតុណ្ហភាព = -10°C

មិនជ្រាបទឹក

មានខ្យល់ចេញចូល ស្រទាប់ការពារទឺករក្សាជើងរបស់អ្នកអោយនៅស្ងួត។

ការទប់ទំងន់

បាតកៅស៊ូមានក្រឡាកម្រាស់ 4 មម ដែលធ្វើអោយវាស្អិតមិនរអិលនៅពេលដើរលើទឹកកក។

ងាយស្រួលស្លៀកពាក់

ងាយស្រួលពាក់ដោយសារតែមាត់របស់វាបើកធំ និងមានសន្ទះសារ៉េបកបិត។

TECHNICAL INFORMATIONS

តើលោកអ្នកជឿជាក់ទេថាស្បែកជើងរបស់ខ្ញុំផ្តល់កំដៅគ្រប់គ្រាន់សម្រាប់ការដើរថ្មើរជើងនៅក្នុងអាកាសធាតុត្រជាក់ ?

យើងបានជ្រើសរើសនូវទ្រនាប់ខាងក្នុងដែលផ្តល់កំដៅ និងរក្សាសីតុណ្ហភាពដែលផ្តល់អោយលោកអ្នកនូវការការពារដ៏មានប្រសិទ្ធិភាពពីអាកាសធាតុត្រជាក់។
ផ្អែកលើការធ្វើតេស្តនៅទីតាំងផ្ទាល់ និងនៅមន្ទីរពិសោធន៍ជាមួយក្រុមអ្នកប្រើប្រាស់ដើម្បីវាស់ស្ទង់ពីភាពត្រជាក់ដែលបានកំណត់ យើងបានវាយតម្លៃទៅលើការរក្សាកម្តៅរបស់ស្បែកជើង។ ហេតុដូច្នេះ វាក៏អាចទៅរួចផងដែរដែលយើងដឹងច្បាស់ពីសីតុណ្ហភាពកម្រិតណាដែលស្បែកជើងអាចការពារលោកអ្នកបាន។ កម្រិតសីតុណ្ហភាពផាសុកភាពគឺមានផ្តល់ជូនសម្រាប់ស្បែកជើង៖ -10°C សម្រាប់ម៉ូឌែលនេះ។

តើស្បែកជើងខ្ញុំការពារខ្ញុំពីលក្ខខណ្ឌខាងក្រៅដោយរបៀបណា?

ស្បែកជើងរបស់លោកអ្នកត្រូវបានរចនាឡើងជាមួយនឹងស្រទាប់ដែលធ្វើអោយវាការពារទឹក និងមានខ្យល់ចេញចូល។ស្រទាប់នេះជាសមាសធាតុផ្សំដែលរលោង (កម្រាស់ពី 5 ដល់ 25 មីក្រូម៉ែត្រ) នៅលើផ្ទៃខាងក្នុងរបស់សាច់ក្រណាត់ដែលការពារទឹកមិនជ្រាបចូល និងបញ្ចេញសំណើមមកខាងក្រៅ។

តើខ្ញុំអាចជឿជាក់ថាស្បែកជើងរបស់ខ្ញុំការពារទឹកបាន 100% ដោយរបៀបណា?

យើងបានពិនិត្យមើលថាតើស្បែកជើងរបស់អ្នកការពារទឹកជាមួយនឹងការធ្វើតេស្តនៅមន្ទីរពិសោធន៍ដែលបង្កើតជាស្ថានភាពដូចគ្នាជាក់ស្តែងទៅនឹងការដើរដោយជើងពាក់កណ្តាលដាក់ចូលក្នុងទឹក និងការធ្វើតេស្តសឹករិចរិលធម្មតា និងភាពចាស់នៅទីតាំងផ្ទាល់។ ក្នុងអំឡុងពេលធ្វើតេស្តមិនជ្រាបទឹក យើងធ្វើតេស្តភាពមិនជ្រាបទឹក ៣កម្រិត ៖ 2000 ផ្នត់ (ដើរចំងាយប្រហែល 4 គម), 4000 ផ្នត់ (ដើរចំងាយប្រហែល 8 គម) និង 8000 ផ្នត់ (ដើរចំងាយប្រហែល 16 គម)។ ស្បែកជើងរបស់អ្នកត្រូវបានធ្វើតេស្ត 4000 ផ្នត់ ដែលស្មើនឹងការដើរចំងាយ 8 គម។

តើការខាំជាប់ និងភាពស្អិតខុសគ្នាដូចម្តេច?

ភាពស្អិតមិនរអិលរបស់ស្បែកជើងអាស្រ័យលើចំនួន និងទ្រង់ទ្រាយរបស់ក្រឡាស្បែកជើង (កម្រាស់ 4 មម នៅលើស្បែកជើងនេះ)។ ភាពស្អិតមិនរអិលគឺអាស្រ័យលើវត្ថុធាតុផ្សំ និងក្រឡាដែលប្រើលើបាតស្បែកជើង ដូចទៅនឹងកង់ឡានចឹង។ ភាពស្អិតរបស់ជួយបង្កើនកំលាំងរុញច្រាន ការពារស្បែកជើងពីការរអិលថយក្រោយនៅពេលឡើងចំណោត និងធ្វើអោយស្បែកជើងមានលំនឹង។
ភាពស្អិតរបស់វាការពារហូរ និងរអិលលើផ្លូវដែលរលោង និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផង (ភ្លៀង ព្រិល ទឹកកក) ដែលបង្កើននូវភាពស្អិតរបស់បាតស្បែកជើង។

តើស្បែកជើងរបស់អ្នកធន់ទៅនឹងការស្លៀកទៀងទាត់រយៈពេលវែង?

វិស្វកររបស់យើងធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធានានូវការពេញចិត្តនៅពេលប្រើ។ យើងបានកំណត់អោយប្រើសមាសធាតុខាងក្រោមក្នុងចំណោមចំនុចផ្សេងទៀត៖ប្រហោងចងខ្សែ និងខ្សែស្បែកជើង ការបិតភ្ជាប់ ការសិក្សាពីជាតិពុល ការទប់ស្កាត់កាំរស្មី UV ការសិករិចរិលនៃបាតស្បែកជើង និងសមាសធាតុនៃផ្នែកខាងលើស្បែកជើង ដែលធ្វើឲ្យវាឆាប់ចាស់។

តើលោកអ្នកគួរជ្រើសរើសស្បែកជើងរបស់ខ្ញុំសម្រាប់ការធ្វើដំណើរថ្មើរជើងនៅលើទឹកកក?

ដើម្បីបង្កើនសកម្មភាពក្នុងអាកាសត្រជាក់ យើងសូមណែនាំអ្នកអនុវត្តនូវគោលការណ៍ខាងក្រោម៖
កម្តៅ៖ បង្កើនកំដៅជាមួយនឹងស្រោមជើងផ្តល់កម្តៅ (ល្អបំផុតជាមួយចំនួន % នៃរោមជៀម)
មានខ្យល់ចេញចូល៖ សូមជ្រើសរើសស្រោមជើងអាស្រ័យទៅតាមកម្រិតនៃការដើរថ្មើរជើង និងពាក់ម៉ូឌែលដែលមានខ្យល់ចេញចូលដើម្បីកាត់បន្ថយសំណើម។
កំពស់ស្បែកជើង៖ សម្របកំពស់ស្រោមជើងទៅតាមកំពស់ផ្នែកខាងលើនៃស្បែកជើង និងសូមជ្រើសរើសយកម៉ូឌែលខ្ពស់ប្រសិនបើលោកអ្នកត្រូវការការពារបន្ថែម។

តើត្រូវរក្សាគុណភាពបច្ចេកទេសស្បែកជើងរបស់ខ្ញុំ?

ការការពារទឹករបស់សាច់ក្រណាត់គឺជាសមត្ថភាពរបស់វាដែលអាចអោយទឹកហូរចេញពីផ្ទៃសាច់ក្រណាត់ ដោយមិនជក់សំណើមឡើយ សាច់ក្រណាត់មិនជក់ទឹក។ ធ្វើតាមមធ្យោបាយ ជាលទ្ធផលសាច់ក្រណាត់មិនជក់ទឹក ហើយនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ ការការពារទឹករបស់វាទទួលបានដោយសារប្រព្រិត្តិកម្មលើផ្ទៃខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់។ ផលិតផល (ស្ព្រៃ និងអង្គធាតុរាវ) មានលក់នៅក្នុងហាងរបស់យើង។

តើការធានារ៉ាប់រងផលិតផលរបស់ខ្ញុំដំណើរការយ៉ាងដូចម្តេច?

ផលិតផលនេះត្រូវបានធានារយៈពេល 2 ឆ្នាំ ចាប់ពីកាលបរិច្ឆេទដែលបង្ហាញលើវិកយបត្រលក់។ផលិតផលដែលមានការធានារ៉ាប់រងនឹងអាចផ្លាស់ប្តូរបានដោយឥតគិតថ្លៃ។ ការធានារ៉ាប់រងគ្របដណ្តប់លើការខូចផលិត លើកលែងតែករណីដែលកើតចេញពីការសឹករិចរិលធម្មតា និងការប្រើប្រាស់ខុសប្រក្រតី។

ពិន្ទុសម្រាប់ប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល

ផលប៉ះពាល់បរិស្ថាននៃផលិតផលនីមួយៗគឺត្រូវបានគណនាសម្រាបវដ្តជីវិតទាំងមូលនៃផលិតផលដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នា។ ពិន្ទុត្រូវបានដាក់ ពី A ដល់ E ដើម្បីជួយអោយអ្នកងាយស្រួលកំណត់ផលិតផលដែលមានផលប៉ះពាល់បរិស្ថានតិចតួចបំផុតដោយប្រៀបធៀបផលិតផលដូចគ្នា។ Decathlon មានការប្តេជ្ញាចិត្តលើវិធីសាស្ត្រនេះ។សកម្មភាពរបស់យើងទាំងអស់ពាក់ព័ន្ធនឹងចេរភាពមាននៅលើ៖ http://developpement-durable.decathlon.com/