Hide Filters
Filters 0
Sort by :
Filters 0
500 Adult Rugby Scrum Cap - Black/Grey
  • 500 Adult Rugby Scrum Cap - Black/Grey

OFFLOAD

500 Adult Rugby Scrum Cap - Black/Grey

8496279
$16,00
$10,00
-37%
ពន្ធត្រូវបានបូកបញ្ចូល
  • 500 Adult Rugby Scrum Cap - Black/Grey
  • 500 Adult Rugby Scrum Cap - Black/Grey
  • 500 Adult Rugby Scrum Cap - Black/Grey
  • 500 Adult Rugby Scrum Cap - Black/Grey
  • 500 Adult Rugby Scrum Cap - Black/Grey
  • 500 Adult Rugby Scrum Cap - Black/Grey
  • 500 Adult Rugby Scrum Cap - Black/Grey
  • 500 Adult Rugby Scrum Cap - Black/Grey
  • 500 Adult Rugby Scrum Cap - Black/Grey
  • 500 Adult Rugby Scrum Cap - Black/Grey
500 Adult Rugby Scrum Cap - Black/Grey
ពណ៌:
ទំហំ:
ចំនួន

ស្តុកតាមហាង

ក្រុមការងារឌីសាញយើងខ្ញុំ បានបង្កើតមួកឱបចូលកប្រភេទនេះឡើងដើម្បីផ្តល់ការការពារកាន់តែប្រសើរ កំឡុងពេលនៃការហ្វឹកហាត់ និងការប្រកួតនានា ក៏អាចប្រើបានសម្រាប់អ្នកលេងកម្រិតខ្ពស់ផងដែរ។

តើអ្នកកំពុងស្វែងរកមួកឱបចូលក ដែលប្រកបដោយសុវត្ថិភាព និងផាសុកភាពមែនទេ?​ជាមួយនឹងតំបន់ការពារដ៏ធំ និងខ្សែសំប៉ែតដ៏ទន់ លោកអ្នកនឹងទទួលបានការការពារដោយមិនចាំបាច់បារម្ភរឿងផាសុកភាព បើទោះបីជាទទួលបានការរំខាន!

BENEFITS

ការពារការប៉ះទង្គិច

ទ្រនាប់មួកធំ គឺត្រូវទៅតាមដង់ស៊ីតេកីឡាបាល់ឱបពិភពលោក និងកម្រាស់ស្តង់ដាផងដែរ។

ការរក្សាលំនឹង

មួកឱបចូលក ដែលអាចរឹតខ្សែទៅផ្នែកខាងក្រោយ និងមានខ្សែចង្ការ សម្រាប់ភាពតឹងណែនកាន់តែប្រសើរ។

ផាសុខភាពដល់អ្នកប្រើប្រាស់

មានរន្ធតូចៗនៅផ្នែកត្រចៀក ដូច្នេះហើយលោកអ្នកអស់បារម្ភរឿងស្តាប់មិនលឺ។

សេរីភាពក្នុងការធ្វើចលនា

ខ្សែយឺតផ្នែកចង្ការ ដូច្នេះហើយលោកអ្នកអាចធ្វើបំលាស់ទីក្បាលប្រកបដោយភាពងាយស្រួល។

មានចរន្តខ្យល់ចេញចូល

ប្រហោងធ្លុះៗ សម្រាប់ឲ្យមានខ្យល់ចេញចូលកម្រិតមធ្យម។

TECHNICAL INFORMATIONS

ការជ្រើសរើសទំហំមួកដ៏ត្រឹមត្រូវ

ដើម្បីការការពារប្រកបដោយប្រសិទ្ធិភាព មួកឱបចូលកប្រភេទនេះគួរតែពាក់តឹងណែនល្មមជុំវិញក្បាល ដោយមិនមានរំខានដល់ការធ្វើចលនា ជាពិសេសនៅពេលដែលអ្នកបង្វិលក្បាល និងដោយមិនចាំបាច់កាត់បន្ថយភាពគំហើញរបស់អ្នក។ មួកឱបចូលក ដែលអាចរឹតខ្សែទៅផ្នែកខាងក្រោយ និងមានខ្សែចង្ការ សម្រាប់ភាពតឹងណែនកាន់តែប្រសើរ។ តើអ្នកយល់ហើយឬនៅ? សូមជ្រើសរើសទំហំមួក ដោយមើលទៅលើទំហំក្បាលដូចខាងក្រោម៖XS៖ 52-53cm
S: 54-55cm
M: 56-57cm
L: 58-59cm
XL: 60-61 cm

ឧបករណ៍នឹងមិនបង្ករផលប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកឡើយ។

គោលដៅចម្បងរបស់យើងខ្ញុំ គឺការពារសុវត្ថិភាពក្នុងការលេងកីឡារបស់អ្នក។ ជាមួយនឹងតម្លៃ និងការឌីសាញ ដែលនឹងមានភាពខុសគ្នាដោយអាស្រ័យទៅលើស្តាយ៍នៃការលេងកីឡារបស់អ្នក កម្រិតនៃការការពារដែលអ្នកចង់បានពីផលិតផលរបស់យើងខ្ញុំដែលនឹងមិនមានការផ្លាស់ប្តូរ។ តើមានន័យយ៉ាងដូចម្តេចឱ្យពិតប្រាកដ?
មួកឱបចូលករបស់យើងខ្ញុំ ផ្តល់នូវកម្រិតនៃការការពារដូចគ្នាជូនលោកអ្នក ដែលសមស្របទៅតាមស្តង់ដាកីឡាបាល់ឱបពិភពលោក។ ដូច្នេះហើយ តើមានអ្វីផ្លាស់ប្តូរ?
ការឌីសាញ៖ប្រសិនបើអ្នកធ្លាប់ទទួលបានការរំខាន លោកអ្នកច្បាស់ជាស្រឡាញ់មួកប្រភេទនេះជាមួយទ្រនាប់ដ៏ធំរបស់វា!

មួកប្រភេទនេះ គឺបំពេញទៅតាមស្តង់ដាកីឡាបាល់ឱបពិភពលោក!

មួកប្រភេទនេះ ស្របទៅតាមស្តង់ដាកីឡាបាល់ឱបពិភពលោក៖ដង់ស៊ីតេរបស់បន្ទះហ្វ៊ូម ត្រូវតែទាបជាង 45kg/m3 និងកម្រាស់ត្រូវតិចជាង 1cm ដើម្បីទប់ស្កាត់កម្លាំងលើសលប់កំឡុងពេលនៃការលេង។ សម្រាប់យើងខ្ញុំ វាមាននន័យថា យើងបានបង្កើតការធ្វើតេស្តនៅមន្ទីរពិសោធន៍ទៅលើភាពរឹងមាំរបស់ខ្សែជាប់ចង្ការ (ដែលត្រូវតែបើក ឬរហែកកំឡុងពេលនៃការទាញខ្លាំង) និងការទប់កម្លាំងរំញ័រ។ ដើម្បីផាសុកផាពបន្ថែម យើងខ្ញុំបានប្រើប្រាស់ ហ្វ៊ូមហាយប៉ូអាឡឺជីនិក។

មួកឱបចូលក ជាមួយនឹងការឌីសាញដោយខ្លួនឯង៖

នៅលើទីលាន វាជារឿងដែលពិបាកបំផុតក្នុងការមើលអ្នករាល់គ្នាដែលពាក់មួកដូចគ្នា។ នេះជាមូលហេតុដែលយើងខ្ញុំបង្កើតមួកជាមួយនឹងពណ៌ពីរឆ្នូត។ ចំពោះការបន្ថែមទៅលើផាសុកភាព យើងខ្ញុំបានបំពាក់សាច់ក្រណាត់យឺតនៅផ្នែកខ្សែចង្ការ។ ដូច្នេះហើយ លោកអ្នកអាចបង្វិលក្បាលទៅវិញទៅមកបានយ៉ាងងាយស្រួល។ យើងខ្ញុំក៏បានបន្ថែមរន្ធតូចៗនៅផ្នែកត្រចៀក ដើម្បីផ្តល់ភាពងាយស្រួលដល់ការស្តាប់!

វិធីសាស្ត្រនៃសហឌីសាញ៖

សម្រាប់ផាសុកភាព និងការការពារប្រកបដោយប្រសិទ្ធិភាពគ្រប់កម្រិត ក្រុមការងារដែលមានសមាជិកបីនាក់យើងខ្ញុំ បានសហការជាមយនឹងអ្នកលេងកីឡាកំពូលៗ១៤រូប កំឡុងពេលនៃដំណាក់ការនីមួយៗនៃការឌីសាញផលិតផលរបស់យើងខ្ញុំ៖លោក Juandre Kruger លោក Bernard Leroux លោក Eddy Ben Arous និង Jonathan Wisniewski។
ក្រោយការធ្វើតេស្តបានបញ្ចប់ក្រោមការសហការជាមួយអ្នកលេងកីឡាកំពូលៗកំឡុងពេលនៃការហ្វឹកហាត់របស់ពួកគេ មិនយូរប៉ុន្មានយើងក៏បានពិនិត្យមើលផ្ទាល់កំឡុងពេលនៃការប្រកួតរបស់ពួកគេនៅលើទីលាន!

ក្រុមឌីសាញយើងខ្ញុំ មានវិធីសាស្ត្របន្តិចបន្តួច សម្រាប់ការថែទាំមួកឱបជាប់នឹងក និងមុខរបស់អ្នក!

ដើម្បីសម្អាតមួកប្រភេទនេះ លោកអ្នកអាចសន្ដឹលនឹងខ្យល់ និងលាងវានឹងទឹក។ យ៉ាងណាក៏ដោយ មិនត្រូវបោកសម្ងួត ធ្វើដូច្នេះអាចនឹងធ្វើ​ឱ្យខូចសាច់ក្រណាត់ហ្វ៊ូម!ប៉ុន្តែលោកអ្នកអាចបោកនឹងម៉ាស៊ីនម្តងម្កាលបាន។ ប៉ុន្តែត្រូវចងចាំក្នុងការបិទ ខ្សែចង។ វាជារឿងដែលត្រូវធ្វើក្នុងការពាក់មួកឱបដល់ក ដើម្បីការពារលោកអ្នកពីផលប៉ះពាល់នានា ប៉ុន្តែត្រូវប្រាកដថា អ្នកមិនត្រូវបង្ហាញខ្លួននៅកន្លែងធ្វើការនៅព្រឹកថ្ងៃច័ន្ទ ជាមួយនឹងស្នាមដែលជាប់ពីការប្រកួតនៅថ្ងៃចុងសប្តាហ៍!

សញ្ញា CE

សញ្ញាសម្គាល់ CE (ប្រើតាំងពីឆ្នាំ 1993) គឺជាសញ្ញាចង្អុលបង្ហាញសំខាន់នៃការអនុលោមរបស់ផលិតផលទៅនឹងច្បាប់របស់សហភាពអឺរ៉ុប និងអនុញ្ញាតឱ្យមានចរាចរណ៍ដោយសេរីនៅក្នុងទីផ្សារអឺរ៉ុប។