ការរចនា
ឯកសណ្ឋានការ៉េតេ 250 នេះត្រូវបានធ្វើពីក្រណាត់ប៉ូលីអេស្ទែរ/កប្បាស ដើម្បីឱ្យវារួញតិចតាមដែលអាចធ្វើទៅបាន នៅពេលបោកសម្អាតនិងសម្ងួតលឿនជាងកប្បាស ១០០%។
ឯកសណ្ឋានការ៉ាតេត្រូវបានពង្រឹងនៅត្រង់ជាយអាវនិងខោ។
របៀបជ្រើសរើសឯកសណ្ឋានការ៉ាតេរបស់អ្នក
- អ្នកទើបហាត់ការ៉ាតេគួរជ្រើសរើសយកឯកសណ្ឋានដែលទន់ហើយស្រាល តែក៏រឹងមាំផងដែរ ដោយសារតែមានសាច់ក្រណាត់ទម្រង់លើករបស់វា។
- អ្នកហាត់ការ៉ាតេជំនាញដែលអនុវត្តកាតាបែបប្រកួតប្រជែង (បញ្ចេញស្នៀតប្រយុទ្ធដោយគ្មានគូប្រជែង) គួរជ្រើសរើសយកឯកសណ្ឋានដែលរឹងមាំខ្លាំង ដែលមានសាច់ក្រណាត់ "សាមញ្ញ" ក្រាស់ជាងនេះ។
- អ្នកហាត់ការ៉ាតេជំនាញដែលហាត់វាយ (គូមីតេ) គួរតែជ្រើសរើសយកឯកសណ្ឋានដែលអាចជួយពួកគេធ្វើចលនារបស់ខ្លួន។
តើអ្នកគួរជ្រើសរើសទំហំណាមួយ?
កម្ពស់របស់អ្នកនឹងកំណត់ទំហំឯកសណ្ឋានរបស់អ្នក (ពី ១៦០ សម ដល់ ២០០ សម)។
យើងសូមណែនាំឱ្យជ្រើសរើសឯកសណ្ឋានដែលមានកម្ពស់ខ្ពស់ជាងកម្ពស់អ្នកយ៉ាងហោច ៥ សម។ ឧទាហរណ៍ ប្រសិនបើអ្នកមានកម្ពស់ ១៧៤ សម សូមជ្រើសរើសឯកសណ្ឋានកម្ពស់ ១៨០ សម។
ដំបូន្មានថែទាំ
ឯកសណ្ឋានគួរតែត្រូវបានទុកឱ្យត្រូវខ្យល់ បន្ទាប់ពីប្រើរូចម្ដងៗ។ ការបោកគក់ជាទៀងទាត់នឹងជួយរក្សាឯកសណ្ឋានរបស់អ្នកឱ្យនៅស។ សូមប្រើទឹកត្រជាក់សម្រាប់ការបោកពីរបីលើដំបូង។ បន្ទាប់ពីនោះ សូមបោកនៅសីតុណ្ហភាពមិនក្តៅជាង ៣០ អង្សាសេ។ ចូរហាលនឹងខ្យល់។ មិនត្រូវសម្ងួតក្នុងម៉ាស៊ីន.
អត្ថប្រយោជន៍នៃការ៉ាតេ
ការ៉ាតេអភិវឌ្ឍការផ្តោតអារម្មណ៍របស់អ្នកនិងជួយដល់ថាមពលរបស់អ្នក។ បច្ចេកទេសផ្សេងៗដែលត្រូវបានប្រើតម្រូវនូវសាច់ដុំនៃរាងកាយទាំងមូល។ ការ៉ាតេបង្កើនតុល្យភាព ការស៊ូទ្រាំ និងការសម្របសម្រួល។
ឧបករណ៍ការពារក្បាលនិងមាត់ត្រូវបានណែនាំ នៅពេលអនុវត្តការ៉ាតេ។