កែច្នៃឡើងវិញដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់យើង
អ្នករចនាម៉ូតរបស់យើងបានធ្វើការលើចំណុចចំនួនពីដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផលនេះ៖
1- សាច់ក្រណាត់ធ្វើពីប៉ូលីអេស្ទ័រកែច្នៃឡើងវិញ 100%។
2- ផ្ទៃខាងក្នុងរបស់អាវផលិតចេញពីប៉ូលីអេស្ទ័រកែច្នៃឡើងវិញ និងមិនមានលាបពណ៌ឡើយដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារ CO2។
3 - សាច់ក្រណាត់ពណ៌ខ្មៅ (ផ្ទៃខាងលើ) គឺត្រូវបានលាបពណ៌ទាំងមូល។
4-គន្លឹះប្លាស្ទិកធ្វើពីប្លាស្ទិកកែច្នៃឡើងវិញ។
ការវាយតម្លៃរបស់យើងបានបង្ហាញថាវាជួយកាត់បន្ថយឧស្ម័ន CO2 បានរហូតដល់ 14.7% បើធៀបនឹងកាបូបដាក់ដីស Edge សេរីចាស់។
តើប៉ូលីអេស្ទ័រកែច្នៃឡើងវិញមានប្រភពមកពីណា?
ដោយធ្វើការកែច្នៃឡើងវិញនូវដបប្លាស្ទិក ឬសាច់ក្រណាត់ដែលប្រើប្រាស់រួច យើងបានចូលរួមកាត់បន្ថយការប្រើប្រាស់ធនធានដែលបង្កើតចេញពីប្រេងឥន្ធនៈ ហើយក្នុងពេលដំណាលគ្នារក្សានូវគុណភាព និងមុខងាររបស់សាច់ក្រណាត់នៅពេលកំពុងប្រើប្រាស់។
ទំងន់៖
ត្រឹម 90 ក្រាមសម្រាប់កាតាបដីសដែលមានមាត់បើកធំ។
យើងបានជ្រើសរើសសាច់ក្រណាត់ស្វិតប៉ូលីអេស្ទ័រមិនងាយរហែកដែលធានាថាវាមានទំងន់ស្រាល និងធន់ការសឹករិចរិល។
ទំហំ
មាត់កាបូប៖12 សម x 10 សម
រូបរាងមាត់កាបូបមានរាងទម្រង់ជារាងពងក្រពើ ដែលល្មមលូកដៃចូល។
រូបរាងមាត់កាបូបក៏ត្រូវបានរចនាឡើងសម្រាប់ស្រួលលូកដៃយកដីសផងដែរ។
ជម្រៅ៖ 19សម
រង្វាស់ទាំងនេះត្រូវបានផ្តល់ជូនសម្រាប់គោលបំណងជាការចង្អុលបង្ហាញប៉ុន្នោះ។ វាអាចនឹងប្រែប្រួលបន្តិចបន្តួចនៅពេលវត្ថុធាតុផ្សំជាសាច់ក្រណាត់។
ផ្តល់បន្ថែមសម្រាប់អ្នកឡើងភ្នំ
បន្ថែមលើអត្ថប្រយោជន៍ដែលរៀបរាប់ខាងលើ យើងបានបន្ថែមខ្សែយឺតលើផ្ទៃចំហៀង ដែលអាចឱ្យថ្ពក់ច្រាសបោសសម្អាតពេលឡើងភ្នំបាន។
ខ្សែក្រវ៉ាត់យឺតផ្តល់នូវភាពបត់បែនទៅនឹងគ្រប់ចលនា ក៏ដូចជាភាពមានខ្យល់ចេញចូល។ វាពិតជាផ្តល់នូវផាសុកភាពបន្ថែម។