Hide Filters
Filters 0
Sort by :
Filters 0
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
កន្ត្រកបាល់បោះ K500
TARMAK

កន្ត្រកបាល់បោះ K500

8734294
$69,00
ពន្ធត្រូវបានបូកបញ្ចូល
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
  • កន្ត្រកបាល់បោះ K500
កន្ត្រកបាល់បោះ K500
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
កន្ត្រកបាល់បោះដែលរចនាឡើងសម្រាប់ក្មេងប្រុស និងក្មេងស្រី មានអាយុរហូតដល់ 8 ឆ្នាំ។ កន្ត្រកបាល់បោះ K500 គឺជាកន្ត្រកដែលអាចសារ៉េកម្ពស់បានពី 1.3 ម ដល់ 1.6 ម។

កន្ត្រកបាល់បោះដែលមានជើងទ្រតនេះគឺល្អឥតខ្ចោះសម្រាប់កុមាររហូតដល់អាយុ 8 ឆ្នាំ។ វាអាចសារ៉េកម្ពស់បាន 4 លេខខុសៗគ្នា ក្នុងរយៈពេលត្រឹមតែមួយនាទី។ កន្ត្រករឹងមាំល្អ និងស្រួលតម្លើង។

ស្រទាប់ខាងលើ: 100.0% ដែកថែប; ប្រអប់លេខដៃ នៃរថយន្ត: 100.0% Polyethylene

; ផ្ទាំងខាងក្រោយ: 100.0% Polypropylene

; ប្រដាប់មួល: 100.0% ដែកថែប

BENEFITS

អាចកែតំរូវបាន

សារ៉េកម្ពស់បានរហ័សចំនួន 4 លេខ ដោយមិនបាច់មានឧបករណ៍៖ 1.30ម, 1.40ម, 1.50ម និង 1.60ម។

ងាយស្រួលដំឡើង

អាចតម្លើងបានស្រួលក្នុងរយៈពេលត្រឹមតែ 10 នាទី ដោយមនុស្សម្នាក់ (មានឧបករណ៍ផ្តល់ជូន)។

ការរក្សាលំនឹង

លំនឹងឥតខ្ចោះ ដោយសារមានជើងទម្ងន់ចំណុះ 20 លីត្រ (ទឹកឬខ្សាច់)។

លោត

លេងបានដោយសប្បាយ ដោយសារមានក្ដារទ្រប៉ូលីអេទីឡែន កម្រាស់ 25មម។

TECHNICAL INFORMATIONS

ហេតុអ្វីកន្ត្រកបាល់បោះ Tarmak K500 ល្អឥតខ្ចោះសម្រាប់កូនក្មេងអាយុរហូតដល់ 8 ឆ្នាំ។

កន្ត្រកបាល់បោះ Tarmak K500 ល្អឥតខ្ចោះសម្រាប់កូនក្មេងអាយុរហូតដល់ 8។
អាចសារ៉េកម្ពស់បាន 4 លេខ (1.30 ម, 1.40 ម, 1.50 ម និង 1.60 ម) ដូច្នេះវាអាចប្រើបានយូរបើទោះជាកុមារលូតកំពស់ក៏ដោយ។ ជាមួយនឹងបង្គោលដែករឹងមាំ និងជើងទ្រធ្ងន់ទំហំ 20 លីត្រ កន្ត្រកបាល់បោះនេះគឺល្អឥតខ្ចោះសម្រាប់កូនក្មេងលេងនៅក្នុងសួន ឬនៅលើទីលានក្រៅផ្ទះរបស់អ្នក។
សម្រាប់បាល់បោះ យើងសូមណែនាំអោយលេងបាល់ដែលមានទំហំលេខ 3។

តើ កន្ត្រក K500 នេះមានទំហំនិងទំងន់ប៉ុន្មាន?

វិមាត្រ
- ជើងទម្រ (សង់ទីម៉ែត្រ)៖ 58 x 38 x 13
- បង្គោល (សង់ទីម៉ែត្រ)៖ 3.2 (អង្កត់ផ្ចិត)
- ក្ដារទ្រ (សម)៖ 58 x 39 x 2.5
- អង្កត់ផ្ចិតរង្វង់កន្រ្តក (សង់ទីម៉ែត្រ)៖ 30 (ខាងក្នុង) / 32 (ខាងក្រៅ)
- កញ្ចប់ (សង់ទីម៉ែត្រ)៖ 60 x 40 x 15
ទំងន់៖
- មិនគិតជើងទ្រ (គក)៖ 5
- ដោយគិតជើងទ្រ (គក)៖ ២០
- ដោយគិតជើងទ្រ (លីត្រ)៖ 25

តើអ្នកគួរប្រើបាល់ប្រភេទណា?

ទំហំបាល់ អាស្រ័យទៅលើអាយុ និងភេទរបស់អ្នកលេង។កូនក្មេង៖ ទំហំ១ ដល់ទំហំ៣។ក្មេងស្រី និងក្មេងប្រុស អាយុក្រោម10ឆ្នាំ៖ ទំហំ 5ក្មេងស្រី និងនារី អាយុចាប់ពី10ឆ្នាំឡើងទៅ និងក្មេងប្រុស អាយុពី10 ឆ្នាំទៅ 12ឆ្នាំ៖ ទំហំ 6ក្មេងប្រុស អាយុលើសពី12ឆ្នាំ និងបុរស៖ ទំហំ7
ប្រសិនបើអ្នកចង់បានបាល់ ដែលជាប់ធន់បានយូរ សូមជ្រើសរើសយកបាល់កៅស៊ូ។ប្រសិនបើអ្នកចង់បានបាល់ទន់ល្អ សម្បក ឬសាច់ក្រណាត់របស់បាល់ ជាសម្ភារៈដ៏ត្រឹមត្រូវ។

សម្រាប់កន្ត្រក K500 យើងសូមណែនាំទំហំលេខ 3។

តើអ្នកគួរជ្រើសរើសកន្រ្តកបាល់ នៅកម្ពស់ណា?

កន្ត្រកបាល់បោះ មានកម្ពស់ជាផ្លូវការ3.05m (កម្ពស់គែមរបស់កន្រ្តក)។ប្រសិនបើអ្នកចង់បានកន្រ្តកបាល់បោះ សម្រាប់កូនរបស់អ្នក អ្នកចាំបាច់ត្រូវតែជ្រើសរើសកន្រ្តក ដែលអាចតម្រឹមតាមអាយុកូនរបស់អ្នក។
សម្រាប់ក្មេងៗ កម្ពស់កន្រ្តកបាល់ មិនមានជាផ្លូវការនោះទេ ដូច្នេះ អ្នកអាចជ្រើសរើសកម្ពស់ ដែលសាកសមសម្រាប់ពួកគេ។អាយុរហូតដល់10ឆ្នាំ កន្រ្តកបាល់ មានកម្ពស់2.60 ម៉ែត្រ។
ចាប់ពីអាយុ10ឆ្នាំឡើងទៅ ទាំងក្មេងស្រី និងក្មេងប្រុស អាចលេង ជាមួយនឹងកន្ត្រកបាល់ កម្ពស់3.05ម៉ែត្រ។

តើអ្នកត្រូវប្រុងប្រយ័ត្នអ្វីខ្លះ នៅពេលមានខ្យល់បក់ខ្លាំង ឬព្យុះ?

ដើម្បីទប់ស្កាត់គ្រោះថ្នាក់ឬការបែកបាក់ ក្នុងករណីមានព្យុះឬខ្យល់បក់ខ្លាំង យើងសូមណែនាំឱ្យទម្រេតឧបករណ៍បាល់បោះនៅលើដី។
ក្ដារកាន់តែធំ វាកាន់តែត្រូវខ្យល់បក់ ជាពិសេសនៅពេលវានៅកាន់តែខ្ពស់។សូមកុំប្រថុយឱ្យសោះ។ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលមានខ្យល់បក់ខ្លាំង អ្នកក៏អាចបន្ថែមរបស់ដែលមានទម្ងន់ធ្ងន់ ទៅលើជើងទម្រកន្ត្រកបានដែរ។

តើអ្នកគួរសង្កត់ជើងទម្រ ដោយទឹក ឬខ្សាច់?

កន្រ្តកបាល់បោះ ភាគច្រើន អាចថ្លឹងជាមួយទឹក ឬខ្សាច់ (សូមមើលការណែនាំផលិតផល)។
ដោយសារខ្សាច់មានដង់ស៊ីតេខ្ពស់ជាងទឹក នោះបើបរិមាណដូចគ្នា ខ្សាច់នឹងធ្ងន់ជាង៖ ដូច្នេះ កន្ត្រករបស់អ្នក នឹងកាន់តែមានលំនឹង (ប៉ុន្តែកាន់តែពិបាកផ្លាស់ទី)។
ទឹកក៏អាចកក នៅរដូវរងារ និងអាចធ្វើឱ្យជើងទម្រប្លាស្ទីកបែកបាន ប្រសិនបើសីតុណ្ហភាពធ្លាក់ចុះទាបខ្លាំង ឬអាចលេចធ្លាយតាមស្នាមប្រេះណាមួយ ដោយមិនដឹង។

តើអ្នកគួរថែរទាំកន្ត្រកបាល់បោះរបស់អ្នក យ៉ាងដូចម្ដេច?

យើងសូមណែនាំឱ្យសម្អាតកន្ត្រកបាល់បោះរបស់អ្នក ជាមួយនឹងអេប៉ុងសើម និងសាប៊ូ។ លាងជម្រះក្នុងទឹកធម្មតា។ប្រសិនបើផលិតផលរបស់អ្នក មានស្នោរការពារនៅបង្គោល សូមចងចាំថាត្រូវរក្សាទុកវានៅខាងក្នុង នៅរដូវរងារ។យើងសូមណែនាំឱ្យប្រើគម្រប ដើម្បីការពារក្ដារកន្រ្តកពីភ្លៀង និងកក។

តើវណ្ឌ និងក្ដារកន្ត្រក ប្រភេទថាម៉ាក (Tarmak) អាចប្រើនៅទីលានសាធារណៈបានដែរ ឬទេ?

កន្ត្រករបស់យើង ត្រូវបានរចនាម៉ូតឡើង សម្រាប់លេងជាលក្ខណៈឯកជន (គ្រួសារ និងមិត្តភក្តិ)។កន្ត្រកបាល់បោះ ប្រភេទនេះ អនុលោមតាមច្បាប់បារាំង (លេខ96-495 ថ្ងៃទី4 ខែមិថុនា ឆ្នាំ1996) និងច្បាប់ព័រទុយហ្គាល់ (ក្រឹត្យលេខ100-2003 ដែលបានធ្វើវិសោធនកម្មដោយក្រឹត្យលេខ 82-2004)។កន្រ្តកបាល់បោះ ប្រភេទនេះ មិនត្រូវបានរចនាម៉ូតឡើង សម្រាប់ប្រើប្រាស់ខ្លាំង នៅតាមនឹងទីលានប្រកួតជាសាធារណៈ និងក្នុងក្លឹបឡើយ។ឧបករណ៍នៅក្នុងក្លឹប ត្រូវតែឆ្លងកាត់ការធ្វើតេស្តសាកល្បងជាទៀងទាត់ នៅកន្លែងលេងផ្ទាល់ និងទាមទារឱ្យមានការអនុញ្ញាតផ្នែកសុវត្ថិភាព។

តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ និងនៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?

ក្រុមរចនាម៉ូតលើផ្នែកកីឡាបាល់បោះរបស់យើង មានមូលដ្ឋាននៅមជ្ឈមណ្ឌលកីឡាស្រាវជ្រាវ និងអភិវឌ្ឍន៏ នៅភាគខាងជើង ប្រទេសបារាំង។ ពួកគេ តែងតែខិតខំធ្វើឱ្យអ្នកលេងកីឡាបាល់បោះ កាន់តែទទួលបាននូវផាសុខភាព។ផលិតផលទាំងអស់របស់យើងត្រូវបានរចនាឡើងជាមួយនឹងវត្ថុធាតុដើមដែលយើងបានត្រួតពិនិត្យគុណភាពនៃ​ការគ្រប់គ្រង​សំណើម ភាពរឹងមាំ ជាដើម។ ម៉ូដែលនីមួយៗត្រូវបានធ្វើតេស្តនៅក្នុងស្ថានភាពជាក់ស្តែង ដោយអ្នកលេង​បាល់បោះជាច្រើនសប្ដាហ៍ ហើយឆ្លងកាត់ការកែប្រែដោយផ្អែកលើមតិតបរបស់លោកអ្នក។

តើនរណាជាអ្នករចនាម៉ូតផលិតផលកីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?

ថាម៉ាក (Tarmak) គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះ ដែលបានបញ្ចេញម៉ូតផលិតផល ជាពិសេសសម្រាប់ការលេងកីឡាប្រភេទបាល់បោះនេះ។ ផលិតផលទាំងអស់ ត្រូវបានរចនាម៉ូតឡើង ដើម្បិបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះ មិនថាអ្នកទើបចាប់ផ្តើមលេងដំបូង ឬកម្រិតលើមធ្យម ជាមនុស្សពេញវ័យ ឬក្មេង ឬលេងម្តងម្កាល ឬជាប្រចាំនោះទេ។ បេសកកម្មរបស់យើង៖ ជួយឱ្យអ្នកទទួលបាននូវភាពរីករាយ តាមដែលអាចធ្វើទៅបាន ក្នុងកំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។

សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ និងការហ្វឹកហាត់!

Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមចូលមើលគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់ ការបំពាក់ឧបករណ៍ការពារ និងការលេងតែម្នាក់ឯងឬជាមួយមិត្តភក្តិ។

គេហទំព័រ៖ https://conseilsport.decathlon.fr/conseils/basketball-al_332