Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
  • កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
  • កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
  • កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
  • កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
  • កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
  • កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
TARMAK

កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង

8573455
$229,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Voluminous
  • កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
  • កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
  • កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
  • កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
  • កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
  • កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
  • កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
កន្ត្រកបាល់ប៉ូលីកាបូណាត B100 Easy សម្រាប់កីឡាបាល់បោះ សម្រាប់ក្មេង
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
សាកសមសម្រាប់កូនក្មេង និងមនុស្សពេញវ័យ ក្នុងការលេងកីឡាបាល់បោះ នៅខាងក្រៅ។ អាចតម្រឹមបានកម្ពស់5ខុសៗគ្នា ពី2.20ម៉ែត្រ ដល់3.05ម៉ែត្រ និងអាចផ្លាស់ទីបានដោយកង់ បានយ៉ាងងាយស្រួល។

កន្ត្រកបាល់បោះ អាចតម្រឹមបានកម្ពស់5ខុសៗគ្នា។ កន្ត្រកបាល់បោះនេះ មានកង់ខាងក្រោមឋិតនៅផ្នែកខាងមុខចំនួនពីរគ្រាប់សម្រាប់ធ្វើការផ្លាស់ទីកន្ត្រក។ វាផ្តល់ជូននូវគុណភាពនៃការលេងហ្គេមកាន់តែប្រសើរ ដោយសារតែក្តារផ្នែកខាងក្រោយរបស់វាផលិតពីសមាសធាតុប៉ូលីកាប៉ូណាតកម្រាស់ 2mm។

រចនាសម្ព័ន្ធ: 100.0% ដែកថែប; គ្រឹះ: 100.0% Polyethylene

; ផ្ទាំងខាងក្រោយ: 50.0% ដែកថែប, 50.0% Polycarbonate

; បន្ទះទំពក់និងរង្វិលជុំ: 100.0% ដែកថែប; វីស: 100.0% ដែកថែប; ស្រទាប់ខាងលើ: 100.0% Polyamide

; សំណាញ់: 100.0% Polyester

BENEFITS

លោត

លេងបានដោយសប្បាយ ដោយសារមានក្ដារទ្រប៉ូលីអេទីឡែន HD 2mm។

អាចកែតំរូវបាន

អាចតម្រឹមបានកម្ពស់៥ខុសៗគ្នា (ពី២.២០ម៉ែត្រ ដល់៣.០៥ម៉ែត្រ ដែលជាកម្ពស់ផ្លូវការ)

ងាយស្រួលធ្វើចលនា

ងាយស្រួលផ្លាស់ទី ដោយសារកង់ទាំង២ខាងមុខ

រយះពេលតំលើង

៥០នាទី (មនុស្ស២នាក់)

ការរក្សាលំនឹង

ផ្តល់ស្ថិរភាពល្អ ដោយសារតែទម្ងន់ 46លីត្រ និងកាតាបទម្ងន់របស់វា

TECHNICAL INFORMATIONS

ហេតុអ្វីបានជាអ្នកគួររៀនលេង ជាមួយនឹងកន្ត្រកបាល់បោះ ប្រភេទថាម៉ាក (Tarmak) B100?

កន្រ្តកបាល់បោះ ប្រភេទថាម៉ាក (Tarmak) B100 ស័ក្តិសមបំផុតសម្រាប់អ្នកលេងកម្រិតដំបូង។ កន្រ្តកបាល់បោះ ប្រភេទនេះ អាចតម្រឹមបានកម្ពស់៥ខុសៗគ្នា៖ កម្ពស់2.20 ម៉ែត្រ សម្រាប់ក្មេងមានអាយុចាប់ពី8ឆ្នាំឡើងទៅ រហូតដល់កម្ពស់3.05 ម៉ែត្រ គឺជាកម្ពស់ផ្លូវការ។
កង់ធំៗទាំង២ ផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ទី។វាស័ក្តិសមចំពោះការលេងជាលក្ខណៈគ្រួសារ ហើយផ្តល់លំនឹង មិនតែប៉ុណ្ណោះផ្តល់នូវភាពលោតបានល្អ ដោយសារតែក្តារក្រោយរបស់វាផលិតពីសមាសធាតុប៉ូលីកាប៉ូណាត។ កន្ត្រកបាល់បោះ ប្រភេទនេះ មានការធានារយៈពេល២ឆ្នាំ ដូចជាក្តារកន្ត្រក ប្រភេទថាម៉ាក (Tarmak) ទាំងអស់របស់ Decathlonផងដែរ។

តើកន្រ្តកបាល់បោះ ប្រភេទ B100 មានវិមាត្រ និងទម្ងន់ប៉ុន្មាន?

វិមាត្រ
- ជើងទម្រ (សង់ទីម៉ែត្រ)៖ 107 x 45 x 15
- បង្គោល (សង់ទីម៉ែត្រ)៖ 7 (អង្កត់ផ្ចិត)
- ក្ដារកន្រ្តក (សង់ទីម៉ែត្រ)៖ 106 x 64 x 2
- អង្កត់ផ្ចិតវណ្ឌកន្រ្តក (សង់ទីម៉ែត្រ)៖ 45 (ខាងក្នុង) / 49 (ខាងក្រៅ)
- កញ្ចប់ (សង់ទីម៉ែត្រ)៖ 119 x 78 x 18

ទម្ងន់
- ពេលនៅមិនទាន់សង្កត់ (គីឡូក្រាម)៖ 37
- ពេលសង្កត់ (គីឡូក្រាម)៖ 83
- ជើងទម្រ (លីត្រ)៖ 46

តើអ្នកគួរសង្កត់ជើងទម្រ ដោយទឹក ឬខ្សាច់?

កន្រ្តកបាល់បោះ ភាគច្រើន អាចថ្លឹងជាមួយទឹក ឬខ្សាច់ (សូមមើលការណែនាំផលិតផល)។
ដោយសារខ្សាច់មានដង់ស៊ីតេខ្ពស់ជាងទឹក នោះបើបរិមាណដូចគ្នា ខ្សាច់នឹងធ្ងន់ជាង៖ ដូច្នេះ កន្ត្រករបស់អ្នក នឹងកាន់តែមានលំនឹង (ប៉ុន្តែកាន់តែពិបាកផ្លាស់ទី)។
ទឹកក៏អាចកក នៅរដូវរងារ និងអាចធ្វើឱ្យជើងទម្រប្លាស្ទីកបែកបាន ប្រសិនបើសីតុណ្ហភាពធ្លាក់ចុះទាបខ្លាំង ឬអាចលេចធ្លាយតាមស្នាមប្រេះណាមួយ ដោយមិនដឹង។

តើអ្នកគួរថែរទាំកន្ត្រកបាល់បោះរបស់អ្នក យ៉ាងដូចម្ដេច?

យើងសូមណែនាំឱ្យសម្អាតកន្ត្រកបាល់បោះរបស់អ្នក ជាមួយនឹងអេប៉ុងសើម និងសាប៊ូ។ លាងជម្រះក្នុងទឹកធម្មតា។ប្រសិនបើផលិតផលរបស់អ្នក មានស្នោរការពារនៅបង្គោល សូមចងចាំថាត្រូវរក្សាទុកវានៅខាងក្នុង នៅរដូវរងារ។យើងសូមណែនាំឱ្យប្រើគម្រប ដើម្បីការពារក្ដារកន្រ្តកពីភ្លៀង និងកក។

តើអ្នកគួរជ្រើសរើសកន្រ្តកបាល់ នៅកម្ពស់ណា?

កន្ត្រកបាល់បោះ មានកម្ពស់ជាផ្លូវការ3.05ម៉ែត្រ (កម្ពស់គែមរបស់កន្រ្តក)។ប្រសិនបើអ្នកចង់បានកន្រ្តកបាល់បោះ សម្រាប់កូនរបស់អ្នក អ្នកចាំបាច់ត្រូវតែជ្រើសរើសកន្រ្តក ដែលអាចតម្រឹមតាមអាយុកូនរបស់អ្នក។
សម្រាប់ក្មេងៗ កម្ពស់កន្រ្តកបាល់ មិនមានជាផ្លូវការនោះទេ ដូច្នេះ អ្នកអាចជ្រើសរើសកម្ពស់ ដែលស័ក្តិសមចំពោះពួកគេ។
អាយុរហូតដល់10 ឆ្នាំ កន្រ្តកបាល់ មានកម្ពស់2.06ម៉ែត្រ។
ចាប់ពីអាយុ10ឆ្នាំឡើងទៅ ទាំងក្មេងស្រី និងក្មេងប្រុស អាចលេង ជាមួយនឹងកន្ត្រកបាល់ កម្ពស់3.05ម៉ែត្រ។

តើអ្នកត្រូវប្រុងប្រយ័ត្នអ្វីខ្លះ នៅពេលមានខ្យល់បក់ខ្លាំង ឬព្យុះ?

កន្ត្រករបស់យើងត្រូវ អនុវត្តតាមមាត្រដ្ឋានលំនឹងរបស់អឺរ៉ុប។ទោះជាយ៉ាងណាក៏ដោយ ដើម្បីការពារមិនឱ្យមានគ្រោះថ្នាក់ណាមួយ និងការបក់រលំ ពេលមានខ្យល់បក់ខ្លាំង យើងសូមណែនាំឱ្យដាក់ផលិតផលរបស់អ្នកតម្រេក នៅពេលអ្នកមិនប្រើវា។
ក្ដារកាន់តែធំ វាកាន់តែត្រូវខ្យល់បក់ ជាពិសេសនៅពេលវានៅកាន់តែខ្ពស់។សូមកុំប្រថុយឱ្យសោះ។ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលមានខ្យល់បក់ខ្លាំង អ្នកក៏អាចបន្ថែមរបស់ដែលមានទម្ងន់ធ្ងន់ ទៅលើជើងទម្រកន្ត្រកបានដែរ។

តើអ្នកគួរប្រើបាល់ប្រភេទណា?

ទំហំបាល់ អាស្រ័យទៅលើអាយុ និងភេទរបស់អ្នកលេង។កូនក្មេង៖ ទំហំ1 ដល់ទំហំ3។ក្មេងស្រី និងក្មេងប្រុស អាយុក្រោម10ឆ្នាំ៖ ទំហំ 5ក្មេងស្រី និងនារី អាយុចាប់ពី10ឆ្នាំឡើងទៅ និងក្មេងប្រុស អាយុពី10ឆ្នាំទៅ12ឆ្នាំ៖ ទំហំ6ក្មេងប្រុស អាយុលើសពី12ឆ្នាំ និងបុរស៖ ទំហំ7។ប្រសិនបើអ្នកចង់បានបាល់ ដែលជាប់ធន់បានយូរ សូមជ្រើសរើសយកបាល់កៅស៊ូ។ប្រសិនបើអ្នកចង់បានបាល់ទន់ល្អ សម្បក ឬសាច់ក្រណាត់របស់បាល់ ជាសម្ភារៈដ៏ត្រឹមត្រូវ។

តើវណ្ឌ និងក្ដារកន្ត្រក ប្រភេទថាម៉ាក (Tarmak) អាចប្រើនៅទីលានសាធារណៈបានដែរ ឬទេ?

កន្ត្រករបស់យើង ត្រូវបានរចនាម៉ូតឡើង សម្រាប់លេងជាលក្ខណៈឯកជន (គ្រួសារ និងមិត្តភក្តិ)។កន្ត្រកបាល់បោះ ប្រភេទនេះ អនុលោមតាមច្បាប់បារាំង (លេខ96-495 ថ្ងៃទី4 ខែមិថុនា ឆ្នាំ1996) និងច្បាប់ព័រទុយហ្គាល់ (ក្រឹត្យលេខ100-2003 ដែលបានធ្វើវិសោធនកម្មដោយក្រឹត្យលេខ 82-2004)។កន្រ្តកបាល់បោះ ប្រភេទនេះ មិនត្រូវបានរចនាម៉ូតឡើង សម្រាប់ប្រើប្រាស់ខ្លាំង នៅតាមនឹងទីលានប្រកួតជាសាធារណៈ និងក្នុងក្លឹបឡើយ។ឧបករណ៍នៅក្នុងក្លឹប ត្រូវតែឆ្លងកាត់ការធ្វើតេស្តសាកល្បងជាទៀងទាត់ នៅកន្លែងលេងផ្ទាល់ និងទាមទារឱ្យមានការអនុញ្ញាតផ្នែកសុវត្ថិភាព។

តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ និងនៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?

ក្រុមរចនាម៉ូតលើផ្នែកកីឡាបាល់បោះរបស់យើង មានមូលដ្ឋាននៅមជ្ឈមណ្ឌលកីឡាស្រាវជ្រាវ និងអភិវឌ្ឍន៏ នៅភាគខាងជើង ប្រទេសបារាំង។ ពួកគេ តែងតែខិតខំធ្វើឱ្យអ្នកលេងកីឡាបាល់បោះ កាន់តែទទួលបាននូវផាសុខភាព។ផលិតផលទាំងអស់របស់យើង ត្រូវបានរចនាម៉ូតពីវត្ថុធាតុដើម ដែលយើងបានត្រួតពិនិត្យគុណភាព ទៅលើការស្រូបយកសំណើម និងភាពជាប់ធន់បានយូរ ជាដើម។ ម៉ូដែលនីមួយៗ សុទ្ធតែត្រូវបានធ្វើតេស្តសាកល្បង នៅក្នុងស្ថានភាពជាក់ស្តែង ដោយអ្នកលេងកីឡាបាល់បោះ ក្នុងរយៈពេលជាច្រើនសប្តាហ៍ និងបានឆ្លងកាត់ការផ្លាស់ប្តូរ ដោយផ្អែកលើមតិយោបល់របស់អ្នក។

ជួយឱ្យអ្នកទទួលបាននូវភាពរីករាយ តាមដែលអាចធ្វើទៅបាន ក្នុងកំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។

ថាម៉ាក (Tarmak) គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះ ដែលបានបញ្ចេញម៉ូតផលិតផល ជាពិសេសសម្រាប់ការលេងកីឡាប្រភេទបាល់បោះនេះ។ ផលិតផលទាំងអស់ ត្រូវបានរចនាម៉ូតឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះ មិនថាអ្នកទើបចាប់ផ្តើមលេងដំបូង ឬកម្រិតលើមធ្យម ជាមនុស្សពេញវ័យ ឬក្មេង ឬលេងម្តងម្កាល ឬជាប្រចាំនោះទេ។ បេសកកម្មរបស់យើង៖ ជួយឱ្យអ្នកទទួលបាននូវភាពរីករាយ តាមដែលអាចធ្វើទៅបាន ក្នុងកំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។

សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ និងការហ្វឹកហាត់!

Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមចូលមើលគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់ ការបំពាក់ឧបករណ៍ការពារ និងការលេងតែម្នាក់ឯងឬជាមួយមិត្តភក្តិ។

គេហទំព័រ៖ https://conseilsport.decathlon.fr/conseils/basketball-al_332