Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
TARMAK

កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ

8577322
$129,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Voluminous
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
  • កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
កន្ត្រកបាល់បោះ 1.6 ម ដល់ 2.2 ម K900 - ខៀវ/ខ្មៅ
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
កន្ត្រកបាល់បោះដែលស័ក្តិសមចំពោះក្មេងដែលមានអាយុចាប់ពី 10ឆ្នាំឡើងទៅ សម្រាប់ការលេងកីឡាបាល់បោះក្រៅផ្ទះ។ជើងកន្ត្រក K900 នេះលៃតម្រូវបានដោយងាយពី 1.6 ម ដល់ 2.2 ម ដោយមិនបាច់មានប្រដាប់ប្រដា

ជើងកន្ត្រកបាល់​បោះ​នេះ​ល្អ​ឥត​ខ្ចោះ​សម្រាប់​កុមារ!លៃតម្រូវដោយងាយពី 1.6 ម ដល់ 2.2 ម។អាចលោតបញ្ច្រកបាន ដោយសារវាមានកន្ត្រកទន់។ ផ្តុំបានយ៉ាងងាយក្នុងរយៈពេល 30 នាទី ជាមួយនឹងប្រដាប់ប្រដាភ្ជាប់មកស្រាប់

ស្រទាប់ខាងលើ: 100.0% ដែកថែប; គ្រឹះ: 20.0% Polypropylene

, 80.0% Polyethylene

; ផ្ទាំងខាងក្រោយ: 100.0% Polyethylene

; ប្រដាប់មួល: 100.0% ដែកថែប

BENEFITS

អាចកែតំរូវបាន

លៃតម្រូវបានយ៉ាងពី 1.6 ម ដល់ 2.2 ម ដោយមានប្រព័ន្ធក្រវាត់ច្នៃប្រឌិតរបស់វា។

ធន់បានយូរ

ត្រូវបានរចនាឡើងសម្រាប់ការលោតញាត់បាល់ ជាមួយកន្ត្រកទន់ ដូចនៅទីលានបាល់បោះពិតៗដូច្នោះដែរ!

ការរក្សាលំនឹង

លំនឹងឥតខ្ចោះ ដោយសារមានជើងទម្ងន់ចំណុះ 47 លីត្រ (ទឹកឬខ្សាច់)។

ងាយស្រួលធ្វើចលនា

ជើងកន្ត្រកនេះអាចផ្លាស់ទីបានងាយស្រួល ដោយសារវាមានកង់ពីរនៅខាងក្រោយ។

ការពារការប៉ះទង្គិច

ប៉ុងការពារលើបង្គោល។

ជួសជុល

គ្រឿងបន្លាស់មាន 10 ឆ្នាំ, ធានាលើផលិតផល 5 ឆ្នាំ។

លោត

ក្ដារទ្រប៉ូលីអេទីឡែនកម្រិតខ្ពស់ 25 មម សម្រាប់ផ្ដល់ការឡងដ៏ល្អអស្ចារ្យ។

TECHNICAL INFORMATIONS

តើ Tarmak K900 នេះមានលក្ខណៈពិសេសនៅក្នុងពិភពកន្ត្រកបាល់បោះយ៉ាងដូចម្តេច?

ជើងកន្ត្រកបាល់បោះ Tarmak K900 គឺជាផលិតផលពិសេសមួយ។
វាមានកន្ត្រកទន់សម្រាប់ការលោតបញ្ច្រក ដូច្នេះក្មេងៗប្រាកដជារីករាយ។ប៉ុន្តែប្រសិនបើអ្នកចង់លោតបញ្ច្រកបានយ៉ាងងាយ អ្នកក៏ត្រូវលៃតម្រូវកម្ពស់ជើងកន្ត្រកផងដែរ។ជាធម្មតា ការលៃតម្រូវកម្ពស់ជើងកន្ត្រកបាល់បោះត្រូវចំណាយពេលច្រើន ហើយតម្រូវឱ្យមនុស្សធំជួយ។ជើងកន្ត្រករបស់យើងគឺខុសគីគេ ដោយសារវាមានប្រព័ន្ធក្រវាត់ច្នៃប្រឌិតថ្មី ដែលផ្ដល់ភាពងាយស្រួលដល់កុមារក្នុងការលៃតម្រូវកម្ពស់បានចន្លោះពី 1.6 ម ដល់ 2.2 ម ដោយមិនបាច់ប្រើប្រដាប់ប្រដាអ្វីឡើយ។

តើ​វា​មាន​សុវត្ថិភាព​ទេ​ក្នុង​លោកបញ្ច្រកកន្ត្រក​ K900?

បន្ថែមពីលើគែមទន់ ជើងកន្ត្រកបាល់បោះ K900 នេះមានជើងទម្ងន់ 47 លីត្រ ដើម្បីផ្ដល់លំនឹងល្អឥតខ្ចោះ។វាក៏មានប៉ុងការពារជុំវិញបង្គោលផងដែរ ដើម្បីរក្សាសុវត្ថិភាពអ្នកលេង ប្រសិនបើពួកគេប៉ះនឹងបង្គោល។

តើអ្នកគួរសង្កត់ជើងកន្ត្រក K900 របស់អ្នកជាមួយទឹកឬខ្សាច់?

ជើងកន្ត្រក K900 អាចសង្កត់នឹងទឹកឬខ្សាច់ដោយច្រកចូលតាមផ្នែកខាងលើនៃជើងដែលមានអង្កត់ផ្ចិតធំបាន។
ដោយសារខ្សាច់មានដង់ស៊ីតេខ្ពស់ជាងទឹក នោះបើបរិមាណដូចគ្នា ខ្សាច់នឹងធ្ងន់ជាង៖ ដូច្នេះ កន្ត្រករបស់អ្នក នឹងកាន់តែមានលំនឹង (ប៉ុន្តែកាន់តែពិបាកផ្លាស់ទី)។
ទឹកក៏អាចកក នៅរដូវរងារ និងអាចធ្វើឱ្យជើងទម្រប្លាស្ទីកបែកបាន ប្រសិនបើសីតុណ្ហភាពធ្លាក់ចុះទាបខ្លាំង ឬអាចលេចធ្លាយតាមស្នាមប្រេះណាមួយ ដោយមិនដឹង។

តើជើងកន្ត្រក K900 Tarmak នេះងាយស្រួលផ្តុំដែរឬទេ?


ជាទូទៅការដំឡើងកន្ត្រកបាល់បោះត្រូវចំណាយពេលវេលានិងត្រូវការឧបករណ៍។ ជើងកន្ត្រក K900 ទាំងមូលចំណាយពេលដំឡើងតែ 30 នាទីប៉ុណ្ណោះ សម្រាប់មនុស្សម្នាក់ ដោយគ្មានឧបករណ៍! សោរឹតវីសត្រូវបានផ្ដល់ជាមួយជើងកន្ត្រក K900 ដែរ។

តើ កន្ត្រក K900 នេះមានទំហំនិងទំងន់ប៉ុន្មាន?

វិមាត្រ
- ជើងទម្រ (សម)៖ 80 x 53 x 15
- បង្គោល (សម)៖ 3.5 x 3.5
- ក្ដារទ្រ (សម)៖ 80 x 52 x 2,5
- អង្កត់ផ្ចិតរង្វង់កន្រ្តក (សម)៖ 35 (ខាងក្នុង) / 38 (ខាងក្រៅ)
- ប្រអប់ (សម)៖ 80 x 60 x 20

ទម្ងន់
- នៅពេលមិនសង្កត់ (គក្រ)៖ 11
- ដោយគិតជើងទ្រ (គក)៖ 58
- ជើងទម្រ (លីត្រ)៖ 47

តើអ្នកគួរប្រើបាល់ប្រភេទណា?

​ទំហំបាល់ គឺអាស្រ័យទៅលើអាំយុ និងភេទរបស់អ្នកលេង។ កូនក្មេង៖ ទំហំ1 ដល់ទំហំ3។ក្មេងស្រី និងក្មេងប្រុស អាយុក្រោម10ឆ្នាំ៖ ទំហំ 5ក្មេងស្រី និងនារី អាយុចាប់ពី10ឆ្នាំឡើងទៅ និងក្មេងប្រុស អាយុពី10 ឆ្នាំទៅ 12ឆ្នាំ៖ ទំហំ 6ក្មេងប្រុស អាយុលើសពី12ឆ្នាំ និងបុរស៖ ទំហំ7
ប្រសិនបើអ្នកចង់បានបាល់ ដែលជាប់ធន់បានយូរ សូមជ្រើសរើសយកបាល់កៅស៊ូ។ប្រសិនបើអ្នកចង់បានបាល់ទន់ល្អ ស្បែកសំយោគគឺជាវត្ថុធាតុដ៏ត្រឹមត្រូវ។

សម្រាប់កន្ត្រក K900 យើងសូមណែនាំទំហំលេខ 5 Wizzy។

តើអ្នកគួរជ្រើសរើសកន្រ្តកបាល់ នៅកម្ពស់ណា?

កន្ត្រកបាល់បោះ មានកម្ពស់ជាផ្លូវការ3.05m (កម្ពស់គែមរបស់កន្រ្តក)។ប្រសិនបើអ្នកចង់បានកន្រ្តកបាល់បោះ សម្រាប់កូនរបស់អ្នក អ្នកចាំបាច់ត្រូវតែជ្រើសរើសកន្រ្តក ដែលអាចតម្រឹមតាមអាយុកូនរបស់អ្នក។
សម្រាប់ក្មេងៗ កម្ពស់កន្រ្តកបាល់ មិនមានជាផ្លូវការនោះទេ ដូច្នេះ អ្នកអាចជ្រើសរើសកម្ពស់ ដែលសាកសមសម្រាប់ពួកគេ។អាយុរហូតដល់10ឆ្នាំ កន្រ្តកបាល់ មានកម្ពស់2.60 ម៉ែត្រ។
ចាប់ពីអាយុ10ឆ្នាំឡើងទៅ ទាំងក្មេងស្រី និងក្មេងប្រុស អាចលេង ជាមួយនឹងកន្ត្រកបាល់ កម្ពស់3.05ម៉ែត្រ។

តើអ្នកគួរថែរទាំកន្ត្រកបាល់បោះរបស់អ្នក យ៉ាងដូចម្ដេច?

យើងសូមណែនាំឱ្យសម្អាតកន្ត្រកបាល់បោះរបស់អ្នក ជាមួយនឹងអេប៉ុងសើម និងសាប៊ូ។ លាងជម្រះក្នុងទឹកធម្មតា។ប្រសិនបើផលិតផលរបស់អ្នក មានស្នោរការពារនៅបង្គោល សូមចងចាំថាត្រូវរក្សាទុកវានៅខាងក្នុង នៅរដូវរងារ។យើងសូមណែនាំឱ្យប្រើគម្រប ដើម្បីការពារក្ដារកន្រ្តកពីភ្លៀង និងកក។

តើវណ្ឌ និងក្ដារកន្ត្រក ប្រភេទថាម៉ាក (Tarmak) អាចប្រើនៅទីលានសាធារណៈបានដែរ ឬទេ?

កន្ត្រករបស់យើង ត្រូវបានរចនាម៉ូតឡើង សម្រាប់លេងជាលក្ខណៈឯកជន (គ្រួសារ និងមិត្តភក្តិ)។កន្រ្តកបាល់បោះ ប្រភេទនេះ មិនត្រូវបានរចនាម៉ូតឡើង សម្រាប់ប្រើប្រាស់ខ្លាំង នៅតាមនឹងទីលានប្រកួតជាសាធារណៈ និងក្នុងក្លឹបឡើយ។ឧបករណ៍នៅក្នុងក្លឹប ត្រូវតែឆ្លងកាត់ការធ្វើតេស្តសាកល្បងជាទៀងទាត់ នៅកន្លែងលេងផ្ទាល់ និងទាមទារឱ្យមានការអនុញ្ញាតផ្នែកសុវត្ថិភាព។

តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ និងនៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?

ក្រុមរចនាម៉ូតលើផ្នែកកីឡាបាល់បោះរបស់យើង មានមូលដ្ឋាននៅមជ្ឈមណ្ឌលកីឡាស្រាវជ្រាវ និងអភិវឌ្ឍន៏ នៅភាគខាងជើង ប្រទេសបារាំង។ ពួកគេ តែងតែខិតខំធ្វើឱ្យអ្នកលេងកីឡាបាល់បោះ កាន់តែទទួលបាននូវផាសុខភាព។ផលិតផលទាំងអស់របស់យើងត្រូវបានរចនាឡើងជាមួយនឹងវត្ថុធាតុដែលយើងបានបញ្ជាក់គុណភាពនៃការគ្រប់គ្រងសំណើម ភាពធន់ ។ល។ម៉ូដែលនីមួយៗត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ បន្ទាប់មកនៅក្នុងស្ថានភាពជាក់ស្តែងដោយអ្នកលេងបាល់បោះក្នុងពេលជាច្រើនសប្តាហ៍ និងឆ្លងកាត់ការកែប្រែដោយផ្អែកលើមតិកែលម្អរបស់អ្នក។

តើនរណាជាអ្នករចនាម៉ូតផលិតផលកីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?

ថាម៉ាក (Tarmak) គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះ ដែលបានបញ្ចេញម៉ូតផលិតផល ជាពិសេសសម្រាប់ការលេងកីឡាប្រភេទបាល់បោះនេះ។ ផលិតផលទាំងអស់ ត្រូវបានរចនាម៉ូតឡើង ដើម្បិបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះ មិនថាអ្នកទើបចាប់ផ្តើមលេងដំបូង ឬកម្រិតលើមធ្យម ជាមនុស្សពេញវ័យ ឬក្មេង ឬលេងម្តងម្កាល ឬជាប្រចាំនោះទេ។ បេសកកម្មរបស់យើង៖ ជួយឱ្យអ្នកទទួលបាននូវភាពរីករាយ តាមដែលអាចធ្វើទៅបាន ក្នុងកំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។