Hide Filters
Filters 0
Sort by :
Filters 0
  • អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ
  • អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ
  • អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ
  • អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ
  • អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ
  • អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ
អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ
TARMAK

អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ

8775550
$7,50
ពន្ធត្រូវបានបូកបញ្ចូល
  • អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ
  • អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ
  • អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ
  • អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ
  • អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ
  • អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ
អាវយឺតបាល់បោះកុមារ TS500 Fast - ពណ៌ខៀវ
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារឌីសាញយើងខ្ញុំបានបង្កើតអាវយឺតប្រភេទនេះឡើងសម្រាប់អ្នកលេងបាល់បោះដែលលេងជាប្រចាំ។

អាវវាលក្លៀក ប្រភេទនេះ ត្រូវបានរចនាម៉ូតឡើង សម្រាប់ការលេងកីឡាបាល់បោះ។ ទម្ងន់ស្រាល ទន់ស្រួលពាក់ បញ្ចេញញើសបានលឿន ដោយសារតែសាច់ក្រណាត់មានខ្យល់ចេញចូលរបស់វា។អាចឱ្យខ្យល់ចេញចូល ដើម្បីរក្សាខ្លួនអ្នកឱ្យស្ងួត នៅពេលអ្នកកំពុងលេង!

ក្រណាត់: 100.0% Polyester

BENEFITS

ការផ្ទេរសំណើម

សាច់ក្រណាត់ ស្រូបយក និងបញ្ចេញសំណើមនៅតាមផ្ទៃខាងក្រៅរបស់អាវ។

ដែលមានទំងន់ស្រាល

សាច់ក្រណាត់ទម្ងន់ស្រាល ធានាឱ្យបាននូវផាសុកភាពនៅពេលដែលអ្នកកំពុងលេងកីឡា!

ភាពទន់រលោង

កប្បាសល្អឯកនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាផាសុកភាពនៅពេលពាក់វាកំឡុងពេលលេងកីឡាបាល់បោះ។

TECHNICAL INFORMATIONS

ហេតុអ្វីបានជាជ្រើសរើសយកអាវយឺតបាល់បោះនេះសម្រាប់កូនរបស់អ្នក (អ្នកចាប់ផ្តើមដំបូងឬអ្នកលេងជាប្រចាំ)?

អាវវាលក្លៀកបាល់បោះនេះនឹងផ្ដល់ផាសុកភាពដល់កូនរបស់អ្នកជាប់ជានិច្ច នៅពេលពួកគេលេង ដោយសារតែក្រណាត់ដែលចូលខ្យល់និងមានទម្ងន់ស្រាលរបស់វា។ ក្រណាត់សំយោគ (ប៉ូលីអេស្ទែរ 100%) ធានាថាញើសត្រូវបានបញ្ចេញទៅផ្ទៃខាងក្រៅរបស់ក្រណាត់ (កម្រិត 4 ក្នុងចំណោមផ្កាយ 5 តាមពិធីការពិសោធន៍ស្តង់ដាររបស់យើង) ជំនួសឱ្យការបន្សល់ឱ្យប៉ះជាមួយស្បែករបស់អ្នក។

តើនរណាជាអ្នករចនាម៉ូតផលិតផលរបស់យើង សម្រាប់កូនរបស់អ្នក?

Tarmak គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះដែលចង់អភិវឌ្ឍផលិតផលជាពិសេសសម្រាប់កីឡាបាល់បោះ។ សម្លៀកបំពាក់ទាំងអស់របស់យើងត្រូវបានរចនាម៉ូដឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះដែលមានការទាមទារច្រើន និងជួយឱ្យអ្នកទទួលបាននូវភាពរីករាយ ជាមួយនឹងការហ្វឹកហាត់របស់អ្នកបានយ៉ាងពេញលេញ។

តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?

ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ ក្រុមរចនាម៉ូត តែងតែមានបំណងចង់ធ្វើឱ្យកីឡាបាល់បោះ កាន់តែមានភាពរីករាយ។ផលិតផលទាំងអស់របស់យើង ត្រូវបានរចនាម៉ូតពីវត្ថុធាតុដើម ដែលយើងបានត្រួតពិនិត្យគុណភាព ទៅលើការស្រូបយកសំណើម និងភាពជាប់ធន់បានយូរ ជាដើម។ ម៉ូដែលនីមួយៗ សុទ្ធតែត្រូវបានធ្វើតេស្តសាកល្បង នៅក្នុងស្ថានភាពជាក់ស្តែង ដោយអ្នកលេងកីឡាបាល់បោះ ក្នុងរយៈពេលជាច្រើនសប្តាហ៍ និងបានឆ្លងកាត់ការផ្លាស់ប្តូរ ដោយផ្អែកលើមតិយោបល់របស់អ្នក។

សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ!

Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមចូលមើលគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់កីឡាបាល់បោះ ឧបករណ៍ការពារ និងការទទួលបាននូវភាពសប្បាយរីករាយ នៅពេលលេងតែម្នាក់ឯង ឬជាមួយមិត្តភក្តិ។https៖//conseilsport.decathlon.fr/conseils/basketball-al_332