របៀបវាស់សំណឹកនៃសំបកកង់
ដើម្បីវាស់សំណឹកនៃសំបកកង់អ្នក និងដើម្បីដឹងថាពេលណាត្រូវផ្ដូចេញ សូមអ្នកត្រូវពិនិត្យមើលក្រឡាកង់។ ក្រឡាកង់ប៉ះផ្ទាល់ជាមួយដីដែលអ្នកកំពុងជិះលើ ដូច្នោះវាកំណត់នូវគុណភាពនៃសំបកកង់របស់អ្នក។
សំបកកង់ត្រូវផ្លាស់ប្តូ នៅពេលក្រឡា (ដុំពក) កណ្តាលសឹករាបស្មើរនិងក្រឡាខាង។
របៀបដោះសំបកកង់
ដើម្បីដោះសំបកកង់ចេញ សូមបន្ធូខ្យល់ចេញពីខាងក្នុងពោះវៀនកង់ឱ្យអស់។
ពេលបន្ធូខ្យល់អស់ហើយ សូមប្រើដែកគាស់ដើម្បីគាស់សំបកកង់ពីយ៉ាន់កង់។
របៀបដាក់សំបកកង់
សូមដាក់សញ្ញាព្រួញលើផ្ទៃខាងសំបកកង់បែរទៅរកទិសដៅទៅមុខ។ដើម្បីដាក់សំបកកង់ចូលវិញ សូមដាក់គែបសំបកម្ខាង (គែមរឹងដែលផ្តល់ទ្រង់ទ្រាយដល់សំបកកង់របស់អ្នក) ទៅក្នុងយ៉ាន់។ពេលធ្វើអញ្ចឹងរួចហើយ សូមសប់ពោះវៀនប្រហែល ៣០% មុនពេលដាក់វាចូលយ៉ាន់ (ការសប់វាមុនពេលដាក់ជួយកាត់បន្ថយការកៀបពោះវៀន)។
បន្ទាប់មកសូមដាក់ពោះគែមសំបកកង់ទី២ចូល ដោយចាប់ផ្តើពីផ្នែកដែលមានវ៉ានមុន។
របៀបសប់កង់របស់អ្នកឱ្យបានត្រឹមត្រូវ
សូមសប់កង់របស់អ្នកដោយប្រុងប្រយ័ត្ន។
សំពាធខ្យល់តាមការណែនាំត្រូវបានបង្ហាញនៅផ្នែកខាងសំបកកង់ ព្រមទាំងនៅលើក្រដាស់ព័ត៌មានផលិតផលផងដែរ (រកបានតាមអនឡាញ)។
ហើយមុនពេលជិះម្ដងៗ ត្រូវប្រាកដថាកង់របស់អ្នកមានសំពាធខ្យល់ត្រឹមត្រូវ។
ដំបូន្មានពីអ្នកជំនាញ
នៅពេលសប់កង់របស់អ្នក សូមប្រាកដថាអ្នកសប់ខ្យល់វាត្រឹមសំពាធត្រឹមត្រូវសម្រាប់ផ្លូវដែលត្រូវជិះ និងសម្រាប់អាកាសធាតុដែលអ្នកត្រូវជិះ។
ពេលជិះនៅពេលភ្លៀង សូមបន្ធូសម្ពាធខ្យល់ ដើម្បីបង្កើនភាពស្អិតជាប់នៃសំបកកង់។ ម៉្យាងទៀតនៅពេលជិះក្នុងអាកាសធាតុស្ងួត អ្នកអាចបង្កើនសម្ពាធសម្រាប់ដំណើរការល្អជាងមុន។