របៀបវាស់សំណឹកនៃសំបកកង់
ដើម្បីវាស់សំណឹកនៃសំបកកង់អ្នក និងដើម្បីដឹងថាពេលណាត្រូវផ្ដូចេញ សូមអ្នកត្រូវពិនិត្យមើលក្រឡាកង់។ ក្រឡាកង់ប៉ះផ្ទាល់ជាមួយដីដែលអ្នកកំពុងជិះលើ ដូច្នោះវាកំណត់នូវគុណភាពនៃកង់របស់អ្នក។
សំបកកង់ត្រូវផ្លាស់ប្តូ នៅពេលក្រឡាកណ្តាលសឹករាបស្មើរនិងក្រឡាខាង។
របៀបដោះសំបកកង់
ដើម្បីដោះសំបកកង់ សូមបន្ធូរខ្យល់ក្នុងពោះវៀនចេញឱ្យអស់។
ពេលបន្ធូរួច សូមយកដែកគាស់ទៅគាស់សំបកកង់ចេញពីយ៉ាន់កង។
របៀបដាក់សំបកកង់
ត្រូវប្រាកដថា ព្រួញនៅលើផ្ទៃចំហៀងសំបកចង្អុលទៅទិសដៅនៃការធ្វើដំណើរ។ដើម្បីដាក់សំបកកង់របស់អ្នកចូលវិញ សូមដាក់ក្រឡា (ផ្នែករឹងដែលកំណត់រូបរាងកង់របស់អ្នក) នៅលើខ្នងកង់។ពេលធ្វើអញ្ចឹងរួចហើយ សូមសប់ពោះវៀនប្រហែល 3០% មុនពេលដាក់វាចូលយ៉ាន់ (ការសប់វាមុនពេលដាក់ជួយកាត់បន្ថយការកៀបពោះវៀន)។
បន្ទាប់មកសូមដាក់ពោះគែមសំបកកង់ទី2ចូល ដោយចាប់ផ្តើពីផ្នែកដែលមានវ៉ានមុន។
របៀបសប់កង់របស់អ្នកឱ្យបានត្រឹមត្រូវ
សូមសប់កង់របស់អ្នកដោយប្រុងប្រយ័ត្ន។
សំពាធខ្យល់តាមការណែនាំត្រូវបានបង្ហាញនៅផ្នែកខាងសំបកកង់ ព្រមទាំងនៅលើក្រដាស់ព័ត៌មានផលិតផលផងដែរ (រកបានតាមអនឡាញ)។
ហើយមុនពេលចេញក្រៅម្ដងៗ ត្រូវប្រាកដថាកង់របស់អ្នកមានសំពាធខ្យល់ត្រឹមត្រូវ។
ដំបូន្មានពីអ្នកជំនាញ
នៅពេលសប់កង់របស់អ្នក សូមប្រាកដថាអ្នកសប់ខ្យល់វាត្រឹមសំពាធត្រឹមត្រូវសម្រាប់ផ្លូវដែលត្រូវជិះ និងសម្រាប់អាកាសធាតុដែលអ្នកត្រូវជិះ។
ពេលជិះនៅពេលភ្លៀង សូមបន្ធូសម្ពាធខ្យល់ ដើម្បីបង្កើនភាពស្អិតជាប់នៃសំបកកង់។ ម៉្យាងវិញទៀតអ្នកអាចបន្ធែមខ្យល់ នៅពេលជិះក្នុងអាកាសធាតុក្តៅ។