របៀបវាស់សំណឹកនៃសំបកកង់
ដើម្បីវ៉ាស់ភាពធន របស់សំបកកង់ហាយប្រ៊ីច និងដឹងថាពេលណាត្រូវផ្លាស់ប្តូ, អ្នកសត្រូវពិនិត្យមើលក្រឡា។
មានសញ្ញាបង្ហាញពីភាពធនផងដែរ:
- ក្រឡាដាច់
- រូបរាងនៃ ស៊េរី ក្រឡាបែកតូចៗ
- ជម្រៅក្រឡារ៉ាក់
- អាចមើលឃើញកេស។
នៅក្នុងកេសនេះ សំបកកង់ ត្រូវបានហាម និង ត្រូវការផ្លាសប្តូរ។
របៀបដោះសំបកកង់
ដើម្បីដោះសំបកកង់ សូមបន្ធូរខ្យល់ក្នុងពោះវៀនចេញឱ្យអស់។
ពេលបន្ធូរួច សូមយកដែកគាស់ទៅគាស់សំបកកង់ចេញពីយ៉ាន់កង។
របៀបដាក់សំបកកង់
ដើម្បីដាក់សំបកកង់វិញ សូមដាក់ចំហៀងសំបកកង់ម្ខាងចូលទៅក្នុងយ៉ាន់កង់។ បន្ទាប់មកសូមសប់ខ្យល់ចូលពោះវៀនឱ្យបានប្រហែល ៣០% មុនដាក់ចូលក្នុងសំបក (ការសប់ខ្យល់ចូលមុនអាចជួយកាត់បន្ថយហានិភ័យនៃការកៀបពោះវៀន)។ បន្ទាប់មកសូមដាក់ចំហៀងកង់ម្ខាងទៀតចូលទៅក្នុងយ៉ាន់កង់ ដោយចាប់ផ្តើមពីចំហៀងដែលចំកន្លែងវ៉ាល់។
មុនពេលសប់ខ្យល់ចូលពោះវៀនឱ្យពេញ សូមពិនិត្យឱ្យប្រាកដថា គ្មានការគាបចន្លោះសំបកនិងយ៉ាន់កង់។
របៀបសប់ខ្យល់ចូលក្នុងកង់របស់អ្នកឱ្យបានត្រឹមត្រូវ
សប់កង់របស់អ្នកដៅយប្រុងប្រយ័ត្ន។. ខ្យល់ដែលកំណត់ ត្រូវបានគេដាក់ នៅខ្នងនៃសំបក។
បន្ថែម, មុនពេលដកស្នប់, សំបកកង់របស់អ្នកមានខ្យល់ត្រឹមត្រូវសម្រាប់់ជិះ។.
គន្លឹះពីអ្នកជំនាញ
ពេលសប់ខ្យល់ចូលក្នុងកង់របស់អ្នក សូមប្រាកដថាអ្នកសប់វាក្នុងសំពាធខ្យល់ឱ្យសមស្របនឹងផ្លូវដែលអ្នកនឹងជិះលើ ក៏ដូចជាអាកាសធាតុដែលអ្នកត្រូវជិះនៅក្នុងផងដែរ។នៅពេលជិះក្រោមភ្លៀង សូមបន្ធូសម្ពាធខ្យល់ដើម្បីបង្កើនភាពអូសទាញនៃសំបកកង់។
ម៉្យាងវិញទៀតនៅពេលជិះក្នុងអាកាសធាតុស្ងួត អ្នកអាចបន្ថែមសម្ពាធខ្យល់ ដើម្បីឱ្យកង់រត់បានកាន់តែល្អ។