Hide Filters
Filters 0
Sort by :
Filters 0
AB
  • កង់ហាត់ក្បាលពោះ AB
  • កង់ហាត់ក្បាលពោះ AB
  • កង់ហាត់ក្បាលពោះ AB
  • កង់ហាត់ក្បាលពោះ AB
កង់ហាត់ក្បាលពោះ AB

CORENGTH

AB

8660093
$12,00
ពន្ធត្រូវបានបូកបញ្ចូល
  • កង់ហាត់ក្បាលពោះ AB
  • កង់ហាត់ក្បាលពោះ AB
  • កង់ហាត់ក្បាលពោះ AB
  • កង់ហាត់ក្បាលពោះ AB
កង់ហាត់ក្បាលពោះ AB
ចំនួន

ស្តុកតាមហាង

ក្រុមការងាររបស់យើងបានបង្កើតកង់ហាត់ក្បាលពោះនេះឡើង ដែលអាចឱ្យលោកអ្នកយកតាមខ្លួនទៅគ្រប់ទីកន្លែង ដូច្នេះលោកអ្នកអាចហាត់សាច់ដុំក្បាលពោះបានគ្រប់ពេលវេលា។

អាចឱ្យលោកអ្នកហាត់សាច់ដុំក្បាលពោះ ឬសាច់ដុំបញ្ឆៀងលើក្បាលជង្គង់ ឬលើចុងជើងរបស់អ្នក នៅពេលកង់មានលំនឹង និងមិនមានលំនឹង។ លោកអ្នកនឹងយល់ឃើញថាកង់ហាត់សាច់ដុំក្បាលពោះនេះមានសារប្រយោជន៍នៅពេលកម្រិតនៃការហាត់ប្រាណរបស់អ្នកកាន់តែខ្លាំង។

BENEFITS

ពហុមុខងារ

កង់តែ 1 អាចប្រើប្រាស់បាន 2 យ៉ាង ទាំងមានលំនឹង និងគ្មានលំនឹង អាស្រ័យទៅលើទីតាំង។

សមត្ថភាពបង្រួមតូច

កង់ហាត់ក្បាលពោះនេះអាចដោះចេញពីគ្នាបានសម្រាប់ភាពងាយស្រួលក្នុងការទុកដាក់។

ការទប់ទំងន់

សម្រាប់ការប្រើប្រាស់នៅលើផ្ទៃដីគ្រប់ប្រភេទ (ឈើក្តាររឹង បេតុង អិដ្ឋការ៉ូជាដើម)។

ការពារបរិស្ថាន

សម្រាប់កង់ហាត់ក្បាលពោះពណ៌ខៀវ ទំងន់ផលិតផលរហូតដល់ 47 % ជាជ័រប្លាស្ទិកកែច្នៃឡើងវិញ។

TECHNICAL INFORMATIONS

តើអ្នកដឹងទេ?

កង់ Ab Wheel នេះគឺជាឧបករណ៍ហាត់ប្រាណសម្រាប់ពង្រឹងសាច់ដុំក្បាលពោះ។ វាជួយទាំងសាច់ដុំផ្ទៃខាងក្រៅ (ចេញសាច់ដុំកង់ៗ) និងសាច់ដុំខាងក្នុងឱ្យកាន់តែរឹងមាំ (ដោយសារការហាត់តួខ្លួន)។ វាជួយឱ្យរាងកាយរបស់អ្នកកាន់តែស្រស់សង្ហារ និងរក្សាក្បាលពោះរបស់អ្នកឱ្យនៅរាបស្មើ។

របៀបប្រើប្រាស់កង់ Ab Wheel

ដើម្បីជៀសវាងហានិភ័យនៃការបង្ករបួស សូមប្រុងប្រយ័ត្នអំពីការកន្ត្រាក់សាច់ដុំក្បាលពោះ និងកុំកាច់ខ្លួនខ្លាំងពេកនៅពេលហាត់ប្រាណ។

ប្រសិនបើលោកអ្នកទើបតែចាប់ផ្តើមប្រើប្រាស់ Ab Wheel នេះ, សូមកុំប្រឹងរុញទៅមុខខ្លាំងពេក។ នៅពេលដែលលោកអ្នកទទួលបានការរីកចម្រើន លោកអ្នកអាចពង្រីកវិសាលភាពនៃការធ្វើចលនា ឬចំនួនជុំនៃការហាត់។

កង់ Ab Wheel នេះមិនណែនាំសម្រាប់អ្នកដែលមានបញ្ហាឈឺខ្នង ឬអ្នកដែលមិនទម្លាប់ហាត់ក្បាលពោះ។

បំពេញបន្ថែមលើការហាត់ប្រាណរបស់អ្នក

កង់ហាត់សាច់ដុំក្បាលពោះនេះគឺសម្រាប់អ្នកប្រើប្រាស់កម្រិតមធ្យម។ប៉ុន្តែ វាអាចផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដោយចងខ្សែកៅស៊ូនៅចន្លោះកង់នៅពេលប្រើកង់មានលំនឹង។
ចងខ្សែម្ខាងទៅនឹងចន្លោះកង់ និងម្ខាងទៀតទៅនឹងផ្នែកខាងក្រោយនៃជើងណាមួយរបស់អ្នក។ លោកអ្នកនឹងកត់សម្គាល់ឃើញថាការហាត់ប្រាណកាន់តែមានភាពសាមញ្ញ ហើយទទួលបានប្រសិទ្ធភាពផងដែរ។

ដំបូន្មានពីក្រុមការងាររបស់យើង

ប្រសិនបើលោកអ្នកខ្លាចថាលោកអ្នកនឹងរុញទៅមុខខ្លាំង សូមដាក់ឧបករណ៍ហាត់នៅខាងមុខឧបករណ៍ថេរណាមួយ ដូចជាជញ្ជាំង ឬទ្វារ។។

ទំហំ

ទំងន់សុទ្ធរបស់ផលិតផល៖

មុខកាត់កង់៖ ១៨.៥ សម
អង្កត់ផ្ចិត៖ 3.2 សម
ប្រវែងដៃ៖ 10 សម
ប្រវែងសរុប (នៅពេលដំឡើង)។ 29 សម

ប្រអប់៖ បណ្តោយ៖ ១៩សម
ទទឹង៖ ៩ សម
កំពស់៖ 19 សម

ទំងន់

ទំងន់សុទ្ធរបស់ផលិតផល៖
540ក្រ
ផលិតផលនៅក្នុងប្រអប់របស់វា៖ 670 ក្រ

ការរចនាប្រកបដោយភាតរបរិស្ថានមានតែនៅលើកង់ហាត់ក្បាលពោះពណ៌ខៀវប៉ុណ្ណោះ។

47 % នៃទំងន់របស់ផលិតផលគឺជាប្លាស្ទិកកែច្នៃឡើងវិញ ជាពិសេសលើផ្នែកពណ៌ខ្មៅនៃកង់នេះ។