ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់

លក្ខខណ្ឌទូទៅនៃការប្រើប្រាស់

1 - លក្ខខណ្ឌនៃការប្រើប្រាស់វេបសាយ 

2 - លក្ខណៈពិសេសដែលផ្តល់ដោយទំព័រ 

3 - សីលធម៌ក្នុងការប្រើប្រាស់វេបសាយ 

4 - សីលធម៌ក្នុងការការបោះពុម្ភផ្សាយពីសុជីវធម៌ក្នុងការប្រើប្រាស់ 

5 - តំណរភ្ជាប់ខាងក្រៅ 

6 - សិទ្ធិលើកម្មសិទ្ធិបញ្ញា 

7 - ទំនួលខុសត្រូវ 

8 - បញ្ញត្តិផ្សេងៗ 

 

ខ និងលក្ខខណ្ឌប្រើប្រាស់ទូទៅ

ខ និងលក្ខខណ្ឌប្រើប្រាស់ទូទៅរបស់ DECATHLON កម្ពុជា www.decathlon.kh (ប្រភេទ៖ មេសា 2018)

ខ និងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវាកម្មលើគេហទំព័រ www.decathlon.com.kh (“វេបសាយ”)។

គោលបំណងរបស់វាគឺដើម្បីកំណត់ខ និងលក្ខខណ្ឌនៃការចូលមើល និងប្រើប្រាស់វេបសាយដោយអ្នកប្រើប្រាស់ (“អ្នក”)។

ពាក្យថា “ប្រើប្រាស់” មានន័យថាប្រតិបត្តិការទាំងអស់ដែលធ្វើឡើងដោយអ្នកប្រើប្រាស់ក្រោយពេលចូលមើលវេបសាយ រួមានទាំងការបើកមើលធម្មតា ដោយមិនគិតទៅលើមធ្យោបាយចូលមើល (មានដូចជាកុំព្យូទ័រ ថេប្លេត ឬស្មាតហ្វូន) ប្រភេទនៃការភ្ជាប់អ៊ីនធឺណែត (ការភ្ជាប់ផ្ទាល់ខ្លួន ភ្ជាប់ដោយភាគីទីបី ឬ wi-fi សាធារណៈ) និងកន្លែងភ្ជាប់។


វេបសាយ ជារបស់ ក្រុមហ៊ុន CAMBO SPORTING GOODS LTD។ (“យើង We” ឬ “យើង Us”), a ក្រុមហ៊ុន កម្ពុជា ដែលមានការិយាល័យចុះបញ្ជីនៅ អាគារស៊ីរីថៅវឺ Siri Tower (ជាន់ទី 5) ផ្ទះលេខ 104 មហាវិថីសហព័ន្ធរុស្សី ផ្សេងទៀត ទឹកល្អក់ទីមួយ ទួលគោក ភ្នំពេញ កម្ពុជា . យើងជារបស់ក្រុមហ៊ុន “Decathlon គ្រុប”។ ពាក្យនេះសំដៅលើ Decathlon SA និងក្រុមហ៊ុនទាំងអស់ដែលមានភាគហ៊ុន ឬសិទ្ធិបោះឆ្នោតដោយប្រយោល ឬដោយផ្ទាល់ យ៉ាងហោចណាស់ 10% (“ប៊ុតសម្ព័ន Decathlon” ឬ “ក្រុមហ៊ុន Decathlon គ្រុប”)។


ការភ្ជាប់ណាមួយទៅនឹងវេបសាយទាមទារអោយអ្នកអនុវត្តតាម និងទទួលយកខ និងលក្ខខណ្ឌដោយគ្មានលក្ខខណ្ឌ។ ប្រសិនបើអ្នកប្រើប្រាស់វេបសាយ អ្នកត្រូវទទួលស្គាល់ថាអ្នកក៏ទទួលយកដោយពេញចិត្តនូវលក្ខខណ្ឌដូចខាងក្រោម៖

- ខ និងលក្ខខណ្ឌទូទៅនៃការលក់របស់យើងដែលបានបញ្ជាក់ពីការទិញផលិតផលទាំងអស់របស់យើងនៅលើវេបសាយដែលមាននៅ xxxx ។

- គោលការណ៍ការពារទិន្នន័យ និងការបញ្ចូនព័ត៌មានដែលអនុវត្តទៅលើគ្រប់ព័ត៌មានទាំងអស់ដែលលបញ្ចូនមកកាន់យើងតាមរយៈវេបសាយ ហើយដែលអាចត្រូវបានប្រមូលក្នុងអំឡុងពេលប្រតិបត្តិការក្រោមច្បាប់ដែលមានជាធរមាន ដែលអាចចូលមើលនៅលើទំព័រអ៊ីនធឺណែតខាងក្រោម: xxxx ;


ខ និងលក្ខខណ្ឌទាំងអស់នេះអាចនឹងចូលមើលតាមរយៈវេបសាយបានគ្រប់ពេលវេលា។ អ្នកអាចព្រីនវាចេញក៏បាន។ពួកវាអាចធ្វើវិសោធនកម្មបាន ប៉ុន្តែ លក្ខខណ្ឌដែលពាក់ព័ន្ធគឺជាលក្ខខណ្ឌដែលមានជាធរមាននៅលើវេបសាយនៅថ្ងៃដែលអ្នកប្រើប្រាស់វេបសាយ។


1 - លក្ខខណ្ឌនៃការប្រើប្រាស់វេបសាយ

ដើម្បីប្រើប្រាស់វេបសាយនេះ អ្នកត្រូវតែគ្រប់អាយុ ឬទទួលបានការអនុញ្ញាតពីឪពុកម្តាយ។ យើងសូមជំរុញ លោកអ្នកទាំងអស់មានទំនួលខុសត្រូវចំពោះអនីតិជនដើម្បីតាមដានការប្រើប្រាស់វេបសាយដោយអនីតិជន។ លោកអ្នកត្រូវតែជាបុគ្គលផ្ទាល់ ហើយប្រើប្រាស់វេបសាយជាមួយនឹងប្រេកង់ធម្មតា។ នេះមានន័យថាលោកអ្នកមិនអាចប្រើប្រាស់វេបសាយក្នុង គោលបំណងការងារ ឬជាផ្នែកនៃសកម្មភាពការងារបន្ទាប់បន្សំ។

លោកអ្នកត្រូវទទួលខុសត្រូវក្នុងការធានាថាឧបករណ៍របស់អ្នក (កុំព្យូទ័រ ឡេបថប កុំព្យូទ័រសម្រាប់ប្រើអ៊ីនធឺណែត ថេប្លេត ឬឧបករណ៍ចល័តផ្សេងទៀត) អាចប្រើប្រាស់ជាមួយ និងបំពេញនូវលក្ខខណ្ឌជាក់លាក់ទាំងអស់ដែលអាចអោយអ្នកចូលមើលវេបសាយបាន។ ការទទួលបាននូវសេវាកម្មដែលផ្តល់ដោយវេបសាយអាចទាមទារអោយអ្នកបង្កើតគណនេយ្យ ដែលតម្រូវអោយអ្នកផ្តល់នូវព័ត៌មានផ្ទាល់ខ្លួនដោយអនុលោមទៅតាមគោលការណ៍ការពារទិន្នន័យ និងការបញ្ចូនព័ត៌មាន។ ប្រសិនបើអ្នកចង់ចូលមើលវេបសាយ មានន័យថាអ្នកយល់ព្រមផ្តល់នូវព័ត៌មានពេញលេញ ជាក់លាក់ដែលអាចជឿទុកចិត្តបាន ដែលអាចអោយអ្នកបំពេញគ្រប់លក្ខខណ្ឌទាំងអស់របស់យើង។ លោកអ្នកទទួលយកដោយឥតលក្ខខណ្ឌថាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកគឺជាភស្តុតាងនៃការសំគាល់អត្តសញ្ញាណរបស់អ្នក។

លោកអ្នកត្រូវទទួលខុសត្រូវក្នុងការធានាថាឧបករណ៍របស់អ្នក (កុំព្យូទ័រ ឡេបថប កុំព្យូទ័រសម្រាប់ប្រើអ៊ីនធឺណែត ថេប្លេត ឬឧបករណ៍ចល័តផ្សេងទៀត) អាចប្រើប្រាស់ជាមួយ និងបំពេញនូវលក្ខខណ្ឌជាក់លាក់ទាំងអស់ដែលអាចអោយអ្នកចូលមើលវេបសាយបាន។ ការទទួលបាននូវសេវាកម្មដែលផ្តល់ដោយវេបសាយអាចទាមទារអោយអ្នកបង្កើតគណនេយ្យ ដែលតម្រូវអោយអ្នកផ្តល់នូវព័ត៌មានផ្ទាល់ខ្លួនដោយអនុលោមទៅតាមគោលការណ៍ការពារទិន្នន័យ និងការបញ្ចូនព័ត៌មាន។ ប្រសិនបើអ្នកចង់ចូលមើលវេបសាយ មានន័យថាអ្នកយល់ព្រមផ្តល់នូវព័ត៌មានពេញលេញ ជាក់លាក់ដែលអាចជឿទុកចិត្តបាន ដែលអាចអោយអ្នកបំពេញគ្រប់លក្ខខណ្ឌទាំងអស់របស់យើង។ លោកអ្នកទទួលយកដោយឥតលក្ខខណ្ឌថាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកគឺជាភស្តុតាងនៃការសំគាល់អត្តសញ្ញាណរបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើស ឬទទួលលិខិតបញ្ជាក់ពីការភ្ជាប់ (ដូចជាឈ្មោះអ្នកប្រើប្រាស់ លេខសំងាត់ ឬលិខិតបញ្ជាក់ផ្សេងទៀត) ជាផ្នែកនៃការការពារសន្តិសុខ លោកអ្នកត្រូវរក្សាព័ត៌មាននោះជាការសំងាត់ និងមិនបង្ហាញវាទៅកាន់បុគ្គលណាម្នាក់។ លោកអ្នកទទួលខុសត្រូវគ្រប់វិធានការទាំងអស់ដោយប្រើប្រាស់លិខិតបញ្ជាក់ការភ្ជាប់។ លោកអ្នកត្រូវជូនដំណឹងមកយើងភ្លាមៗពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬការរំលោភបំពានសន្តិសុខណាមួយដែលអ្នកបានដឹង។ យើងរក្សាសិទ្ធិមិនអនុវត្ត ផ្អាក ឬលុបចោលលិខិតបញ្ជាក់ការតភ្ជាប់ណាមួយ និង/ឬហាមឃាត់ការប្រើប្រាស់ និង/ឬ ចូលមើលវេបសាយគ្រប់ពេលវេលា ប្រសិនបើយើងយល់ថាអ្នកមិនបានបំពេញខ និងលក្ខខណ្ឌប្រើប្រាស់វេបសាយទាំងនេះ ឬប្រើសិនបើព័ត៌មានដែលអ្នកបានផ្តល់មកយើងដើម្បីចុះឈ្មោះជាអ្នកប្រើប្រាស់នោះគឺមិនពិត។ យើងសូមរំលឹកដល់អ្នកថាអាចនឹងទទួលរងវិធានការផ្លូវច្បាប់ប្រសិនបើអ្នកប្រើប្រាស់អត្តសញ្ញាណរបស់អ្នកណាម្នាក់។ការកែប្រែ ឬលុបចោលណាមួយអាចធ្វើឡើងដោយមានប្រសិទ្ធិភាពភ្លាមៗដោយមិនចាំបាច់ជូនដំណឹង ឬការព្រមានជាមុនគ្រប់ពេលវេលា និងដោយឆន្ទានុសិទ្ធិតែមួយគត់របស់យើង។

យើងមិនអាចធានាថាការចូលមើលវេបសាយបានរហូត មិនមានការរំខាន ឬគ្មានបញ្ហានោះទេ។អាចនឹងមានពេលណាមួយនោះ (ថាតើមានការកំណត់ ឬមិនកំណត់) ទៅលើលក្ខណៈពិសេសមួយចំនួន ផ្នែក ឬខ្លឹមសារនៃវេបសាយគឺមិនមាន ឬត្រូវបានកែប្រែ ផ្អាកបណ្តោះអាសន្ន ឬដកចេញដោយយើងផ្ទាល់ដោយឆន្ទានុសិទ្ធិរបស់យើងតែមួយគត់ដោយមិនចាំបាច់ជូនដំណឹងមកអ្នកឡើយ។ លោកអ្នកទទួលយល់ព្រមថាយើងមិនត្រូវទទួលខុសត្រូវចំពោះអ្នក ឬភាគីទីបីណាមួយដោយសារនៃភាពមិនមាន ការកែប្រែ ការផ្អាកបណ្តោះអាសន្ន ឬការដកចេញនៃវេបសាយ ឬលក្ខណៈពិសេសណាមួយ ផ្នែក ឬខ្លឹមសារនៅលើវេបសាយ។


2 - លក្ខណៈពិសេសដែលផ្តល់ដោយវេបសាយ

លោកអ្នកក៏អាចប្រើប្រាស់ផងដែរវេបសាយក្នុងគោលបំណងមិនធ្វើពាណិជ្ជកម្ម និងស្របទៅតាមខ និងលក្ខខណ្ឌដែលបានបញ្ជាក់។ លោកអ្នកអាចចូលមើល និងបង្ហាញខ្លឹមសារវេបសាយនៅលើអេក្រង់កុំព្យូទ័រ និងព្រីន និងចំលងទំព័រដាច់ដោយឡែក។ ខ និងលក្ខខណ្ឌបន្ថែមអាចនឹងអនុវត្តទៅលើមុខងារមួយចំនួន ផ្នែក ឬខ្លឹមសារនៃវេបសាយ។ កន្លែងដែលពាក់ព័ន្ធ វានឹងត្រូវបង្ហាញនៅលើអេក្រង់ ឬអាចចូលមើលតាមតំណរភ្ជាប់បាន។ វេបសាយអាចអោយអ្នក៖

- ស្វែងរកផលិតផល និងសេវាកម្មដែលផ្តល់ដោយក្រុមហ៊ុន Decathlon គ្រុប។

- ធ្វើការទិញតាមអនឡាញស្របទៅតាមខ និងលក្ខខណ្ឌលក់ទូទៅរបស់វេបសាយ និងច្បាប់ដែលមានជាធរមាន។

- បោះពុម្ភផ្សាយមតិយោបល់ពីផលិតផលដែលលក់ដោយក្រុមហ៊ុន Decathlon គ្រុប។

- កែតម្រូវរូបថត និង/ឬ វីឌីអូដែលទាក់ទងនឹងផលិតផលិតផលដែលលក់ដោយក្រុមហ៊ុន Decathlon គ្រុប។

- ចូលរួមក្នុងការលេងហ្គេមផ្សេងៗ និងការប្រកួតប្រជែងដែលផ្តល់អោយដោយវេបសាយ។

- ដើម្បីសួរសំណួរទាក់ទងផលិតផលដែលលក់ដោយក្រុមហ៊ុន Decathlon គ្រុប ទៅកាន់សហគមន៍សហគមន៍អ្នកប្រើប្រាស់របស់ក្រុមហ៊ុន Decathlon គ្រុប។

- ប្រសិនបើអ្នកចូលរួមក្នុងកម្មវិធីសមាជិកភាពនៃអតិថិជនរបស់យើង ហើយយល់ព្រមអោយយើងទាក់ទងដើម្បីជួយ ឬផ្តល់មតិដល់អតិថិជនសក្តានុពល លោកអ្នកក៏អាចចូលរួមក្នុងមុខងារសំនួរចំលើយរបស់វេបសាយផងដែរ។ ក្នុងករណីនេះ វេបសាយអនុញ្ញាតអោយអ្នកឆ្លើយសំនួររបស់អ្នកប្រើប្រាស់ ឬ / និង អតិថិជនដរាបដរាបណាពួកគេមានចំងល់លើផលិតផលដែលអ្នកបានទិញអស់រយៈពេលលើសពីមួយខែដល់តិចជាងមួយឆ្នាំ។

តារាងលក្ខណៈពិសេសត្រូវបានផ្តល់ជូនក្នុងគោលបំណងផ្តល់ជាព័ត៌មានប៉ុន្នោះ។វេបសាយរក្សាសិទ្ធិបន្ថែម ឬដកចេញនូវលក្ខណៈពិសេសមួយចំនួន បណ្តោះអាសន្ន ឬជារៀងរហូតដោយមិនតំរូវអោយទទួលបានឯកភាពជាមុនឡើយ។


3 - សុជីវធម៌ក្នុងការប្រើប្រាស់វេបសាយ

លោកអ្នកត្រូវប្រើប្រាស់វេបសាយ និងអ្វីៗដែលមាននៅលើវេបសាយសម្រាប់តែគោលបំណងផ្លូវច្បាប់ និងស្របទៅតាមច្បាប់ និងបទបញ្ញត្តិដែលពាក់ព័ន្ធ ដោយទំនួលខុសត្រូវ និងមិនធ្វើអោយខូចឈ្មោះ និងកេរ្តិ៍ឈ្មោះរបស់យើង និងរបស់ក្រុមការងាររបស់យើងឡើយ។ជាពិសេស អ្នកយល់ព្រមមិន៖

- ដកស្រង់ រក្សាទុក ឬប្រើប្រាស់ខ្លឹមសារណាមួយដែលជារបស់អ្នកភាគីទីបី និងដែលមានកម្មសិទ្ធិបញ្ញា ឬសិទ្ធិរក្សានូវភាពសំងាត់ផ្ទាល់ខ្លួន ឬទិន្នន័យផ្ទាល់ខ្លួន ឬដែលផ្តល់សិទ្ធិលើរូបភាព។

- “ប្រមូលទុក” ឬរក្សាទុកខ្លឹមសារវេបសាយនៅលើសឺវឺ ឬឧបករណ៍រក្សាផ្សេងមួយទៀតដែលភ្ជាប់ជាមួយនឹងប្រព័ន្ធបណ្តាញ ឬបង្កើតប្រព័ន្ធទិន្នន័យអេឡិចត្រូនិចដោយទាញយក និងរក្សាទុកខ្លឹមសាររបស់វេបសាយជាប្រព័ន្ធ។

- លុប ឬកែប្រែខ្លឹមសារណាមួយនៃវេបសាយ ឬការប៉ុនប៉ងបញ្ចៀសសន្តិសុខ ឬជៀតជ្រែងជាមួយនឹងដំណើរការរបស់វេបសាយ ឬសឺវឺរបស់វេបសាយ។

- បង្កើតជាតំណរភ្ជាប់ទៅកាន់វេបសាយពីវេបសាយផ្សេងណាមួយដោយមិនមានការយល់ព្រមជាលាយលក្ខណ៍អក្សរ បើទោះបីជាអ្នកអាចនឹងបញ្ជាក់មកកាន់យើងនៅលើវេបសាយថាអ្នកបោះពុម្ភផ្សាយលុះត្រាតែតំណរភ្ជាប់នោះមិនមានការភន្តច្រលំ ហើយអ្នកបញ្ជាក់គោលដៅវា ហើយយើងមិនបានផ្តល់ការអនុញ្ញាតទៅលើតំណរភ្ជាប់នោះ វេបសាយរបស់អ្នក ឬផលិតផល ឬសេវាកម្មដែលអ្នកផ្តល់មក ហើយអ្នកមិនធ្វើការចំលងគេហទំព័រវេបសាយរបស់យើង និងវេបសាយដែលភ្ជាប់នោះមិនមានខ្លឹមសារខុសច្បាប់ គំរាមកំហែង ជេរប្រទិច បង្ខូចកេរ្តិ៍ អាសអាភាស អសីលធម៌ផ្លូវភេទ គំរោះគំរើយ អសីលធម៌ ញុះញុង ឬខ្លឹមសារដែលរំលោភលើសិទ្ធិលើកម្មសិទ្ធិបញ្ញា ឬសិទ្ធិផ្សេងទៀតរបស់ភាគីទីបី។

- រក្សាទុក ចែកចាយ ឬបោះពុម្ភផ្សាយខ្លឹមសារណាមួយដែលខុសច្បាប់ បង្ករជាផលប៉ះពាល់ បង្ខូចកេរ្តិ៍ រើសអើងជាតិសាសន៍ មានការកែប្រែ អសីលធម៌ដែលញុះញុងអោយមានការស្អប់ ឬខ្លឹមសារដែលជាផ្នែកមួយនៃការជ្រៀតជ្រែងក្នុងព័ត៌មានសំងាត់បុគ្គល និងរំលោភលើសិទ្ធិផ្ទាល់ខ្លួនរបស់ភាគីទីបី ជាពិសេសសិទ្ធិលើរូបភាពរបស់បុគ្គលណាម្នាក់ និងមុខងារ សិទ្ធិលើកម្មសិទ្ធិបញ្ញា ឬសិទ្ធិរក្សាព័ត៌មានសំងាត់ផ្ទាល់ខ្លួនរបស់ភាគីទីបី។

សិទ្ធិណាមួយដែលផ្តល់ក្រោមខ និងលក្ខខណ្ឌទាំងនេះនឹងត្រូវបញ្ចប់នៅពេលខ និងលក្ខខណ្ឌណាមួយត្រូវបានរំលោភ។


4 - ការបោះពុម្ភផ្សាយពីសុជីវធម៌ក្នុងការប្រើប្រាស់


4.1 - ខ្លឹមសារដែលបោះពុម្ភផ្សាយដោយវេបសាយ

យើងមិនអាចធានាពីភាពជាក់លាក់ ភាពទាំងស្រុង ភាពជឿជាក់បាន គុណភាព ផលប្រយោជន៍ ឬភាពដើមរបស់ខ្លឹមសារនៅលើវេបសាយ ឬទៅតាមកម្រិតដែលអនុញ្ញាតដោយច្បាប់ ផ្តល់នូវការធានាដែលមិនច្បាស់លាស់បានឡើយ។ ដូច្នេះលក្ខខណ្ឌណាមួយនៃប្រភេទនេះគឺត្រូវបានដកចេញពីខ និងលក្ខខណ្ឌទាំងនេះ ហើយយើងមិនទទួលខុសត្រូវលើការបាត់បង់ ឬខូចខាតណាមួយទោះបង្ករឡើងដោយការប្រើប្រាស់វេបសាយរបស់អ្នក ឬបុគ្គលណាមួយ ឬដោយប្រើប្រាស់ខ្លឹមសាររបស់វានោះទេ។

យើងមិនអាចធានាថាខ្លឹមសាររបស់វេបសាយគឺមិនមានមេរោគ និង/ឬកូដផ្សេងទៀតដែលមិនធ្វើអោយខូច និងបំផ្លាញមុខងាររបស់វេបសាយឡើយ។ ដូច្នេះលោកអ្នកត្រូវទទួលខុសត្រូវក្នុងការធានាថាអ្នកមានសុវត្ថិភាព IT សមស្របរួចជាស្រេច (រួមមានដូចជាសហ្វវែប្រឆាំងមេរោគ និងវិធីគ្រប់គ្រងសុវត្ថិភាពផ្សេងទៀត) ដើម្បីបំពេញតំរូវការជាក់លាក់របស់អ្នកដែលមានដូចជាសុវត្ថិភាព និងភាពជឿជាក់បាននៃខ្លឹមសារ។


4.2 - ខ្លឹមសារដែលបោះពុម្ភផ្សាយដោយអ្នកប្រើប្រាស់

ក្នុងពេលខាងមុខ វេបសាយអាចនឹងអនុញ្ញាតអោយអ្នកបញ្ចូលខ្លឹមសារដែលបង្កើតដោយអ្នកប្រើប្រាស់ ហើយអាចនឹងអោយអ្នកទំនាក់ទំនងលើខ្លឹមសារនោះ ទាំងក្នុងតំបន់អ្នកទទួលដោយធ្វើការជ្រើសរើស ឬតំបន់សារធារណៈ មានដូចជាទំព័រមតិយោបល់ កន្លែងជជែកពិភាក្សា ក្តារព័ត៌មាន និង/ឬក្រុមព័ត៌មាន (ជារួមគឺ តំបន់ខ្លឹមសាររបស់អ្នកប្រើប្រាស់)។ យើងមិនគ្រប់គ្រងទៅលើឯកសារដែលបញ្ជូនមកកាន់តំបន់ខ្លឹមសាររបស់អ្នកប្រើប្រាស់ឡើយ (ជារួមគឺព័ត៌មានដែលបញ្ជូនដោយអ្នកប្រើប្រាស់) ហើយតំបន់ខ្លឹមសាររបស់អ្នកប្រើប្រាស់ក៏មិនត្រូវធ្វើការកែតម្រូវញឹកញាប់ពេកដែរ។

ពាក្យ "ខ្លឹមសារ" មាននៃថាអ្វីមួយដែលបញ្ចូលដោយអ្នកផ្ទាល់នៅលើវេបសាយ ដូចជាអត្ថបទ មតិយោបល់ រូបភាព រូបថត វីឌីអូ ឬប្រភេទហ្វាល់ណាមួយទោះមានខ្លឹមសារ ឬទំរង់បែបណាក៏ដោយ។ លោកអ្នកទទួលខុសត្រូវលើខ្លឹមសារដែលអ្នកប្រើប្រាស់បញ្ជូនមក ហើយត្រូវទទួលស្គាល់ថាព័ត៌មានអ្នកប្រើប្រាស់ទាំងអស់បង្ហាញពីទស្សនៈរបស់អ្នកសរសេរនីមួយៗ និងមិនមែនជាទស្សនៈរបស់យើងឡើយ។

លោកអ្នកមានសិទ្ធិបោះពុម្ភផ្សាយ ឬមិនផ្សាយនូវខ្លឹមសារនៅលើវេបសាយ។ក្នុងករណីនេះ យើងចង់ទាញចំណាប់អារម្មណ៍របស់អ្នកមកសារសំខាន់ក្នុងការរក្សាព័ត៌មានរបស់អ្នកប្រើប្រាស់ទាំងអស់ដែលទាក់ទងទៅនឹងគោលបំណងរបស់តំបន់ខ្លឹមសាររបស់អ្នកប្រើប្រាស់ និងប្រភេទប្រធានបទ និងដើម្បីបោះពុម្ភផ្សាយ ឬចែកចាយបន្តនូវខ្លឹមសារដែលគោរព និងស្របទៅតាមនិមិត្តសញ្ញាកីឡា និងតំលៃក្រុមហ៊ុន Decathlon គ្រុប។ ប្រសិនបើអ្នកចូលរួមក្នុងតំបន់ខ្លឹមសាររបស់អ្នកប្រើប្រាស់ អ្នកមិនត្រូវបញ្ចូនព័ត៌មានរបស់អ្នកប្រើប្រាស់ដែល៖

● ខុសច្បាប់ គំរាមកំហែង ជេរប្រទិច បង្ខូចកេរ្តិ៍ អាសអាភាស អសីលធម៌ផ្លូវភេទ គំរោះគំរើយ អសីលធម៌ ញុះញុង ឬដែលរំលោភលើសិទ្ធិលើកម្មសិទ្ធិបញ្ញា ឬសិទ្ធិផ្សេងទៀតរបស់ភាគីទីបី។

● មានមេរោគណាមួយ និង/ឬកូដផ្សេងទៀតដែលមានសមាសធាតុធ្វើអោយមានផលប៉ះពាល់។

● មានការផ្សព្វផ្សាយក្នុងរូបភាពណាមួយ។

● ការក្លែងបន្លំ ឬការបកស្រាយការជាប់ពាក់ព័ន្ធជាមួយនឹងបុគ្គល ឬស្ថាប័នណាមួយខុស។

លោកអ្នកទទួលខុសត្រូវលើរឿងគ្រប់យ៉ាងដែលអាចនឹងកើតឡើងក្នុងនាមរបស់អ្នកផ្ទាល់ និងពីចំនុចតភ្ជាប់ពីកុំព្យូទ័ររបស់អ្នក ជាពិសេសនៅពេលមានការបញ្ចូនខ្លឹមសារនៅលើទំព័រវេបសាយ។លោកអ្នកធានាថាអ្នកមានសិទ្ធិ និងលិខិតអនុញ្ញាតទាំងអស់ចាំបាច់ក្នុងការបញ្ចូននូវខ្លឹមសារមកលើទំព័រវេបសាយ ជាពិសេសក្រោមច្បាប់ដែលមានជាធរមាន និងសិទ្ធិលើកម្មសិទ្ធិបញ្ញា។ ក្នុងករណីដែលអ្នកមានហេតុផលមួយចំនួនជឿថា ID បើកចូល ឬអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកគឺមានគេដឹង ឬប្រហែលជាដឹងដោយអ្នកដែលមានទទួលបានការអនុញ្ញាតក្នុងការប្រើប្រាស់វា លោកអ្នកត្រូវជូនដំណឹងមកយើងភ្លាមៗ។ ទំព័រវេបសាយមិនទទួលខុសត្រូវលើការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដោយភាគីទីបីដែលមានការអនុញ្ញាតនោះឡើយ។


4.3 - ការលុបខ្លឹមសារលើវេបសាយ

ទោះបីជាយើងមិនបានជ្រើសរើសសំណើអ្នកប្រើប្រាស់ទុកមុន យើងសូមរក្សាសិទ្ធិ ដោយឆន្ទានុសិទ្ធិរបស់យើង ដើម្បីធ្វើការលុប ឬកែប្រែខ្លឹមសារណាមួយដែលអ្នកបញ្ជូនមកយើង និង/ឬបិទនូវវេទិការពិភាក្សាណាមួយគ្រប់ពេលវេលា និងដោយមិនចាំបាច់ជូនដំណឹងមកអ្នកឡើយ។

លោកអ្នកក៏អាចផ្ញើរអោយយើងនូវសំណើក្នុងការដកចេញនូវខ្លឹមសារណាមួយបាន។។សំណើគួរតែត្រូវបញ្ចូនមកកាន់ ក្រុមហ៊ុន Cambo Sporting Goods ltd និងគួរតែមានព័ត៌មានទាំងអស់ដែលចាំបាច់សម្រាប់ដំណើរការសំណើរបស់អ្នក។ ព័ត៌មាននេះត្រូវអាចអោយអ្នកស្គាល់នូវខ្លឹមសារក្នុងវេបសាយដែលអ្នកដាក់ពាក់ស្នើមក។ សម្រាប់ខ្លឹមសារបញ្ចូលតាមរយៈសេវា “ចែកចាយរូបថត” យើងទាមទារនូវព័ត៌មានដូចខាងក្រោមដើម្បីធ្វើការលុបខ្លឹមសារនៅលើវេបសាយ៖ ត្រកូល គោត្តនាម អាសយដ្ឋានអ៊ីម៉ែលដែលប្រើប្រាស់ដើម្បីបញ្ចូលខ្លឹមសារ ឆ្នាំនៃការបញ្ចូល ចំណងជើងខ្លឹមសារ។

យើងនឹងដំណើរការសំនើដែលត្រឹមត្រូវសមស្របកាន់តែឆាប់រហ័ស ប៉ុន្តែយើងមិនអាចធានាថាការចូលមើលខ្លឹមសារនឹងត្រូវបានបិទភ្លាមៗនោះទេ។ លោកអ្នកទទួលស្គាល់ថាយើងមិនទទួលខុសត្រូវលើចំនុចនេះឡើយ ជាពិសេសពាក់ព័ន្ធនឹងរយៈពេលដែលតម្រូវចាំបាច់សម្រាប់ដំណើរការសំនើរបស់អ្នក ការរឹតត្បិតបច្ចេកទេស ឬភាពមិនអាចទៅរួចជាក់ស្តែងក្នុងការអនុវត្តតាមសំណើរបស់អ្នក ជាពិសេសកន្លែងដែលខ្លឹមសារលើវេបសាយអាចប្រើប្រាស់ម្តងទៀតដោយភាគីទីបី។


4.4 - សេវាផ្តល់មតិរបស់ Decathlon

សម្រាប់ព័ត៌មានបន្ថែម :xxxx


5 - តំណរភ្ជាប់ខាងក្រៅ

បន្តិចទៀតនេះវេបសាយអាចនឹងបញ្ចូលនូវតំណរភ្ជាប់ទៅកាន់វេបសាយខាងក្រៅ ដែលអាចនឹងបញ្ចូលនូវតំណរភ្ជាប់ទៅនឹងការផ្តល់ជូន និងការផ្តល់ជូនពិសេសពីភាគីទីបី។ យើងបញ្ចូលវាដើម្បីអាចអោយអ្នកចូលមើលព័ត៌មាន ផលិតផល ឬសេវាកម្មដែលអ្នកអាចនឹងយល់ថាមានសារប្រយោជន៍ ឬទាក់ទាញ។ យើងមិនទទួលខុសត្រូវលើខ្លឹមសារនៅលើវេបសាយទាំងនេះ ឬព័ត៌មានណាមួយដែលវាផ្តល់ជូន ហើយយើងមិនអាចផ្តល់នូវការធានាថាពួកវាត្រូវតែមាននៅលើវេបសាយរហូតនោះទេ។

កាលដែលថាយើងបញ្ចូលតំណរភ្ជាប់ទៅកាន់វេបសាយខាងក្រៅនេះមិនមែនមានន័យយើងទទួលយក ឬមានការជាប់ពាក់ព័ន្ធជាមួយនឹងប្រតិបត្តិករ ឬអ្នកអភិវឌ្ឍរបស់ពួកគេឡើយ។


6 - សិទ្ធិលើកម្មសិទ្ធិបញ្ញា

រចនាសំព័ន្ធទូទៅ និងខ្លឹមសារនៅក្នុងវេបសាយទាំងអស់ដែលបោះផ្សាយដោយវេបសាយ (រួមទាំងអត្ថបទ ក្រាហ្វិក សហ្វវែ រូបថត និងរូបភាពផ្សេងៗ វីឌីអូ សំលេង ម៉ាកសញ្ញា និងរូបសញ្ញា) គឺជាកម្មសិទ្ធិផ្តាច់មុខរបស់យើង និងរបស់អ្នកផ្តល់អាជ្ញាប័ណ្ណរបស់យើង ដែលអាចជាក្រុមហ៊ុននៅក្នុងក្រុមហ៊ុន Decathlon គ្រុប និង/ឬដៃគូរបស់ខ្លួន។ ពួកវាត្រូវបានការពារដោយសិទ្ធិលើកម្មសិទ្ធបញ្ញា ជាពិសេសសិទ្ធិលើការថតចំលង និងសិទ្ធិបន្ទាប់បន្សំផ្សេងៗដែលទាក់ទងនឹងម៉ាកសញ្ញា រចនាបទ និងម៉ូដែល ឈ្មោះដូម៉េន កម្មសិទ្ធិផលិតផល ព័ត៌មានរបៀបផលិត សហ្វវែ និងប្រព័ន្ធផ្ទុកទិន្នន័យ។

ពាក់ព័ន្ធនឹងខ្លឹមសារនៅក្នុងវេបសាយនេះ យើងផ្តល់អោយអ្នកនូវអាជ្ញាប័ណ្ណដែលអាចកែប្រែបាន និងមិនផ្តាច់មុខដែលរឹតត្បិតលើការចូលមើល ដំណើការ និងប្រើប្រាស់វេបសាយដោយមិនចាំបាច់មានសិទ្ធិលើអនុអាជ្ញាប័ណ្ណឡើយ។ អាជ្ញាប័ណ្ណនេះមិនបានផ្តល់អោយអ្នកនូវសិទ្ធិលើកម្មសិទ្ធិបញ្ញាដែលជារបស់យើង ឬអ្នកផ្តល់អាជ្ញាប័ណ្ណរបស់យើងឡើយ។ លោកអ្នកទទួលស្គាល់ថាអ្នកមិនទទួលបានសិទ្ធិលើកម្មសិទ្ធិណាមួយដោយទាញយកខ្លឹមសារពីវេបសាយ ជាពិសេសសិទ្ធិណាមួយក្នុងការកេងចំនេញរកស៊ីពីខ្លឹមសារវេបសាយ។

ការតំណាងណាមួយ និង/ឬ ការផលិតឡើងវិញ និង/ឬ ការកេងចំណេញដោយផ្នែកឬទាំងស្រុងទៅលើខ្លឹមសារ និង/ឬសេវាដែលផ្តល់ដោយវេបសាយ ឬវេបសាយដោយផ្ទាល់ ក្នុងរូបភាពណាមួយក៏ដោយ គឺត្រូវបានហាមឃាត់ដាច់ខាតដោយមិនមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីអ្នកបោះពុម្ភផ្សាយ និង/ឬក្រុមហ៊ុន Decathlon គ្រុប និង/ឬដៃគូរបស់ពួកគេ។ ប្រសិនបើអ្នកព្រីន ចំលង ឬរក្សាទំព័រចេញពីវេបសាយ (ជាពិសេសដោយស្របទៅតាមខ និងលក្ខខណ្ឌ) លោកអ្នកត្រូវធានាថាព័ត៌មានកម្មសិទ្ធិបញ្ញា ម៉ាកសញ្ញា ឬសិទ្ធិផ្សេងទៀតនៅក្នុងខ្លឹមសារដើមវាអាចបង្កើតឡើងវិញបាន។

ពាក់ព័ន្ធនឹងខ្លឹមសារដែលអ្នកបោះពុម្ភផ្សាយនៅលើវេបសាយ លោកអ្នកយល់ព្រមថាដោយផ្ញើរវាទៅតំបន់ទទួលបានខ្លឹមសារនោះ លោកអ្នកផ្តល់អោយយើង និងក្រុមការងាររបស់យើងនូវសិទ្ធិ និងអាជ្ញាប័ណ្ណដោយមិនគិតថ្លៃ មិនផ្តាច់មុខ ទូទាំងពិភពលោក ដែលមានអាចកែប្រែបាន និងមានរយៈពេលវែងដើម្បីប្រើប្រាស់ ផលិតឡើងវិញ តំណាង បញ្ចូល អនុវត្ត បញ្ជូន រក្សា កែប្រែ តម្រូវទៅតាម បង្កើនគុណភាព បកប្រែ បង្កើតការងារចំលង ចែកចាយនូវអនុអាជ្ញាប័ណ្ណ (ជាពិសេសទៅកាន់បុត្រសំព័ន្ធ ដៃគូរបច្ចេកទេស និងអ្នកប្រើប្រាស់ផ្សេងៗនៃវេបសាយរបស់យើង) និងបង្ហាញខ្លឹមសារ (ទាំងមូល និងដោយផ្នែក) ដែលអ្នកបានផ្ញើរមកកាន់យើងនិង/ឬបញ្ចូលវាក្នុងការងារផ្សេងទៀតក្នុងទំរង់ណាក៏ដោយ ឬក្នុងប្រព័ន្ធផ្សព្វផ្សាយ ឬបច្ចេកវិជ្ជាផ្សេងៗ។ លោកអ្នកក៏យល់ព្រមអោយ Decathlon គ្រុប ប្រើប្រាស់នៅក្នុងទំនាក់ទំនងទីផ្សារមួយចំនួនផងដែរ ដោយភ្ជាប់ជាមួយឈ្មោះរបស់អ្នក បើទោះបីជាការភ្ជាប់នោះអាចនឹងមិនត្រូវបានធ្វើឡើង វាអាចនឹងត្រូវបញ្ជូនមកភាគីទីបីក្នុងគោលបំណងក្នុងការផ្តល់មតិទៅលើផលិតផល ដែលបង្ហាញជាសាធារណៈ និងចូលមើលបានដោយសេរ៊ី ជាពិសេសនៅលើអ៊ីនធឺណែត និងវេបសាយផ្សេងៗ និង/ឬប្លក់ និង/ឬគេហទំព័ររបស់ Decathlon គ្រុប ជាពិសេសរួមមានទាំងគេហទំព័របណ្តាញសង្គមនៃវេបសាយរបស់ Decathlon គ្រុប ដែលជាកន្លែងដែលអ្នកប្រើប្រាស់វេបសាយ Decathlon គ្រុបអាចនឹងចែកចាយបន្តខ្លឹមសារនោះបាន។


7 - ទំនួលខុសត្រូវ

ដោយប្រើប្រាស់វេបសាយរបស់យើង លោកអ្នកត្រូវបានចាត់ទុកថាបានដឹង និងបានទទួលយកលក្ខខណ្ឌ និងការរឹតត្បិតបច្ចេកវិជ្ជាអ៊ីនធឺណែត ជាពិសេសរយៈពេលឆ្លើយតប នៅពេលបើកមើល ឬសួរសំនួទៅលើសឺវឺនៅលើវេបសាយ ដំណើរការបច្ចេកទេស ហានិភ័យនៃការរំខានដល់សេវា និងជាទូទៅការបញ្ជូនទិន្នន័យ។

ក្នុងលក្ខខណ្ឌទូទៅ និងដោយមិនមានការរឹតត្បិត ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងមិនធ្វើការទទួលខុសត្រូវឡើយ។

- ព័ត៌មានណាមួយដែលប្រឹក្សានៅលើវេបសាយដែលមិនត្រូវបានបោះពុម្ភផ្សាយដោយយើងខ្ញុំ។

- ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ណាមួយដោយភាគីទីបីដោយមិនមានការអនុញ្ញាត។

- ការមិនដំណើរការរបស់បណ្តាញណាមួយដែលបង្អាក់ដល់ដំណើរការវេបសាយ។

- ការបាត់បង់ទិន្នន័យ។

- ការមិនដំណើរការរបស់ software។

- ផលវិបាកបង្ករឡើងដោយមេរោគក្នុងកុំព្យូទ័រ បញ្ហាផេ្សងៗ ឬកុំព្យូទ័រដែលខូច។

- ការខូចខាតដែលបង្ករឡើងដោយកុំព្យូទ័រអ្នកប្រើប្រាស់។

ដោយប្រើប្រាស់វេបសាយ លោកអ្នកយល់ព្រមមិនភ្ជាប់យើងជាមួយនឹងទំនួលខុសត្រូវ ឬធានាការពារយើងពីការបាត់បង់ដោយផ្ទាល់ ឬប្រយោល ការខាតបង់ ឬការចំណាយផ្សេងៗដែលកើតមានឡើង។

- ការអះអាងដោយភាគីទីបីពាក់ព័ន្ធនឹងខ្លឹមសារដែលបង្ហោះដោយប្រើឈ្មោះរបស់អ្នក ជាពិសេសពាក់ព័ន្ធការរំលោភកម្មសិទ្ធិ បរិហាកេរ្តិ៍ វត្ថុតាងដែលបង្កររបួស និងបង្ខូចកេរ្តិ៍ឈ្មោះ ឬបទល្មើសតាមប្រព័ន្ធសារព័ត៌មានពាក់ព័ន្ធនឹងព័ត៌មានដែលបញ្ចូល ឬផ្សាយនៅលើវេបសាយ។

- សកម្មភាពណាមួយនៅលើវេបសាយដែលផ្ទុយនឹងខ និងលក្ខខណ្ឌទាំងនេះរួមទាំងគោលបំណងទុច្ចរិតណាមួយ។

- ការរំលោភណាមួយទៅលើខ និងលក្ខខណ្ឌប្រើប្រាស់នៃវេបសាយនេះ។


8 - បញ្ញត្តិផ្សេងៗ

ខ និងលក្ខខណ្ឌប្រើប្រាស់ទូទៅទាំងនេះរួមបញ្ចូលប្រការទាំងអស់នៅក្នុងនេះ ប្រការទាំងនេះមិនអាចធ្វើការកែប្រែដោយមិនការអនុញ្ញាតជាលាយលក្ខណ៍ច្បាស់លាស់ឡើយ។ ប្រសិនបើយើងជ្រើសរើសមិនអនុវត្តប្រការណាមួយនៃខ និងលក្ខខណ្ឌទាំងនេះនៅពេលណាមួយនោះ ពួកយើងមិនត្រូវបានចាត់ទុកថាបោះបង់សិទ្ធិរបស់យើងក្នុងការពឹងអាស្រ័យលើប្រការទាំងនេះឡើយ។ ប្រសិនបើប្រការណាមួយមិនមានសុពលភាពនោះទេ ប្រការផ្សេងទៀតនៅតែមានសុពលភាព។

ខ និងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះគឺត្រូវបានអនុវត្តដោយ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើមានទំនាស់ ឬជំលោះណាមួយរវាងគូភាគីដែលកើតឡើងចេញពី ឬពាក់ព័ន្ធនឹងលក្ខខណ្ឌទូទៅទាំងនេះ ប្រសិនបើគូភាគីមិនអាចដោះស្រាយទំនាស់ដោយសន្តិវិធីក្នុងរយៈពេល [30] ថ្ងៃនោះទេ ភាគីណាមួយក៏ដោយអាចដាក់ពាក្យបណ្តឹងមកកាន់ តុលាការកម្ពុជា ហើយ ត្រូវមានយុត្ថាធិការផ្តាច់មុខ។


9 - ទំនាក់ទំនង

លោកអ្នកអាចផ្ញើរសំនួរពាក់ព័ន្ធនឹងខ និងលក្ខខណ្ឌទាំងនេះមកកាន់យើងខ្ញុំដោយប្រើប្រាស់ឯកសារទំរង់អតិថិជន ឬហៅទូរស័ព្ទមកកាន់យើង xxxx ក្នុងចន្លោះម៉ោងធ្វើការ xxxx.

លោកអ្នកក៏អាចសរសេរមកកាន់យើងតាមរយៈអាសយដ្ឋានដូចខាងក្រោម៖ ក្រុមហ៊ុន Cambo Sporting Good Ltd នៅអាគារស៊ីរីថៅវឺ Siri Tower (ជាន់ទី 5) ផ្ទះលេខ 104 មហាវិថីសហព័ន្ធរុស្សី ផ្សេងទៀត ទឹកល្អក់មួយ ទួលគោក ភ្នំពេញ កម្ពុជា

បច្ចុប្បន្នភាព៖ មេសា 2018