Hide Filters
Filters 0
Sort by :
Filters 0

កាតកាដូ

កាតកាដូ DECATHLON សម្រាប់មនុស្សជាទីស្រឡាញ់

អត្ថប្រយោជន៍

របៀបប្រើប្រាស់

១. តើខ្ញុំអាចទិញកាតកាដូឌីកាត់ឡុន ដោយរបៀបណា?

នៅតាមហាងណាមួយរបស់យើងនៅក្នុងប្រទេសកម្ពុជា។

២. តើកាតកាដូឌីកាត់ឡុន អាចត្រូវបានប្រើតាមអ៊ីនធឺណិតបានដែរឬទេ?

បច្ចុប្បន្នកាតកាដូឌីកាត់ឡុនមិនទាន់អាចប្រើតាមអ៊ីនធឺណិតបាន​ទេ។

៣. តើខ្ញុំអាចជ្រើសរើសតម្លៃនៃកាតកាដូឌីកាត់ឡុន ដែលខ្ញុំចង់ទិញបានទេ?

បាន អ្នកអាចជ្រើសរើសតម្លៃចន្លោះពី ៥ ដុល្លារទៅ ១៥០ ដុល្លារ។

៤. តើមានកម្រៃសេវាទាក់ទងនឹងកាត ឌីកាត់ឡុន ដែរឬទេ?

ទេ​ មិនមានគិតថ្លៃបន្ថែមលើកាតកាដូឌីកាត់ឡុននោះទេ។

៥. តើខ្ញុំអាចផ្លាស់ប្តូរតម្លៃនៃកាតកាដូឌីកាត់ឡុន បន្ទាប់ពីទិញវាបានទេ?

ទេ តម្លៃកាតកាដូមិនអាចផ្លាស់ប្តូរបានទេបន្ទាប់ពីទិញរួច។

៦. តើការផ្តូរអីវ៉ាន់បន្ទាប់ពីទិញតាមកាតកាដូដោយរបៀបណា?

ការផ្តូរអីវ៉ាន់ដែលបានទិញជាមួយកាតកាដូឌីកាត់ឡុន ការសងប្រាក់នឹងត្រូវបញ្ចូលទៅក្នុងកាត កាដូឌីកាត់ឡុន មួយទៀត។

៧. តើកាតកាដូអាចប្រើនៅទីណាខ្លះ?

អាចប្រើបានសម្រាប់រាល់ការទិញទំនិញនៅក្នុងហាងឌីកាត់ឡុនក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកបានទិញកាតនៅក្នុងហាងឌីកាត់ឡុនកម្ពុជា អ្នកអាចប្រើវាបានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។

៨. តើកាតកាដូនឹងផុតកំណត់នៅពេលណា?

កាតកាដូផុតកំណត់ក្នុងរយៈពេល ២ ឆ្នាំគិតចាប់ពីថ្ងៃទិញ។

៩. តើខ្ញុំអាចធ្វើការទូទាត់សងជាតំណាក់កាលបានទេ?

បាន អ្នកអាចជ្រើសរើសចំនួនទឹកប្រាក់ដែលអ្នកចង់ចំណាយ​ហើយការបង់ប្រាក់ដែលនៅសល់អាច ទូទាត់ជាមួយជំរើសបង់ប្រាក់ផ្សេងទៀតបាន។

១០. តើមានអ្វីកើតឡើងប្រសិនបើខ្ញុំបាត់បង់កាតកាដូ?

ពួកយើងមិនទទួលខុសត្រូវទៅលើការបាត់បង់ ឬខូចខាតទេ។.

ល័ក្ខខណ្ឌ

* កាតនេះអាចប្រើប្រាស់បានដើម្បីទិញទំនិញនៅក្នុងហាងឌីកាត់ឡុននៅកម្ពុជា ។ ដូច្នេះ មនុស្សជាទីស្រឡាញ់របស់អ្នកអាចរីករាយនឹងការទិញសម្ភារៈកីឡារបស់ពួកគេដូចដែលពួកគេចង់បាននៅហាងឌីកាត់ឡុននៅកម្ពុជា ជាមួយនឹងការប្រើប្រាស់កាតទឹកប្រាក់នេះបាន ដែលមានសុពលភាពរយៈពេល ២​ឆ្នាំ ។

​​​​១.សូមទទួលយកនូវល័ក្ខខណ្ឌទាំងនេះក្នុងការប្រើប្រាស់កាតកាដូឌីកាត់ឡុន។

២.កាតកាដូនេះអាចប្រើដើម្បីធ្វើការទិញនៅក្នុងហាង ឌីកាត់ឡុន នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

៣.កាតកាដូនេះមានសុពលភាពរយៈពេល ២ ឆ្នាំគិតចាប់ពីថ្ងៃបើកដំណើរការ។

៤.កាតកាដូនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ​ហើយមិនមានការផ្លាស់ប្តូរសម្រាប់ការទិញដែលបានធ្វើជាមួយកាតកាដូនេះឡើយ។

៥.ឌីកាត់ឡុន នឹងមិនជំនួស ឬសងវិញនូវតម្លៃនៃកាតកាដូនេះទេ ប្រសិនបើបាត់ ចោរលួច ខូច ឬប្រសិនបើប្រើដល់រយៈពេលសុពលភាពផុតកំណត់។

៦.ការទូទាត់អាចត្រូវបានធ្វើឡើងម្តង ឬច្រើនដងរហូតទាល់តែ​តម្លៃនៃកាតកាដូត្រូវបានប្រើអស់ទាំងស្រុង ឬរហូតដល់កាតផុតកំណត់សុពលភាព។

៧.ប្រសិនបើតម្លៃនៃការទិញលើសពី ចំនួនទឹកប្រាក់ដែលមាននៅលើកាតកាដូ អ្នកអាចធ្វើការទូទាត់បន្ថែមជាមួយនឹងវិធីបង់ប្រាក់ផ្សេងទៀតបាន។

៨.សមតុល្យកាត និងកាលបរិច្ឆេទសុពលភាពអាចត្រូវបានត្រួតពិនិត្យនៅតុស្វាគមន៍ក្នុង ហាងឌីកាត់ឡុន។.

សម្រាប់ព័ត៌មានបន្ថែម៖

ទូរស័ព្ទ៖ 096 4 777 519

អ៊ីមែល៖ [email protected]