Hide Filters
Filters 0
Sort by :
Filters 0

ការដឹកជញ្ជូនរបស់ពួកយើង

ជម្រើសនៃការដឹកជញ្ជូន

នៅឌីកាត់ឡុន ពួកយើងតែងតែព្យាយាមផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនដែលល្អបំផុតដើម្បីអោយការកម្មង់របស់អ្នក ទៅដល់ទីតាំងរបស់អ្នកលឿនបំផុត! ស្វែងយល់ពីប្រភេទនៃការដឹកជញ្ជូនដែលសាកសមជាមួយអ្នកបំផុត ៖

CLICK & COLLECT

ពួកយើងបានជូននូវជម្រើសដ៏ពិសេសសម្រាប់អតិថិជនរបស់ពួកយើង ដែលអនុញ្ញាតអោយមានការមកយកការកម្មង់របស់ខ្លួនដោយខ្លួនឯង បន្ទាប់ពីអតិថិជនបានកម្មង់រួច ដោយឥតគិតថ្លៃ!

លោកអ្នកគ្រាន់តែធ្វើការកម្មង់ផលិតផលដែលខ្លួនចង់បានលើគេហទំព័រឌីកាត់ឡុន  រួចជ្រើសរើសហាងដែលលោកអ្នកចង់មកយកការកម្មង់របស់ខ្លួន។ លោកអ្នកនឹងទទួលបានអ៉ីម៉ែលមួយដែលនឹងជម្រាបជូនថាការកម្មង់របស់លោកអ្នកនឹងរួចរាល់សម្រាប់ការមកយក ក្នុងរយ:ពេល កន្លះថ្ងៃក្រោយ ឬ កំឡុងពេល ៣ថ្ងៃ ។

សូមកុំភ្លេចភ្ជាប់ជាមួយអ៉ីម៉ែលនេះនៅពេលមកយកទំនិញដើម្បីជាការបញ្ជាក់ថាលោកអ្នកជាម្ចាស់កញ្ចប់ទំនិញ ឬ លោកអ្នកក៏អាចភ្ជាប់អ៉ីម៉េលបញ្ជាក់ជាមួយអ្នកដែលលោកអ្នកចង់អោយគេមកទទួលទំនិញជំនួស។

ការដឹកជញ្ជូនរហ័សត្រឹម ៤៨ ម៉ោង សម្រាប់ក្រុងភ្នំពេញ

សម្រាប់ការកម្មង់ទាំងអស់នៅទីក្រុងភ្នំពេញ លោកអ្នកនឹងទទួលបានសេវាកម្មដឹកជញ្ជូន រហ័ស និងឥតគិតថ្លៃ ត្រឹមតែ ៤៨ ម៉ោង  សម្រាប់ការកម្មង់ចាប់ពី $80 ឡើងទៅ ។ ប្រសិនបើការកម្មង់របស់លោកអ្នកស្ថិតនៅក្រោម $80 លោកអ្នកអាចស្វែងយល់ពីតារាងតម្លៃដឹកជញ្ជូនដែលបានជម្រាបជូននៅខាងក្រោម។ 

សូមបញ្ជាក់ដែលថា ការដឹកជញ្ជូននេះមិនរាប់បញ្ចូលសេវាកម្មតំឡើងសម្រាប់ផលិតផលដែលត្រូវការការតម្លើងមុនប្រើប្រាស់នោះទេ លើកលែងតែកង់ ដែលនឹងត្រូវបានតម្លើងមុនពេលដឹកជញ្ជូនទៅកាន់អតិថិជន។

ពី ដល់ តម្លៃ
0 kg 3 kg $1.75
3.1 kg 5 kg $2.00
5.1 kg 10 kg $2.50
10.1 kg 15 kg $3.00
15.1 kg 20 kg $3.50
20.1 kg 30 kg $3.75
30.1 kg - $0.70

ការដឹកជញ្ជូនតាមខេត្ត

ពួកយើងចែកការដឹកជញ្ជូនតាមខេត្តជា ២ តំបន់ ជាមួយនឹង ថេរវេលាដឹកជញ្ជូន ២ ខុសគ្នាដែរ ៖ 

តំបន់ទី ១: សៀមរាប ស្ទឹងត្រែង បាត់ដំបង កំពង់ធំ ក្រចេះ ពោធ៍សាត់ កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ត្បូងឃ្មុំ កោះកុង កំពង់ស្ពី កណ្តាល ព្រៃវែង ស្វាយរៀង កំពត និងតាកែវ ។ 

ថេរវេលាដឹកជូន: ២-៣ ថ្ងៃ

តំបន់ទី ២: ព្រះវិហារ រតនគិរី បន្ទាយមានជ័យ ប៉ៃលិន ខេត្តព្រះសីហនុ និងមណ្ឌលគិរី  ។

ថេរវេលាដឹកជូន: ៣-៤ ថ្ងៃ

រីករាយជាមួយការដឹកជញ្ជូនឥតគិតថ្លៃ សម្រាប់រាល់ការកម្មង់ចាប់ពី $80 ឡើងទៅ។ ប្រសិនបើការកម្មង់របស់លោកអ្នកស្ថិតនៅក្រោម $80 លោកអ្នកអាចស្វែងយល់ពីតារាងតម្លៃដឹកជញ្ជូនដែលបានជម្រាបជូននៅខាងក្រោម។ 

សូមបញ្ជាក់ដែលថាការដឹកជញ្ជូននេះមិនរាប់បញ្ចូលសេវាកម្មតំឡើងសម្រាប់ផលិតផលដែលត្រូវការការតម្លើងមុនប្រើប្រាស់នោះទេ លើកលែងតែកង់ ដែលនឹងត្រូវបានតម្លើងមុនពេលដឹកជញ្ជូនទៅកាន់អតិថិជន។

ពី ដល់ តម្លៃ
0 kg 3 kg $2.75
3.1 kg 5 kg $3.00
5.1 kg 10 kg $3.50
10.1 kg 15 kg $4.00
15.1 kg 20 kg $4.50
20.1 kg 30 kg $4.75
30.1 kg - $1.70
ពី ដល់ តម្លៃ តំបន់ទី១ តម្លៃ តំបន់ទី២
0 kg 3 kg $2.00 $3.00
3.1 kg 5 kg $3.00 $4.00
5.1 kg 10 kg $4.00 $5.00
10.1 kg 15 kg $6.00 $7.50
15.1 kg 20 kg $9.00 $10.50
20.1 kg 25 kg $11.00 $13.50
25.1 kg 30 kg $14.00 $16.50
30.1 kg 40 kg $17.50 $21.00
40.1 kg 50 kg $22.50 $27.00
50.1 150 kg $27.50 $33.00

ដៃគូដឹកជញ្ជូនរបស់យើង

បើសិនជាអ្នកនៅមានចំងល់ផ្សេងៗ ៖

តោះ!