Hide Filters
Filters 0
Sort by :
Filters 0

ធានារយៈពេល 2 ឆ្នាំ

ចូលរួមលេងកីឡាដោយឥតគិតថ្លៃ

ចូលរួមព្រឹត្តិការណ៍កីឡាដោយឥតគិតថ្លៃ

ចំណាំ៖ សម្រាប់អតិថិជនមិនទាន់ជាសមាជិកឌីកាត់ឡុន ក្នុងគោលការណ៍ផ្លាស់ប្ដូរទំនិញ

      - ផ្លាស់ប្ដូរទំនិញដោយមានវិកយប័ត្រក្នុងរយៈពេល ៣០ ថ្ងៃ​

      - មិនអាចផ្លាស់ប្ដូរទំនិញជាសាច់ប្រាក់

ប្រសិនបើអ្នកមានសំណួរបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈ៖ [email protected]  096 4777 519


លក្ខខណ្ឌនៃអត្ថប្រយោជន៍នៃសមាជិក Decathlon 

លក្ខខណ្ឌផ្លាស់ប្ដូរទំនិញក្នុងរយៈពេល​ 365 ថ្ងៃ

នៅ Decathlon Cambodia អ្នកមានសិទ្ធិទទួលបានការផ្លាស់ប្តូរការប្តូរយកប្រាក់វិញនូវផលិតផល Decathlon របស់អ្នក​​ក្នុងរយៈពេល 365 ថ្ងៃសម្រាប់សមាជិក Decathlon និង 30 ថ្ងៃក្នងការផ្លាស់ប្តូរសម្រាប់អតិថិជនមិនទាន់ជាសមាជិក Decathlon Cambodia​​ លើកលែងតែលក្ខខណ្ឌដូចខាងក្រោម

យើងមិនអាចដំណើរការសងប្រាក់វិញឬការផ្លាស់ប្តូរផលិតផលប្រសិនបើ៖

1. ផលិតផលដែលត្រូវបានចាត់ទុកថាខូចខាតដោយចេតនា/មិនថែទាំ/យកត្រលប់មកវិញក្នុងលក្ខខណ្ឌដែលមិនអាចលក់បន្តបាន

2. ផលិតផលដែលទាក់ទង់នឹងការថមថយគុណភាពឬទម្រង់ដោយការប្រើប្រាស់និងការដាច់រហែក

3. ផលិតផលដែលងាយខូចដូចជាម្សៅប្រូតេអ៊ីនគ្រឿងសំអាងភេសជ្ជៈប៉ូវកម្លាំងសំបកកង់និងបំពង់

4. ផលិតផលដែលជាទំនិញបញ្ចុះតំលៃចុងក្រោយមិនអាចដូររឺប្តូរយកលុយវិញបានទេ

5.ផលិតផលដែលត្រូវបានរចនាលម្អបន្ថែម ដូចជាសម្លៀកបំពាក់/កាបូប/-ល-

6. មិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់ពីការទិញទំនិញពីហាងរបស់ពួកយើង

7.ទាមទារសំណងការខូចខាតលើគ្រឿង ឬគ្រឿងបន្លាស់ដែលបាត់បង់បន្ទាប់ពីរយៈពេលជាច្រើនថ្ងៃគិតចាប់ពីថ្ងៃទិញ។


សម្រាប់ព័ត៍មានលំអិតសូមចុចទិនេះលក្ខខណ្ឌការប្តូរទំនិញ​

លក្ខខណ្ននៃការធានា 2 ឆ្នាំ

*ករណីផលិតមានបញ្ហាមកពីរោងចក្រដោយសារបញ្ហាការផលិត​ សូមមេត្តាយកមកហាងយើងខ្ញុំវិញ៖

ក្នុងអំឡុងពេលនៃការធានា អតិថិជនមានសិទ្ធិប្រគល់ផលិតផលដែលមានបញ្ហាបច្ចេកទេស ដើម្បីទទួលបានការជួសជុល ឬផ្លាស់ប្តូរគ្រឿងបន្លាស់ដែលខូច អាស្រ័យលើលក្ខណៈនៃការខូចខាត។ ប្រសិនបើផលិតផលមិនអាចជួសជុលបាន Decathlon នឹងផ្តល់ជូនអតិថិជននូវការផ្លាស់ប្តូរជាមួយនឹងផលិតផលដែលមានតម្លៃស្មើរ។ ប្រសិនបើគ្មានផលិតផលណាដែលមានតម្លៃស្មើរទេនោះ Decathlon នឹងប្តូរជាសាច់ប្រាក់ជូនអតិថិជនវិញដូចនឹងតម្លៃទិញពេញលេញដែលអតិថិជនទូទាត់លើផលិតផល។ សម្រាប់ការធានាជាក់លាក់ទៅលើផ្នែកនីមួយៗ សូមពិនិត្យលក្ខខណ្ឌ ការធានាទូទៅ

1. សមាជិកពេញសិទ្ធិមានសិទ្ធិត្រឡប់មកវិញ និងផ្លាស់ប្តូរផលិតផលដែលត្រូវបានចាត់ទុកថាមានបញ្ហាពីរោងចក្រក្នុងរយៈពេលនៃការធានា

2. អតិថិជនដែលមិនមែនជាសមាជិកមានសិទ្ធិផ្លាស់ប្តូរផលិតផលដែលត្រូវបានចាត់ទុកថាមានបញ្ហាពីរោងចក្រក្នុងរយៈពេលត្រឹមតែ 30 ថ្ងៃប៉ុណ្ណោះ

ការចូលលេងដោយឥតគិតថ្លៃតាមកន្លែងលេងកីឡា នៅគ្រប់សាខាទាំងអស់របស់ Decathlon

សមាជិក Decathlon អាចចូលទៅកាន់កន្លែងលេងកីឡាទាំងអស់របស់យើងដោយឥតគិតថ្លៃនៅក្នុងហាងណាមួយដោយគោរពតាមការណែនាំអំពីកន្លែងលេងរបស់យើងនីមួយៗ

ការចូលរួមព្រឹត្តិការណ៍កីឡាដោយឥតគិតថ្លៃ

សមាជិក Decathlon អាចចូលរួមព្រឹត្តិការណ៍កីឡាដោយឥតគិតថ្លៃដែលត្រូវបានរៀបចំឡើងដោយ​ Decathlon។ លោកអ្នកអាចស្វែងរកបញ្ជីនៃព្រឹត្តិការណ៍នេះបាននៅលើគេហទំព័រ គណនេយ្យ Decathlon របស់អ្នក

ការចុះឈ្មោះសមាជិកដោយឥតគិតថ្លៃ

កម្មវិធីសមាជិកភាព Decathlon គឺឥតគិតថ្លៃ ហើយមានសុពលភាពមិនកំណត់

គោលការណ៌ឯកជន

សូមយោងទៅលើលក្ខខណ្ឌនៃគោលការណ៍ឯកជនភាពរបស់យើងដោយចុចទីនេះ