Hide Filters
Filters 0
Sort by :
Filters 0
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • Short-Sleeved Mountain Biking Jersey Expl 500 - Red
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • Mountain Bike Gloves EXP 500 - Brown
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
ROCKRIDER

ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ

8529716
$13,00
ពន្ធត្រូវបានបូកបញ្ចូល
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • Short-Sleeved Mountain Biking Jersey Expl 500 - Red
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • Mountain Bike Gloves EXP 500 - Brown
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
  • ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
ស្រោមដៃជិះកង់ឡើងភ្នំ ST ៥០០ - ខ្មៅ
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងាររបស់យើងបានរចនាស្រោមដៃនេះដើម្បីរក្សាដៃរបស់អ្នកឱ្យគ្រប់ជិតជានិច្ច ក៏ដូចជាផ្ដល់នូវផាសុកភាព នៅពេលជិះកង់ឡើងភ្នំជាង ២ ម៉ោង។

ស្រោមដៃ ST ៥០០ នេះ ដែលអ្នកអាចស៊កពាក់បានដោយប្រើតែចលនាទាញមួយរួចជាស្រេច នឹងការពារដៃរបស់អ្នកពីរុក្ខជាតិឬដីបាន ប្រសិនបើអ្នកដួល។វត្ថុធាតុនិងការរចនាធ្វើឱ្យពួកវាពោរពេញដោយផាសុកភាពនិងច្រោះខ្យល់ល្អ

Palm: 100.0% Polyester; Back of the hand: 3.0% Elastane, 97.0% Polyester; Gusset: 24.0% Elastane, 76.0% Polyamide; Thumb: 100.0% Polyester

BENEFITS

ធន់់នឹងរុក្ខជាតិព្រៃ

ក្រណាត់នៅផ្នែកខ្នងដៃមានភាពធន់នឹងការដាច់រហែក។

ផាសុខភាពដល់អ្នកប្រើប្រាស់

ម្រាមដៃមានទ្រង់ទ្រាយដូចនឹងដៃចង្កូត ហើយបាតដៃមានទ្រាប់ដោយប៉ុង។

មានចរន្តខ្យល់ចេញចូល

ក្រណាត់លើបាតដៃមានរន្ធតូចៗជាច្រើន។ផ្នែកខាងក្នុងនៃម្រាមដៃធ្វើពីសំណាញ់។

ងាយស្រួលប្រើ

បន្ទះទាញនិងកដៃយឺត ដើម្បីឱ្យងាយស្រួលពាក់វា។

ការទប់ទំងន់

Velor សម្រាប់ផ្ដល់ភាពស្អិតជាប់លើដៃចង្កូត រីឯចុងម្រាមស៊ីលីកូនសម្រាប់ផ្ដល់ភាពស្អិតជាប់លើហ្វ្រាំង។

TECHNICAL INFORMATIONS

ស្រោមដៃជិះកង់ឡើងភ្នំឆ្លាតវៃ៖ ឡេវកិបចំនួន ២

ឡេវកិបអនុញ្ញាតឱ្យអ្នករក្សាដៃស្តាំនិងដៃឆ្វេងនៅជាមួយគ្នា។ ហេតុអ្វី?
ត្រូវព្យួរវានៅលើដៃចង្កូតរបស់អ្នក ដើម្បីឱ្យអ្នកអាចបញ្ចប់ការខ្ចប់កាបូបស្ពាយដាក់ទឹករបស់អ្នក។
ដើម្បីខ្ទាស់ពួកវាទៅនឹងខោខ្លី ST ៥០០ ថ្មីរបស់យើង នៅពេលឈប់សម្រាក។
មិនចាំបាច់ត្រូវទៅរកមើលស្រោមដៃដែលបាត់នៅក្នុងកន្លែងលាងដៃឬក្នុងថតតុឡើយ។
ឆ្លាតមែន តើអ្នកគិតអ៊ីចឹងដែរទេ?

ហេតុអ្វីត្រូវពាក់ស្រោមដៃជិះកង់ឡើងភ្នំនៅរដូវក្តៅ?

ស្រោមដៃជិះកង់នេះមានសារៈសំខាន់សម្រាប់សុវត្ថិភាពរបស់អ្នកពេញមួយឆ្នាំ។
ការរក្សាដៃរបស់អ្នកឱ្យគ្រប់ជិតលើចុងម្រាមដៃគឺជាគន្លឹះដើម្បីការពារការដាច់រលាត់ដោយសាររុក្ខជាតិផ្សេងៗ ជាពិសេសនៅក្នុងព្រៃឬនៅលើផ្លូវមួយគន្លង។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀត នៅពេលអ្នកដួល គឺថាអ្នកតែងតែភ្ញោចដោយដាក់ដៃរបស់អ្នកទ្រដងខ្លួនរបស់អ្នក។ ស្រោមដៃជិះកង់ឡើងភ្នំជួយការពារដៃរបស់អ្នកពីការដាច់រលាត់បាន។ស្រោមដៃក៏ជួយផងដែរក្នុងការបន្ថយរំញ័រនៅពេលជិះ។

ក្រណាត់ជាច្រើនប្រភេទ

វិស្វករនិងអ្នករចនារបស់យើងបានសិក្សាយ៉ាងដិតដល់នូវចំណុចទាក់ទងរបស់ដៃ នៅពេលជិះកង់ឡើងភ្នំ។ ពួកគេបានជ្រើសរើស៖- វត្ថុធាតុនៅលើខ្នងដៃដែលធន់នឹងរុក្ខជាតិ។
- វត្ថុធាតុមួយនៅលើបាតដៃដែលស្អិតជាប់ល្អ។- បន្ទះស៊ីលីកូនដើម្បីឱ្យស្អិតជាប់លើហ្វ្រាំង (លើម្រាមដៃ ៣ ពីព្រោះវាជាអ្វីដែលអ្នកត្រូវការចាំបាច់ដើម្បីចាប់ហ្វ្រាំង)។
ពួកគេក៏បានដាក់ទ្រនាប់ត្រង់តំបន់ប៉ះផ្ទាល់មួយចំនួន ដូចជា បាតដៃ និងបង្កើនខ្យល់ចេញចូលល្អប្រសើរ។

អាចប្រើចុចស្មាតហ្វូនបាន

ស្រោមដៃ ST ៥០០ នេះគឺអាចប្រើចុចស្មាតហ្វូនបាន។ អ្នកអាចតាមដានផ្លូវ GPS របស់អ្នក ប្រើប្រាស់កម្មវិធីរបស់អ្នក ឬថតរូបបានគ្រប់ពេលជាមួយនឹងក្រណាត់ដែលអាចប្រើចុចលើអេក្រង់ទូរសព្ទបានដោយចុងម្រាមដៃ។

ថ្នេរជាប់ធន់

ថ្នេរត្រូវបានរចនាឡើងជាពិសេស ដើម្បីបង្កើនភាពធន់នឹងការរហែក។

ក្រណាត់សំឡីសម្រាប់ជូតញើស

ដោយសារតែអ្នកជិះកង់ឡើងភ្នំច្រើនបែកញើសដូចជាអ្នកលេងតេន្នីសដែរ មេដៃមួយភាគតូចត្រូវបានធ្វើពីក្រណាត់សំឡី។ វាក៏មានប្រយោជន៍ផងដែរសម្រាប់ពេលហៀរសំបោរ។