Hide Filters
Filters 0
Sort by :
Filters 0
  • ឧបករណ៍ជំនួយការហែលទឹក QUICK'IN ទំហំM ពណ៌ខ្មៅ ឬលឿង

ឧបករណ៍ជំនួយការហែលទឹក QUICK'IN ទំហំM ពណ៌ខ្មៅ ឬលឿង
NABAIJI

ឧបករណ៍ជំនួយការហែលទឹក QUICK'IN ទំហំM ពណ៌ខ្មៅ ឬលឿង

8574307
$9,00
ពន្ធត្រូវបានបូកបញ្ចូល
  • ឧបករណ៍ជំនួយការហែលទឹក QUICK'IN ទំហំM ពណ៌ខ្មៅ ឬលឿង
  • ឧបករណ៍ជំនួយការហែលទឹក QUICK'IN ទំហំM ពណ៌ខ្មៅ ឬលឿង
  • ឧបករណ៍ជំនួយការហែលទឹក QUICK'IN ទំហំM ពណ៌ខ្មៅ ឬលឿង
  • ឧបករណ៍ជំនួយការហែលទឹក QUICK'IN ទំហំM ពណ៌ខ្មៅ ឬលឿង
  • ឧបករណ៍ជំនួយការហែលទឹក QUICK'IN ទំហំM ពណ៌ខ្មៅ ឬលឿង
  • ឧបករណ៍ជំនួយការហែលទឹក QUICK'IN ទំហំM ពណ៌ខ្មៅ ឬលឿង
ឧបករណ៍ជំនួយការហែលទឹក QUICK'IN ទំហំM ពណ៌ខ្មៅ ឬលឿង
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមឌីសាញយើងខ្ញុំ បានបង្កើតច្រវានេះឡើង សម្រាប់អ្នកហែលទឹកកម្រិតមធ្យមដែលចង់បង្កើនចលនាផ្នែកខាងលើ ព្រមទាំងបង្កើនតិចនិចនៃការហែលទឹករបស់ពួកគេ។

តើអ្នកចង់ពង្រឹងការធ្វើចលនាដល់ដៃ និងបង្កើនកម្រិតនៃការហែលទឹករបស់អ្នកមែនទេ?ច្រវានេះ ជួយបង្កើនចលនាទៅមុខក្នុងទឹក និងជម្រុញចលនាផ្នែកខាងលើ តាមរយៈការជួយកែតម្រូវការធ្វើបំលាស់ទីរបស់ដៃ។

បន្ទះព្រុយហែលទឹក: 72.0% Polypropylene

, 28.0% Styrene Ethylene Butadiene Styrene; ខ្សែ: 100.0% Silicone

BENEFITS

ការហែលទៅមុខ

ទទួលបានអារម្មណ៍ថាបោះជំហ៊ានទៅមុខ ដោយសារតែផ្ទៃនៃច្រវា។

ការរក្សាលំនឹង

មានអារម្មណ៍ថាច្រវានេះ ប៉ះនឹងដៃដោយសារតែទ្រង់ទ្រាយរបស់វា

ងាយស្រួលស្លៀកពាក់

ប្រព័ន្ធ QUICK'IN ដែលធ្វើឱ្យវាងាយពាក់

TECHNICAL INFORMATIONS

តើវាប្រើសម្រាប់អ្វី?

ក្តារបន្ទះនេះជាប្រភេទសម្ភារៈជំនួយការហែលទឹកដែលជំនួយដល់ការធ្វើលំហាត់ប្រាណផ្នែកខាងលើនៃដងខ្លួន (ដៃ ស្មារ និងទ្រូង)។ វាត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវការបោះជំហ៊ានទៅមុខ និងបង្កើនកម្លាំងដែលបង្កើតឡើងដោយអ្នកហែលទឹក និងជួយកែតម្រូវចលនារបស់អ្នកហែលទឹក។ទំហំបីផ្សេងគ្នារបស់ដងច្រវា- S: power ++
- M: power +++
- L: power +++++

តើច្រវាប្រភេទនេះ ផ្លាស់ទីឬទេពេលអ្នកកំពុងហែលទឹក?ហេតុអ្វី?

ប្រសិនបើច្រវានេះរបូតពីដៃ ការធ្វើចលនាអាចនឹងត្រូវបានរីកចម្រើន វាអាស្រ័យទៅលើដំណាក់កាលនៃការធ្វើចលនាដែលច្រវាប្រភេទនេះអាចនឹងធ្វើការផ្លាស់ទី។ជាមួយនឹងច្រវានេះ លោកអ្នកនឹងអាចផ្តោតទៅលើតិចនិចនៃការធ្វើចលនាខណៈពេលដែលអ្នកកំពុងហែលទឹក និងអារម្មណ៍នៃដៃរបស់អ្នក។ ដៃរបស់អ្នកនឹងផ្លាស់ទីបានយ៉ាងលឿនដោយខ្លួនឯងនៅក្នុងទឹក ដើម្បីទទួលបានថាមពលបន្ថែមក្នុងការធ្វើចលនា។

ប្រព័ន្ធ QUICK'IN៖

ប្រព័ន្ធ QUICK'IN ត្រូវបានឌីសាញ និងអភិវឌ្ឍឡើងដើម្បីផ្តល់ភាពងាយស្រួលក្នុងការពាក់។វារួមបញ្ចូលដោយព្រុយផលិតពីជ័រប្រូពីឡែន និងជ័រធ្វើពីស៊ីលីខននៅផ្នែកខាងក្រោមនៃក្តារបន្ទះ។

ចុងរបស់ក្តារ អាចធ្វើការប្តូរកម្ពស់របស់ព្រុយ ដោយធ្វើការចុចពីលើ សម្រាប់ផាសុកភាព និងអាចកាន់ក្តារបន្ទះនៅពេលហែលទឹក។

ការប្រើប្រាស់ច្រវា

លោកអ្នកអាចពាក់ក្តារបន្ទះទៅលើដៃចំនួនពីររបៀប៖1 - បិទខ្សែសំប៉ែតនៃច្រវាជុំវិញកដៃរបស់អ្នកដើម្បីឱ្យឆាប់មានលំនឹង។ នេះគឺជាការណែនាំ នៅពេលដែលអ្នកចាប់ផ្តើមប្រើវា។2- ប្រើប្រាស់ដោយមិនចាំបាច់ប្រើខ្សែកដៃ នៅពេលដែលអ្នកមានបទពិសោធន៍នៃការប្រើប្រាស់។ វានឹងធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍ល្អ ហើយលោកអ្នកអាចធ្វើចលនាដោយសេរី (ច្រវ៉ានឹងផ្លាស់ទី ប្រសិនបើអ្នកធ្វើចលនាខុសគន្លង)

សុវត្ថិភាព

ស្រោមដៃហែលទឹកនេះមានគែមប្លាស្ទិចដើម្បីទប់ស្កាត់ការបង្ករបួសស្នាមនៅពេលមានការប៉ះទង្គិចនឹងអាងហែលទឹក។

ការណែនាំឱ្យប្រើ និងអាយុសម្រាប់អ្នកប្រើប្រាស់

ក្តារបន្ទះនេះត្រូវបានប្រើប្រាស់សម្រាប់ការធ្វើលំហាត់ប្រាណផ្នែកខាងលើនៃដងខ្លួន៖
- ក្មេងចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ទំហំ S សម្រាប់ការពង្រឹងកម្រិតមធ្យម។
- ក្មេងចាប់ពីអាយុ ១៤ឆ្នាំឡើងទៅ ទំហំ M សម្រាប់ការពង្រឹងកម្រិតមធ្យម។ប្រុយប្រយ័ត្ន ដោយកុំចាប់ផ្តើមប្រើឆាប់ពេក! លោកអ្នកត្រូវបង្កើនការប្រើប្រាស់បន្តិចម្តងៗ ដើម្បីកាត់បន្ថយរបួសស្នាមនៅលើស្មា។