Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • កង់ហាត់ប្រាណដែលមានភ្ជាប់កម្មវិធីរួចស្រេច EB Seat

កង់ហាត់ប្រាណដែលមានភ្ជាប់កម្មវិធីរួចស្រេច EB Seat
DOMYOS

កង់ហាត់ប្រាណដែលមានភ្ជាប់កម្មវិធីរួចស្រេច EB Seat

966114
$399,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Voluminous
  • កង់ហាត់ប្រាណដែលមានភ្ជាប់កម្មវិធីរួចស្រេច EB Seat
  • កង់ហាត់ប្រាណដែលមានភ្ជាប់កម្មវិធីរួចស្រេច EB Seat
  • កង់ហាត់ប្រាណដែលមានភ្ជាប់កម្មវិធីរួចស្រេច EB Seat
  • កង់ហាត់ប្រាណដែលមានភ្ជាប់កម្មវិធីរួចស្រេច EB Seat
  • កង់ហាត់ប្រាណដែលមានភ្ជាប់កម្មវិធីរួចស្រេច EB Seat
  • កង់ហាត់ប្រាណដែលមានភ្ជាប់កម្មវិធីរួចស្រេច EB Seat
កង់ហាត់ប្រាណដែលមានភ្ជាប់កម្មវិធីរួចស្រេច EB Seat
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នកចូលចិត្តរចនាម៉ូតរបស់យើងបានបង្កើតកង់ហាត់ប្រាណសម្រាប់ប្រើប្រាស់ជាប្រចាំនេះរហូតដល់ 5 ម៉ោងក្នុងមួយសប្តាហ៍។

តើអ្នកកំពុងស្វែងរកផាសុកភាព និងការទ្រទ្រង់មែនទេ? កង់ហាត់ប្រាណរាងទ្រេតពាក់កណ្តាលប្រភេទនេះគឺស័ក្តិសមចំពោះការហាត់យករាង សម្រកទម្ងន់ ឬការធ្វើលំហាត់ប្រាណនានាប្រកបដោយសុវត្ថិភាពខ្ពស់។

គ្រោង: 100.0% ដែកថែប; ស្រោមការពារ: 100.0% Polyamide

BENEFITS

ងាយស្រួលធ្វើការធាក់កង់

ធាក់យ៉ាងរលូនដោយសារតែមានដុំកង់វិលម៉ូទ័រជំរុញទំងន់ 6 គក

ផាសុខភាពដល់អ្នកប្រើប្រាស់

កន្លែងអង្គុយផ្តល់ផាសុកភាពខ្ពស់ ហើយវាផលិតពីសាច់ក្រណាត់ដែលមានខ្យល់ចេញចូល។

ការណែនាំ

កុងទ័រមានមុខងារចំនួន 6 អមដោយកម្មវិធីតម្លើងរួចជាស្រេចចំនួន 7។

ការតភ្ជាប់បាន

កុងទ័រត្រូវបានភ្ជាប់រួចជាស្រេច អាចភ្ជាប់ជាមួយកម្មវិធីដៃគូដូចជា KINOMAP ជាដើម

ធន់បានយូរ

កម្រិតធន់មានរហូតដល់ 15 ដើម្បីភាពងាយស្រួលក្នុងការទទួលបានភាពរីកចម្រើន

អាចកែតំរូវបាន

ងាយស្រួលសារ៉េកៅអីដើម្បីធានាថាស្រួលអង្គុយ

ងាយស្រួលធ្វើចលនា

កង់ហាត់ប្រាណដែលមានបំពាក់ជាមួយនឹងរង្វង់កង់នៅខាងមុខដើម្បីងាយស្រួលធ្វើចលនា។

ងាយស្រួលដំឡើង

ងាយស្រួលតម្លើងត្រឹមរយៈពេលមិនដល់ 50 នាទីផង ដោយមានសេចក្តីណែនាំ និងវីឌីអូបង្រៀនអ្នកប្រើប្រាស់

Instructions

TECHNICAL INFORMATIONS

អត្ថប្រយោជន៍របស់កង់ហាត់ប្រាណ

ផ្តល់នូវការហាត់ប្រាណពេញលេញដែល៖

- ទទួលបានរាងស្អាតបន្តិចម្តងៗ
- ហ្វឹកហាត់ចង្វាក់បេះដូង ដូច្នេះបង្កើនភាពធន់របស់អ្នក
- ធ្វើអោយរាងកាយផ្នែកខាងក្រោមរបស់អ្នករឹងមាំ
អង្ការសុខភាពពិភពលោកបានណែនាំឱ្យហាត់ប្រាណដែលទាមទារភាពធន់ក្នុងកម្រិតអាំងតង់ស៊ីតេមធ្យមយ៉ាងហោចណាស់អោយបាន 2.5 ម៉ោង ក្នុងមួយសប្តាហ៍ដើម្បីបង្កើនភាពធន់នៃចង្វាក់បេះដូង សាច់ដុំ និងឆ្អឹង និងសុខភាពជាទូទៅ។

មុខងារនៃកង់វិល និងឈ្នាន់ធាក់រលូន

ថាសកង់បង្វិលកាន់តែធ្ងន់ ចលនាធាក់កាន់តែរលូន និងផ្តល់ភាពសប្បាយរីករាយ! កង់រាងទ្រេត EB Seat នេះមានបំពាក់ជាមួយនឹងថាសកង់បង្វិលទំងន់ 6 គក ដែលផ្តល់នូវផាសុកភាពជាអតិបរមា។

ក្តាកុងទ័រ ដូចជាគ្រូបង្ហាត់របស់អ្នកចឹងដែរ

កុងទ័រកង់រាងទ្រេតត្រឹមពាក់កណ្តាល EB Seat ផលិតដោយ Domyos បង្ហាញនូវ៖
- ៦ មុខងារ៖ ការដុតបំផ្លាញកាឡូរី ការបង្ហាញចម្ងាយចរ រយៈពេលនៃការហាត់ប្រាណ ល្បឿន ចង្វាក់បេះដូង(មានខ្សែក្រវ៉ាត់បំពាក់អេក្រង់មកជាមួយ) និង RMP។
- 7 កម្មវិធីដែលត្រូវបានអភិវឌ្ឍសហការជាមួយនឹងគ្រូបង្ហាត់របស់យើងដើម្បីជួយអ្នកក្នុងការហាត់។

កង់ដែលទទួលបានការភ្ជាប់

ទទួលបានការលើកទឹកចិត្ត សម្រេចគោលដៅរបស់អ្នក ឬទទួលបានភាពសប្បាយរីករាយដោយភ្ជាប់វាជាមួយឧបករណ៍របស់អ្នកទៅនឹង apps ឬ Kinomap។
អាចភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិចបាន លោកអ្នកអាចកំណត់រយៈពេល ចំងាយ ឬកាល់ឡូរីក្នុងមួយសប្តាហ៍៖ ការហាត់របស់លោកអ្នកត្រូវបានថតទុក ហើយលោកអ្នកអាចតាមដានទិន្នន័យរបស់លោកអ្នកបាន។ជាមួយនឹងកម្មវិធី Kinomap លោកអ្នកអាចធ្វើដំណើរមើលទេសភាពពិតៗដោយភ្ជាប់ជាមួយនឹងឧបករណ៍របស់អ្នក។ ដោយប្រើល្បឿនរបស់អ្នក ឬអ្នកចង់បង្កើនល្បឿន តែឯង ឬជាមួយនឹងសហគមន៍Kinomap លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។

វិធីសាស្ត្រសារ៉េកង់របស់អ្នក

លោកអ្នកអាចសារ៉េកំពស់កៅអីដើម្បីឱ្យស្រួលអង្គុយ។ សារ៉េវាដើម្បីឱ្យជង្គង់របស់អ្នកនៅតែបត់បន្តិចនៅពេលកំពុងធាក់។

វិធីសាស្ត្រសារ៉េលំនឹងកង់ធាក់របស់អ្នក។

ដើម្បីផាសុកភាពខ្លាំង យើងសូមណែនាំអោយដាក់ទ្រនាប់ក្រមាលអិដ្ឋដែលរចនាឡើងយ៉ាងពិសេសខាងក្រោមកង់របស់អ្នក (ទ្រនាប់កម្រាលអិដ្ឋ DF 920)។ ទ្រនាប់អេប៉ុងនេះនឹងជួយ៖ ប្រើប្រាស់ភាពលំនឹងនៃផលិតផលនៅពេលដាក់ប្រើប្រាស់ កាត់បន្ថយរំញ័រ និងសំលេង និងការពារកំរាលឥដ្ឋរបស់លោកអ្នក។

វិធីសាស្ត្រប្តូរទីតាំងកង់របស់អ្នក

កង់ធាក់របស់អ្នកបំពាក់ជាមួយនឹងកង់រ៉ូឡូខាងមុខ។ ដើម្បីផ្លាស់ទីវា លោកអ្នកគ្រាន់តែឈរនៅផ្នែកខាងក្រោយនៃកង់។ប្រើប្រាស់ដៃកាន់នៅពីក្រោយកន្លែងអង្គុយ និងអាចផ្តួលវាទៅកាន់ផ្នែកខាងកង់របស់កង់។ រុញវាថ្នមៗទៅទីតាំងដែលអ្នកចង់បាន។

ទំងន់ និងទំហំ

ទំហំផលិតផល៖ ប 163 x ទ 68 x ក 110 សម
ទំងន់ផលិតផល៖ 36 គក
ទំហំប្រអប់៖ប 102 x ទ 28.5 x ក 86 សម
ទម្ងន់សរុប៖ 42 គក