Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • កន្ត្រកបាល់បោះ b700 Pro សម្រាប់កុមារ/មនុស្សជំទង់ ទំហំ 2.4 ម ដល់ 3.05 ម។កម្ពស់លេង 7 លេខ។

កន្ត្រកបាល់បោះ b700 Pro សម្រាប់កុមារ/មនុស្សជំទង់ ទំហំ 2.4 ម ដល់ 3.05 ម។កម្ពស់លេង 7 លេខ។
TARMAK

កន្ត្រកបាល់បោះ b700 Pro សម្រាប់កុមារ/មនុស្សជំទង់ ទំហំ 2.4 ម ដល់ 3.05 ម។កម្ពស់លេង 7 លេខ។

8529820
$369,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
កន្ត្រកបាល់បោះ B700 Pro នេះស័ក្តិសមសម្រាប់កូនក្មេងនិងមនុស្សពេញវ័យ ក្នុងការលេងកីឡាបាល់បោះនៅខាងក្រៅ។ សារ៉េបានពី 2.40 ដល់ 3.05 ម ដោយមិនបាច់មានឧបករណ៍។

កន្ត្រកបាល់បោះនេះផ្តល់ជូននូវគុណភាពហ្គេមល្អប្រសើរ ដោយសារតែមានប្រដាប់មួលសារ៉េ។ វាមានកម្ពស់ 7 លេខ ចាប់ពី 2.40 ម ដល់ 3.05 ម។ត្រូវបានរចនាឡើងសម្រាប់ការលោកច្រក ជាមួយនឹងកងកន្ត្រកទន់។

ស្រទាប់ខាងលើ: 100.0% ដែកថែប; គ្រឹះ: 100.0% Polyethylene

; ផ្ទាំងខាងក្រោយ: 50.0% ដែកថែប, 50.0% Polycarbonate

BENEFITS

អាចកែតំរូវបាន

សារ៉េកម្ពស់ដោយដៃបានលឿនចំនួន 7 លេខ (កម្ពស់ផ្លូវការពី 2.40 ម ដល់ 3.05 ម)។

ងាយស្រួលដំឡើង

សំណាញ់ចំណាយពេល 90 នាទី សម្រាប់មនុស្ស 2 នាក់ដំឡើង។

ងាយស្រួលធ្វើចលនា

ចល័តបានល្អ ដោយសារមានកង់មុខពីរ។

ការរក្សាលំនឹង

ជើងសង្កត់ទំហំ 143 លីត្រ (ទឹកឬខ្សាច់)

ធន់បានយូរ

ត្រូវបានរចនាឡើងសម្រាប់ការលោតញាត់បាល់ ជាមួយកន្ត្រកទន់ ដូចនៅទីលានបាល់បោះពិតៗដូច្នោះដែរ!

លោត

គុណភាពហ្គេមល្អប្រសើរ ដោយសារតែមានក្ដារទ្រកន្ត្រកប៉ូលីកាបូណាតកម្រាស់ 3 មម។

TECHNICAL INFORMATIONS

តើអ្វីដែលធ្វើឱ្យកន្ត្រក Tarmak B700 Pro ជាកន្ត្រកល្អអស្ចារ្យមួយសម្រាប់ជំនួយការលេងរបស់អ្នក?

កន្ត្រកបាល់បោះ Tarmak B700 Pro នេះផ្តល់ជូនពិសេសនូវបទពិសោធលេងមានគុណភាព។
ចង់លេងជាមួយមិត្តភក្តិឬកូនៗរបស់អ្នកមែនទេចង់ឱ្យកន្ត្រករបស់អ្នកលូតតាមកូនអ្នកឬទេ?
ដោយត្រូវបានរចនាឡើងសម្រាប់ក្រុមគ្រួសារទាំងមូល ផលិតផល B700 Pro នេះអាចសារ៉េកម្ពស់យ៉ាងងាយស្រួលបាន 7 លេខ (2.44m, 2.60m, 2.68m, 2.75m, 2.83m, 2.98m និង 3.05m ដែលជាកម្ពស់ផ្លូវការ)។មិនចាំបាច់ប្រើឧបករណ៍ទេ - មានប្រដាប់បង្វិល មានន័យថាអ្នកត្រូវការដៃតែមួយប៉ុណ្ណោះ ដើម្បីប្ដូរកម្ពស់បាន។

តើកន្ត្រកបាល់បោះ B700 Pro នេះមានវិមាត្រនិងទម្ងន់ប៉ុន្មាន?

វិមាត្រ
- ជើងទម្រ (សង់ទីម៉ែត្រ)៖ ១៤៤ x ៧៥ x ២១
- បង្គោល (សម)៖៧,៥ x ៧,៥
- ក្ដារទ្រ (សម)៖ 116 x 77 x 2.3
- កន្ត្រក (សម)៖45 (ខាងក្នុង) / 49 (ខាងក្រៅ)
- កញ្ចប់ (សង់ទីម៉ែត្រ)៖ ១៤៦ x ៨២ x ២៩

ទម្ងន់
- ពេលមិនទាន់សង្កត់ (គក្រ)៖ 53
- នៅពេលសង្កត់ (គក្រ)៖ ១៩៦
- ជើងទម្រ (លីត្រ)៖ 143

តើអ្នកគួរជ្រើសរើសកន្រ្តកបាល់ នៅកម្ពស់ណា?

កន្ត្រកបាល់បោះ មានកម្ពស់ជាផ្លូវការ3.05m (កម្ពស់គែមរបស់កន្រ្តក)។ប្រសិនបើអ្នកចង់បានកន្រ្តកបាល់បោះ សម្រាប់កូនរបស់អ្នក អ្នកចាំបាច់ត្រូវតែជ្រើសរើសកន្រ្តក ដែលអាចតម្រឹមតាមអាយុកូនរបស់អ្នក។
សម្រាប់ក្មេងៗ កម្ពស់កន្រ្តកបាល់ មិនមានជាផ្លូវការនោះទេ ដូច្នេះ អ្នកអាចជ្រើសរើសកម្ពស់ ដែលសាកសមសម្រាប់ពួកគេ។អាយុរហូតដល់10ឆ្នាំ កន្រ្តកបាល់ មានកម្ពស់2.60 ម៉ែត្រ។
ចាប់ពីអាយុ10ឆ្នាំឡើងទៅ ទាំងក្មេងស្រី និងក្មេងប្រុស អាចលេង ជាមួយនឹងកន្ត្រកបាល់ កម្ពស់3.05ម៉ែត្រ។

តើអ្នកគួរសង្កត់ជើងទម្រ ដោយទឹក ឬខ្សាច់?

កន្រ្តកបាល់បោះ ភាគច្រើន អាចថ្លឹងជាមួយទឹក ឬខ្សាច់ (សូមមើលការណែនាំផលិតផល)។
ដោយសារខ្សាច់មានដង់ស៊ីតេខ្ពស់ជាងទឹក នោះបើបរិមាណដូចគ្នា ខ្សាច់នឹងធ្ងន់ជាង៖ ដូច្នេះ កន្ត្រករបស់អ្នក នឹងកាន់តែមានលំនឹង (ប៉ុន្តែកាន់តែពិបាកផ្លាស់ទី)។
ទឹកក៏អាចកក នៅរដូវរងារ និងអាចធ្វើឱ្យជើងទម្រប្លាស្ទីកបែកបាន ប្រសិនបើសីតុណ្ហភាពធ្លាក់ចុះទាបខ្លាំង ឬអាចលេចធ្លាយតាមស្នាមប្រេះណាមួយ ដោយមិនដឹង។យើងសូមណែនាំឱ្យអ្នកសង្កត់ជើងទម្ររបស់អ្នក ជាមួយនឹងខ្សាច់ ដើម្បីឱ្យកាន់តែមានសុវត្ថិភាព។

តើអ្នកត្រូវប្រុងប្រយ័ត្នអ្វីខ្លះ នៅពេលមានខ្យល់បក់ខ្លាំង ឬព្យុះ?

ដើម្បីទប់ស្កាត់គ្រោះថ្នាក់ឬការបបាក់បែក ក្នុងករណីមានព្យុះឬខ្យល់បក់ខ្លាំង (>70 គម/ម៉) យើងសូមណែនាំឱ្យទម្រេតកន្ត្រកបាល់បោះនេះនៅលើដី។
ក្ដារកាន់តែធំ វាកាន់តែត្រូវខ្យល់បក់ ជាពិសេសនៅពេលវានៅកាន់តែខ្ពស់។សូមកុំប្រថុយឱ្យសោះ។ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលមានខ្យល់បក់ខ្លាំង អ្នកក៏អាចបន្ថែមរបស់ដែលមានទម្ងន់ធ្ងន់ទៅលើជើងទម្រកន្ត្រកបានដែរ។ អ្នកក៏អាចភ្ជាប់វាជាប់នឹងកម្រាលដោយប្រើគ្រឿងបន្សំដែលបានផ្តល់ឱ្យផងដែរ។

តើអ្នកគួរថែរទាំកន្ត្រកបាល់បោះរបស់អ្នក យ៉ាងដូចម្ដេច?

យើងសូមណែនាំឱ្យសម្អាតកន្ត្រកបាល់បោះរបស់អ្នក ជាមួយនឹងអេប៉ុងសើម និងសាប៊ូ។ លាងជម្រះក្នុងទឹកធម្មតា។ប្រសិនបើផលិតផលរបស់អ្នក មានស្នោរការពារនៅបង្គោល សូមចងចាំថាត្រូវរក្សាទុកវានៅខាងក្នុង នៅរដូវរងារ។យើងសូមណែនាំឱ្យប្រើគម្រប ដើម្បីការពារក្ដារកន្រ្តកពីភ្លៀង និងកក។

តើអ្នកគួរប្រើបាល់ប្រភេទណា?

​ទំហំបាល់ គឺអាស្រ័យទៅលើអាំយុ និងភេទរបស់អ្នកលេង។ ទំហំបាល់បោះសម្រាប់កូនក្មេង៖ទំហំ1 ដល់ទំហំ3។ក្មេងស្រី និងក្មេងប្រុស អាយុក្រោម10ឆ្នាំ៖ ទំហំ 5ក្មេងស្រី និងនារី អាយុចាប់ពី10ឆ្នាំឡើងទៅ និងក្មេងប្រុស អាយុពី10 ឆ្នាំទៅ 12ឆ្នាំ៖ ទំហំ 6ក្មេងប្រុស អាយុលើសពី12ឆ្នាំ និងបុរស៖ ទំហំ7
ប្រសិនបើអ្នកចង់បានបាល់ ដែលជាប់ធន់បានយូរ សូមជ្រើសរើសយកបាល់កៅស៊ូ។ប្រសិនបើអ្នកចង់បានបាល់ទន់ល្អ សម្បក ឬសាច់ក្រណាត់របស់បាល់ ជាសម្ភារៈដ៏ត្រឹមត្រូវ។

តើវណ្ឌ និងក្ដារកន្ត្រក ប្រភេទថាម៉ាក (Tarmak) អាចប្រើនៅទីលានសាធារណៈបានដែរ ឬទេ?

កន្ត្រករបស់យើង ត្រូវបានរចនាម៉ូតឡើង សម្រាប់លេងជាលក្ខណៈឯកជន (គ្រួសារ និងមិត្តភក្តិ)។កន្ត្រកបាល់បោះ ប្រភេទនេះ អនុលោមតាមច្បាប់បារាំង (លេខ96-495 ថ្ងៃទី4 ខែមិថុនា ឆ្នាំ1996) និងច្បាប់ព័រទុយហ្គាល់ (ក្រឹត្យលេខ100-2003 ដែលបានធ្វើវិសោធនកម្មដោយក្រឹត្យលេខ 82-2004)។កន្រ្តកបាល់បោះ ប្រភេទនេះ មិនត្រូវបានរចនាម៉ូតឡើង សម្រាប់ប្រើប្រាស់ខ្លាំង នៅតាមនឹងទីលានប្រកួតជាសាធារណៈ និងក្នុងក្លឹបឡើយ។ឧបករណ៍នៅក្នុងក្លឹប ត្រូវតែឆ្លងកាត់ការធ្វើតេស្តសាកល្បងជាទៀងទាត់ នៅកន្លែងលេងផ្ទាល់ និងទាមទារឱ្យមានការអនុញ្ញាតផ្នែកសុវត្ថិភាព។

តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ និងនៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?

ក្រុមរចនាម៉ូតលើផ្នែកកីឡាបាល់បោះរបស់យើង មានមូលដ្ឋាននៅមជ្ឈមណ្ឌលកីឡាស្រាវជ្រាវ និងអភិវឌ្ឍន៏ នៅភាគខាងជើង ប្រទេសបារាំង។ ពួកគេ តែងតែខិតខំធ្វើឱ្យអ្នកលេងកីឡាបាល់បោះ កាន់តែទទួលបាននូវផាសុខភាព។ផលិតផលទាំងអស់របស់យើង ត្រូវបានរចនាម៉ូតពីវត្ថុធាតុដើម ដែលយើងបានត្រួតពិនិត្យគុណភាព ទៅលើការស្រូបយកសំណើម និងភាពជាប់ធន់បានយូរ ជាដើម។ ម៉ូដែលនីមួយៗ សុទ្ធតែត្រូវបានធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ និងនៅក្នុងស្ថានភាពជាក់ស្តែង ដោយអ្នកលេងកីឡាបាល់បោះ ក្នុងរយៈពេលជាច្រើនសប្តាហ៍ និងបានឆ្លងកាត់ការផ្លាស់ប្តូរ ដោយផ្អែកលើមតិយោបល់របស់អ្នក។

តើនរណាជាអ្នករចនាម៉ូតផលិតផលកីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?

ថាម៉ាក (Tarmak) គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះ ដែលបានបញ្ចេញម៉ូតផលិតផល ជាពិសេសសម្រាប់ការលេងកីឡាប្រភេទបាល់បោះនេះ។ ផលិតផលទាំងអស់ ត្រូវបានរចនាម៉ូតឡើង ដើម្បិបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះ មិនថាអ្នកទើបចាប់ផ្តើមលេងដំបូង ឬកម្រិតលើមធ្យម ជាមនុស្សពេញវ័យ ឬក្មេង ឬលេងម្តងម្កាល ឬជាប្រចាំនោះទេ។
បេសកកម្មរបស់យើង៖ ជួយឱ្យអ្នកទទួលបាននូវភាពរីករាយ តាមដែលអាចធ្វើទៅបាន ក្នុងកំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។

សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ និងការហ្វឹកហាត់!

Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមចូលមើលគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់ ការបំពាក់ឧបករណ៍ការពារ និងការលេងតែម្នាក់ឯងឬជាមួយមិត្តភក្តិ។

គេហទំព័រ៖ https://conseilsport.decathlon.fr/conseils/basketball-al_332