ការណែនាំសម្រាប់ប្រើប្រាស់
អាលុយមីញ៉ូមមិនមែនជាវត្ថុធាតុដែលរក្សាកំដៅឡើយ។ សូមប្រើប្រាស់គម្របរក្សាកម្ដៅដែលច្នៃជាពិសេស ប្រសិនបើអ្នកចង់រក្សាភេសជ្ជៈរបស់អ្នកឱ្យនៅត្រជាក់ នៅក្នុងដបរបស់អ្នក។ ដបនេះអាចប្រើប្រាស់ សម្រាប់ដាក់ទឹកក្ដៅបាន ប៉ុន្តែវាឆាប់ចុះត្រជាក់ឆាប់។
សាកសម្យផងដែរសម្រាប់ភេស្ជៈដែលមានជាតិហ្គាស។
កុំប្រើប្រាស់ជាមួយសារជាតិខ្លាញ់ (ផលិតផលមានជាតិទឹកដោះគោ ខ្លាញ់...) ឬភេស្ជៈមានជាតិអាស៊ីត (ទឹកផ្លែឈើ ភេស្ជៈថាមពល)។ កុំដាក់ក្នុងម៉ាស៊ីនកម្តៅ ឬទូទឹកកក។ កុំអោយប៉ះដោយផ្ទាល់ជាមួយនឹងអណ្តាតភ្លើង ឬប្រភពកំដៅផ្សេងទៀត។
មុខងារ
គម្របអាចបើកបានស្រួលប្រើដៃតែម្ខាងដោយគ្រាន់តែចុចប៊ូតុងសមានអក្សរថា "ចុច"។ នៅពេលដឹកជញ្ជូនដបទឹក លោកអ្នកអាចចាក់សោរប៊ូតុងនេះដោយអូសប៊ូតុងសចុះក្រោម។ តំបន់ក្រហមលេចឡើង បង្ហាញថាគម្របខាងលើត្រូវបានចាក់សោរ ហើយវាមិនអាចសង្កត់បានតទៅទៀតឡើយ។ វាក៏មានតម្រងច្រោះផងដែរ ដូច្នេះលោកអ្នកអាចចាក់ទឹកដែលមានសារធាតុផ្លែឈើចូលបាន ជាដើម ក៏ដូចជាមាននូវដៃយួរជាប់ជាមួយនឹងដបផងដែរ។
វិធីសាស្ត្រថែទាំ
លាងសំអាតដបរបស់អ្នកក្រោយពេលប្រើប្រាស់ម្តងៗដោយប្រើប្រាស់សាប៊ូធម្មតាជាមួយនឹងទឹក។ ផលិតផលនេះអាចលាងសំអាតនៅក្នុងម៉ាស៊ីនលាងចានបានប្រសិនបើចាំបាច់។ ទុកដប និងគំរបអោយស្ងួតសព្វដាច់ដោយឡែកពីគ្នា។ដើម្បីលាងសម្អាតដបរបស់អ្នកឱ្យបានសព្វ សូមដាក់វាជ្រលក់ក្នុងទឹកសូលុយស្យុងដែលលាយគ្នារវាងទឹកធម្មតា និងទឹកសូដាមួយយប់។
ការប្រើប្រាស់លើកដំបូង
លាងសំអាតផលិតផលទាំងមូល ៣ ដងជាមួយនឹងទឹកស្អាតមុននឹងប្រើប្រាស់វាជាលើកដំបូង។
វត្ថុធាតុផ្សំ និងបទបញ្ញត្តិ
ផលិតផល និងវត្ថុធាតុរបស់យើងទាំងអស់ស្របទៅតាមបទបញ្ជាដែលមានជាធរមាន។ ស្របទៅតាមបទបញ្ជារបស់ប្រទេសបារាំងបច្ចុប្បន្ន វាមិនមានសារធាតុ Bisphenol A (BPA) ឡើយ។
ទំងន់ និងទំហំ
ចំនុះ៖ 1.5 លីត្រ
ទំហំ៖ Ø 8.8 សម x - 32.3 សម /
ទំងន់៖ 218 ក្រាម (តួខ្លួន 171 ក្រ / គម្រប 47 ក្រ)
រួមមាន៖ 1 ល និង 1.5 ល
ហេតុអ្វីជ្រើសរើសអាលុយមីញ៉ូមកែច្នៃឡើងវិញ
ដោយសារយើងដឹងថាយើងត្រូវការរក្សានូវកន្លែងលេងរបស់យើង Quechua មានការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។ យើងបានជ្រើសរើសផលិតដបនេះនៅក្នុងប្រទេសអេស្ប៉ាញ ដោយប្រើប្រាស់អាលុយមីញ៉ូមកែច្នៃឡើងវិញដែលមានប្រភពមកពីអឺរ៉ុប 100%។ អាលុយមីញ៉ូមនេះអាចកែច្នៃឡើងវិញបានងាយស្រួលនៅពេលដែលឈប់ប្រើ។ ផលិតផលនេះមានការធានារយៈពេល 5 ឆ្នាំ សម្រាប់ការប្រើប្រាស់ធម្មតា។
បេសកកម្មបរិស្ថានរបស់យើងគឺការទទួលបានភាពរីកចំរើនជានិរន្តន៍
យើងក៏បានជ្រើសរើសកាត់បន្ថយផលប៉ះពាល់បរិស្ថានដែលបង្កឡើងដោយផលិតផលនេះផងដែរ៖
- ជាតិថ្នាំមិនរលាយ (ទ្រនាប់កំដៅ ឬទ្រនាប់ម្សៅ)
- សំបកត្រូវបានកាត់បន្ថយតាមដែលអាចធ្វើទៅបាន។
- ផលិតនៅរោងចក្រប្រទេសអេស្ប៉ាញដោយប្រើប្រាស់ថាមពលកកើតឡើងវិញ 100%។
សូមកុំបោះវាចោល អាចជួសជុលវាបាន
ផលិតផលរបស់យើងនឹងចូលរួមជាមួយអ្នកនៅពេលដើរលើភ្នំ។
នៅពេលដែលលោកអ្នករីកចម្រើនបន្តិចម្តងៗ វានឹងឆាប់ចាស់ ផ្នែកមួយចំនួនអាចនឹងសឹករិចរិល បាក់បែក និងបាត់។
ដើម្បីជួយជួសជុលដបរបស់អ្នក គម្របរបស់យើងមានលក់ដាច់ដោយឡែក ហើយឧបករណ៍តភ្ជាប់ងាយស្រួលប្តូរ។
ដំណោះស្រាយអំពីបញ្ហាបរិស្ថានរបស់យើងនៅ Quechua ក៏គាំទ្រក្នុងការធ្វើអោយគ្រឿងបន្លាស់ទាំងនេះមានលក់សម្រាប់អ្នក។
ម៉ូតរចនារបស់ផលិតផល៖ ជំនាញឯកទេសរបស់យើង
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។