គុណភាពអុបទិច
ព្រីសកញ្ចក់រ៉ែដែលមានគុណភាព K៩ និងលែនដែលមាន MgF២ មានទ្រនាប់ការពារចំណាំងផ្លាតដើម្បីទទួលបានរូបភាពភ្លឺ។
លែនមើលវត្ថុកម្រាស់ ៣២ មម ដែលប្រមូលផ្តុំពន្លឺដើម្បីរក្សាពណ៌ធម្មជាតិនៃទេសភាពពេលដែលមើល។
រូបភាពច្បាស់ល្អ
ប្រព័ន្ធសារ៉េតម្រូវ៖ សារ៉េភាពច្បាស់របស់រូបភាពដោយប្រើប្រាស់ប្រដាប់មួលកណ្តាល និងប្រដាប់មួលសារ៉េដ្យូបទ្រីករូបភាព។
ល្អបំផុតសម្រាប់ការមើលចំងាយជិត និងឆ្ងាយ (ពី ២០ ម រហូតមិនកំណត់) និងសម្រាប់ការមើលរូបភាពមិនបែក។
សារ៉េតម្រូវសម្រាប់អ្នកពាក់វែនតាម្ញូប។
ពែងភ្នែកអាចទាញមកវិញបានដើម្បីតម្រូវទៅតាមអ្នកពាក់វែនតា។
ជាមួយនឹងវែនតានេះ លោកអ្នកបត់ពែងភ្នែកកៅស៊ូចុះក្រោមដើម្បីអោយលោកអ្នកអាចភ្ជាប់វែនតាទៅនឹងកញ្ចក់កែវយឹតដោយមិនមានហានិភ័យបង្ករអោយវាខូចនោះទេ។
ផាសុកភាព និងភាពជាប់
កាន់ជាប់ល្អ និងមានផាសុកផាពជាមួយនឹងការស្រោបដោយស៊ីលីខូន silicone។
ស៊ីលីខូនក៏ផ្តល់នូវភាពធន់នឹងការប៉ះទង្គិច និងភាពជាប់បានយូរផងដែរ។
ឧបករណ៍បន្ថែម
ផ្តល់មកជាមួយនូវខ្សែពាក់ក និងស្រោមប៉ូលីអេស្ទ័រដើម្បីការពារកែវយឹតពីការប៉ះទង្គិច និងធូលីដី ក៏ដូចជាសម្រួលដល់ការដឹកជញ្ជូនវាផងដែរ។
របៀបសារ៉េកែវយឹត
ដើម្បីកែតម្រូវភាពខុសប្លែកគ្នានូវកម្រិតមើលឃើញរបស់ភ្នែកទាំង 2៖
បិទភ្នែកស្តាំ និងសារ៉េការផ្តោតលើវត្ថុចំងាយ ៥០ ម ដោយប្រើប្រដាប់មួលនៅកណ្តាល។នៅពេលដែលវត្ថុមុតស្រួច ជិតភ្នែកម្ខាងទៀត ហើយធ្វើប្រតិបត្តិដដែលនោះឡើងវិញដោយលើកនេះផ្តោតលើប្រដាប់មួលដែលនៅជិតពែងភ្នែកខាងស្តាំ។ភាពខុសប្លែកគ្នាត្រូវបានកែតម្រូវឥលូវនេះ។ មិនចាប់សារ៉េប្រដាប់មួលនេះម្តងទៀតនៅពេលអនាគតឡើយ។