Hide Filters
Filters 0
Sort by :
Filters 0
  • ធុងទឹកកកសម្រាប់បោះជំរុំ និងដើរថ្មើរជើង COMPACT FRESH ចំណុះ 35 លីត្រ

ធុងទឹកកកសម្រាប់បោះជំរុំ និងដើរថ្មើរជើង COMPACT FRESH ចំណុះ 35 លីត្រ
QUECHUA

ធុងទឹកកកសម្រាប់បោះជំរុំ និងដើរថ្មើរជើង COMPACT FRESH ចំណុះ 35 លីត្រ

8572258
$69,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតរបស់យើងបានបង្កើតធុងទឹកកកបំពេញមុខងារខ្ពស់ និងរឹងមាំ Compact Fresh ចំណុះ 35 លីត្រ សម្រាបរក្សាម្ហូប និងភេស្ជៈរបស់លោកអ្នកអោយនៅត្រជាក់ពេញមួយថ្ងៃ។

កំលាំងចិត្តរបស់យើង? ផ្តល់អោយលោកអ្នកនូវធុងទឹកកកប្រើមានប្រសិទ្ធិភាពខ្ពស់ និងបច្ចេកវិជ្ជាខ្ពស់៖ រក្សាសំភាររបស់លោកអ្នកអោយនៅស្រស់រយៈពេល 16 ម៉ោងដោយមិនចាំបាច់មិនដុំទឹកកកឡើយ។ មានភាពបត់បែន អាចដាក់បានគ្រប់ទីកន្លែង និងស្រួលទុកដាក់។

ពពុះ: 50.0% Polyurethane

, 50.0% Polyethylene

; ក្រណាត់: 15.0% Thermoplastic Polyurethane

, 85.0% Polyester; ហ្វ្រាំងដៃ: 100.0% Polyester

BENEFITS

សមសីតុណ្ហៈ

រក្សាម្ហូបអោយនៅស្រស់រយៈពេល 16 ម៉ោង ដោយមិនចាំបាច់ដុំទឹកកក | ស្តង់ដារ៖ EN 12546-2

ងាយស្រួលប្រើ

មាត់បើកមានខ្សែរូតធំ | ហោប៉ាវដាក់ចំនួន 3 | សំណាញខាងក្រៅ | របាំងខណ្ឌចំនួន 1

សមត្ថភាពបង្រួមតូច

មិនស្រកទឹកនៅពេលទុកដាក់វា | បន្ធូរវាក្រោយពេលប្រើប្រាស់

ងាយស្រួលផ្លាស់ទី

ខ្សែស្មាអាចសារ៉េបាន និងទ្រនាប់អេប៉ុងសម្រាប់សម្រួលដល់ស្មា | ដៃកាន់ចំនួន 2

ទម្ងន់

ទំងន់ស្រាល៖ 1.6 គក។

TECHNICAL INFORMATIONS

សមត្ថភាពផ្ទុក

៣៥ ល។សូមណែនាំសម្រាប់មនុស្សចំនួន 4 ទៅ 8 នាក់។
វាមានហោប៉ាវខាងក្រៅចំនួណពីរធ្វើពីសំណាញ់យឺត។
ខាងក្នុង មានកងកៅស៊ូនសម្រាប់ដាក់ដប និងហោប៉ាវសំណាញ់ពីរសម្រាប់ដាក់ដុំទឹកកក។
ដោយសារតែរបាំងខណ្ឌរបស់វា ប្រសិនបើលោកអ្នកដាក់វាផ្តេក លោកអ្នកអាចរក្សាម្ហូបអោយត្រជាក់រយៈពេលយូរ។ លោកអ្នកក៏អាចដាក់វាបញ្ឈរបានផងដែរដើម្បីរៀបចំធុងទឹកកករបស់លោកអ្នក។

ទំហំ៖

ពន្លាវាអោយអស់ ធុងទឹកកកនេះមានកំពស់ទំហំ 43 សម ជម្រៅទំហំ 33 សម និងទទឹងទំហំ 43 សម។
ពន្លាវាអោយអស់ ធុងទឹកកកនេះកាន់តែតូចដែលមានកំពស់ទំហំ 22 សម ជម្រៅទំហំ 33 សម និងទទឹងទំហំ 43 សម។

ការពារជ្រាបទឹក

បម្រាម៖ ធុងទឹកកកនេះមិនអាចការពារការជ្រាបទឹកបានទេ។
វាជារឿងធម្មតាដែលមានសំណើម ឬទឹកនៅក្នុងធុងទឹកកក (តាមរយៈកំណកទឹក ជាដើម) ដែលជ្រាបចូលតាមថ្នេរ។ដូច្នេះវាអាចការពារមិនអោយសំណល់ទឹក ឬសំណើមផ្តុំគ្នានៅក្នុងធុងទឹកកក។

ប្រសិនបើលោកអ្នកចង់អោយវាការពារការជ្រាបទឹក ត្រូវដាក់វាចូលក្នុងកាតាបការពារទឹកដែលរចនាឡើងជាពិសេសម្រាប់ធុងទឹកកកនេះ។ ចំលងលេខកូដក្នុងវង់ក្រចក (8502029) រួចបញ្ចូលទៅក្នុងប្រអប់ស្វែងរក។

របៀបប្រើ

ដើម្បីធ្វើ់អោយមុខងាររក្សាសីតុណ្ហភាពរបស់ធុងទឹកកកកាន់តែប្រសើរ យើងសូមណែនាំ៖
- បូមខ្យល់ដោយផ្លុះមាត់ប្រើវ៉ាល់
- ប្រើប្រាស់ដុំទឹកកក
- ទុកធុងទឹកកកនៅម្លប់
- បើកវាតែពេលចាំបាច់ និងបិទវាវិញអោយលឿន។

ផាសុកភាពក្នុងការយួរ

លោកអ្នកអាចយួរធុងទឹកកកដោយប្រើប្រាស់ខ្សែស្មា ឬដោយអោយមនុស្ស 2 យួរដៃម្ខាងម្នាក់។

យើងបានបន្ថែមខ្សែនៅខាងលើធុងទឹកកក ដូច្នេះលោកអ្នកអាចយួរវាតាមខ្លួន ដូច្នេះលោកអ្នកអាចយួរភួយដើរកំសាន្តបាន។

ភាពធន់

យើងបានប្រើប្រាស់នូវសាច់ក្រនាត់រឹងមាំ (PES) 600 denier* សម្រាប់បាត់ធុងដើម្បីបង្កើនភាពជាប់បានយូរបស់ផលិតផលពេលដើរភ្នំ និងទីជនបទ។.

*Denier បញ្ជាក់ប្រាប់លោកអ្នកពីទំងន់របស់សសៃជេសដែលដេរគិតជាក្រាម ក្នុងប្រវែង 9 ម៉ែត្រ។ ពោលគឺ សម្រាប់សាច់ក្រណាត់ដែលមាន 600-denier នេះមានន័យថាវាមានទំងន់ 600 ក្រាម សម្រាប់ប្រវែង 9 ម៉ែត្រ។

ការបត់

ដោយសារតែម៉ូតរចនាបត់បាន លោកអ្នកអាចធ្វើអោយធុងទឹកកកកាន់តែតូចស្រួលទុកដាក់។ នេះគឺជាវិធីសាស្ត្រដើម្បីបត់អោយបានត្រឹមត្រូវ៖
- បើកវ៉ាល់ បិទខ្សែរូត
- ដាក់ធុងទឹកកកចុះដោយផ្តេក វ៉ាល់ឡើងលើ រួចចាប់ជ្រុងទាំងសងខាងជាមួយនឹងដៃរបស់អ្នកទាំងពីរ
- រុញវាចុះដើម្បីបញ្ចេញខ្យល់
- ដាក់វាមកវិញដោយបញ្ឈរដោយមិនចាំបាច់បន្ធូជ្រុងទាំងសងខាងឡើយ រួចចុចខាងលើដើម្បីសង្កត់វាអោយបានជាអតិបរមា
- បិទវ៉ាល់
- ស៊កខ្សែយួរចូលជុំវិញធុងទឹកកកដើម្បីរក្សាវាអោយនៅបិទ។

ការថែទាំ

បាតធុងអាចដោះចេញបាន ដូច្នេះវាអាចជូតសំអាតបានសព្វ។ គ្រាន់តែទាញលើសន្ទះតូច។