Hide Filters
Filters 0
Sort by :
Filters 0
  • បាល់បោះ ប្រភេទ BT១០០ ទំហំ៧ សម្រាប់ក្មេងប្រុសមានអាយុលើសពី១៣ឆ្នាំ - ពណ៌ទឹកក្រូច

បាល់បោះ ប្រភេទ BT១០០ ទំហំ៧ សម្រាប់ក្មេងប្រុសមានអាយុលើសពី១៣ឆ្នាំ - ពណ៌ទឹកក្រូច
TARMAK

បាល់បោះ ប្រភេទ BT១០០ ទំហំ៧ សម្រាប់ក្មេងប្រុសមានអាយុលើសពី១៣ឆ្នាំ - ពណ៌ទឹកក្រូច

8495726
$15,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
បាល់បោះ ទំហំ៧ ប្រភេទនេះ សាកសមសម្រាប់បុរស និងមនុស្សពេញវ័យមានអាយុលើសពី១៣ឆ្នាំ ដែលអាចលេងបាន ទាំងនៅខាងក្នុង និងខាងក្រៅ។

បាល់បោះ ទំហំ៧ ប្រភេទនេះ សាកសមសម្រាប់ក្មេងប្រុសមានអាយុលើសពី១៣ឆ្នាំ។ ដោយសារស្រទាប់ខាងក្រៅរបស់បាល់ ធ្វើពីស្នោរប្លាស្ទីក គ្រាប់បាល់ ទន់ល្អ និងជាប់ធន់បានយូរ

ឆ្អឹងសត្វ: 100.0% ជ័រកៅស៊ូធម្មជាតិ; ថង: 70.0% ជ័រកៅស៊ូធម្មជាតិ, 30.0% កៅស៊ូ isobutylene butyl isoprene; ក្រណាត់: 100.0% Polyvinyl Chloride

; ខ្សែរភ្លើង: 100.0% Polyester

BENEFITS

ចាប់បាល់បានល្អ

សម្បកខាងក្រៅធ្វើពីស្នោរកៅស៊ូ ដែលធ្វើឱ្យបាល់ទន់ល្អ។

ធន់បានយូរ

ជាប់ធន់បានយូរ ដោយសារសម្បកស្រោបដោយស្នោរប្លាស្ទីក។

ទំនាញ

ងាយស្រួលកាន់​ ដោយសារបាល់មានក្រឡារាងជ្រៅ។

រក្សាទុកខ្យល់បានយូរ

អាចផ្ទុកខ្យល់បានយូរ ដោយសារគ្រាប់បាល់ ធ្វើពីជ័រកៅស៊ូប្រភេទព្យូរ៉ល (butyl)។

លោត

លោតបានល្អ ដោយសារគ្រាប់បាល់ ស្រោបដោយក្រណាត់ប្រភេទប៉ូលីអេស្ទ៊ែរ (polyester) ១០០%

TECHNICAL INFORMATIONS

ហេតុអ្វីបានជារៀនលេងបាល់បោះ ជាមួយនឹងបាល់ប្រភេទថាម៉ាក (Tarmak) BT១០០ ទំហំ៧?

បាល់បោះ ប្រភេទថាម៉ាក (Tarmak) BT១០០ ទំហំ៥ សាកសមបំផុត សម្រាប់ការរៀនលេង។
ងាយស្រួលកាន់ ដោយសារបាល់ មានក្រឡារាងជ្រៅ និងសម្បកជាដុំពកតូចៗ។សម្បកខាងក្រៅរបស់បាល់ ធ្វើពីស្នោរប្លាស្ទីក ដែលធ្វើឱ្យបាល់ទន់ដូចជាខ្នើយ។សាច់ក្រណាត់ស្រោបពីលើគ្រាប់បាល់ ជាប្រភេទប៉ូលីអេស៊្ទែរ (Polyester) ១០០ភាគរយ ដែលធានាគុណភាពនៃការលោតរបស់បាល់ បានយ៉ាងល្អ។បាល់បោះប្រភេទនេះ ជាប់ធន់បានយូរ និងអាចលេងបាន ទាំងនៅខាងក្នុង និងខាងក្រៅ។

តើគួរជ្រើសរើសបាល់ទំហំប៉ុន្មាន?

ទំហំបាល់ អាស្រ័យទៅលើអាយុ និងភេទរបស់អ្នកលេង។ទំហំ១៖ ចាប់ពីអាយុ២ឆ្នាំឡើងទៅ
ទំហំ៣ ដល់ទំហំ៥៖ ក្មេងស្រី ឬក្មេងប្រុស អាយុពី៤ឆ្នាំ ដល់៦ឆ្នាំ / កន្រ្តកបាល់រាងតូច សម្រាប់ក្រុមអាយុតិចជាង៧ឆ្នាំ (អាស្រ័យទៅលើកម្រិតជំនាញ និងគ្រាប់បាល់)
ទំហំ៥៖ ក្មេងប្រុស និងក្មេងស្រី អាយុពី៧ឆ្នាំ ដល់១០ឆ្នាំ / ក្រុមអាយុតិចជាង៩ឆ្នាំ និងតិចជាង១១ឆ្នាំ
ទំហំ៦៖ ក្មេងប្រុស អាយុ១១ឆ្នាំ និង១២ឆ្នាំ / ក្រុមអាយុតិចជាង១៣ឆ្នាំ
ទំហំ៦៖ ក្មេងស្រី - នារី អាយុចាប់ពី១១ឆ្នាំឡើងទៅ
ទំហំ៧៖ ក្មេងប្រុស - បុរស អាយុចាប់ពី១៣ឆ្នាំឡើងទៅ

តើអ្នកគួរប្រើបាល់ប្រភេទណា?

ប្រសិនបើអ្នកចង់បានបាល់ ដែលជាប់ធន់បានយូរ សូមជ្រើសរើសយកបាល់កៅស៊ូ។ប្រសិនបើអ្នកចង់បានបាល់ទន់ល្អ សម្បក ឬសាច់ក្រណាត់របស់បាល់ ជាអ្វីដែលអ្នកត្រូវការ។

សម្រាប់ការលោតបានល្អ តើអ្នកគួរសប់បាល់បោះរបស់អ្នក ដោយសម្ពាធខ្យល់ប៉ុន្មាន?

បាល់បោះ ដែលប៉ោងជ្រុល ឬផតជ្រុល មិនអាចឱ្យអ្នក លេងបានល្អឡើយ។ការណែនាំពាក់ព័ន្ធនឹងសម្ពាធខ្យល់ មានសម្គាល់យ៉ាងច្បាស់នៅលើបាល់ ដោយរោងចក្រផលិត។
យល់ល្អ អ្នកគួរតែប្រើស្នប់ ដែលមានរង្វាស់សម្ពាធខ្យល់ ដើម្បិឱ្យអ្នកអាចកំណត់សម្ពាធខ្យល់របស់បាល់ បានយ៉ាងល្អ។ចំពោះផលិតផលប្រភេទថាម៉ាក (Tarmak) យើងសូមណែនាំសម្ពាធខ្យល់០.៦២បារ។សូមរីករាយនឹងការប្រកួតរបស់អ្នក!

តើអ្នកគួរជ្រើសរើសកន្រ្តកបាល់ នៅកម្ពស់ណា?

កន្ត្រកបាល់បោះ មានកម្ពស់ជាផ្លូវការ៣.០៥ម៉ែត្រ (កម្ពស់គែមរបស់កន្រ្តក)។ប្រសិនបើអ្នកចង់បានកន្រ្តកបាល់បោះ សម្រាប់កូនរបស់អ្នក អ្នកចាំបាច់ត្រូវតែជ្រើសរើសកន្រ្តក ដែលអាចតម្រឹមតាមអាយុកូនរបស់អ្នក។
សម្រាប់ក្មេងៗ កម្ពស់កន្រ្តកបាល់ មិនមានជាផ្លូវការនោះទេ ដូច្នេះ អ្នកអាចជ្រើសរើសកម្ពស់ ដែលសាកសមសម្រាប់ពួកគេ។អាយុរហូតដល់១០ឆ្នាំ កន្រ្តកបាល់ មានកម្ពស់២.៦០ម៉ែត្រ។
ចាប់ពីអាយុ១០ឆ្នាំឡើងទៅ ទាំងក្មេងស្រី និងក្មេងប្រុស អាចលេង ជាមួយនឹងកន្ត្រកបាល់ កម្ពស់៣.០៥ម៉ែត្រ។

តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ និងនៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?

ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ ក្រុមរចនាម៉ូត តែងតែមានបំណងចង់ធ្វើឱ្យកីឡាបាល់បោះ កាន់តែមានភាពរីករាយ។ផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ សុទ្ធតែត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងស្ថានភាពជាក់ស្តែង ដោយអ្នកលេងកីឡាបាល់បោះ ក្នុងរយៈពេលជាច្រើនសប្តាហ៍។
ការធ្វើតេស្តសាកល្បងទាំងអស់នេះ រួមជាមួយនឹងមតិយោបល់របស់អតិថិជន ជួយឱ្យយើង អាចកែលម្អផលិតផលរបស់យើង បានកាន់តែល្អ។ការធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ ក៏ត្រូវបានអនុវត្តផងដែរ ដើម្បីត្រួតពិនិត្យមើលលក្ខណៈសម្បត្តិផ្សេងៗនៃផលិតផលរបស់យើង

តើនរណាជាអ្នករចនាម៉ូតផលិតផលកីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?

ថាម៉ាក (Tarmak) គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះ ដែលបានបញ្ចេញម៉ូតផលិតផល ជាពិសេសសម្រាប់ការលេងកីឡាប្រភេទបាល់បោះនេះ។ ផលិតផលទាំងអស់របស់យើង ត្រូវបានរចនាម៉ូតឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះ ដែលមានការទាមទារច្រើន និងជួយឱ្យអ្នកទទួលបាននូវភាពរីករាយ ជាអតិបរមា ក្នុងកំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។

សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ និងការហ្វឹកហាត់!

ថាម៉ាក (Tarmak) បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូង រហូតដល់អ្នកលេងជាប្រចាំ។ សូមចូលមើលគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់ ការបំពាក់ឧបករណ៍ការពារ និងការលេងតែម្នាក់ឯង ឬជាមួយមិត្តភក្តិ។

គេហទំព័រ៖ https://conseilsport.decathlon.fr/conseils/basketball-al_332