តើប្រព័ន្ធ «វីប្លក់ (Weblock)»ជាអ្វី?
បច្ចេកវិទ្យាចុងក្រោយ (ខ្សែចងស្បែកជើងជាតម្បាញ) ចងភ្ជាប់ទៅនឹងជើងយ៉ាងតឹងណែន ដោយមិនឱ្យជើងរអិលចុះឡើង នៅពេលផ្លាស់ប្តូរទិសដៅ។
តើបច្ចេកវិទ្យា «ផោវើហ្រ្វេម (Power Frame)»ជាអ្វី?
បំណែកដ៏រឹងមួយ ដែលមានដាក់នៅបាតស្បែកជើង អាចការពារមិនឱ្យស្បែកជើងរអិល នៅពេលធ្វើចលនា។
តើនរណាជាអ្នករចនាម៉ូតស្បែកជើងបាល់បោះរបស់យើង?
Tarmak គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះដែលចង់អភិវឌ្ឍផលិតផលជាពិសេសសម្រាប់កីឡាបាល់បោះ។ ស្បែកជើងគ្រប់ប្រភេទត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងបាល់បោះជំនាញនិងអាចឱ្យអ្នកទទួលបានផលច្រើនបំផុតពីការហ្វឹកហាត់របស់អ្នក។
តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?
ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ ក្រុមរចនាម៉ូត តែងតែមានបំណងចង់ធ្វើឱ្យកីឡាបាល់បោះ កាន់តែមានភាពរីករាយ។ផលិតផលទាំងអស់របស់យើង ត្រូវបានរចនាម៉ូតពីវត្ថុធាតុដើម ដែលយើងបានត្រួតពិនិត្យគុណភាព ទៅលើការស្រូបយកសំណើម និងភាពជាប់ធន់បានយូរ ជាដើម។ ម៉ូដែលនីមួយៗ សុទ្ធតែត្រូវបានធ្វើតេស្តសាកល្បង នៅក្នុងស្ថានភាពជាក់ស្តែង ដោយអ្នកលេងកីឡាបាល់បោះ ក្នុងរយៈពេលជាច្រើនសប្តាហ៍ និងបានឆ្លងកាត់ការផ្លាស់ប្តូរ ដោយផ្អែកលើមតិយោបល់របស់អ្នក។
សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ!
TARMAK ជួយទ្រទ្រង់អ្នកប្រកបដោយប្រសិទ្ធិភាពនៅពេលអ្នកលេងបាល់បោះ មិនថាអ្នកជាអ្នកចាប់ផ្តើមដំបូងឬអ្នកលេងទៀងទាត់ក៏ដោយ ឬក៏ជាអ្នកលេងកម្រិតខ្ពស់យ៉ាងណាក៏ដោយ។ ស្វែងរកគន្លឹះរបស់យើងសម្រាប់ការហ្វឹកហាត់ ការបំពាក់ខ្លួនឯង ឬការសប្បាយតែម្នាក់ឯងឬជាក្រុម។