Hide Filters
Filters 0
Sort by :
Filters 0
  • កាបូបស្ពាយរត់លើផ្លូវលំ 5L ខ្មៅ- មានថង់ទឹក 1L មកជាមួយ
  • កាបូបស្ពាយរត់លើផ្លូវលំ 5L ខ្មៅ- មានថង់ទឹក 1L មកជាមួយ
  • កាបូបស្ពាយរត់លើផ្លូវលំ 5L ខ្មៅ- មានថង់ទឹក 1L មកជាមួយ
  • កាបូបស្ពាយរត់លើផ្លូវលំ 5L ខ្មៅ- មានថង់ទឹក 1L មកជាមួយ
  • កាបូបស្ពាយរត់លើផ្លូវលំ 5L ខ្មៅ- មានថង់ទឹក 1L មកជាមួយ
កាបូបស្ពាយរត់លើផ្លូវលំ 5L ខ្មៅ- មានថង់ទឹក 1L មកជាមួយ
KIPRUN

កាបូបស្ពាយរត់លើផ្លូវលំ 5L ខ្មៅ- មានថង់ទឹក 1L មកជាមួយ

8771848
$22,18
ពន្ធត្រូវបានបូកបញ្ចូល
  • កាបូបស្ពាយរត់លើផ្លូវលំ 5L ខ្មៅ- មានថង់ទឹក 1L មកជាមួយ
  • កាបូបស្ពាយរត់លើផ្លូវលំ 5L ខ្មៅ- មានថង់ទឹក 1L មកជាមួយ
  • កាបូបស្ពាយរត់លើផ្លូវលំ 5L ខ្មៅ- មានថង់ទឹក 1L មកជាមួយ
  • កាបូបស្ពាយរត់លើផ្លូវលំ 5L ខ្មៅ- មានថង់ទឹក 1L មកជាមួយ
  • កាបូបស្ពាយរត់លើផ្លូវលំ 5L ខ្មៅ- មានថង់ទឹក 1L មកជាមួយ
កាបូបស្ពាយរត់លើផ្លូវលំ 5L ខ្មៅ- មានថង់ទឹក 1L មកជាមួយ
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារយើងខ្ញុំ បានបង្កើតកាតាបចំណុះប្រាំលីត្រនេះឡើងសម្រាប់ការទុកដាក់សម្ភារៈ និងការផឹកទឹករបស់លោកអ្នកប្រកបដោយផាសុកភាពកំឡុងពេលនៃការរត់របស់អ្នកជាលើកដំបូង។

តើអ្នកចង់ទទួលបានភាពជោគជ័យក្នុងការរត់កីឡាដោយមិនខ្លាចមានអ្វីមួយជាបន្ទុកមែនទេ?កាតាបដែលមានទម្ងន់ត្រឹមតែ 140ក្រាម ចំណុះ5 លីត្រប្រភេទនេះ នឹងរក្សាផាសុកភាព ខណៈដែលវាកំពុងផ្ទុកសម្ភារៈសំខាន់ៗរបស់អ្នក!

ក្រណាត់: 100.0% Polyester; នឹម: 26.0% Elastane, 74.0% Polyester; ស្រទាប់: 15.0% Polyurethane

, 85.0% Polyester

BENEFITS

សមត្ថភាព

ងាយស្រួលទុកដាក់សម្ភារៈសំខាន់ៗរបស់អ្នកក្នុងកាតាបដែលមានថតច្រើនចំណុះប្រាំលីត្រប្រភេទនេះ។

មានថតច្រើន

ថតសម្រាប់ទុកដាក់របស់សំខាន់ៗ៖ ថតហោប៉ៅមុខពីរ ថតផ្នែកខាងក្រោយបី និងមួយទៀតសម្រាប់អាវខ្យល់។

ដែលមានទំងន់ស្រាល

ការរត់ និងអារម្មណ៍ដែលគ្មានទម្ងន់៖ កាតាបរបស់អ្នកមានទម្ងន់ត្រឹម140ក្រាម ដោយគ្មានដបទឹក។

ដែលស្របតាមរាងកាយ

កាតាបរឹតជាប់នឹងទ្រង់ទ្រាយផ្នែកខាងក្រោយរបស់អ្នកដោយសារសមាសធាតុផ្សំពីរោមសត្វរបស់វា។

ងាយស្រួលប្រើ

ធ្វើឱ្យជីវិតរបស់អ្នកកាន់តែមានភាពងាយស្រួលជាមួយកាតាបដែលមានថតងាយស្រួលយក និងប្រព័ន្ធសារេខ្សែប្រកបដោយភាពងាយស្រួល។

TECHNICAL INFORMATIONS

កាតាបសម្រាប់កីឡារត់ EVADICT 5L ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការរត់កីឡារបស់អ្នក ឬសម្រាប់ការរត់ផ្លូវលំរយៈចម្ងាយខ្លីរបស់អ្នក។

ដើម្បីជួយដល់ការរត់កីឡាលើកដំបូងរបស់អ្នក ក្រុមការងារឌីសាញយើងខ្ញុំបានបង្កើតកាតាបដែលអាចប្រើបានច្រើនយ៉ាងប្រភេទនេះឡើងពោរពេញទៅដោយភាពសាមញ្ញ និងងាយស្រួលប្រើប្រាស់។
- មានតែមួយទំហំតែប៉ុណ្ណោះ វាអាចតម្រូវទៅតាមទំហំដែលអ្នកចង់បាន ជាមួយនឹងខ្សែរបស់វា ព្រមទាំងទ្រង់ទ្រាយប្រកបដោយភាពទាន់សម័យរបស់វា។
- កាតាបរបស់អ្នកអាចផ្ទុកទឹកបានមួយលីត្រ និងទុកដាក់កញ្ចែដូច្នេះហើយ​ សម្ភារៈសំខាន់ៗដែលលោកអ្នកត្រូវការចាំបាច់ទាំងអស់នឹងឋិតក្នុងដៃរបស់អ្នក។ - ខិត្តប័ណ្ណព័ត៌មាននៅលើកាតាបនឹងប្រាប់លោកអ្នកពីរបៀបក្នុងការរៀបចំសម្ភារៈកីឡារបស់អ្នក។

ព័ត៌មានលំអិតសម្រាប់កញ្ចែ និងដបទឹក៖

កញ្ចែសង្គ្រោះ និងដបទឹក ក៏ជាផ្នែកមួយនៃសម្ភារៈសម្រាប់កីឡារត់ប្រណាំងដ៏ចាំបាច់ផងដែរ។ ដូច្នេះហើយ ដើម្បីឱ្យការរៀបចំកាន់តែមានភាពងាយស្រួល វានឹងត្រូវបានដាក់បញ្ចូលក្នុងកាតាបចំណុះប្រាំលីត្រប្រភេទនេះ។
កញ្ចែសង្គ្រោះ ដែលអាចបង្កើតចរន្តសម្លេងបានកម្រិត 100db គឺឋិតនៅក្នុងថតតូច ដូច្នេះហើយ លោកអ្នកអាចទាញប្រើវាបានយ៉ាងងាយ។

ដបទឹកដែលមានចំណុះមួយលីត្រ នឹងអាចឱ្យអ្នករត់កីឡាបានរហូតដល់ពីរម៉ោង។

របៀបគ្រប់គ្រងដបទឹករបស់អ្នក។

ដបទឹកដែលមានចំណុះមួយលីត្រ និងមានវិមាត្រ 30 x 16 cm។ បំពង់ទុយោរបស់វា បំពាក់ដោយក្បាលវ៉ាល់ខំ ដែលមានប្រវែង 100 cm ដូច្នេះហើយ វាអាចសម្របទៅតាមទំហំដងខ្លួនគ្រប់សណ្ឋាន។ អ្វីដែលគេមិនសូវដឹងគឺ លោកអ្នកអាចកាត់បំពង់ទុយោនោះចោលដើម្បីបង្កើនប្រវែងដ៏សមស្រប ដើម្បីផ្តល់ផាសុកភាព និងភាពងាយស្រួលដល់ការរត់កីឡារបស់អ្នក!អាចដាក់ទឹកចន្លោះពី -20 ដល់ 40 អង្សារសេតែហាមដាក់ទឹកដោះគោ ឬស្រា មិនត្រូវដាក់ក្នុងមីក្រូវេវឡើយ

របៀបទុកដាក់សម្ភារៈសំខាន់ៗរបស់អ្នកក្នុងកាតាបសម្រាប់កីឡារត់

- ជំហានដំបូង៖ ទុកដបទឹកដែលមានទឹកពេញនៅក្នុងថតផ្នែកខាងក្រោយនៃកាតាបរបស់អ្នក។
- ក្នុងថតសុវត្ថិភាពផ្នែកខាងក្រោយ លោកអ្នកអាចដាក់សោរ ស្មាតហ្វូន និងភួយ។
- អ្នកអាចទុកដាក់សម្ភារៈការពារទឹកនៅផ្នែកខាងក្រោយ និងទុកកាតាបរបស់អ្នកនៅផ្នែកខាងក្រោយ។
- បន្តឹង និងសារេកាតាប បន្ទាប់មកបិទមាត់បំពង់បឺត- ទុកដាក់អាវការពារទឹករបស់អ្នកបានយ៉ាងងាយ នៅក្នុងថតកុងការូផ្នែកខាងក្រោយ។
- ជាចុងក្រោយ ទុកដាក់ជែល បារ និងដបទឹករបស់អ្នកនៅថតផ្នែកខាងមុខ។

ការឌីសាញដ៏សាមញ្ញ សម្រាប់កាតាបស្ពាយកីឡារត់ដែលមានទម្ងន់ស្រាល។

កាតាបប្រភេទនេះ ទម្ងន់ត្រឹមតែ 140ក្រាម និងចំណុះ 5លីត្រ មានទម្ងន់ស្រាល ហើយផ្តល់ផាសុកភាពខ្ពស់ សម្រាប់ការយកតាមខ្លួន ស័ក្តិសមបំផុតសម្រាប់ការរត់កីឡារយៈចម្ងាយជិត និងមធ្យម។ សមាសធាតុផាសុកភាព ទ្រង់ទ្រាយទាន់សម័យ និងថតងាយស្រួលលូកយកឥវ៉ាន់ គឺជាអ្វីដែលអ្នកចង់បាន ដើម្បីទទួលបានភាពងាយស្រួលសម្រាប់ការរត់កីឡារបស់អ្នក។ ខ្សែកាតាបដែលអាចសារេបាន មានភាពទាន់សម័យ៖លោកអ្នកក៏អាចទាញវាបាន ដើម្បីសម្រួលដល់ផាសុកភាពកំឡុងពេលនៃការរត់របស់អ្នក។ ថតភាគច្រើនគឺឋិតនៅផ្នែកខាងក្រោយ ដូច្នេះហើយ វានឹងមិនផ្តល់សម្ពាធដល់ទ្រូងរបស់អ្នកឡើយ។

កាតាបដែលត្រូវបានធ្វើតេស្តទៅលើទម្រង់ដងខ្លួនគ្រប់ប្រភេទ។

ដើម្បីបង្កឱ្យមានភាពងាយស្រួល និងផ្តល់ភាពសាមញ្ញកំឡុងពេលនៃការរត់កីឡារបស់អ្នក យើងបានឌីសាញកាតាបដែលមានចំណុះ 5លីត្រប្រភេទនេះតែមួយទំហតែប៉ុណ្ណោះ។ ដើម្បីប្រាកដថា វាត្រូវនឹងទំហំដងខ្លួនរបស់អ្នក យើងបានធ្វើតេស្តកាតាបប្រភេទនេះជាមួយនឹងអ្នករត់កីឡាចំនួនដប់ពីររូប ទាំងប្រុស និងស្រី ជាមួយនឹងទំហំដងខ្លួនខុសៗគ្នា។ ដំបូន្មាននិងមតិត្រឡប់វិញរបស់ពួកគេ បានជួយឱ្យយើងខ្ញុំបន្តបង្កើនគុណភាពកាតាបប្រភេទនេះ។ ជាទូទៅ សមាជិកក្រុម EVADICT ពាក់កាតាបនេះសម្រាប់ការរត់កីឡារបស់ពួកគេ និងដំណើរចេញក្រៅរបស់ពួកគេជាច្រើនលើក!