Hide Filters
Filters 0
Sort by :
Filters 0
Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
  • Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
  • Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
  • Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
  • Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
  • Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
  • Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
  • Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
Kiprun Trail TR សម្រាប់នារី - ផ្កាឈូក

EVADICT

8616920

Kiprun Trail TR សម្រាប់នារី - ផ្កាឈូក

$50,00
Tax included
  • Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
  • Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
  • Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
  • Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
  • Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
  • Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
  • Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
Kiprun Trail TR សម្រាប់នារី - ផ្កាឈូក
Size :
Not available online

Store Availability

ស្បែកជើងរត់ឡើងជម្រាល សម្រាប់ការហ្វឹកហាត់ និងការប្រកួតដែលមានចម្ងាយរហូតដល់ 30គីឡូម៉ែត្រ។អាចប្រើប្រាស់បានទាំងនៅលើទីជម្រាល និងផ្លូវធម្មតា។

សម្រាប់អ្នករត់កីឡាតាមផ្លូវលំកម្រិតដំបូង ក៏ដូចជាការរត់កីឡាក្រៅផ្ទះ លោកអ្នកអាចប្រើមុខងារ និងភាពបត់បែនពិសេសរបស់ TR!

BENEFITS

ការទប់ទំងន់

បាតស្បែកជើងដែលមានប្រសិទ្ធិភាពខ្ពស់ មិនងាយរអិល ផលិតពីជ័រឡោស៊ីកម្រាស់ 4mm។

ការពារការឆក់

បច្ចេកវិជ្ជាទ្រនាប់ការពារ CS នៅលើកែងស្បែកជើង និងអេប៉ុង KALENSOLE EVA ពិសេស

ភាពបត់បែន

ស្បែកជើងរបស់អ្នកមានភាពបត់បែន ដោយសារតែផ្ទៃចង្អូរដ៏បត់បែននៅផ្នែកបាតស្បែកជើង។

ផាសុខភាពក្នុងការពាក់

រក្សាផាសុកភាពរបស់អ្នក ដោយសារកម្រាស់អេប៉ុងដ៏ក្រាស់ ព្រមទាំងសាច់ក្រណាត់មានខ្យល់ចេញចូល។

ការទប់ទំងន់

កៅស៊ូត្រូវបានប្រើប្រាស់ក្នុងបាត់ស្បែកជើង ដែលវាឋិតនៅចន្លោះផ្ទៃដី និងប្រអប់ជើង។

ដែលស្របតាមរាងកាយ

ស្បែកជើងរបស់អ្នកស័ក្តិសមចំពោះការបោះជំហានគ្រប់ប្រភេទ ដោយសារតែបច្ចេកវិទ្យា K-Only របស់វា។

ហោប៉ៅ

ថតសម្រាប់ទុកដាក់ខ្សែស្បែកជើងរបស់អ្នក! 

TECHNICAL INFORMATIONS

ស្បែកជើង EVADICT សម្រាប់ការរត់តាមផ្លូវលំ​ នៅពេលដែលលោកអ្នកចាកចេញពីផ្ទះ។

កំឡុងពេលនៃការចាប់ផ្តើមរត់ ឬក្នុងពេលដែលអ្នករត់ទៅកាន់កន្លែងដែលនៅជិតផ្ទះរបស់លោកអ្នក លោកអ្នកច្បាស់ជាដឹងយ៉ាងច្បាស់ថា លោកអ្នកកំពុងតែរត់លើទីជម្រាលដែលឋិតនៅលើផ្នែកនៃផ្លូវ។ ដូច្នេះហើយ ដើម្បីកំដរអារម្មណ៍សម្រាប់ការរត់កីឡាតាមផ្លូវលំ យើងសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ស្បែកជើងប្រភេទ TR នេះ៖ស្បែកជើងរត់ឡើងទីជម្រាលដែលមានភាពទន់ ដែលផ្តល់នូវភាពបត់បែន និងផ្តល់នូវការបោះជំហ៊ានទៅមុខកាន់តែប្រសើរសម្រាប់ការរត់នៅលើផ្លូវ។

មានភាពបត់បែន ស្អិតមិនងាយរអិល និងមានទម្ងន់ស្រាល ទាំងនេះ ជាអ្វីដែលអ្នកត្រូវការសម្រាប់ស្បែកជើង សម្រាប់ការរត់កីឡាតាមផ្លូវលំរបស់អ្នក។

ដើម្បីបន្ថែមភាពបត់បែនដល់ស្បែកជើង បាតនៃស្បែកជើងប្រភេទ TR មានចង្អូរដែលអាចបត់បែនបានក្នុងរយៈចម្ងាយឆ្ងាយថែមទៀតផង៖វានឹងជួយសម្រួលដល់ចលនាប្រអប់ជើងរបស់អ្នក។ជ័រកៅស៊ូនៅបាតស្បែកជើង មិនងាយរអិល ស្អិតជាប់បានល្អ។ ជាមួយនឹងជ័រកម្រាស់ 4mm ការរត់នៅតាមផ្លូវនៅតែមានផាសុកភាព។
ជាចុងបញ្ចប់ TR ជាប្រភេទស្បែកជើងកីឡារត់ដែលមានទម្ងន់ស្រាល៖ទម្ងន់ត្រឹមតែ 270ក្រាម វាក៏ត្រូវបានណែនាំសម្រាប់អ្នករត់តាមផ្លូវលំនៅ 11st។

តើអេប៉ុងនេះមានលក្ខណៈយ៉ាងណា? CS និង Kalensole: សម្រាប់ភាពទន់ល្មើយប្រកបដោយប្រសិទ្ធិភាព សម្រាប់ការរត់លើផ្លូវ ក៏ដូចជានៅតាមផ្លូវលំ។

អេប៉ុង EVA ត្រូវបានប្រើប្រាស់នៅក្នុងបាតកណ្តាល។ លទ្ធផលនៃការស្រាវជ្រាវរយៈពេលបីឆ្នាំដើម្បីបង្កើតនូវសមាសធាតុផ្សំដែលខុសដាច់ពីគេដែលជួយបង្កើននូវទ្រនាប់ការពារបាន 34% កំលាំងរុញច្រានបាន 25% និងផ្តល់នូវស្ថេរភាពសីតុណ្ហពបានល្អ និងភាពជាប់បានយូរ។តើអ្វីទៅជា CS? ប្រព័ន្ធ CS គឺជាការផ្សំឡើងនៃពពុះខ្យល់ ដែលមានផ្ទុកនៅតំបន់បាតខាងក្រោយនៃកែងស្បែកជើង។ វានឹងទប់លំនឹង នឹងរំញ័របានប្រកបដោយប្រសិទ្ធិភាព ជាពិសេសទប់លំញ័រនៅតំបន់ផ្នែកប្រអប់ជើង។

ស្បែកជើងរត់កីឡា ដែលសម្របទៅតាមផ្ទៃ និងការបោះជំហានរបស់អ្នកដោយសារតែបច្ចេកវិទ្យា K-Only របស់វា។

បច្ចេកវិទ្យា Kalenji ពិសេសដែលធ្វើឱ្យស្បែកជើងរបស់យើងស័ក្តិសមសម្រាប់គ្រប់ប្រភេទជំហាន ដោយសារតែស្នោដ៏ក្រាស់ដែលស្ថិតនៅក្រោមប្រអប់ជើងទីមួយ។

តើអ្វីទៅជា DROP? DROPកម្រាស់ប៉ុន្មានដែលស្បែកជើងរត់តាមផ្លូវលំមាន? (MM)

DROP របស់ស្បែកជើង គឺមានភាពខុសគ្នានៅក្នុងកម្ពស់បាតរវាងប្រអប់ជើងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។
DROP កាន់តែខ្លី នោះចលនានៃប្រអប់ជើង កាន់តែមានចលនាតាមបែបធម្មជាតិ។ DROP របស់ស្បែកជើងរត់តាមផ្លូវលំ គឺមានកម្រាស់ត្រឹមតែ 10MM។

ស្បែកជើង EVADICT ត្រូវបានឆ្លងកាត់ការធ្វើតេស្ត និងឆ្លងកាត់ការធ្វើតេស្តដោយឋិតក្រោមទិដ្ឋភាពជាក់ស្តែង។

ក្រោយពីការធ្វើតេស្តនៅទីពិសោធន៍ជាច្រើនលើកច្រើនសារមក ក្រុមឌីសាញយើងខ្ញុំបានធ្វើតេស្តស្បែកជើងរត់តាមផ្លូវលំក្នុងស្ថានភាពជាក់ស្តែងនៅលើផ្លូវលំនៃផ្លូវ Cote d'Opale នៅពាក់កណ្តាលរដូវរងា។ លទ្ធផលគឺអាចទុកចិត្តបាន ប្រើប្រាស់បានច្រើន និងផ្តល់ផាសុកភាពសម្រាប់កីឡារត់។

ដំបូន្មានអ្វីខ្លះ មុនពេលរត់កីឡា?

សូមធ្វើការប្រើប្រាស់ថតនៅលើកស្បែកជើងរត់ដើម្បីចងខ្សែ និងចៀសវាងភាពមិនស្រណុកដល់ជើង។

Videos