Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • តង់សម្រាប់បោះជំរុំ 2 Seconds - សម្រាប់មនុស្ស 2 នាក់

តង់សម្រាប់បោះជំរុំ 2 Seconds - សម្រាប់មនុស្ស 2 នាក់
QUECHUA

តង់សម្រាប់បោះជំរុំ 2 Seconds - សម្រាប់មនុស្ស 2 នាក់

8755225
$98,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ចុងសប្តាហ៍ដែលគួរអោយភ្ញាក់ផ្អើល? តង់ទាន់សម័យសម្រាប់មនុស្ស 2 នេះ មានម៉ូតរចនាប្រកបដោយភាតរបរិស្ថាន និងអាចតម្លើងក្នុងរយៈពេលខ្លី។

ផាសុកភាពដោយសារភាពស្រស់ស្អាតខាងក្នុង និងដំណើរការតម្លើងមិនមានបញ្ហារំខាន។ តង់ 2 Seconds គឺនៅតែអាចតម្លើងបានលឿន និងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធណែនាំក្នុងការបត់ទុកដាក់។

ក្រណាត់: 75.0% Polyester, 25.0% Polyethylene

; ស្រទាប់ខាងលើ: 100.0% ជាតិសរសៃកញ្ចក់

BENEFITS

ងាយស្រួលដំឡើង

គ្រោងឈរ ដាក់បានដោយសេរី។ ប្រព័ន្ធតំលើងត្រឹមតែ 2 វិនាទី។ ការណែនាំអំពីប្រព័ន្ធបត់៖

សមត្ថភាព

កន្លែងគេង 120 x 210 សមបន្ទប់គេងអតិបរមា៖ 102 សម។ក្រឡាផ្ទៃ 3.2 ម²។

ងាយស្រួលផ្លាស់ទី

ទហំកាតាប៖ Ø៦៥x៧/២៣.២ល។ ទម្ងន់២.៩ គក។

កាត់់បន្ថយកំដៅ

ដំបូលតង់ និងប្រឡោះច្រោះខ្យល់។ មិនមានបំពាក់ជាមួយនឹងបច្ចេកវិជ្ជា Fresh ឡើយ

កាត់បន្ថយពន្លឺ

មិនមានបំពាក់ជាមួយនឹងបច្ចេកវិជ្ជា Black ឡើយ។

ការធន់នឹងខ្យល់

ធន់នឹងខ្យល់ល្បឿន 50គម/ម៉ (កំលាំង 6)៖ ពិនិត្យឯកភាពនៅក្នុងរូងខ្យល់នៅលើទីវិល។

មិនជ្រាបទឹក

ភាពមិនជ្រាបទឹក (Schmerber): តំបូលតង់ > 2000 មម។
កម្រាលដី > 2400 មម

TECHNICAL INFORMATIONS

ការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រើប្រាស់ទឹកតិចជាមួយនឹងផលិតផលនេះ

ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន យើងបានរើសយកដំណើរជ្រលក់ពណ៌ Dope Dyeing ដែលការចាប់ពណ៌ត្រូវបានដាក់បន្ថែមអំឡុងពេលដំណើរផលិតកម្មសសៃអំបោះ. យើងបានរើសយកការប្រើប្រាស់ដំណើរការនេះនៅផ្នែកស្រទាប់ខាងក្រៅ និង ផ្នែកក្នុងបន្ទប់គេងនៃតង់

ហេតុអ្វី ដំណើរការ Greige ជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន?

Greige មានន័យថាសាច់ក្រណាត់មិនត្រូវបានជ្រលក់ពណ៌ហើយវាស្ថិតនៅស្ថានភាពពណ៌ធម្មជាតិរបស់វា.
ដោយសារវាផ្ដល់នូវផលប៉ះពាល់បរិស្ថានគួឲ្យកត់សម្គាល់ដែលបានពីដំណើរការលាបពណ៌ យើងរើសយកដំណើរការនេះ ទៅលើបន្ទប់គេងរបស់តង់។

ដាំបង្គោលនិងដកបង្គោលតង់ចេញ

តំលើងបានលឿន។
តង់អាចឈរនឹងដោយខ្លួនឯង៖ លោកអ្នកអាចដាក់វានៅកន្លែងណាក៏បានតាមដែលលោកអ្នកចង់តម្លើង ប៉ុន្តែត្រូវជ្រើសរើសទីតាំងដែលល្អបំផុតជាមុនសិន។
នៅពេលគ្មានខ្យល់ លោកអ្នកមិនចាំបាច់ដាំទំពក់ចងតង់នោះទេ។
តង់នេះស្រួលបត់ទុកដាក់ដោយសារវាមានប្រព័ន្ធណែនាំ។

ការប្រើប្រាស់ជាមួយពូក

យើងសូមណែនាំ ពូកខ្យល់សប់ដោយស្វ័យប្រវត្តិ ឬ មួយពូកខ្យល់ដើរព្រៃ ដែលមានទំហំទទឹងចាប់ពី 60 cm
យើងមិនណែនាំពូកខ្យល់ដែលមានកម្រាស់លើសពី 6 cm ដាក់ក្នុងតង់នេះ ទេកាពិតទៅ វាកាត់បន្ថយកន្លៃងនៅខាងក្នុង ហើយបង្កើនភាពហាប់ណែនពីខាងក្នុងតង់.

ខ្យល់ឆ្លងកាត់តង់

តង់មានប្រឡោះច្រោះខ្យល់ 1 នៅពីលើ ប្រឡោះច្រោះខ្យល់ 2 នៅសងខាង និង ទ្វារ1 នៅខាងក្នុងហើយមានសំណាញ់ផ្នែកខាងលើ ដែលអាចឱ្យខ្យល់ឆ្លងកាត់ និង អាចផ្លាស់ប្ដូទៅមកតាមបន្ទប់គេងនិង ដំបូលតង់ខាងលើ កម្ចាត់ចោលនូវភាពហាប់ណែនបានកាន់តែច្រើន

ភាពមិនជ្រាបទឹកនៃតង់

តង់របស់យើងទាំងអស់ ត្រូវបានធ្វើតេស្តនៅក្នុងមន្ទីពិសោធន៍ និង​នៅស្ថានភាពជាក់ស្ដែង ដើម្បីធានាដល់ការមិនជ្រាបទឹកនៃតង់.
ដើម្បីធ្វើវាបាន យើងបានដក់តង់ទាំងមូលក្រោមដំណក់ទឹកធ្លាក់ 200 L/h ក្នុងរយពេលបីម៉ោង.
សន្លឹកដំបូលតង់ ផលិតពី Schmerber polyester ស្រោដោយ PU 2000មម និងកម្រាលខាងក្រោម ផលិតពី polyethylene 120g/m² ថ្នេរទាំងអស់ត្រូវបានបិតជិតជាមួយនឹងស្គុតកំដៅ។

ភាពធន់នឹងខ្យល់

យើងធ្វើតេស្តលើតង់ទាំងអស់របស់យើងនៅក្នុងរូងខ្យល់នៅលើតុវិលដើម្បីអោយគ្រប់ជ្រុងរបស់តង់ត្រូវខ្យល់។ តង់ដែលដំឡើងបានល្អ ដោយខ្សែចងតង់ទាំងអស់ត្រូវបានដាក់ពង្រាយនៅជុំវិញតង់ គួរតែនៅជាប់ ជាមួយនឹងល្បឿនខ្យល់ដែលវាស់ត្រឹម 50 គម/ម៉ោង នៅជិតដី (កម្លាំងលេខ 6)។

ផលិតមានអ្វីខ្លះ?

- បន្ទប់គេងរួចរាល់សម្រាប់តម្លើង 1
- ដំបូលតង់ការពារទឹក 1
- ទំពក់តង់ 9
- ខ្សែចងតង់ 5
- ស្រោម 1

ការធានាលើតង់:

តង់នេះ ត្រូវបានឌីសាញឡើងសម្រាប់ ដើរកម្សាន្តទៅខាងក្រៅម្ដងម្កាល (4 សប្ដាហ៍ក្នុងមួយឆ្នាំ) អំឡុងពេលដំណើរកម្សាន្តបោះតង់ ឬ ទៅតាមជនបទ។
ដាក់ហាល់ថ្ងៃច្រើនសប្ដាហ៍នៅក្រោមពន្លឺថ្ងៃ អាចបំផ្លាញផ្នែកក្រណាត់ របស់តង់។
តង់របស់យើង មិននៅក្នុងប្រភេទតង់ គ្រឿងសង្ហារឹមតាមសួនទេ ហើយមិនត្រូវបានឌីសាញឡើង ដើម្បីដាក់នៅខាងក្រៅជាប់រហូតនោះដែរ។
សម្រាប់ការប្រើប្រាស់យូរអង្វែង សូមដាក់តង់របស់អ្នកឲ្យបានត្រឹមត្រូវ នៅពេលមិនប្រើប្រាស់.
មានការធានារយៈពេល 3 ឆ្នាំ។

សូមកុំបោះវាចោល អាចជួសជុលវាបាន!

តង់របស់យើងស័ក្ដិបំផុតសម្រាប់ប្រើប្រាស់ពេលយប់. ការប្រើប្រាស់យូរទៅ ផ្នែកខ្លះអាចនឹងសឹករិចរិល ឬបាក់បែក។
ដើម្បីងាយស្រួល ជួសជុល យើបានដាក់ស្តុកដូចជា ឆ្អឹងងត់ ដំបូលតង់ បន្ទប់គេង ជាដើម ផ្ដល់ភាពងាយស្រួល ពេលត្រូវការផ្លាស់ប្ដូ. សូមកុំបោះវាចោល អាចជួសជុលវាបាន!

ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង

មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
វាជាកន្លែងដែលក្រុមការងារ (អ្នកឌីសាញ អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) អាចជួបអ្នកដែលចូលចិត្តកាបោះតង់.
អត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការរចនាម៉ូតផលិតផលមានគុណភាពខ្ពស់សម្រាប់ការបោះតង់ និងនាំមកជូនលោកអ្នកនូវជំនាញទាំងអស់ដែលយើងមាន។

តង់របស់យើងមកពីណា?

ត្រូវបានបង្កើតឡើង ក្នុងមជ្ឈមណ្ឌលឌីសាញរបស់យើង នៅជើងភ្នំ Mont Blanc ប្រទេសបារាំង, តង់ត្រូវបានផលិតនិងផ្គុំឡើងដោយអ្នកផ្គត់ផ្គងនៅចិន វៀតណាមនិង បងក្លាដេស.
ជាដៃគូដែលមានជំនាញខាងផលិតតង់ និងជាមួយអ្នកដែលយើងធ្វើកិច្ចសហការជាមួយ.
ដោយសារទំនាក់ទំនងនៃភាពជឿទុកចិត្ត ជាមួយដៃគូឧស្សាហកម្ម យើងអាចផលិតផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយបច្ចេកទេស.

ស្ថានភាពការងារក្នងរោងចក្រផលិតកម្មរបស់យើង

យើងធានាថា ដៃគូផ្គត់ផ្គង់របស់យើងអនុវត្តតាមការចង់បានរបស់យើង. ដៃគូទាំងនេះ ភាគច្រើនស្ថិតនៅតាមប្រទេសកំពុងអភិវឌ្ឍ ដែលជាកន្លែងដែលយើងបានបង្កើតការងារជាច្រើននៅទីនោះ.
ដោយធ្វើការវាយតម្លៃ ព្រមទាំងក្រុមការងារនៅនឹងកន្លៃង យើងធានាបានថា បរិយាកាសការងាររបស់នយោជិក ទទួលបាននូវស្តង់ ទៅលើការគោរពសិទ្ធិការងារ តម្រូវការបុគ្គល និង ការការពារបរិស្ថានផងដែរ.