Hide Filters
Filters 0
Sort by :
Filters 0
  • អាវភ្លៀងឡើងភ្នំមិនជ្រាបទឹកសម្រាប់បុរស Raincut Zip - ខៀវចាស់

អាវភ្លៀងឡើងភ្នំមិនជ្រាបទឹកសម្រាប់បុរស Raincut Zip - ខៀវចាស់
QUECHUA

អាវភ្លៀងឡើងភ្នំមិនជ្រាបទឹកសម្រាប់បុរស Raincut Zip - ខៀវចាស់

8382418
$18,00
ពន្ធត្រូវបានបូកបញ្ចូល

ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាឡើងភ្នំរបស់យើងបានបង្កើតអាវភ្លៀងដែលមានខ្សែរូតពេញ NH100 នេះឡើងសម្រាប់ការដើរយូរៗម្តងនៅក្នុងព្រៃ និងនៅតាមឆ្នេរ។ ការការពារបន្ថែមនៅពេលដែលវាភ្លៀង!

អាវភ្លៀងឡើងភ្នំនេះគឺជាការការពារទឹកបន្ថែមដែលលោកអ្នកអាចយកតាមខ្លួនគ្រប់ទីកន្លែង៖ ទំងន់ស្រាល ងាយស្រួលទុកដាក់ និងមានខ្យល់ចេញចូល និងអាចរក្សាទុកក្នុងហោប៉ាវបាន!

Main fabric: 100.0% Polyester; Coating: 100.0% Polyurethane

BENEFITS

មិនជ្រាបទឹក

ទ្រនាប់ការពារទឹកកម្រិត 2000 មម | ថ្នេរធំការពារទឹក | គំរបក្បាល

ងាយស្រួលផ្លាស់ទី

ហោប៉ាវចំនួន 2 | ហោប៉ាវខាងស្តាំមានសន្ទះបកបិតសម្រាប់ដាក់អាវនៅខាងក្នុងបាន

មានចរន្តខ្យល់ចេញចូល

តំបន់ច្រោះខ្យល់នៅលើខ្នងខាងលើ ចរន្តខ្យល់ហូរកាត់បន្ថយកំណកញើស

ដែលស្របតាមរាងកាយ

ចង្កេះរបស់វាអាចសារ៉េជាមួយនឹងខ្សែទាញខាងក្នុងដែលមានកន្លាស់

ដកដង្ហើមបាន

ទ្រនាប់ខាងក្រៅធ្វីពីអ៊ីដ្រូហ្វីលិក (RET=១២)៖ កាត់បន្ថយកំណកទឹកនៅក្នុងអាវ។

ងាយស្រួលប្រើ

គម្របក្បាល និងចង្កេះដែលមានខ្សែទាញយឺត

ដែលមានទំងន់ស្រាល

អាវភ្លៀងស្រាល ងាយស្រួលទុកដាក់ | ទំងន់៖ 275ក្រ ទំហំ L

TECHNICAL INFORMATIONS

ភាពមិនជ្រាបទឹកនៃអាវ

អាវនេះបានឆ្លងកាត់ការធ្វើតេស្តដោយស្រោចទឹក ៦០ ល/ម៉ែត្រការ៉េ/ម៉ោង រយៈពេល ១ ម៉ោង។ ការធ្វើតេស្តនេះបង្កើតលក្ខខណ្ឌមធ្យមដូចដំណក់ភ្លៀង។សាច់ក្រណាត់អាវក្រៅនេះ ជួយទប់ស្កាត់ទឹក​ ឧទាហរណ៍ វាធ្វើឱ្យទឹករត់លើផ្ទៃរបស់វា តែវាមិនស្រូបទឹកនោះទេ។ជាលទ្ធផល សាច់ក្រណាត់មិនទទឹក ហើយនៅតែភ្លឺ និងអាចច្រោះខ្យល់បាន។ សាច់ក្រណាត់ធ្វើអោយមិនជ្រាបទឹកដោយធ្វើប្រព្រិត្តិកម្មលើផ្ទៃសាច់ក្រណាត់ខាងក្រៅ។ លើសពីនេះទៀត យើងបានបិតថ្នេរ ឧទាហរណ៍ កន្លែងដែលនឹងត្រូវទឹកភ្លៀង។

របៀបក្នុងការរក្សាលក្ខណៈមិនជ្​រាបទឹករបស់អាវក្រៅលោកអ្នកគ្រប់ពេលវេលា

ដើម្បីរក្សាការការពារជម្រាបទឹកបានល្អ ត្រូវ​ធ្វើឱ្យលក្ខណៈសម្បត្តិនៃ​ការ​ទប់ស្កាត់​ជម្រាប​ទឹក​សកម្មឡើងវិញ៖ យើងសូមណែនាំឱ្យធ្វើនូវការបោកសម្អាតទាង លក្ខណៈនេះ បន្ទាប់ពីប្រើបាន​ដប់​ពីរដងក្រោមភ្លៀង។ ការទប់ស្កាត់ជម្រាបទឹកនឹងសកម្មឡើងវិញ ដោយការសម្ងួតៈ ដាក់ក្នុងម៉ាស៊ីនសំងួត ឬដោយប្រើប្រដាប់ផ្លុំសក់ ជាដើម ក្នុងរយៈពេលខ្លី។ បើសិនជាលោកអ្នកបោកវា វាត្រូវតែពូតឱ្យស្រស់ទឹក។

ការវាស់វែងកម្រិតមិនជ្រាបទឹកដែលបានបង្ហាញជា មម ឬ Schmerber

យើងធ្វើការវាស់ភាពធន់សម្ពាធទឹករបស់សាច់ក្រណាត់ដោយកម្ពស់ទឹកគិតជាមីលីម៉ែត្រដែលសាច់ក្រណាត់អាចទ្រាំទ្របាន (ផ្អែកលើបទដ្ឋាន ISO 811)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសម្ពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំជាមួយនឹងកម្រិតការពារជម្រាបទឹក ២០០០ មម អាចធន់ទៅនឹង​សម្ពាធ​កម្ពស់ទឹក ២០០០ មម។.

សមត្ថភាពច្រោះខ្យល់នៃសមាសធាតុផ្សំ

ដើម្បីស្វែងយល់ថាសាច់ក្រណាត់មានខ្យល់ចេញចូលឬអត់ យើងធ្វើការវាស់ភាពធន់ទៅនឹងរំហួត ឬ RET (ដោយផ្អែកលើបទដ្ឋាន ISO 11092)។ ភាពធន់របស់សាច់ក្រណាត់កាន់តែទាប សកម្មភាពរាងកាយរបស់អ្នកកាន់តែបង្កើតចំហាយទឹក ហើយខ្យល់ចេញចូលរបស់សាច់ក្រណាត់កាន់តែខ្ពស់។
RET < ៩ = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំងណាស់ / ៩ < RET < ១២ = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំង / ១២ < RET < ២០ = សាច់ក្រណាត់ច្រោះខ្យល់ / RET > ២០ = សាច់ក្រណាត់ច្រោះខ្យល់តិច ឬ មិនច្រោះខ្យល់ទាល់តែសោះ។

តើត្រូវជ្រើសរើសអាវការពារទឹករបស់លោកអ្នកទៅតាមសកម្មភាពរបស់លោកអ្នក និងកម្រិតនៃការហាត់ប្រាណរបស់លោកអ្នកដោយរបៀបណា?

ក្នុងកំឡុងពេលកីឡា ការបញ្ចេញញើសរបស់យើង អាស្រ័យលើកម្លាំង ឬរយៈពេលដែលរាងកាយធ្វើសកម្មភាព។ ប្រសិនបើសមត្ថភាពច្រោះខ្យល់នៃសាច់ក្រណាត់ មិនត្រូវនឹង​ការ​ធ្វើសកម្មភាព​រាងកាយ​របស់លោកអ្នក នោះជាតិញើសនឹងដក់នៅក្នុងអាវ។អ្នកមានអារម្មណ៍ស្អិតនៅផ្នែកខាងក្នុង៖វាជាការដក់ញើស ច្រើនជាងទឹកភ្លៀងដែលចូលពីខាងក្រៅ។ដូច្នេះអ្នកគួរជ្រើសរើសអាវក្រៅការពារភ្លៀងដែលសក្តិសមនឹងសកម្មភាពរាងកាយរបស់លោកអ្នក។អាវក្រៅនេះរចនាឡើងសម្រាប់ការដើររយៈពេលពីរម៉ោង ក្នុងល្បឿនមិនលើសពី ៥ គម/ម៉។

ពិន្ទុសម្រាប់ប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល

ការដាក់ពិន្ទុពី A ដល់ E អាវនេះទទួលបានពិន្ទុ A ។ យើ់ងបានគណនាផលប៉ះពាល់នៃផលិតផលលើបរិស្ថាន​ ពេញមួយវដ្តជីវិតរបស់វា។ការដាក់ពិន្ទុលើផលិតផលនិមួយៗ គឺដើម្បីឱ្យដឹងថាផលិតផល​ទាំងនោះ​មិន​ប៉ះ​ពាល់​​ដល់បរិស្ថាន​ ដោយធៀបនឹងផលិតផលដែលនៅក្នុងក្រុមដូចគ្នា (អាវយឺត ខោ កាបូបស្ពាយស្មា)។ Decathlon បានដាក់បង្ហាញទិន្នន័យបរិស្ថាននៃផលិតផលរបស់ខ្លួន។សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់៖ https://youtu.be/8t63KkRwn_8

ការធ្វើឱ្យការជ្រលក់ពណ៌កាន់តែគិតគូរដល់បរិស្ថាន

ក្រុមការងាររបស់យើង​ធ្វើការដើម្បីស្វែងរកដំណើរការច្នៃប្រឌិត ដែលកាត់​បន្ថយ​ការ​ប្រើប្រាស់ទឹក ឬការបំពុលទឹក ក្នុងកំឡុងពេល​ដំណើរ​ការ​ផលិតកម្ម។បច្ចេកទេសលាបពណ៌កាត់បន្ថយការប្រើប្រាស់ទឹកបានចំនួន 60% និងកាត់បន្ថយបរិមាណ CO2 ដែលបញ្ចេញបានច្រើន។ វាក៏កាត់បន្ថយការហើរពណ៌គ្រប់ពេលផងដែរចាប់តាំងពីឆ្នាំ 2019 នៅលើអាវនេះយើបានចាប់ផ្តើមប្រើប្រាស់ដំណើរការលើពណ៌ខៀវចាស់ (ក្នុងឋានៈពេលដែលយើងរៀនជំនាញបច្ចេកទេសលើពណ៌ផ្សេងទៀត) ៖ ពណ៌នេះនឹងមកដល់ហាង និងមានលក់តាមអនឡាញនៅពាក់កណ្តាលរដូវ។

ប្រើប្រាស់វ​ត្ថុធាតុដែលការពារដល់បរិស្ថានកាន់តែច្រើន

យើងគិតគូរដល់ភពផែនដីរបស់យើង ដើម្បីអភិរក្សតំបន់ធម្មជាតិរបស់យើង និងដើម្បីរួមចំណែកក្នុងការផ្តល់ភាពរីករាយដល់ការធ្វើ​ដំណើរ​ថ្មើរជើង។សម្រាប់អាវនេះ យើងមានជំនាញក្នុងដំណើរការលាបពណ៌ដែលមិនមានផលប៉ះពាល់ដល់បរិស្ថានតែពណ៌ខៀវចាស់ប៉ុន្នោះ។ ចាប់តាំងពីឆ្នាំ 2019 យើងបានជ្រើសរើសក្នុងការប្រើប្រាស់សាច់ក្រនាត់ដែលផលិតពីសសៃហ្វៃបឺប៉ូលីអេស្ទ័រកែច្នៃសម្រាប់ពណ៌ផ្សេងទៀតទាំងអស់។ ជាលទ្ធផល យើងបានកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានលើពណ៌ទាំងអស់ដែលមានសម្រាប់ម៉ូឌែលដែលមាន។

ផលិតផលដែលសូមណែនាំបន្ថែម

យើងសូមណែនាំអោយលោកអ្នកស្លៀកខោភ្លៀងការពារទឹក NH500 ដើម្បីការពាររាងកាយផ្នែកខាងក្រោមរបស់លោកអ្នក។បន្ទាប់មកយើងនឹងមានប្រព័ន្ធការពារគ្រប់ជ្រុងជ្រោយដែលមានប្រសិទ្ធិភាពការពារខ្យល់ និងភ្លៀង។
ដំបូង និងសំខាន់បំផុត៖ចាប់ពីឆ្នាំ 2019 យើងក៏នឹងចាប់ផ្តើមប្រើប្រាស់ដំណើរការលាប​ពណ៌ដែលមានផលប៉ះពាល់បរិស្ថានតិចតួចលើខោភ្លៀងរបស់យើង!

ការធានា

អាវក្រៅថ្មើរជើង និងអាវភ្លៀងរបស់យើ់ងមានការធានារយៈពេល ២ ឆ្នាំ។ ការប្តេជ្ញាចិត្តរបស់យើង? ដើម្បីផ្តល់ជូនលោកអ្នកនូវផលិតផលដែលស្លៀកជាប់ល្អ និងប្រើប្រាស់សម្រាប់​គ្រប់​ដំណើរ​ថ្មើរ​ជើង និងឡើងភ្នំរបស់លោកអ្នក​នៅ​តំបន់ជនបទ។ ដោយសារតែផលិតផលដែលយើងស្រលាញ់ខ្លាំងគឺជាផលិតផលដែលធន់ខ្លាំងនៅពេលធ្វើដំណើរផ្សងព្រេង និងបន្តនៅប្រើបានយូរ!