ភាពមិនជ្រាបទឹកនៃអាវ
អាវនេះត្រូវបានឯកភាពក្នុងការធ្វើតេស្តត្រូវទឹក ៦០ល/ម²/ម៉ រយៈពេល ១ម៉ោង។ តេស្តនេះបង្កើតលក្ខខណ្ឌមធ្យមនៃទឹកភ្លៀង។ សាច់ក្រណាត់នៃអាវនេះការពារទឹកនៅពេលដែលអោយទឹកហូរផ្ទៃសាច់ក្រណាត់ដោយមិនអោយជ្រាបចូលសាច់ក្រណាត់។ វាការពារសាច់ក្រណាត់មិនអោយជ្រាបទឹក & រក្សាទំងន់ស្រាល & មានខ្យល់ចេញចូល។ មុខងារការពារទឹកសំរេចបានដោយប្រើប្រាស់ប្រព្រិត្តិកម្មលើផ្ទៃខាងក្រៅនៃសាច់ក្រណាត់។ យើងបិតថ្នេរសំខាន់ៗជិត ដែលត្រូវភ្លៀងខ្លាំងជាងគេ។
របៀបថែទាំភាពមិនជ្រាបទឹករបស់អាវរងារយៈពេលយូរ
ដើម្បីរក្សាមុខងារមិនជ្រាបទឹករយៈពេលវែងជានិរន្តរភាពរបស់ផលិតផល ការការពារទឹករបស់សាច់ក្រណាត់ត្រូវធ្វើអោយដំណើរការឡើងវិញ៖ យើងសូមណែនាំរៀងរាលបោកគក់ ៣ ដង ឬក្រោយប្រើប្រាស់១២ដងត្រូវភ្លៀង។នៅពេលបោកគក់ លាងជម្រះអោយបានច្រើនដងគឺចាំបាច់ បន្ទាប់មកការធ្វើអោយដំណើរការឡើងវិញនូវមុខងារការពារទឹកអាចធ្វើឡើងបានយ៉ាងងាយនៅក្នុងទឹកក្តៅ៖ ឬជាមួយនឹងម៉ាស៊ីនហាលសំងួត ឬប្រដាប់សំងួតសក់ ជាដើម ក្នុងរយៈពេលខ្លី។អ្នកនឹងឃើញវិធីសាស្ត្ររបស់យើងទាំងអស់នៅក្នុងសៀវភៅថែទាំលើផ្ទៃផលិតផលនេះ។
ផលិតផលដែលសូមណែនាំបន្ថែម
ខោភ្លៀងកាត់សម្រាប់ការពារភ្លៀងការពារលើជើងផ្នែកខាងក្រោម ហើយបែបនេះអ្នកនឹងទទួលបានសំលៀកបំពាក់ពេញលេញដែលមានប្រសិទ្ធិភាពការពារដែលមានប្រសិទ្ធិភាពខ្ពស់ពីខ្យល់ និងភ្លៀងរលឹម។
ការកំណត់ភាពមិនជ្រាបទឹកដែលត្រូវបានបង្ហាញជា មម ឬ Schmerber
យើងធ្វើការវាស់លើសមត្ថភាពសាច់ក្រណាត់ធន់ទៅនឹងកំពស់សំពាធទឹកគិតជា មម (ការធ្វើតេស្តស្របតាមបទដ្ឋាន ISO 8១១)។ សំពាធទឹកកាន់តែខ្ពស់ សាច់ក្រណាត់កាន់តែមិនជ្រាបទឹក។សមាសធាតុផ្សំមិនជ្រាបទឹកសម្រាប់ទឹកកម្រិត ២,០០០មម ដូច្នេះធន់ទៅនឹងសំពាធបង្កើតដោយទឹក ២,០០០មម
ភាពមានខ្យល់ចេញចូលរបស់សមាសធាតុ
ដើម្បីស្វែងយល់ថាតើសាច់ក្រណាត់មានខ្យល់ចេញចូលឬអត់ យើងធ្វើតេស្តភាពធន់ចំហាយទឹករបស់វា ឬ RET (ដោយផ្អែកលើបទដ្ឋាន ISO ១១០៩២)។ភាពធន់របស់សាច់ក្រណាត់កាន់តែទាប ចំហាយទឹកដែលបង្កើតឡើងដោយសកម្មភាពរាងកាយកាន់តែច្រើន ហើយភាពមានខ្យល់ចេញចូលរបស់សាច់ក្រណាត់កាន់តែខ្ពស់។ ជាឧទាហរណ៍៖RET < ៩ = សាច់ក្រណាត់ដែលមានខ្យល់ចេញចូលខ្លាំងណាស់ / ៩២០ = តិចតួច ឬគ្មានខ្យល់ចេញចូល។