Hide Filters
Filters 0
Sort by :
Filters 0
SH100 ULTRA-WARM
  • ស្បែកជើងបុរសការពារត្រជាក់ និងការពារជ្រាបទឹក ប្រើសម្រាប់ដើរភ្នំ SH100 ULTRA-WARM
  • ស្បែកជើងបុរសការពារត្រជាក់ និងការពារជ្រាបទឹក ប្រើសម្រាប់ដើរភ្នំ SH100 ULTRA-WARM
  • ស្បែកជើងបុរសការពារត្រជាក់ និងការពារជ្រាបទឹក ប្រើសម្រាប់ដើរភ្នំ SH100 ULTRA-WARM
  • ស្បែកជើងបុរសការពារត្រជាក់ និងការពារជ្រាបទឹក ប្រើសម្រាប់ដើរភ្នំ SH100 ULTRA-WARM
  • ស្បែកជើងបុរសការពារត្រជាក់ និងការពារជ្រាបទឹក ប្រើសម្រាប់ដើរភ្នំ SH100 ULTRA-WARM
ស្បែកជើងបុរសការពារត្រជាក់ និងការពារជ្រាបទឹក ប្រើសម្រាប់ដើរភ្នំ SH100 ULTRA-WARM

QUECHUA

SH100 ULTRA-WARM

8640887
$31,00
ពន្ធត្រូវបានបូកបញ្ចូល
  • ស្បែកជើងបុរសការពារត្រជាក់ និងការពារជ្រាបទឹក ប្រើសម្រាប់ដើរភ្នំ SH100 ULTRA-WARM
  • ស្បែកជើងបុរសការពារត្រជាក់ និងការពារជ្រាបទឹក ប្រើសម្រាប់ដើរភ្នំ SH100 ULTRA-WARM
  • ស្បែកជើងបុរសការពារត្រជាក់ និងការពារជ្រាបទឹក ប្រើសម្រាប់ដើរភ្នំ SH100 ULTRA-WARM
  • ស្បែកជើងបុរសការពារត្រជាក់ និងការពារជ្រាបទឹក ប្រើសម្រាប់ដើរភ្នំ SH100 ULTRA-WARM
  • ស្បែកជើងបុរសការពារត្រជាក់ និងការពារជ្រាបទឹក ប្រើសម្រាប់ដើរភ្នំ SH100 ULTRA-WARM
ស្បែកជើងបុរសការពារត្រជាក់ និងការពារជ្រាបទឹក ប្រើសម្រាប់ដើរភ្នំ SH100 ULTRA-WARM
ទំហំ:
ចំនួន

ស្តុកតាមហាង

តើលោកអ្នកកំពុងចង់ដើរលើព្រិលមែនទេ? វិស្វកររបស់យើងបានបង្កើតស្បែកជើងនេះឡើងសម្រាប់ការដើរយូរៗម្តង ដែលល្អឥតខ្ចោះសម្រាប់ការដើរលើព្រិល។

ផ្តល់ភាពកក់ក្តៅ និងការពារទឹក ស្បែកជើងនេះត្រូវបានអភិវឌ្ឍឡើងជាមួយនឹងបាតកៅស៊ូ snow-contact ដែលធានាធ្វើឱ្យស្បែកជើងស្អិតមិនរអិល។ធ្វើដំណើរដោយទំនុកចិត្ត បើទោះបីជាដើរលើដុំទឹកកកក៏ដោយ។

BENEFITS

ភាពកក់ក្តៅ

សីតុណ្ហភាពផាសុកភាពដែលវាស់នៅពេលមានលំនឹង៖ -11°C។
នៅពេលកំពុងធ្វើចលនា៖ -20°C។

មិនជ្រាបទឹក

មានខ្យល់ចេញចូល ស្រទាប់ការពារទឺករក្សាជើងរបស់អ្នកអោយនៅស្ងួត។

ការទប់ទំងន់

ភាពស្អិតជាមួយនឹងបច្ចេកវិជ្ជា SNOWCONTACT៖ វត្ថុធាតុ និងក្រឡាបាតស្បែកជើង។

ការទប់ទំងន់

ភាពស្អិតលើព្រិលដោយសារតែទីតាំង និងកម្រាស់ 3មម របស់ស្បែកជើងហ្ក្រាំប៉ុង។

សាកសម

កម្ពស់ស្បែកជើងមធ្យមជាមួយនឹងទំពក់នៅខាងលើដើម្បីទទួលបានការគាំទ្រដ៏ល្អ។

TECHNICAL INFORMATIONS

តើលោកអ្នកជឿជាក់ទេថាស្បែកជើងរបស់ខ្ញុំផ្តល់កំដៅគ្រប់គ្រាន់សម្រាប់ការដើរថ្មើរជើងនៅក្នុងអាកាសធាតុត្រជាក់ ?

អាស្រ័យទៅលើការធ្វើតេស្តនៅទីតាំងផ្ទាល់ និងនៅមន្ទីរពិសោធន៍ដើម្បីវាស់ស្ទង់ផ្នត់គំនិតត្រជាក់ជាមួយនឹងក្រុមអ្នកធ្វើការ យើងវាយតម្លៃការរក្សាកំដៅរបស់ស្បែកជើងនៅពេលនៅស្ងៀម (ស្តាទិក -11°C) និងនៅពេលធ្វើចលនា (ឌីណាមិក -20°C)។ ហេតុដូច្នេះ វាក៏អាចទៅរួចផងដែរដែលយើងដឹងច្បាស់ពីសីតុណ្ហភាពកម្រិតណាដែលស្បែកជើងអាចការពារលោកអ្នកបាន។ សីតុណ្ហភាពផាសុកភាពត្រូវបានកំណត់សម្រាប់ស្បែកជើង។យើងបានពិចារណាទៅលើភាពខុសប្លែកគ្នាពីភាពត្រជាក់រវាងបុរស និងស្ត្រី។

តើស្បែកជើងខ្ញុំការពារខ្ញុំពីលក្ខខណ្ឌខាងក្រៅដោយរបៀបណា?

ស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងជាមួយនឹងស្រទាប់ដែលធានានូវការការពារទឹក និងខ្យល់ចេញចូល។ស្រទាប់ជាសមាសធាតុផ្សំរលោង (កម្រាស់ពី 5 ដល់ 25 មីក្រូម៉ែត្រ) ដែលបំពាក់លើផ្ទៃខាងក្នុងសាច់ក្រណាត់ដែលការពារកុំអោយទឹកចូល ហើយបញ្ចេញសំណើមមកក្រៅ។

ស្បែកជើងមានខ្យល់ចេញចូលដែលផ្តល់នូវផាសុកភាពកំដៅល្អ

ផាសុកភាពកំដៅគឺជាតុល្យភាពរវាងកំដៅរបស់ស្បែកជើង និងសមត្ថភាពរបស់វាក្នុងធ្វើអោយខ្យល់ចេញចូលក្នុងស្បែកជើង។កំដៅខ្លាំងពេក ឬខ្យល់ចេញចូលមិនគ្រប់គ្រាន់ សំណើមកើនឡើង នោះវានឹងមានសភាពត្រជាក់។ យើងបានបង្កើតស្បែកជើងរបស់អ្នកជាមួយនឹងសកម្មភាពក្នុងចិត្ត មិនថាយូរៗម្តង ឬទៀងទាត់នោះទេ ជាមួយនឹងស្រទាប់ដែលការពារទឹកកុំអោយជ្រាបចូល និងបញ្ចេញសំណើមមកខាងក្រៅ។

តើខ្ញុំអាចជឿជាក់ថាស្បែកជើងរបស់ខ្ញុំការពារទឹកបាន 100% ដោយរបៀបណា?

យើងបានពិនិត្យមើលថាតើស្បែកជើងរបស់អ្នកការពារទឹកជាមួយនឹងការធ្វើតេស្តនៅមន្ទីរពិសោធន៍ដែលបង្កើតជាស្ថានភាពដូចគ្នាជាក់ស្តែងទៅនឹងការដើរដោយជើងពាក់កណ្តាលដាក់ចូលក្នុងទឹក និងការធ្វើតេស្តសឹករិចរិលធម្មតា និងភាពចាស់នៅទីតាំងផ្ទាល់។ ក្នុងអំឡុងពេលធ្វើតេស្តមិនជ្រាបទឹក យើងធ្វើតេស្តភាពមិនជ្រាបទឹក ៣កម្រិត ៖ 2000 ផ្នត់ (ដើរចំងាយប្រហែល 4 គម), 4000 ផ្នត់ (ដើរចំងាយប្រហែល 8 គម) និង 8000 ផ្នត់ (ដើរចំងាយប្រហែល 16 គម)។ ម៉ូឌែលស្បែកជើងនេះត្រូវបានធ្វើតេស្តសម្រាប់ 2000 ផ្នត់ ដែលស្មើនឹងការដើរចំងាយ 4គម។

តើការការពារទឹកជាអ្វី ហើយតើយើងអាចរក្សាវាដោយរបៀបណា?

ភាពស្អិតរបស់ស្បែកជើងផ្សារភ្ជាប់ទៅនឹងក្រឡាស្បែកជើង ចំនួនរបស់វា និងទ្រង់ទ្រាយរបស់វា។ ភាពស្អិតមិនរអិលគឺអាស្រ័យលើវត្ថុធាតុផ្សំ និងក្រឡាដែលប្រើលើបាតស្បែកជើង ដូចទៅនឹងកង់ឡានចឹង។ ភាពស្អិតរបស់ជួយបង្កើនកំលាំងរុញច្រាន ការពារស្បែកជើងពីការរអិលថយក្រោយនៅពេលឡើងចំណោត និងធ្វើអោយស្បែកជើងមានលំនឹង។
ភាពស្អិតការពារស្បែកជើងមិនអោយរអិល និងដួលនៅលើដីរលោង ឬក្នុងស្ថានភាពដែលលំបាក (ភ្លៀង ព្រិល ទឹកកក) ដោយផ្តល់ភាពស្អិតដល់បាតស្បែកជើង។"

តើភាពស្អិត និងមិនរអិលបែបណាទទួលបានពីស្បែកជើងនេះ?

មានបំពាក់ជាមួយនឹងបាត SNOWCONTACT ស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងដើម្បីផ្តល់នូវផាសុកភាព និងភាពស្អិតជាអតិបរមាងាយស្រួលសម្រាប់ការធ្វើដំណើរថ្មើរជើង និងមិនរអិលពេលដើរលើទឹកកក។ រចនាសំព័ន្ធ និងកម្រាស់របស់ក្រាំប៉ុង (3មម) ត្រូវបានបង្កើតឡើងសម្រាប់ភាពស្អិតនៅពេលដើរលើទឹកកក។ផ្ទៃ និងម៉ូតរចនាក្រឡាត្រូវបានរចនាឡើងដើម្បីភាពស្អិតជាមួយនឹងទឹកកកដែលរឹង និងបញ្ចេញទឺកដែលលើសមកខាងក្រៅដើម្បីកុំអោយរអិល។

តើបច្ចេកវិជ្ជា SNOWCONTACT ដែលប្រើលើស្បែកជើងនេះជួយខ្ញុំបានកម្រិតណា?

បាតស្បែកជើង SNOWCONTACT ត្រវបានផលិតឡើងពីសមាសធាតុផ្សំពិសេស និងក្រឡាដែលរចនាឡើងដើម្បីធានានូវភាពខាំស្អិត មិនរអិលតាមដែលអាចធ្វើទៅបាន។ បាត SNOWCONTACT មានប្រសិទ្ធិភាពជាបាតធម្មតានៅលើទឹកកក។នៅពេលដើរលើទឹកកក មធ្យោបាយតែមួយគត់ដើម្បីធានានូវសុវត្ថិភាពជាអតិបរមាគឺការបន្ថែមភាពស្អិតទៅនឹងទឺកកកលើស្បែកជើងរបស់អ្នក។

តើស្បែកជើងរបស់ខ្ញុំធន់នឹងការប្រើប្រាស់ជាប្រចាំយូរដែរឬទេ?

វិស្វកររបស់យើងធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធានានូវការពេញចិត្តនៅពេលប្រើ។ យើងបានកំណត់អោយប្រើសមាសធាតុខាងក្រោមក្នុងចំណោមចំនុចផ្សេងទៀត៖ប្រហោងចងខ្សែ និងខ្សែស្បែកជើង ការបិតភ្ជាប់ ការសិក្សាពីជាតិពុល ការទប់ស្កាត់កាំរស្មី UV ការសិករិចរិលនៃបាតស្បែកជើង និងសមាសធាតុនៃផ្នែកខាងលើស្បែកជើង ដែលធ្វើឲ្យវាឆាប់ចាស់។

តើលោកអ្នកគួរជ្រើសរើសស្បែកជើងរបស់ខ្ញុំសម្រាប់ការធ្វើដំណើរថ្មើរជើងនៅលើទឹកកក?

ដើម្បីត្រៀមលក្ខណៈការពារក្នុងរដូវត្រជាក់ យើងសូមណែនាំអោយលោកអ្នកអនុវត្តតាមគោលការណ៍ទាំងអស់នេះ៖
កម្តៅ៖ បង្កើនកំដៅជាមួយនឹងស្រោមជើងផ្តល់កម្តៅ (ល្អបំផុតជាមួយចំនួន % នៃរោមជៀម)
មានខ្យល់ចេញចូល៖ សូមជ្រើសរើសស្រោមជើងអាស្រ័យទៅតាមកម្រិតនៃការដើរថ្មើរជើង និងពាក់ម៉ូឌែលដែលមានខ្យល់ចេញចូលដើម្បីកាត់បន្ថយសំណើម។
កំពស់ស្បែកជើង៖ សម្របកំពស់ស្រោមជើងទៅតាមកំពស់ផ្នែកខាងលើនៃស្បែកជើង និងសូមជ្រើសរើសយកម៉ូឌែលខ្ពស់ប្រសិនបើលោកអ្នកត្រូវការការពារបន្ថែម។

តើត្រូវរក្សាគុណភាពបច្ចេកទេសស្បែកជើងរបស់ខ្ញុំ?

ការការពារទឹករបស់សាច់ក្រណាត់គឺជាសមត្ថភាពរបស់វាដែលអាចអោយទឹកហូរចេញពីផ្ទៃសាច់ក្រណាត់ ដោយមិនជក់សំណើមឡើយ សាច់ក្រណាត់មិនជក់ទឹក។ ធ្វើតាមមធ្យោបាយ ជាលទ្ធផលសាច់ក្រណាត់មិនជក់ទឹក ហើយនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ ការការពារទឹករបស់វាទទួលបានដោយសារប្រព្រិត្តិកម្មលើផ្ទៃខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់។ ផលិតផល (ស្ព្រៃ និងអង្គធាតុរាវ) មានលក់នៅក្នុងហាងរបស់យើង។

តើការធានារ៉ាប់រងផលិតផលរបស់ខ្ញុំដំណើរការយ៉ាងដូចម្តេច?

ផលិតផលនេះត្រូវបានធានារយៈពេល 2 ឆ្នាំ ចាប់ពីកាលបរិច្ឆេទដែលបង្ហាញលើវិកយបត្រលក់។ផលិតផលដែលមានការធានារ៉ាប់រងនឹងអាចផ្លាស់ប្តូរបានដោយឥតគិតថ្លៃ។ ការធានារ៉ាប់រងគ្របដណ្តប់លើការខូចផលិត លើកលែងតែករណីដែលកើតចេញពីការសឹករិចរិលធម្មតា និងការប្រើប្រាស់ខុសប្រក្រតី។

ពិន្ទុសម្រាប់ប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល

ផលប៉ះពាល់បរិស្ថាននៃផលិតផលនីមួយៗគឺត្រូវបានគណនាសម្រាបវដ្តជីវិតទាំងមូលនៃផលិតផលដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នា។ ពិន្ទុត្រូវបានដាក់ ពី A ដល់ E ដើម្បីជួយអោយអ្នកងាយស្រួលកំណត់ផលិតផលដែលមានផលប៉ះពាល់បរិស្ថានតិចតួចបំផុតដោយប្រៀបធៀបផលិតផលដូចគ្នា។ Decathlon មានការប្តេជ្ញាចិត្តលើវិធីសាស្ត្រនេះ។សកម្មភាពរបស់យើងទាំងអស់ពាក់ព័ន្ធនឹងចេរភាពមាននៅលើ៖ http://developpement-durable.decathlon.com/