ទម្ងន់
ទំងន់របស់រ៉ាកែត៖ 76 ក្រ
ទំងន់របស់រ៉ាកែតគឺជាកត្តាសំខាន់ណាស់សម្រាប់អ្នកលេងវាយសីគ្រប់រូប ត្រូវចងចាំពិចារណាថា៖
- អ្នកលេងញឹកញាប់ប៉ុនណា អ្នកអាចងាយរងរបួសដោយរបៀបណា ទំហំរាងកាយ និងស្ទាយ៍លេងរបស់អ្នក។
រ៉ាកែតកាន់តែធ្ងន់ អ្នកនឹងកាន់តែទទួលបានថាមពល។ ប៉ុន្តែអ្នកនឹងបាត់បង់ល្បឿន ដែលអាចជាផលវិបាកសម្រាប់អ្នកលេងការពារ វាយទៅមកលឿនមុនបាល់ធ្លាក់ដី និងការវាយបក។
តុល្យភាព
តុល្យភាពនៃរ៉ាកែត៖ តុល្យភាពស្មើ (302មម)
តុល្យភាពនៃរ៉ាកែតវាយសីនឹងមានឥទ្ធិពលខ្លាំងទៅលើការលេងវាយសីរបស់អ្នក។ មានតុល្យភាពរ៉ាកែតបីប្រភេទ៖
- ក្បាលធ្ងន់ ផ្តល់ថាមពលខ្លាំង
- ស្មើ ស្រួលគ្រប់គ្រង
- ក្បាលស្រាល ដើម្បីគ្រប់គ្រងបានល្អ
ភាពរឹងមាំរបស់ដងរ៉ាកែត
ភាពបត់បែននៃរ៉ាកែត៖ មធ្យម
រ៉ាកែតមានជម្រើសនៃភាពបត់បែនផ្សេងគ្នា៖
- បត់បែន៖ រ៉ាកែតទាំងនេះល្អសម្រាប់អ្នកលេងដែលចង់បានការកាន់ជាប់ល្អ និងគន្លងគ្រាប់សីវែង។
- មធ្យម៖ រ៉ាកែតទាំងនេះល្អសម្រាប់អ្នកលេងដែលចង់បានតុល្យភាពរវាងថាមពល និងការកាន់ជាប់។
- រឹងមាំ៖ រ៉ាកែតទាំងនេះល្អសម្រាប់អ្នកលេងកម្រិតខ្ពស់/ជំនាញដែលចង់បានថាមពល និងការវាយជាក់លាក់ចំគោលដៅ។
- រឹមាំខ្លាំង៖ រ៉ាកែតទាំងនេះល្អសម្រាប់អ្នកលេងជំនាញដែលមានបច្ចេកទេសខ្ពស់ និងចង់បានថាមពលវាយខ្លាំង។
ម៉ូឌុលកាបូនខ្ពស់
សរសៃកាបូនរបស់ជប៉ុននៅក្នុងរ៉ាកែតរបស់យើង 900មុខ គឺជារ៉ាកែតដែលរឹងបំផុត ដែលអាចរកបាននៅលើទីផ្សារបច្ចុប្បន្ននេះ។ វាផ្ដល់នូវលំនឹងដ៏អស្ចារ្យ និងឥទ្ធិពលរុញច្រានខ្ពស់នៅពេលវាយ។
ក្បាលដងរាងអេលីប
"ក្បាលដងរាងអេលីប" ដែលជាបច្ចេកវិទ្យាថ្មីបង្កើតជារាងគ្រោងដ៏ស្រស់ស្អាតដើម្បីអោយវាទទួលរងឥទ្ធិពលកាន់តែតិចដោយសារខ្យល់ដែលធ្វើអោយល្បឿនវាយកាន់តែលឿន និងរឹងមាំ។
សសៃកាបូនចាក់បង្វិលលើតុ
ដំណើរការចាក់កាបូនបង្វិលលើតុដែលជួយអាយភាពធន់របស់រ៉ាកែតកាន់តែប្រសើរ និងរ៉ាកែតកាន់តែមានលំនឹងពេលវាយ។