ការបង្ហាប់ - ធ្វើអោយប្រសើរឡើងនូវការអនុវត្ត៖
យើងបានធ្វើការសិក្សាទៅលើផលប៉ះពាល់នៃការបង្ហាប់នៅពេលរត់
ការសិក្សាបានបង្ហាញថា ពេលអ្នករត់ពាក់ស្រោមជើង KIPRUN៖1 - លំហូរឈាមត្រូវបានធ្វើឱ្យប្រសើរឡើង 47% ដែលបង្កើនកម្រិតអុកស៊ីសែននៅក្នុងសាច់ដុំ, 2 - រំញ័រនៅក្នុងជាលិកាត្រូវបានកាត់បន្ថយដែលកាត់បន្ថយការខូចខាតសាច់ដុំ, 3 - ប៉ារ៉ាម៉ែត្រជីវគីមីសម្រាប់ការរត់ត្រូវបានធ្វើឱ្យប្រសើរឡើង។ជាលទ្ធផល ការប្រើស្រោមជើង KIPRUN ធ្វើអោយការរត់មានភាពប្រសើរឡើង
កំឡុងពេលហាត់ប្រាណ
ការបង្ហាប់ដោយប្រើស្រោមជើងមានប្រសិទ្ធភាពក្នុងអំឡុងពេលហាត់កីឡា។វាមិនសាកសមសម្រាប់ការព្យាបាលរបួសទេ។
របៀបជ្រើសរើសទំហំសម្រាប់អ្នក
ដើម្បីបង្កើនប្រសិទ្ធភាពរបស់ស្រមជើង សូមធ្វើការវាស់ទំហំជុំកំភួនជើងឱ្យបានច្បាស់លាស់ និងជ្រើសរើសទំហំស្រោមជើងដែលត្រូវនឹងទំហំជើងរបស់អ្នក។ ទំហំ S - រង្វង់កំភួនជើង៖30 / 34 CM ( 11.8 / 13.38 IN )
ទំហំ - ទំហំជុំកំភួនជើង៖ 34 / 38 CM ( 13.4 / 14.96 IN )
ទំហំ - ទំហំជុំកំភួនជើង៖ 38 / 42 CM ( 15 / 16.51 IN )
របៀបពាក់ជើងខោរឹប
សូមស៊កជើងខោរឹប និងទាញចុះពីកំភួនជើងទៅកជើង។ដោយប្រើដៃទាំងសងខាង សូមលាជើងខោរឹបដើម្បីស៊កចូលក្នុងប្រអប់ជើង ហើយទាញថ្មមៗពីកជើងឡើងទៅលើ។សូមតម្រឹមជើងខោរឹបឱ្យនៅក្រោមជង្គង់ និងប្រាកដថាជើងខោរឹបនោះលាតស្មើលើកំភួនជើង ដោយមិនមានផ្នត់បត់នៅតាមជើងឡើយ*។
ចំណាំ
* ប្រសិនបើអ្នកនៅតែមិនអាចពាក់ជើងខោរឹបនៅពីលើកជើង និងក្រោមជង្គង់ក្នុងពេលតែមួយ ជាអាទិភាព អ្នកគួរតែពាក់វានៅក្រោមជង្គង់។
ឆ្វេង ឬស្តាំ
សម្រាប់ប្រសិទ្ធិភាពខ្ពស់ សូមពាក់ឱ្យត្រូវខាងនៃស្រោមរឹតជើងនីមួយៗ (ឆ្វេង ឬស្តាំ)។